ប្រធា​ន​ស្នា​ក់កា​រសន្តិសុ​ខលេ​ខ ៧០​២ ​ឈ្មោះ ​មាន ​ប៊ុនធឿន ​ចាប់ក្មេ​ងប្រុស​ម្នាក់​វាយឲ​សន្ល​ប់

ដោយៈ ខេត្តកំពង់ចាម ថ្ងៃទី 26 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 02:44 នាទី ចំនួនអានៈ 1373

មាន ប៊ុនធឿន ជា​ប្រធាន​ស្នាក់ការ​សន្តិសុខ​លេខ​៧០២ ដែលមាន​ទីតាំង​ស្ថិត​នៅ​ស្រុក​មេមត់ ខេត្ត​កំពង់ចាម ចំណុះ ឱ្យបញ្ជាការ​ដ្ឋាន​កង​រាជអាវុធហត្ថ​ខេត្ត​កំពង់ចាម ដែល​គ្រប់គ្រង​ដោយ​លោក វ៉ា សារិទ្ធ ថ្មីៗនេះ បាន​ប្រព្រឹត្ត អំពើមិន គប្បី ចាប់អូស​ដៃក្មេង​ប្រុស​ម្នាក់ អាយុ​១៥​ឆ្នាំ ចេញពីកន្លែងរាំវង់ វាយទាត់​ធាក់​រហូតដល់សន្លប់ ហើយបើ ពិនិត្យរឿងរ៉ាវ នៃធាតុផ្សំ បទល្មើសវិញ ។

ការប្រព្រឹត្តរបស់លោក មាន ប៊ុនធឿន គឺជាបទប៉ុនប៉ងមនុស្សឃាតដោយ ចេតនា ប៉ុន្តែ អំណាច លុយ និងស្បែកជាមន្ត្រីកងរាជអាវុធហត្ថគ្មាននរណាហ៊ានធ្វើអ្វីលោក មាន ប៊ុនធឿន នោះទេ ។ ហើយ គ្រួសារ ជនរងគ្រោះបានត្រឹមតែទទួលយកសំណង បន្តិចបន្តួច តាមរយៈការសម្របសម្រួលក្រៅផ្លូវតុលាការ ដើម្បី បញ្ចប់រឿងស្ងាត់ៗ។ បុ់ណ្ណោះព្រោះតែអំណាច មាន ប៊ុនធឿន ជាមេស្នាក់ការ ៧០៨ ដ៏មហិមានោះ ។

តាមប្រជាពលរដ្ឋរស់នៅចំណុចផ្សារថ្នល់ទទឹង នៃឃុំជប់ ក្រុងត្បូងឃ្មុំ បានលើកឡើងថា កាលពីវេលាម៉ោង ៨ និង ២០ នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ នៅផ្ទះអ្នកស្រុកក្បែរផ្សារថ្នល់ទទឹង ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំជប់ក្រុងត្បូងឃ្មុំ មានរៀបចំពិធីមង្គលការមួយ ខណៈពេលដែលភ្ញៀវកំពុងផឹកស៊ីរាំសប្បាយ ស្រាប់តែមានការ ផ្អើលឆោឡោ ទំនងជា ក្មេងៗក្នុងភូមិរាំជាន់ជើងគ្នា ក៏បង្កជាជម្លោះវាយតប់ផ្អើលរោងការ។ ភ្លាមៗនោះ គេឃើញកុមារាម្នាក់ឈ្មោះ សៀង ចាន់រ៉ាណែត អាយុ ១៥ឆ្នាំ មានទីលំនៅក្នុងភូមិថ្នល់ទទឹង ឃុំជប់ ក្រុងត្បូងឃ្មុំ មានឪពុកឈ្មោះ សៀង ណាត ជាមន្ត្រី យោធា ត្រូវបានលោក មាន ប៊ុនធឿន ជាប្រធានស្នាក់ការសន្តិសុខលេខ៧០២ ស្រាប់តែចាប់អូសដៃក្មេងរូបនោះ ចេញ មកក្រៅវង់រាំ រួចបានប្រើអំពើហិង្សាទាត់ធាក់យ៉ាងព្រៃផ្សៃ រហូតទាល់តែក្មេងនោះសន្លប់បាត់ស្មារតី ដោយគ្មាននរណា ហ៊ាន ចូលទៅជួយឃាត់នោះទេ ។

