អភិបាលស្រុកសាលាក្រៅលោក យឹម ឡាំង សមគំនិតគ្នារំលោភយកដីប្រជាពល រដ្ឋ?

ដោយៈ ខេត្តប៉ៃលិន ថ្ងៃទី 16 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 06:25 នាទី ចំនួនអានៈ 1391

គ្រឿង​ចក្រ​​របស់​​ឧកញ៉ា សេង ឈុនឡេង​ បាន​កំពុង​បន្ត  ធ្វើការ​ឈូស​ឆាយ​ចម្ការដំឡូង របស់ប្រជា​​ពល​រដ្ឋ និងដីព្រៃ  ដទៃទៀត ដើម្បីធ្វើការគ្រប់  គ្រងដោយ​សម្អាងថា បានទិញដី ចំនួន ១០៥ ហិកតា នេះពីលោក  យឹម ឡាំង អភិបាល​ស្រុក​សាលា  ក្រៅ ដែល​ទើបនឹង​លើក​បន្តុបកាលពីពេលថ្មីៗនេះ។

លោកសំកូលីនជាជនរងគ្រោះដោយការរំលោភយក ដីបានឱ្យដឹងកាលពីពេលថ្មីៗ នេះថា លោកនឹងរៀបចំ​ពាក្យ  បណ្តឹងទៅតុលាការខេត្តប៉ៃលិន  ព្រោះដីរបស់លោកមានប័ណ្ណ  កម្មសិទ្ធិកាន់កាប់ត្រឹមត្រូវតាម ច្បាប់ ដូច្នេះ​លោកត្រូវតែធ្វើ ការដោះស្រាយទៅតាមផ្លូវច្បាប់ ហើយលោកមិនទាន់ប្រាកដថា  ត្រូវពឹងពាក់មេធាវីអង្គការ អាដ​ហុ​ក ឬក៏លីកាដូនោះទេ ។

គួររំលឹកផងដែរថា បុរស ឈ្មោះ សំ កូលីន ជាម្ចាស់ដីដាំ  ដំឡូងមីបានគ្រប់គ្រងដីទាំង អស់ចំនួន ៩៥ហិកតា ដែល​មានលិខិតបញ្ជាក់ត្រឹមត្រូវដែលមាន ចុះហត្ថលេខាទទួលស្គាល់ដោយ  លោក វ័រ រួម មេឃុំស្ទឹងត្រង់ កាលពីគាត់​នៅ​ជាមេឃុំ និង លោក តាន់ តែម ប្រធានមន្ទីរ  រៀបចំដែនដីនគរូបនីយកម្មនិង សំណងខេត្តប៉ៃលិនតាំងពីឆ្នាំ ២០០៨ ។

ដីនោះលោកបាន  ដាំដំឡូងមីបានចំនួន ៥០ហិកតា  រយៈពេល ២ឆ្នាំហើយ មិនទាន់  ដកទេ ហើយនៅ​រដូវ​ប្រមូល   ផលចុងឆ្នាំនេះ គាត់បម្រុងទៅ  ដកដំឡូងមីតែពេលទៅដល់  ចំការក៏ឃើញមានប្រជាជនជា ច្រើន​នាក់​​មានគោយន្តនិងមាន ត្រាក់ទ័រព្យួរដកដំឡូងមីរបស់ គាត់គាត់ក៏ប្តឹងប៉ូលិសនៅអធិ- ការស្រុកចុះទៅ​ឃាត់បាន​គោ យន្តកន្ត្រៃ ០១ គ្រឿង និងអ្នក  រើសដំឡូងមីជាច្រើននាក់ ហើយនៅពេលនោះលោកបាន សាកសួរពួកគេ​បាន​ប្រាប់ថាគឺឈ្មោះ ពិន វណ្ណ ហៅប្រុស និង  ឈ្មោះ ម៉ៅ សាវី ជាមេការធ្វើ ការឱ្យឧកញ៉ាបានបញ្ជារឱ្យពួក គាត់ទៅ​ដក​ដំឡូងគាត់យក ដោយសេរីដោយអាងថា លោក ឧកញ៉ា សេង ឈុនឡេង និង លោកជំទាវអត់ក្រឹត្យនៅពី​ក្រោយ​ខ្នងឱ្យដកដំឡូងមីយក តាមចិត្តថែមទាំងយកត្រាក់ទ័រ ទៅព្យួរយកអស់ពីចំការដោយ សំអាងថា​ជាបទ​បញ្ជា​របស់ លោកអភិបាលស្រុក យឹមឡាំង  និងកូនប្រសារជាមន្ត្រីប៉ូលីស ។

អ្នកទាំងពីរនាក់ឪពុកនិង កូនប្រសារនេះក៏បានបោះពាក្យ សម្តីថា មិនខ្លាចអ្នកណាទាំង អស់សូម្បីតែឯកឧត្តម អ៊ី ឈាន  ជាអភិបាលនៃគណៈអភិបាល ខេត្តមានឋានជាឧត្តមសេនីយ៍ ផ្កាយមាស ៤ ក៏លោកមិនខ្លាច ដែរ ។

