ព័ត៌មានក្ដៅ

    អធិការនគរបាលស្រុកសំពៅឡូន រងការរិះគន់ថា បង្ក្រាបបនល្បែង ចាប់មនុស្សគាបស៊ីម្នាក់៥០ម៉ឺនរៀល រួចដោះលែងវិញ

    ដោយៈ ខេត្តបាត់ដំបង ថ្ងៃទី 19 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 03:50 នាទី ចំនួនអានៈ 628

    កម្លាំងនគរបាលអធិការដ្ឋានស្រុកសំពៅលូន ដឹកនាំដោយលោកអធិការរង ឈិត សេង បាន ចុះបង្ក្រាប សង្វៀនប្រជល់មាន់ដ៏ធំដុសស្លែ មួយកន្លែង កាលពី វេលាម៉ោង ៤និង៣០ នាទីល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ នៅចំណុចបេងទ្រេត ស្ថិតក្នុងភូមិ ត្រពាំង ព្រលិត ឃុំសន្តិភាព ស្រុក សំពៅលូន ខេត្តបាត់ដំបង ព្រមទាំងរឹបអូស បានមាន់ជល់២ក្បាល ម៉ូតូ១២គ្រឿង អ្នកលែងល្បែង ១២នាក់ ធ្វើការអប់រំម្ចាស់ ទើបដោះលែង ឲ្យយកម៉ូតូ ត្រឡប់​ទៅផ្ទះវិញ។

    គួរបញ្ជាក់ថា ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង គឺជាតំបន់ជាយដែនកម្ពុជា ថៃ មានសមត្ថកិច្ចគ្រប់ស្ថាប័ន ដូចជា នគរបាល កម្លាំង អ ហ មេភូមិ មេឃុំ ចៅហ្វាយស្រុក ជាច្រើននាក់ឈរជើងនៅមូលដ្ឋាននោះ តែហាក់ដូចជា ថ្លោះ ត្រគៀក ជាប់ឆ្អឹងអស់  តែងតែដើរស្រែកតាមវេទិការសាធារណះថា យើងទាំងអស់គ្នាត្រូវអនុវត្តន៍គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ០៩ចំនុចរបស់ររាជរដ្ឋាភិបាល។

    ផ្ទុយទៅវិញ ស្រុកសំពៅលូន គឺជាជង្រុកនៃបនល្បែង ដូចជាសង្វៀនជល់មាន់ បនល្បែងបៀរ អាប៉ោង ខ្លាឃ្លោក កន្ទុយលេខ គ្រប់ប្រភេទ មានវង់ល្បែងតូច ធំមិនតិចជាង១០ កន្លែងទេ ហើយវង់ល្បែងទាំងនោះ ត្រូវបានគេដឹងថា សុទ្ធតែជារបស់អ្នក មានលុយ មានអំណាច ក្នុងជួររាជការ។ វង់ល្បែងទាំងនោះលែងភ្នាល់ដើមផាន់ធំណាស់ គឺរាប់ម៉ឺន រាប់សែនបាត ហើយអាជីវកម្មទាំងនោះបានរលូន និងសុខសប្បាយតែរហូត មិនដែលឃើញមាន ស្ថាប័នណាចុះមកបង្ក្រាបទេ មានពេលខ្លះមានទាំងមន្ត្រីពាក់ស្បែកក៏មកលែងល្បែងភ្នាល់ដែរ។

    ដោយឡែកប្រតិបត្តិការចុះបង្ក្រាបកាលពីម្សិលមិញនេះ ត្រូវបានក្រុមគ្រួសាររបស់អ្នកញៀនល្បែងម្ចាក់ សុំមិនបញ្ចេញ ឈ្មោះបានទូរសព្ទ័មកប្រាប់ សារពត៌មានអង្គរថែមស៍ នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៤នេះថា ប្អូនប្រុសរបស់គាត់ត្រូវកូនចៅលោក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន ចុះចាប់ខណះទៅលេង មាន់ជល់ ត្រូវបានគេយកទៅសួរនាំ គ្មានសួរអី ក្រៅពីរឿងមានលុយបង់ម្នាក់៥០ម៉ឺនរៀលឲ្យសមត្ថកិច្ចទើបរួចខ្លួន បើគ្មានប្រាក់បង់ទេ គឺ គេបញ្ជូនទៅដាក់គុក។ពេលនេះពួកគាត់បានបង់ប្រាក់ឲ្យនគរបាលទីនោះរួចរាល់ហើយ ទើបគេដោះលែងមកវិញ រួមជាមួយម៉ូតូ ក្រោមរូបភាពអបរំ។

    ជុំវិញការចោទប្រកាន់នេះ សារពត៌មាន ពុំអាចសុំការអធិប្បាយពីលោក ពេជ្រ សារ៉ែន បាននៅឡើយទេ  ព្រោះទូរសព្ទ័មិនចូល៕ ដោយ កែវ នាង

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    អនិច្ចា​សីលធម៌​សង្គម​ខ្មែរ​   អាន1024ដង ទ្បានបុកម៉ូតូរឺម៉កដឹកបនែ្លពលរដ្ឋចាប់បានតៃកុង តែប៉ូលីសដោះលែងស្ងាត់ៗ   អាន621ដង បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រា...    អាន1167ដង សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា   អាន2274ដង ការលើកលែងទោស​លោកសមរង្ស៊ី ​អាច​និយាយ​គ្នា​បាននៅ​ក្រោយ​ការ​កាន់​មរណទុក្ខ​សម្តេចឪ   អាន658ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ   អាន860ដង លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០   អាន2039ដង អត្តបទកែតម្រូវ: មេឧក្រិដ្ឋជនព្រៃឈើ ដែលប៉ុនប៉ងសម្លាប់អ្នកកាសែត១ក្រុមឈ្មោះ ទូច ក្បាលធំ មិ?...    អាន167ដង ពិធី ឡើងអ្នកតា   អាន6335ដង សុំអំពាវនាវដល់អង្គភាពមជ្ឈមណ្ឌលព័ត៌មានវិទ្យសាស្រ្តខ្មែរមេត្តាបើកលុយឲ្យអ្នកយកព័ត៌មាន   អាន453ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
    លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ)លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
    ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
    បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
    ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀងប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
    ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
    ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំងបើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
    កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការយោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
    ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
    លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្មមាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      42647នាក់
    ម្សិលមិញ    112718នាក់
    សប្ដាហ៍នេះ    181898នាក់
    ខែនេះ    368668នាក់
    ឆ្នាំនេះ   1966904នាក់
    សរុប   32633150នាក់
    ថ្ងៃទី 24 ខែ 05 ឆ្នាំ 2019 ម៉ោង 07:51