ផ្ទុយទៅវិញ ក្រោយពេលកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹងឱ្ យសមត្ថកិច្ចពាក់ ព័ន្ធជួយដោះ ស្រាយទៅតាមនីតិវិធី ព្រោះវាជាបទល្មើសនៃការប៉ុនប៉ងមនុស្សឃាត ឬការប្រើប្រាស់អំពើហិង្សាដោយចេតនា ក្នុង ស្ថាន ទម្ងន់ទោសមិនអាចអត់ឱនឱ្យបានឡើយ ។ ប៉ុន្តែលោក មាន ប៊ុនធឿន បានប្រើវិធីគំរាមផង ចរចាផង ឱ្យក្រុម គ្រួសារ ជនរងគ្រោះបញ្ចប់រឿង ដោយចរចាផ្តល់សំណងទៅតាមស្ថានភាពជាក់ស្តែង។

បើតាមប្រភពដែលជិតដិតនឹងសំណុំរឿងមួយនេះបានលើកឡើងថា ពីដំបូងឡើយក្រុមគ្រួសារជនរងគ្រោះបានប្តឹងទាម ទារសំណងចំនួន១ម៉ឺនដុល្លារអាមេរិក សម្រាប់ថ្លៃព្យាបាលរបួសស្នាម និងសុំឱ្យច្បាប់ផ្តន្ទាទោសលោក មាន ប៊ុនធឿន ផង ប៉ុន្តែក្រោយមក មាន ប៊ុនធឿន បានចរចាសម្របសម្រួលផ្តល់សំណងត្រឹមតែ ៦ពាន់ដុល្លារ ប៉ុណ្ណោះ ហើយបាន បញ្ចប់រឿងយ៉ាងស្ងាត់ៗកាលពីថ្ងៃទី១២ ខែមីនា និងមិនបញ្ជូនសំណុំរឿងទៅកាន់តុលាការនោះ ទេ គឺជាការចរចា បញ្ចប់រឿងនៅក្រៅផ្លូវតុលាការស្ងាត់ៗតែម្តង។

ដូចជា បើពិនិត្យពីអង្គហេតុនិងអង្គច្បាប់គេអាចមើលឃើញថា អំពើហិង្សាដ៏ឃោរឃៅដែលលោក មាន ប៊ុនធឿន បាន ចាប់ក្មេងប្រុសអាយុ១៥ឆ្នាំវាយរហូតដល់សន្លប់ គឺជាការប៉ុនប៉ងមនុស្សឃាត ទោះជាមានការចរចា ផ្តល់សំណង ដល់ គ្រួសារ ជនរងគ្រោះក៏ដោយ វាគ្រាន់តែជាសំណងរដ្ឋប្បវេណីប៉ុណ្ណោះ ។ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ច ត្រូវតែបញ្ជូន សំណុំ រឿង នេះទៅកាន់តុលាការ ដើម្បីដោះស្រាយទៅតាមច្បាប់បន្តទៅទៀត។

ដូចជា នៅមានការបញ្ជាក់ផងដែរថា សម្រាប់ប្រជាពលរដ្ឋក្រីក្រទន់ខ្សោយ គ្រាន់តែមានជម្លោះបន្តិចបន្តួច ឬដេញវាយ តប់ គ្នាតាមផ្លូវមិនមានរបួសស្នាមអ្វីផង ក៏ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួនកសាងសំណុំរឿងយ៉ាងខ្លាំងៗ បញ្ជូន ទៅកាន់តុលា ការ ប៉ុន្តែសម្រាប់មាន ប៊ុនធឿន ដែលវាយក្មេងប្រុសម្នាក់ឱ្យសន្លប់យ៉ាងសាហាវឃោរឃៅនៅកណ្តាល ចំណោម មនុស្ស រាប់រយនាក់បែបនេះ ហេតុអ្វីក៏គ្មានទោសពៃរ៍។

សូមបញ្ជាក់ថា ជារឿយៗមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានណែនាំឱ្យ មន្ត្រី និងពលអាវុធហត្ថទាំងអស់គោរពឱ្យបាននូវវិន័យនិងសេចក្តីថ្លៃថ្នូររបស់កងកម្លាំង ប៉ុន្តែលោក មាន ប៊ុនធឿន មិន ដែលឈឺក្បាលវិលមុខពីសេចក្តីណែនាំរបស់ថ្នាក់លើនោះទេ។

