ព័ត៌មានក្ដៅ

    ដក កឹមវិក្រា និងឡៅសារឿន ដាក់ឡាយម៉ារីវ៉ូ ឡើងជាអគ្គនាយកទូរគមនាគមន៏កម្ពុជំនួសជាប្រព្រឹត្តពុករលួយខ្លាំងជ

    ដោយៈ ភ្នំពេញ ថ្ងៃទី 01 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 08:08 នាទី ចំនួនអានៈ 663

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៍បានសម្រេចដកហូត មុខតំណែងអគ្គនាយក ទូរគ​មនាគមន៍កម្ពុជា (T.C) ពីលោកអតីតអគ្គនាយក កឹម វិក្រា យកទៅប្រគល់ឲ្យលោក ឡាយ ម៉ារីវ៉ូ ជាអ្នកកាន់កាប់យ៉ាងសង្ហារ ដោយមិនចាំបាច់ប្រឹងវិញ ។

    ការដក-ដាក់ មុខតំណែងអគ្គនាយក  ទូរគមនាគមន៍កម្ពុជា (T.C) យ៉ាងរហ័សដូចផ្លេកបន្ទោរ ប្រហែលជាមួយឆ្នាំសោះ បានដោះដូររហូតដល់ទៅ ៣ដង ពោលគឺដកលោក ឡៅ សារឿន  ដាក់​លោក កឹម វិក្រា និងដកលោក កឹម វិក្រា ដាក់លោក ឡាយ ម៉ារីវ៉ូ ថ្មីៗនេះ បាននិងកំពុងធ្វើឲ្យមន្ត្រីៗ និង​ក្រុម​និយោ​ជិត​រាប់​រយ​នាក់​ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបាននាំគ្នានិយាយថា ពួកគាត់នៅរង់ចាំមើលថា តើលោកអគ្គនាយកថ្មី  ឡាយ ម៉ារីវ៉ូ ដែលឡើងកូដតាមខ្សែ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីថ្មី នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នោះ ជា​បុរស​មាន​សមត្ថភាព​ ក្នុងការដឹកនាំការងារ គ្រាន់បើជាងលោក ឡៅ សារឿន និងលោក កឹម វិក្រា ឬដូចតែគ្នា ឌាតែខ្នូច ឬ​ក៍​អន់​ជាង​មុនៗ​ទៅទៀតឬក៏ពុករលួយជាងលោកឡៅ សារឿន?ទាក់ទងនឹងបញ្ហានេះ មន្ត្រីៗ និងក្រុមនិយោជិត T.C ជាច្រើននាក់ បាននិយាយថា ពួកគាត់មិនជឿថា លោក ឡាយ ម៉ារីវ៉ូ ពិតជាមានសមត្ថភាព ក្នុងការដឹកនាំការងារ បានល្អប្រសើរ គ្រាន់បើជាងលោក ឡៅ សារឿន និងលោក កឹម វិក្រា នោះ​ឡើយ​… ដោយសារហេតុថា លោក ឡាយ ម៉ារីវ៉ូ គ្រាន់តែធ្លាប់មានប្រវត្តិ ធ្វើការងារជា សមាជិកទី១ នៃបញ្ញត្ដិករ ទូរ​គមនា​គមន៍​កម្ពុជា​ តែប៉ុណ្ណោះ ដែលសូម្បីតែ បទពិសោធន៍ការងារ ជាអគ្គនាយករងនៃ ទូរគមនាគមន៍កម្ពុជា (T.C) ក៍គាត់(ឡាយ ម៉ារីវ៉ូ) មិនធ្លាប់ធ្វើការងារនោះផង ។

    ចុះទម្រាំថ្នាក់លើ បានតែងតាំងឲ្យគាត់ លោតផ្លោះរំលងឲ្យឡើង ទៅធ្វើជាអគ្គនាយក ទូរ​គម​នា​គមន៍​កម្ពុជា (T.C) យ៉ាងមហាលោតផ្លោះ មហាអស្ចារ្យទៀតនោះ តើលោកអគ្គនាយកថ្មី  ឡាយ ម៉ារីវ៉ូ អាចនឹងមានសមត្ថភាព ដឹកនាំការងារបានល្អប្រសើរ គ្រាន់បើជាងលោក ឡៅ សារឿន និងលោក កឹម វិក្រា ដែរ ឬយ៉ាងណា?មានអ្នកខ្លះ បាននិយាយថា ឲ្យតែអគ្គនាយកថ្មី ឡាយ ម៉ារីវ៉ូ អាចអាចនឹងមានសមត្ថភាព ដឹកនាំការងារកុំឲ្យ ក្រុម​និយោ​ជិត​រាប់រយនាក់ នាំគ្នាធ្វើកូដកម្ម ប្រឆាំងតវ៉ាដូចលោក ឡៅ សារឿន ទៀតដែរនោះ គឺអាចចាត់ទុកថា ជាការល្អប្រសើរហើយ… ។

