ព័ត៌មានក្ដៅ

    បរិយាយថ្ងៃនេះ៖ មិនបានដាំមិនបានស្រោច ពូកែខាងកាប់បំផ្លាញ

    ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 28 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 08:45 នាទី ចំនួនអានៈ 1383

    មនុស្ស​លោក​យើង​អាច​រស់​រាន​មាន​ជី​វិត​ទៅ​បាន​គឺ​អា​ស្រ័យ​ទៅ​លើ​ធម្ម​ជាតិ​ដែល​នៅ​ជុំ​វិញ​ខ្លួនយើង​ ហើយ​ធម្ម​ជាតិ​ក៏​បាន​​ផ្តល់ផល​ប្រ​យោជ​ន៍​ជា​ច្រើន​សំ​រាប់​មនុស្ស​ សត្វ​ដែលកំ​ពុង​តែ​រស់​នៅ​មាន​ជីវិត និង​ផ្តល់​ភាព​ស្រស់​បំ​ព្រង​ ជា​ម្លប់​ត្រ​ឈឹង​ត្រឈៃគួរ​ទាទី​មនោ​រម្យ ប៉ុន្តែ​អ្វី​ដែល​គួរ​អោយ​សោក​ស្តាយ​នោះ​គឺ បច្ចុប្ប​ន្នមាន​មនុស្ស​មួយ​ចំ​នួន​មិន​ចេះ​ស្រលាញ់​ធម្ម​ជាតិ​ ចូល​ចិត្ត​តែ​កាប់​រាន​បំ​ផ្លាញដោយ​ឥត​សំ​ចៃដៃ​ទៅ​វិញ ដែលគេ​​ចាត់​ទុក​មនុស្ស​ប្រ​ភេទ​នេះ​ជា​មនុស្ស​ចង្រៃ។

    ​បើ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​អោយ​ដឹង​ថា ព្រៃ​ឈើ​អាច​ជួយ​ផ្តល់​ជា​ម្លប់​ដល់​មនុស្ស​សត្វ​ អាច​ជួយ​ស្រូប​យក​ទឹក​ភ្លៀង អាច​ទប់​ទឹក​នៅ​ពេល​មាន​ទឹក​ជំ​នន់ អាច​ជួយ​ការ​ពារ​ខ្យល់​ព្យុះ អាច​ជួយ​កាត់​បន្ថយការ​កើន​ឡើង​នៃ​សីតណ្ហភាពក្តៅ​ហែង អាច​ជួយ​កាត់​បន្ថយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ….។ល។ មិន​តែ​ប៉ុណ្ណោះ​មាន​ដើម​ឈើ​មួយ​ចំ​នួនគេ​យក​ទៅ​ដាំ​ធ្វើ​ជា​សួន​ច្បារដើម្បី​លំ​អរ​ក្នុង​ទី​​ប្រ​ជុំ​ជន​ក្នុង​ការ​បង្អួត​ភ្ញៀវ​ទេស​ចរណ៍​ជាតិ​ និង​អន្តរជាតិ ដូច​ជា​ដើម​ឈើ​នៅ​តាម​ដង​ផ្លូវ​ក្បែរ​​ព្រះរាជ​ដំ​ណាក់​ក្នុង​ខេត្ត​សៀម​រាប​នេះ​ជា​ដើម​។

    បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា អាជ្ញា​ធរ​ខេត្តសៀម​រាប​​ដែល​ទើប​តែ​ឡើង​កាត់​តំ​ណែង​ថ្មី កំពុង​តែ​បញ្ចេញ​ស្នាដៃ​ក្នុង​ការ​អភិ​វឌ្ឍន៍​ផ្លូវ​ថ្នល់​អោយ​បាន​ធំ​ទូលាយ​ដើម្បី​អោយ​ងាយ​ស្រូល​ក្នុង​ការ​ធ្វើ​ចរាចរណ៍ ប៉ុន្តែ​រាល់​ការ​អភិវឌ្ឍន៍នៅ​ក្នុង​ខេត្ត​នេះ​​ភាគ​ច្រើន​គឺ​កាប់​បំ​ផ្លាញ​ធន​ធាន​ធម្ម​ជាតិ​ ដែល​ជា​ស្នា​ដៃ​នៃ​បុព្វ​បុរស​ជំ​នាន់​ដើម​បាន​បន្សល់​ទុក​ ដូច​ជា​ការ​កាប់​ដើម​គគឺ​ធំៗ​នៅ​មុខ​សណ្ឋាគារ​សុខាកន្លង​ទៅ​ថ្មី​ៗ​នេះ​ជា​ដើម។​

