ព័ត៌មានក្ដៅ

    លោកទា-គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើបើកឡានបុកគេរួចរតគេចផ្អើលពេញទីក្រុង

    ដោយៈ សៀមរាប ថ្ងៃទី 24 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 10:00 នាទី ចំនួនអានៈ 1796

    លោក​​ ទា-គឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ ផឹក​ស៊ី​ស្រ​វឹង​ធ្លាក់​ភ្នែក​ បើក​រថ​យន្ត​ រេ​ពេញ​ផ្លូវ​ដូច​ពស់​វែក​​វង្វេង​ព្រៃ​ ជ្រុល​​ទៅ​​បុក​ស្រ្តី​ម្នាក់​បណ្តាល​ឱ្យ​រង​របួស​ជា​ទម្ងន់  រួច​បើក​ឡាន​ទាំង​បែក​កង់​រត​គេច​(ស្មាន​ថា​ជន​រង​គ្រោះ​ស្លាប់)  រហូត​​ដល់​​ស្តុប​កោះ​​កេរ្តិ៍ ទៅ​មុខ​លែង​រួច​ ទើប​ប៉ូ​លីស​ព័ទ្ធ​ចាប់​បាន​ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រ​ជា​ពល​រដ្ឋ​ដែល​ កំ​ពុង​ធ្វើ​ដំ​ណើរ​តាម​ដង​ផ្លូវ​ស្មាន​ថា ​ប៉ូ​លីស​ដេញ​ចាប់​ចោរ​ប្លន់។​

    រឿង​រាវ​ដ៏​កម្រ​ហើយ​សែន​រន្ធត់​នេះ​បាន​កើត​ឡើង​កាល​ពី​វេ​លា​ ម៉ោង​ ៣​និង៤០​នាទី ថ្ងៃទី​២៣​ ខែ​មីនា ​ឆ្នាំ ២០១៤​ ស្ថិត​នៅ​ចំ​នុច​ភ្លើង​ស្តុប​​ខាង​លិច​ស្តាត​ចាស់​ឈៀង​​ខាង​ជើង​​សារ​មន្ទីរ​ជាតិ​អង្គរ ស្ថិត​នៅក្នុង​ ភូមិ​ ស្វាយ​ដង្គំ​ សង្កាត់​ ស្វាយដង្គំ​ ក្រុងសៀមរាប។​

    បើ​យោង​តាម​ប្រ​ភព​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ដំ​បូង​ពួក​គេ​ឃើញ​រថ​យន្ត​ម៉ាក​ឡង់​រ៉ូ​វែ (RANGE ROVER)​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2Y-1112​ បើក​បរ​ក្នុង​ល្បឿន​លឿន​ដូច​ឡាន​ប្រ​ណាំង​រេ​ពេញ​ផ្លូវ​ពី​លិច​មក​កើត​ ហើយ​រេ​ចង្កូត​ទៅ​បុក​ ជា​មួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ​ ពណ៌​ក្រហម​លាយ​ខ្មៅ ​ពាក់​ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ 1A-0883​ ធ្វើ​ដំ​ណើរ​ពី​កើត​ មក​លិច​បញ្ច្រាស​ទិស​ដៅ​គ្នា​ បណ្តាល​ឱ្យ​ស្រ្តី​ម្នាក់​រង​របួស​ជា​ទម្ងន់​សន្លប់​ស្តូក​ស្តឹង​ ហើយ​បាន​បង​ប្អូន​បញ្ជូន​យក​ ទៅ​គ្លី​និក​ឯក​ជន​ដើម្បី​ជួយ​សង្គ្រោះ បន្ទាន់។

    ប្រភព​ដដែល​បាន​បន្តថា​ ស្រ្តី​រង​គ្រោះ​ដែល​ត្រូវ​រថ​យន្ត​មេ​ព្រៃ​បុក​អោយ​របួស​ធ្ងន់​សន្លប់​បាត់​ស្មារ​តី​នោះ​មាន​ឈ្មោះ​ ហៃ-ហន អាយុ២៤ឆ្នាំ រស់​នៅ​ភូមិ​គោក​ស្នួល​ ឃុំពួក​ ស្រុកពួក ខេត្តសៀម​រាប ជា​បុគ្គ​លិក​សណ្ឋា​គារ​មួយ​កន្លែង​នៅ​ក្នុង​ក្រុង​សៀម​រាប។​

    មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ ​លូច​ប្រាប់​អ្នក​កា​សែតថា លោក​ ទា-គឹមសុទ្ធ ​តែង​តែ​មាន​កម្ម​វិ​ធី​ស្ទើរ​រាល់​ថ្ងៃ​ គ្មាន​ថ្ងៃ​ទំនេរ​ម្តង​ណា​ឡើយ។​ ដោយ​សារ​តែ​ចំ​ណូល​លុយ​ច្រើន​ពី​បទ​ល្មើស​ផ្សេងៗ​ក្នុង​ខេត្ត​ ពិ​សេស​មាន​មិត្ត​ភ័គ្រ​ច្រើន​សុទ្ធ​តែ​ជា​ប្រ​ធាន​ក្រុម​ហ៊ុន​ដឹក​ឈើ​ខុស​ច្បាប់​មាន​ដូច​ជា ក្រុមហ៊ុន​សុខសំណាង​ ក្រុម​ហ៊ុន​សំ​រោង​រ័បប័រ និង​ក្រុម​ហ៊ុន​ក្រ​ញូង​ បេង ធ្នង់ គគី សុក្រំ ឈើ​លេខ​២ជា​ដើម ច្រើន​ណាស់​រាប់​មិន​អស់​ទេ……។ល។