    ផ្ទុយទៅវិញ ក្នុងរយៈពេលមួយឆ្នាំនេះ អតីតអគ្គនាយក កឹម វិក្រា បានឆ្លងផុតរួចអស់ហើយ… ដោយសារតែលោក កឹម វិក្រា  មុននឹងគាត់បានឡើង កាន់មុខតំណែងនេះ គាត់ធ្លាប់បានកាន់តំណែង ជាអគ្គនាយករង ទូរគមនាគមន៍កម្ពុជា (T.C) ដែល​មាន​បទពិសោធន៍ ការងារនោះច្រើនឆ្នាំមកហើយ… ដែលបានធ្វើឲ្យ… ក្រោយពីគាត់ (កឹម វិក្រា) បានឡើងកាន់ការងារ ជា​អគ្គនាយកថ្មី បន្តពីលោក ឡៅ សារឿន ក្នុងរយៈកាលប្រមាណមួយឆ្នាំនោះ មិនមានការធ្វើកូដកម្ម ប្រឆាំងតវ៉ាពីសំណាក់ ក្រុមនិយោជិត រាប់រយនាក់ទាំងនោះឡើយ ។គួររំលឹកត្រួសៗឡើងវិញថា ប្រហែលជាមួយឆ្នាំមុន មានក្រុមកូដករ និយោជិតរាប់រយនាក់ ដែលធ្វើការងារនៅ ទូរ​គម​នា​គមន៍កម្ពុជា (T.C) បាននាំគ្នាធ្វើកូដកម្ម ប្រឆាំងតវ៉ាទាមទារឲ្យលោក ឡៅ សារឿន ចុះចេញពីមុខតំណែង មិន​អាច​លើក​លែង​ បានជាដាច់ខាត ។

    ក្រុមកូដករ បានចោទប្រកាន់ថា លោកអគ្គនាយក ឡៅ សារឿន និងបក្សពួកមួយក្ដាប់តូច បាន​រៀប​ចំជាប្រព័ន្ធ ប្រព្រឹត្តិអំពើពុករលួយ ដូចជាការចាប់បង្ខំ បង្កើតគណៈកម្មការ ឲ្យសហការជាមួយ ក្រុមហ៊ុនសវនកម្មឈ្មោះ KPMK ធ្វើការកែតម្រូវ បញ្ជីសារពើភណ្ឌ លុបលាងអំពើស្មោកគ្រោក របស់បក្ខពួកខ្លួន ។ ក្រៅពីនោះ លោកអគ្គនាយក ឡៅ សារឿន និងបក្សពួក បានបង្កើតក្រុមហ៊ុនខ្លួនឯង ចងមុងដេញថ្លៃ ទៅលើគម្រោង ពង្រីកតំបន់ អាជីវកម្មរបស់ ទ.ក តាម​ខេត្ត​ក្រុង​ចំនួន ៣៦ទីតាំង ដែលក្នុង ១ទីតាំង កេងបានចំណេញលុយពី ៣០ម៉ឺនដុល្លារឡើងទៅ ។

    មិនតែប៉ុណ្ណោះ លោកអគ្គនាយក ឡៅ សារឿន បានឃុបឃិតគ្នាជាមួយ ប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ ក្រោម​បង្គាប់​របស់ខ្លួន ធ្វើរបាយការណ៍ ដោយបន្លំទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ម្តងថា (ទ.ក) រកចំណូលបាន ២៩លានដុល្លារ (លេខមូល) នៅក្នុងឆ្នាំ២០១១  ដែលម្តងថា ២៧លានដុល្លារ… តែពេលតំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ជាប់ បែរជាឆ្លើយដាក់ ដៃជើងកូនចៅទៅវិញ ។

    ពាក់ព័ន្ធនឹងបញ្ហា មិនប្រក្រតីខាងលើនេះ ក្រុមកូដករនិយោជិត បានចោទប្រកាន់ទៀតថា តាមរយៈតួលេខ នៅ​ក្នុង​របាយ​ការណ៍ ស្ដីពីចំណូលប្រចាំឆ្នាំ ២០១១ បង្ហាញថា លោកអគ្គនាយក ឡៅ សារឿន និងលោកប្រធាន នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ មានបំណងចង់ស៊ីដាច់ លុយប្រមាណ ០២លានដុល្លារ ជាហេតុធ្វើឲ្យ ប្រាក់ចំណេញរបស់ (ទ.ក) ធ្លាក់ចុះ និង​បណ្ដាល​ឲ្យនិយោជិត ទទួលបានប្រាក់រង្វាន់ តែមួយខែគត់ក្នុង១ឆ្នាំ ខណៈដែលអាណត្តិ អគ្គនាយកមុនៗ ធ្លាប់​បាន​រហូត​ទៅ​ដល់​ ០៣ខែឯណោះ ។ ដូច្នេះ សូមឲ្យសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៍ដូចជាឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ ប្រឆាំងអំពើពុករលួយ មេត្តាជួយចាត់ការ ផ្ដន្ទាទោសបុគ្គល ទាំងនេះតាមច្បាប់…។