ប្រភពពីប្រជាពលរដ្ឋបាន  ឱ្យដឹងថា លោក យឹម ឡាំង អភិបាលស្រុកសាលាក្រៅអាង អំណាចដើរចង្អុល​លក់ដី​គេ​ឯង  ដោយមិនខ្វល់ថា ដីនោះជា  របស់អ្នកណាឡើយថែមទាំង ឃុបឃិតជាមួយលោក សែម  សុខន មន្ត្រីសុរិយោ​ដី​ស្រុក  សាលាក្រៅលួចធ្វើឯកសារកាន់ កាប់ថ្មីដោយចុះវាស់វែងស្ងាត់ៗ មិនឱ្យម្ចាស់ដីដឹងឡើយ ។

ហេតុការណ៍ដែលធ្វើឱ្យ  ម្ចាស់ដីដឹងថា មានគេវាស់ដី  របស់គាត់លក់នោះ គឺខណៈ  ពេលដែលឃើញគេចុះ​យក​ត្រាក់  ទ័រ ភ្ជួរដី កាលពីដើមខែមីនា  ឆ្នាំ២០១៤ នេះដីចំការរបស់ គាត់ស្ថិតក្នុងភូមិអន្ទងរក្សា ឃុំ ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្តប៉ៃលិន ។ ការរំលោភយក ដីរបស់ប្រជាពលរដ្ឋពីសំណាក់ លោកអភិបាលស្រុក យឹម ឡាំង  នេះ​បានបង្ហាញឱ្យឃើញយ៉ាង ច្បាស់ថា អភិបាលស្រុករូបនេះ  ពិតជាពុំខ្លបខ្លាចអំណាចឯកឧត្តម  អ៊ី ឈាន អភិបាល​ខេត្តប៉ៃលិន  សូម្បីបន្តិចបន្តួចក៏មិនមានដែរ។

លោក សំ កូលីន បាន  បញ្ជាក់ថាទាក់ទងនឹងបញ្ហានេះ លោក សែម សុខន មន្ត្រីសូរិ-  យោដីស្រុកសាលាក្រៅ ដែលទើបនឹងឡើងកាន់តំណែងថ្មី បាននិយាយបដិសេធន៍មិនទទួល ស្គាល់ឯកសារ កាន់កាប់ដីចាស់  ឬប្លង់ចាស់ ព្រមទាំងបញ្ជាឱ្យ  កូនចៅចុះវាស់វែងរាល់ថ្ងៃដោយ  មិនខ្លាចប៉ះពាល់លើដីកម្មសិទ្ធិ អ្នកណាឡើយ ។

ទាំងអភិ​បាល ស្រុកនិងមន្ត្រីសុរិយោដីស្រុក សាលាក្រៅដែលទើបនឹងឡើង កាន់អំណាចថ្មីនេះបានបដិសេធ លិខិតកាន់​កាប់​ដីធ្លីដែលមន្ទីរ សុរិយោដីបានធ្វើកន្លងមក ហើយបានឃុបឃិតគ្នាដើរ ចង្អុលវាស់វែងដីជាកម្មសិទ្ធិ របស់ប្រជា​ពល​រដ្ឋយកទៅលក់ ឱ្យឧកញ៉ា សេង ឈុនឡេង និង ជំទាវអត់ក្រឹត្យ ។

ដោយសារ តែមានតម្រូវការពីឧកញ៉ាសេង  ឈុនឡេង ដែលរស់នៅភូមិអូរ រអិល សង្កាត់ស្ទឹងកាច់ ខេត្ត  ប៉ៃលិននេះហើយទើបធ្វើឱ្យ លោក យឹម ឡាំង អភិ​បាល ស្រុកសាលាក្រៅ និងលោក  សែម សុខន មន្ត្រីសុរិយោដី  ស្រុកសាលាក្រៅរួមទាំងកូន  ប្រសាររបស់លោក យឹម ឡាំង  ជាប៉ូលិសទៀតនោះបានសម គំនិតគ្នារំលោភយកដីប្រជាពល រដ្ឋទាំងបំពានលក់ទៅឱ្យឧកញ៉ា  និង​ជំទាវ​​អត់ក្រឹត្យទាំងពីររូប នោះ  ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្យាករណ៍កម្ពស់ទឹកជំនន់ សំរាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២   អាន1463ដង សន្ទូងសំណាបត្រូវបានបូមទឹកសង្រ្គោះនៅខេត្តកំពង់ស្ពឺ    អាន1534ដង សមត្ថកិច្ចចាប់រថយន្តដឹកឈើក្រញូងទាប្រាក់បាន៨០០០ដុល្លារជាថ្នូរនិងការដោះលែង    អាន1364ដង ឪពុកចុងចិត្ដតិរិច្ឆានចាប់រំលោភកូនស្រីអាយុ១៤ឆ្នាំ   អាន1396ដង ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន   អាន1918ដង មនុស្សបីនាក់ស្លាប់ដោយប៉ះគ្នាជាមួយរថយន្តហែសព គ្រួសារកើតទុក្ខមិនសុខចិត្ត   អាន1554ដង លោក សមរង្ស៊ី និងលោក ម៉មសូណង់ដូ គ្មានឈ្មោះក្នុងបញ្ជីដោះលែងទេ   អាន1377ដង ស្ថានីយ៍ថ្លឹងរថយន្ត ខេត្តបន្ទាយមានជ័យ ពុករលួយ    អាន1487ដង ​ក្រសួង​ធនធាន​ទឹកជូនដំណឹងពី​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ   អាន1564ដង ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្ស...    អាន1550ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      20081នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    166565នាក់
ខែនេះ    549845នាក់
ឆ្នាំនេះ   1932077នាក់
សរុប   51292003នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 15:56