    បើ​យោង​តាម​ការ​រិះ​គន់​ក្នុង​បណ្តាញ​សង្កម​ (Facebook) បាន​អោយ​ដឹងថា ពល​រដ្ឋ​កម្ពុជា​ ជាពិសេស​ពលរដ្ឋ​ក្នុង​ខេត្ត​សៀម​រាប​ មិន​បាន​ស្វា​គមន៍​ចំ​ពោះ​អាជ្ញា​ធរ​ខេត្ត​ដែល​បាន​កាប់​បំ​ផ្លាញ​ដើម​ឈើ​ធំ​ៗ​នៅ​មុខ​សណ្ឋាគារ​សុខា​នោះ​ទេ ហើយ​ពួក​គាត់​កំ​ពុង​មាន​ការ​ព្រួយ​បារម្ភណ៍​យ៉ាង​ខ្លាំ​ង​ទៅ​លើ​គំ​រោង​ថា អាជ្ញាធរ​និង​កាប់​ដើម​យាង គគឺ​តាមដង​ផ្លូវ​​ដែល​ស្ថិត​នៅ​បណ្តោយ​ផ្លូវ​ជាតិ​លេខ​០៦ ខាង​លិច​ព្រះ​អង្គចេក​ព្រះ​អង្គចម និង​នៅ​ក្បែរ​ព្រះ​រាជ​ដំ​ណាក់​ទៀត​ផង​។

    ពល​រដ្ឋ​ខេត្ត​សៀម​រាប​រិះ​គន់​ធ្ងន់​ថា បើ​អជ្ញាធរ​ខេត្ត​ចង់​ពង្រីក​ផ្លូវ​អាស៊ាន​ក៏​គួរ​ទុក​ដើម​ឈើ​ប៉ុន្មាន​ដើម​ដែល​មាន​ចម្ងាយ​ប្រ​ហែល​តែ​មួយ​គីឡូ​ម៉ែត្រ​បួន​ជ្រុង​តែ​ប៉ុណ្ណោះ​ ចាំបាច់​កាប់​បំ​ផ្លាញ​ធ្វើ​អី ព្រោះ​ដើម​ឈើ​ទាំង​នេះ​វា​មាន​អាយុ​កាល​យូរឆ្នាំ​​ណាស់​ទៅ​ហើយ ម្យ៉ាង​ទៀត​ដើម​ឈើ​ទាំង​នេះ​វា​ដុះ​ក្នុង​បរិវេណ​ជុំ​វិញ​ព្រះ​រាជ្យ​​ដំ​ណាក់​ ដែល​សម្តេច​តា​តែង​តែ​អើត​មើ​ល​ហើយ​ញញឹមទៅ​លើ​ម្លប់​ដ៏​ត្រ​ជាក់​កាល​ពី​ព្រះ​អង្គនៅ​មាន​ព្រះជន។ ពល​រដ្ឋ​បន្ត​សង្ស័យ​ថា អភិបាល​ខេត្ត​ឡើង​ថ្មី​មិន​ចូល​ចិត្ត​ដើម​ឈើ ហើយ​ប្រ​ហែល​មាន​គំ​រោង​កាប់​ដើម​ឈើ​ក្បែរព្រះ​រាជ​ដំណាក់​អស់​ រួច​គាស់​ទាង​ព្រះ​រាជ​ដំ​ណាក់​ទៀត​ផង​ ព្រោះថាព្រះ​រាជ្យ​​ដំ​ណាក់​នេះក៏ទើស​ផ្លូវ​របស់​លោក​អភិបាល​ខេត្ត​ថ្មីនេះ​ដែរ។

    ពល​រដ្ឋ​ខេត្ត​សៀម​រាប​យក​ដៃ​គគ់​ទ្រូវ​រួច​លាន់​មាត់​ថា ឱ!​ពុទ្ធោ!អើយ​មិន​ដែល​បាន​ដាំដើម​ឈើ​ទាំង​នេះ​បាន​មួយ​ដើម​សោះ តែ​បែ​ជា​មក​កាប់​បំ​ផ្លាញស្រួល​ៗ​បែប​នេះ​ទៅ​វិញ តើ​គេ​កំ​ពុង​តែ​អភិវឌ្ឍន៍​ជាតិ ឬបំ​ផ្លាញជាតិ?