    លោកមន្ត្រីរដ្ឋបាលព្រៃឈើដដែលខាង​លើ​បាន​បន្តថា  ដូច្នេះហើយ​បាន​ជា​មេ​មាន​កម្ម​វិ​ធី​ផឹក​ស៊ី​មិន​ចេះ​ចប់​ ហើយ​សូម្បី​តែ​មាន​រឿង​ប៉ុណ្នឹង​ហើយ​នូវ​តែ​លោក​នាយ​ខ័ណ្ឌ​ មិន​ខ្លាច​ ព្រោះ​គាត់​មាន​មន្ត្រី​ប៉េ​អឹម​មួយ​ចំ​នួន​ចាំ​ជួយ​គាត់​ ហើយ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត​លោក​ ទា-គឹមសុទ្ធ បាន​បញ្ចូន​បេស​ក​ជន​ពិ​សេស​របស់​លោក​ឈ្មោះ ម៉ែន-វុធី្ធ ហៅ ធីឡយ ដែល​ជា​ជំ​នួយ​ការ​ផ្ទាល់​របស់​លោក​ ទា-គឹមសុទ្ធ​ និង​ជាអ្នក​ប្រ​មូល​លុយ​សេដ្ឋ​កិច្ច​ពីបទ​ល្មើស​ព្រៃ​ឈើ​កំ​បាំង​មុខ​នា​នា​ក្នុង​ខេត្ត​សៀម​រាប​ និង​ជា​អ្នក​ដោះស្រាយ​កម្ម​វិធី​គ្រោះ​ថ្នាក់​ចរាចរណ៍ទៀត​ផង។ ហើយ​លោក​ ម៉ែន-វុធ្ធី ហៅ  ធី​ឡយ​ ក៏​ធ្លាប់​បាន​ គំ​រាម​ប្តឹង​អ្នក​កា​សែត​ជា​ច្រើន​ដង​ ច្រើន​នាក់​រួច​មក​ហើយ​។ បើ​​អ្នក​​កា​​សែត​​ ណា​​ហ៊ាន​​ចុះ​រឿង​អា​ស្រូវ​គេរ​ពី​​គាត់​ និង​មេ​របស់​គាត់​ គឺ​គាត់​នឹង​គំរាម​ប្តឹង​ភ្លាម​។

    បើ​តាម​សម្តី​លោក​ វិរៈសេនី​យ៍ត្រី​ ឡែម​ សុវណ្ណ​ នាយ​រង​កា​រិ​យា​ល័យ​នគរ​បាល​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ បាន​ប្រាប់​ថា ពាក់​ព័ន្ធ ​និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​ មន្ត្រី​របស់​លោក​បាន​ យក​រថ​យន្ត​អ្នក​បង្ករ​ហេតុ​ និង​ម៉ូតូ​ជន​រង​គ្រោះ​មក​រក្សា​នៅ​គោល​ដៅ​ស្ពាន​ថ្ម​រួច​ហើយ​ដើម្បី​ដោះ​ស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់។

    សូម​បញ្ជាក់​ថា ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​មាន​ការ​ភ្ញាក់​ផ្អើល​ពេញ​ក្រុម​សៀម​រាប​ បណ្តាល​អោយ​ពល​រដ្ឋ​រង​ចាំ​មើល​ថាតើ​ច្បាប់​ចាត់​ការ​យ៉ាង​ណា​ទៅ​លើ​អ្នក​មាន​លុយ​មាន​អំ​ណាចដូច​ជា​លោក ទា-គឹម​សុទ្ធនាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខាង​លើនេះ។

    អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ ទា-គឹម​សុទ្ធ​បាន​ទេ​នៅ​រសៀល​ថ្ងៃទី​២៤​នេះ ព្រោះ​ទូរ​ស័ព្ទ​មិន​ចូល៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    អង្គភាពប្រឆាំងអំពើពុករលួយគួរ ស៊ើបអង្កេតប្រធានមន្ទីរ សាធារណការខេត្តកំពង់ចាម   អាន613ដង ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់​ត្រូវបាន​អាជ្ញាធរ​បន្ត​ទប់​ស្កាត់​   អាន763ដង លោក យ៉ាន់ស៊ីវ៉ាត់ និង រឹមស៊ុមអុន សប្បាយកើបលុយពីឈ្មួញដឹកឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃ   អាន778ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1336ដង ពលរដ្ឋប្រមាណ១៤០០គ្រួសារទទួលបានទឹកស្អាតប្រើប្រាសនៅខេត្តកំពង់ស្ពឺ    អាន744ដង ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង   អាន2075ដង បុគ្គលិកហាងឌឹប៊្លូផាំឃីនកំពុងធ្វើកូដកម្មនៅមុខហាងនាព្រឹកនេះ   អាន689ដង លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប   អាន3212ដង កម្មកររោងចក្រក្រុងបាវិតចូលធ្វើការបាន១ម៉ោង ផ្អើលរត់ចេញវិញអស់   អាន732ដង ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅ...    អាន1455ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភាលោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
    ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើសក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
    កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផងគ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
    មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង)នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
    ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
    ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
    ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាចអ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
    វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធីវីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
    សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុងកន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
    យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខលោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4885នាក់
    ម្សិលមិញ    8123នាក់
    សប្ដាហ៍នេះ    13017នាក់
    ខែនេះ    74663នាក់
    ឆ្នាំនេះ   3940440នាក់
    សរុប   34606686នាក់
    ថ្ងៃទី 12 ខែ 11 ឆ្នាំ 2019 ម៉ោង 21:01