ព័ត៌មានក្ដៅ

    អាដហុកបានរៀបចំ ការប្រជុំសន្ទនា ក្រោមគំរោងសំលេងសំរាប់នៃការផ្សះផ្សា

    ដោយៈ សៀមរាប ថ្ងៃទី 01 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 11:12 នាទី ចំនួនអានៈ 622

    អង្គការ​អាដហុក​បាន​រៀប​ចំ​កម្ម​វិធី ការ​ប្រ​ជុំសន្ទនា ក្រោម​គំរោង​សំលេង​សំ​រាប់​នៃការ​ផ្សះផ្សា នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ២០១៤ នៅភូមិ​ចុង​កៅ​ស៊ូ​ សង្កាត​ស្ល​ក្រាម ក្រុង​សៀម​រាប ដែល​មាន​សមាស​ភាព​អ្នក​ចូល​រួម​មក​ពី​សមគមន៍ដីធ្លីស្រុក​បន្ទាយ​ស្រី-​ក្រុង​សៀម​រាប ក្រុម​ប្រឹក្សា​សង្កាត់ ចៅ​សង្កាត់​រង មន្រ្តី​ប៉ុស្តិ៍ ព្រះ​សង្ឃ និង​ដើម​​បណ្តឹង​រដ្ឋ​ប្ប​វេណីចំ​នួន​២៥នាក់​ផងដែរ។​

    កញ្ញា​ ហ៊ាន-ជាវគុណ មន្រ្តី​និង​ជា​អ្នក​ធ្វើ​បទ​បង្ហាញក្នុង​កម្ម​វិធី​ខាង​លើ​ដែល​មក​ពី​អង្គការ​អាដហុកបាន​អោយ​ដឹង​ថា កន្លង​ទៅ​ខាង​អង្គការ​អាដហុក​ធ្លាប់​បាន​ជួយ​រៀប​ចំ​ឯក​សារ​ពាក្យ​បណ្តឹង​ អោយ​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​ដាក់​ប្តឹង​ទៅ​លើ​ជន​សង្ស័យ​ដែល​ជាមេ​ដឹង​នាំធំៗក្នុង​របប​ខ្មែរ​ក្រហមដូច​ជា លោក​អៀង-សារី អ្នក​ស្រី​អៀង-ធារិទ្ធ លោក​ខៀវ-​សំ​ផន និង​លោក​នួន​-ជា ជាដើម។ កញ្ញា​បន្តថា ការ​ជួប​ជុំ​ព្រឹក​នេះគឺ​ជា​ការ​ជជែក​សន្ទនាគ្នា​និង​ចង់​ដឹង​ថា តើ​ដើម​បណ្តឹង​រដ្ឋ​ប្ប​វេ​ណី​មាន​អារម្មណ៍​ថា ទទួល​បាន​យុត្តិ​ធម៌​ខ្លះ​ហើយ​ឬនៅ ហើយ​តើ​ពួក​គាត់​មាន​សំ​នូម​ពរ​អ្វី​បន្ត​ទៀត និង​ជា​ការ​ស្ទាប​ស្ទង់​ថា ពួកគាត់​បាន​យល់​ដឹង​អ្វី​ខ្លះ​ពី​លាសាក្តី​ខ្មែរ​ក្រហម។

    លោក​ ចាន់-ថន ជា​ដើម​បណ្តឹង​រដ្ឋ​ប្ប​វេណី​មួយ​រូប​ក្នុង​ចំ​ណោម​២៥​រូប​បាន​អោយ​ដឹង​ថា នៅ​ខេត្ត​សៀម​រាប​មាន​ដើម​បណ្តឹង​រដ្ឋ​ប្ប​វេ​ណី​ចំ​នួន​តែ​១១៥​នាក់​តែ​ប៉ុណ្ណោះ ដែល​បាន​ប្តឹង​ទាម​ទារក​យុ​ត្តិ​ធម៌​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម។ លោក​បន្ត​ថា មូល​ហេតុ​ដែល​មាន​ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រ​ហម​ដាក់​ពាក្យ​បណ្តឹង​តិច​តួច​បែប​នេះ​ព្រោះ​ទី​១ពល​រដ្ឋ​ខ្មែរ​រវល់​តែ​ខ្វាយ​ខ្វល់​ពី​ជីវ​ភាព​រស់នៅ ទី២ពួកគាត់​មិន​ដឹង​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ឯណា ព្រោះ​ការ​ផ្សព្វ​ផ្សាយ​ពី​ការ​ដាក់ពាក្យ​បណ្តឹង​មិន​បាន​ទូលំ​ទូលាយ។

    ពល​រដ្ឋ​សហគមន៍​ និង​ដើម​បណ្តឹង​ដែល​មក​ចូល​រួមប្រ​ជុំ​សន្ទនា​ខាង​លើ​ពួក​គាត់​ភាគ​ច្រើន​ចង់​អោយ​សាលា​ក្តី​ខ្មែរ​ក្រហម​ពន្លឿន​ការ​កាត់​ទោស​មេ​ដឹង​នាំ​របប​ខ្មែរ​ក្រហម​​២នាក់​ទៀត ​(លោក​នួនជានិង​លោក​ខៀវសំ​ផន) អោយ​បាន​លឿន​ព្រោះ​ជន​សង្ស័យ​២រូប​នេះ​មាន​វ័យ​ចំ​ណាស់​ណាស់​ទៅ​ហើយ។ ពួកគាត់​ចាប់​អារម្មណ៍ទៅ​លើ​សម្តី​របស់​លោក នួនជា ដែល​និយាយ​ថា គេ​យក​តែ​ខ្លួន​ក្រពើ​មក​កាត់​ទោស​ ឯក្បាល​និង​កន្ទុយ​ក្រពើ​មិន​យក​មក​កាត់​ទោស។ ពល​រដ្ឋ​ចង់អោយ​សាលាក្តី​ខ្មែរ​ក្រហម​បន្ត​កាត់​ក្តី​សំណុំ​រឿង​លេខ​ ០០៣ និង​០០៤​ ហើយ​ជា​ពិសេស​ពួក​គាត់​ចង់​ដឹង​ថា អ្នក​ណា​ជា​ក្បាល​និង​កន្ទុយ​ក្រពើដូច​សម្តី​លោក​នួន​ជា​បាន​លើ​ក​ឡើង។​ ពល​រដ្ឋ​បាន​សម្តែង​មតិ​ថា ពួក​គាត់​ហាក់​ទើប​តែ​បាន​ទទួល​យុត្តិ​ធម៌​តិច​ទួច​ណាស់​ ក្នុង​ដំ​ណើរ​ការ​កាត់​ទោស​មេដឹង​នាំ​ខ្មែរ​ក្រ​ហម​កន្លង​ទៅ​នេះ។