    មជ្ឈដ្ឋាន​ទូទៅ​យល់​ឃើញ​ថា បើ​អាជ្ញាធរ​ចង់​អភិវឌ្ឍន៍​ខេត្ត​សៀម​រាប​មែន​នោះ​លោក​អាច​ធ្វើ​ផ្លូវ​អោយ​បាន​ច្រើន​ដូច​នៅ​ទី​ក្រុម​ភ្នំ​ពេញ​ ដើម្បី​បញ្ជៀស​ការ​កក​ស្ទះ​ចរាចរណ៍នៅ​រដូវ​មុណ្យ​ទាន​ម្តងៗ ហើយ​ពង្រី​ក្រុង​អោយ​បាន​ធំ និង​ជា​ពិសេស​ត​ភ្ជាប់​បណ្តាញ​អគ្គីសនី​ដល់​ពល​រដ្ឋ​ជាយ​ក្រុង​ប្រើ​ប្រាស​ផង កុំ​សម្ងំ​ភ្លឺ​ចិញ្ចាំ​ចិញ្ចែង​តែ​ម្នាក់​ឯង​នៅ​កណ្តាល​ទី​ក្រុង​ប៉ុនសំ​បក​ក្តាម​នេះ​អី។

    ពល​រដ្ឋ​សូម​អង្វ​រ​អស់​លោក​អាជ្ញា​ធរ​មេត្តា​ពិចារ​ណា​សាជា​ថ្មី​ឡើង​វិញ មុន​និង​ដាក់​បញ្ជា​អោយ​គេ​បំ​ផ្លិច​បំ​ផ្លាញ​ដើម​ឈើ​ដែល​មាន​អាយុ​រាប់​រយ​ឆ្នាំ​ទាំង​នេះ។ ពួក​គាត់​បន្ថែម​ថា បើ​មិន​បាន​ជួយ​ដាំ​កុំ​តែ​ជួ​យ​បំ​ផ្លាញ​ទៅ​បាន​ហើយទាន៕ បើ​គាំ​ទ្រ​អត្ថ​បទ​ខាង​លើ​សូម​ជួយ​ចែក​រំ លែក​បន្ត​តាម​បណ្តាញ​សង្គម​របស់​អ្នក!

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    សាកលវិទ្យាល័យមួយក្នុងខេត្តសៀមរាបកំពុងទទួលការរិះគន់ពី សិស្ស និស្សិត និងមហាជន   អាន17850ដង មនុស្ស៦៧នាក់​ត្រូវបាន​ចាប់​ខ្លួន​ពាក់ព័ន្ធបទល្មើស​នេសាទ   អាន629ដង លោកកាន់ ឆាយហុង បង្ខំឲក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយស្រេចតែចិត្ត   អាន678ដង លោក សំសុខា ប្រធានសាខាគយបើកស្ថានីយ៍លក់សាំងគេចពន្ធ និងបង់ពន្ធមិនគ្រប់   អាន572ដង ប្រធានមន្ទីរបរិស្ថានខេត្តដឹកនាំកម្លាំងចុះដាំដើមឈើនៅតំបន់បឹងពារាំង   អាន2436ដង ទំនៀមសែនក្រុងពាលី   អាន9461ដង លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ...    អាន4131ដង ជនបរទេសជួលម៉ូតូជិះខ្លួនឯងទទួលរងនូវគ្រោះថ្នាក់ចរាចរណ៍ព្រោះបើកលឿនដូចហោះ   អាន1661ដង អាដហុកបានរៀបចំ ការប្រជុំសន្ទនា ក្រោមគំរោងសំលេងសំរាប់នៃការផ្សះផ្សា   អាន690ដង ពរលរដ្ឋខ្មែររិះគន់ថា៖ ចំណីអាហារនៅកម្ពុជាទាញសញ្ញាអាសន្នពីសុវត្តិភាពខណៈលោកម៉ក់ពេជ្ជរិទ?...    អាន736ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃមាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
    ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបនៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
    លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
    សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយនៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
    លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
    ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោកស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
    ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
    អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះImportant Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
    មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័នប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
    លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញយោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2575នាក់
    ម្សិលមិញ    7095នាក់
    សប្ដាហ៍នេះ    31223នាក់
    ខែនេះ    198301នាក់
    ឆ្នាំនេះ   3273792នាក់
    សរុប   33940038នាក់
    ថ្ងៃទី 22 ខែ 08 ឆ្នាំ 2019 ម៉ោង 11:26