    ការចោទប្រកាន់ របស់ក្រុមកូដករ ដូចខាងលើនេះ ក្នុងរយៈកាលកន្លងមក វាអាចជាដើមទុន នៃការដកបទពិសោធន៍ ការងារ​ដ៍​សំខាន់មួយ ដែលអាចធ្វើឲ្យ អគ្គនាយកថ្មីនៃ ទូរគមនាគមន៍កម្ពុជា (T.C) បន្តពីលោក លោក ឡៅ សារឿន ដូចជាលោក កឹម​ វិក្រា និងលោក ឡាយ ម៉ារីវ៉ូ …ជាដើម ត្រូវតែស្វែងយល់ និងចៀសវាងដាច់ខាត កុំដឹកនាំការងារ តាមរបៀបប្រព្រិត្ត អំពើ​ពុករលួយ បក្ខពួកនិយម… ដើរតាមលំនាំ ឬតាមផ្លូវលោក ឡៅ សារឿន ទៀតឲ្យសោះ… ព្រោះថា ទោះយ៉ាងណា លោក ឡៅ សារឿន មានសំណាងល្អហើយ ដែលបានរួចខ្លួន ពីការចោទប្រកាន់នានា ឬការចាប់ខ្លួនផ្ដន្ទាទោស ដោយអង្គភាពប្រឆាំង អំពើពុករលួយ… ។ តែចំពោះអស់លោក អគ្គនាយកថ្មីក្រោយៗ បើនៅតែហ៊ានផ្គើន ធ្វើដូចលោក ឡៅ សារឿន ទៀត​ដោយ​គ្មាន​ការរាងចាលនោះ ច្បាស់ជានឹងគ្មានសំណាងល្អ ដូចករណីលោក ឡៅ សារឿន នោះទេ… ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    បទល្មើសឆក់ត្រីកើតពេញបន្ទុកនៅឃុំតាប៉ុន ស្រុកសង្កែ គ្មានអ្នកបង្ក្រាប មានតែអ្នកទៅដាក់ខែ   អាន475ដង សារព័ត៌មាន ដែលឯករាជ្យ និងប្រកប ដោយវិជ្ជាជីវៈមានតួនាទី យ៉ាងសំខាន់ ក្នុងការជួយ សង្គមជាតិ   អាន552ដង ជនសង្ស័យ៤នាក់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន   អាន601ដង កាំជ្រូចម៉ីស៊ីលកំពង់តែផ្ទុះលាន់លឺកងរំពងនៅច្រកជាំសាងំាខេត្តឧត្តរមានជ័យក្រោមការដឹកនាំ?...    អាន1389ដង របាយ​ការគ្រោះ​ថ្នាក់ចរាចរណ៍ទូ​ទាំង​ប្រ​ទេស​​ថ្ងៃ​ទី​៨ខែនេះ   អាន730ដង លោក កឹមសុខា ត្រូវបានព្រះរាជអាជ្ញាជូនដំណឹងទៅរដ្ឋសភានៅព្រឹកមិញនេះពាក់ព័ន្ធរឿងកោះហៅ២លើកម...    អាន3816ដង ភាពសិចស៊ីធ្វើអោយ ឆៃលីដាឡែន ធ្លាក់កូដ   អាន2560ដង សាលាអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ប្រកាសអញ្ជើញមហាជនចូលទស្សនាផ្សារប្រឌិត...    អាន1725ដង ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋានន?...    អាន1317ដង ក្រុមចោរលួចមាសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមក្រោយពីធ្វើសកម្មភាព    អាន730ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយយោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
    លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភាសេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
    ជំងឺល្មោភស្រាគេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
    អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេនអាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
    បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀនមន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
    ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួសក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
    ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួនក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
    ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែងប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
    លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំលោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
    លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាលលោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2180នាក់
    ម្សិលមិញ    17293នាក់
    សប្ដាហ៍នេះ    49276នាក់
    ខែនេះ    278785នាក់
    ឆ្នាំនេះ   920004នាក់
    សរុប   31586250នាក់
    ថ្ងៃទី 21 ខែ 02 ឆ្នាំ 2019 ម៉ោង 05:48