    ពល​រដ្ឋ​បាន​ធ្វើ​ការ​ប្រៀប​ធៀប​រវៀង​សាលា​ក្តី​ខ្មែរ​ក្រ​ហម​និង​តុលាការ​ក្នុង​ស្រុក​ថា សាលាក្តី​ខ្មែរ​ក្រហម​ហាក់​ធ្វើ​ការ​បាន​ល្អ​ មាន​ភាព​យុត្តិ​ធម៌ ព្រោះ​គេ​ធ្វើ​ការ​ស៊ើប​អង្កេត​រួច​ទើប​ធ្វើ​ការ​ឃាត់​ខ្លួន ប៉ុន្តែ​តុលាការ​នៅ​ក្នុង​ស្រុក​គេ​ធ្វើ​ការ​ចាប់​ខ្លួន​មនុស្ស​រួច​ទើប​ធ្វើ​ការ​ស៊ើ​ប​អង្កេតជា​ក្រោយ។

    គេ​សង្កេត​ឃើញ​ថា ការ​ជួប​ជុំ​ប្រ​ជុំ​សន្ទនា​ខាងលើ​មាន​ន័យ​ខ្លឹម​សារ និង​មាន​សារៈសំ​ខាន់​ ដែល​ធ្វើ​អោយ​ប្រ​ជា​ពល​រដ្ឋ​មាន​ការ​យល់​ដឹង​អំ​ពី​ការ​កាត់​ទោស​មេ​ដឹក​នាំ​ខ្មែរ​ក្រ​ហម​ និង​ធ្វើ​អោយ​ប្រ​ជា​ពល​រដ្ឋ​ចេះ​ស្វែង​រក​យុត្តិ​ធម៌​ដោយ​ខ្លួន​ឯង​ ចេះ​ប្រើ​ប្រាស​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ ដែល​ខ្លួន​មាន។ នៅ​មាន​ពល​រដ្ឋ​ដែល​មិន​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​សាលាក្តី​ខ្មែរ​ក្រហមទាន់​ពេល​វេលា ​ជា​ច្រើននាក់​​កំ​ពុង​តែ​ស្រេក​ឃ្លាន​ចង់​ដាក់​ពាក្យ​បណ្តឹង​រក​យុត្តិ​ធម៌​ជូន​សាច់​ញាតិ​ដែល​​ជា​ជន​រង​គ្រោះ​កាល​សម័យ​ខ្មែរ​ក្រហម៕ដោយ​៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោកជំទាវ លី-អ៊ុំអេង បានចោទថា មានពលរដ្ឋមួយក្រុមមានបំណងចង់វាស់យកដីកម្មសិទ្ធស្របច្បាប់របស?...    អាន810ដង តំណាងអយ្យការបញ្ជាអោយមេព្រៃរឹបអូសឈើជាច្រើនម៉ែត្រគូបនៅក្បែរព្រៃស្អាក   អាន578ដង កម្មវិធីបើកផ្សារប្រតិដ្ឋលើកទី៦ នៅអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទ្រកោសា   អាន1601ដង បញ្ជូន​ជនសង្ស័យ​កាង​ឈើ បោង ពុទ្ធា​រិ​ទ្ធ ​ទៅ​តុលាការខេត្ត​ពោធិ៍សាត់​   អាន602ដង សាលាដំបូងរាជធានីភ្នំពេញបើសវនាការសំណុំរឿងលោក ម៉ម សូណង់ដូនាពេលព្រឹកនេះ    អាន619ដង អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់ម?...    អាន6506ដង ពិធីផ្លាស់ប្តូរតំណែងប្រធានសាខាគយនិង រដ្ឋាករខេត្តសៀមរាប   អាន539ដង ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​អោយ​លោក​កឹ​ម​សុខា​សុំ​អភ័យទោស   អាន807ដង អាជីវករផ្សារខ្នល់ទទឹងថា ក្រុមហ៊ុនAZមានភាពមិនប្រក្រតីក្នុងការបណ្តេញពួកគាត់   អាន612ដង នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវ​បានគេសង្ស័យថា ជាអ្នកនៅ​ពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម?...    អាន1630ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    Apple iPhone 6 official sales kick off in a number of countriesApple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
    លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយមមន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
    គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារបុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
    បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញនៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
    លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភាលោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
    លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសាយោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
    សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
    លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
    ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
    ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួនតែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1134នាក់
    ម្សិលមិញ    23454នាក់
    សប្ដាហ៍នេះ    1134នាក់
    ខែនេះ    369608នាក់
    ឆ្នាំនេះ   369608នាក់
    សរុប   31035854នាក់
    ថ្ងៃទី 21 ខែ 01 ឆ្នាំ 2019 ម៉ោង 04:57