ក្រៅពីការប្រើអំពើហិង្សាដ៏ឃោរឃៅទៅលើកុមារាអាយុ១៥ឆ្នាំរហូតសន្លប់បាត់ស្មារតី ហើយលោក មាន ប៊ុនធឿន ក៏ធ្លាប់ជាប់ពាក់ព័ន្ធរឿងអាស្រូវនៃការចាត់ចែងឱ្យមន្ត្រីក្រោមឱវាទប្រចាំនៅស្នាក់ការសន្តិសុខលេខ៧០២ ទៅបង្កើត ប៉ុស្តិ៍ ជជុះចាំប្រមូលលុយពីឡានដឹកឈើ ឡានដឹកជន្លង់ម្រេចយ៉ាងប្រសេចប្រសាចយ៉ាងអនាធិបតេយ្យ បំផុត ។ ហើយ ករណីខ្លះទៀតក៏ មានការប្រដេញតាមឡានដឹកឈើឱ្យចូលបង់លុយតាមតែទំនើងចិត្តនៅពេលដែល ឡានដឹក ឈើមួយចំនួនបានបើកហួសប៉ុស្តិ៍ស្នាក់ការរបស់លោក មាន ប៊ុនធឿន ឬភ្លេចចូលបង់លុយ។ គេចង់ឃើញថ្នាក់លើ ត្រួតពិនិត្យមើលភាពអនាធិបតេយ្យដែលកំពុងបង្កឡើងដោយលោក មាន ប៊ុនធឿន ឡើងវិញផង ព្រោះប្រជាពលរដ្ឋ នៅទូទាំងក្រុងត្បូងឃ្មុំ បានខឹងសម្បានិងស្អប់ខ្ពើមចំពោះរបៀបដឹកនាំរបស់ មាន ប៊ុនធឿន ដែលនិយមប្រើអំពើហិង្សា សូម្បីតែកូនអ្នកស្រុកគ្មានកំហុសអ្វីសោះក៏ត្រូវរងគ្រោះដែរ។

គួរបញ្ជាក់ថា គេចង់ឃើញថ្នាក់លើត្រួតពិនិត្យមើលភាពអនាធិបតេយ្យដែលកំពុងបង្កឡើងដោយលោក មាន ប៊ុនធឿន ឡើងវិញផង ព្រោះប្រជាពលរដ្ឋនៅទូទាំងក្រុងត្បូងឃ្មុំ បានខឹងសម្បារ និងស្អប់ខ្ពើមចំពោះរបៀប ដឹកនាំរបស់លោក មាន ប៊ុនធឿន ដែលនិយមប្រើអំពើហិង្សា សូម្បីតែកូនអ្នកស្រុកគ្មានកំហុសអ្វីសោះក៏ត្រូវរង គ្រោះដែរ ។ ហើយដែល បញ្ហានេះ គួរតែលោកនាយឧត្តមសេនីយ៍ មេបញ្ជាការពិនិត្យឡើងវិញផង ព្រោះថា ករណីមានមេស្នាក់ការ ស៊ីប្រាក់ ខែជាតិ ប្រជាពលរដ្ឋទៅវាយតប់ប្រជាពលរដ្ឋបែបនេះ វាបានធ្វើឱ្យប៉ះពាល់ដល់មុខ មាត់អាវុធហត្ថជាតិ យ៉ាងធ្ងន់ ធ្ងរ បំផុត មិនគួរបើគេមើលរំលងទេ ! ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លិខិតអំពាវនាវ រក​ជន​ឆបោក​ម៉ូតូ   អាន1490ដង បុគ្គលិក៨ពាន់នាក់​ធ្វើកូដកម្មមុខ​ណាហ្កាវើល   អាន1422ដង ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1608ដង ប្រុសស្រីវ័យក្មេង១គូជាប់ជុងប៉ូលីសពីបទប្រើស្រាសគ្រឿងញៀន   អាន1723ដង ម៉ក់ជីតូ ស្នើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បំភ្លឺ​ចំពោះ ​ការ​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឧក្រិដ្ឋ...    អាន1482ដង លិខិត​ជូនដំណឹង​ ដល់សាធារណជន សមត្ថកិច្ច និង​មន្រ្តីរាជការ   អាន1445ដង អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!   អាន2274ដង រថយន្តដឹកឈើល្មើសច្បាប់មួយគ្រឿងជាប់សំណាញ់សមត្ថកិច្ចទាំងព្រឹក   អាន1357ដង មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋស្វាយដង្គុំនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយមន្ត្រី?...    អាន1565ដង សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក?...    អាន1878ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      196នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    39238នាក់
ខែនេះ    348406នាក់
ឆ្នាំនេះ   2358945នាក់
សរុប   51718871នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 00:22