ព័ត៌មានក្ដៅ

    លោក សំសុខា ប្រធានសាខាគយបើកស្ថានីយ៍លក់សាំងគេចពន្ធ និងបង់ពន្ធមិនគ្រប់

    ដោយៈ ខេត្តកំពត ថ្ងៃទី 04 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 01:23 នាទី ចំនួនអានៈ 582

    ប្រភពពតិ័មាន ពី​ខេត្តកំពត​បាន​ឲ្យ​ដឹងថា មួយថ្ងៃៗ​មាន​ឈ្មួញ ទាំង​តូច​ទាំង​ធំ រកស៊ី​ដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ តាម​រថយន្ត​និង​តាម​ទូក ចូល​ដែនសមុទ្រ​ខេត្ត​កំពត មិនដែល​មាន​នរណា​ហ៊ាន​ត្រួតពិនិត្យ ទិន្នន័យ​ជាក់ស្តែង ឈ្មួញ​ធំៗ​ ៦​នាក់​បច្ចុប្បន្ន កំពុង​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ប្រេងសាំង​គេចពន្ធ យ៉ាង​គគ្រឹកគគ្រេង មកពី​ចំណុច​កោះ​ខ្យង និង​កោះរ៉ុង ចូលមក​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដើម្បី​ដឹកជញ្ជូន​តាម រថយន្ត​កាមរី និង​រថយន្ត​ទួរីស មក​លក់​ចែកចាយ នៅ​ទូទាំង​ខេត្តកំពត​។

    ជំនាញ​គយ​របស់លោក សំ សុខា ក៏បាន​ដាក់​ប៉ុស្តិ៍​ជជុះ តាម​ដងផ្លូវ​ជាច្រើន​កន្លែង​ផងដែរ ប៉ុន្តែ​មិនដែល​ឃើញ មាន​សកម្មភាព​ត្រួតពិនិត្យ ឬ​បង្ក្រាប​ការដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ ដ៏​អនាធិបតេយ្យ​នោះ​ម្តងណា​ឡើយ ព្រោះ​គេ​ដឹងថា​ឈ្មួញ​ធំៗ​ទាំង ៦​នាក់​នោះ បាន​ទំនាក់ទំនង​បង់លុយ ជាប់​ជាប្រចាំ​ឲ្យ​ជំនាញ​គយ របស់លោក សំ សុខា និង​ក្រុម​សមត្ថកិច្ច ពាក់ព័ន្ធ​ដទៃទៀត​។​

    បច្ចុ​ប្បន្ន​នេះ លោក សំ សុ​ខា ជា​​ប្រ​ធាន​​សា​ខា​គយ​​និង​​រដ្ឋា​ករ ប្រ​ចាំ​​ខេត្ត​កំ​ពត ដែល​​សឹង​​ក្លាយ​ជា​ ​ស្តេច​ត្រាញ់​​ទៅ​ហើយ​នោះ កំ​ពុង យក​​កំ​ណែ​ទ​ម្រង់​​ស៊ី​ជ​ម្រៅ របស់​​រាជ​រដ្ឋា​ភិ​បាល ទៅ​ធ្វើ​ជា​​លេស​​ក្នុង​ការ កោស​រូស ​ឲ្យ​ក្រុម​ឈ្មួញ បង់លុយ​តាមតែ​អំពើ​ចិត្ត មិនដែល​ខ្វល់​ពី​ការ​រឹតបន្តឹង លើ​ការប្រមូល​ពន្ធ​ឲ្យ​បាន ១០០​ភាគរយ​នោះទេ ហើយ​មន្ត្រី​ជាច្រើន ក៏បាន​លួច​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា លោក សំ សុខា បាន​បង្កើត​ទីតាំង​ស្តុក​ប្រេង ដ៏​ធំ​មួយកន្លែង​និង​ស្ថានីយ៍​លក់​សាំង នៅ​កណ្តាល​ក្រុង​កំពត ដែលមាន​តម្លៃថោក​ជាង​ស្ថានីយ៍​ដទៃ ក៏​ព្រោះតែ​គាត់​មានអំណាច ប្រមូល​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ ឲ្យ​យកទៅលក់​ជូន​គាត់​ក្នុង​តម្លៃថោកៗ​។​

    ​ដោយឡែក សម្រាប់​ការដឹកជញ្ជូន​ទំនិញ ភាគច្រើន​ស្ករស គ្រឿងសំណង់ ចូល​តាម​ខេត្តកំពត គឺ​ជំនាញ​គយ របស់លោក សំ សុខា ជួយ​សម្របសម្រួល ឲ្យ​មានការ​បង់ពន្ធ តិចតួច​ប៉ុណ្ណោះ​ចូល​រដ្ឋ តាមរយៈ​ការឃុបឃិត លួច​បន្លំ​ពន្ធ​តាម​ជំនាញ​បច្ចេកទេស ពោលគឺ​ឈ្មួញ​ធំៗ​ដែលមាន​ទំនាក់ទំនង​ល្អ ជាមួយ​លោក សំ សុខា អាច​ធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត មិនដែល​ក្រែង​ញញើត ពី​ការកែទម្រង់​ស៊ីជម្រៅ​ស្អី​នោះទេ​។ ក្នុង​អំណាច​ជា​មេ​គយ ប្រចាំ​ខេត្តកំពត លោក សំ សុខា បាន​អួតអាង​ប្រាប់​គេឯង​ថា គាត់​ស្វែងរក​ផលប្រយោជន៍ តាម​គ្រប់​មធ្យោបាយ​យកទៅ ជួយ​លោក ប៉ែន ស៊ីម៉ន ចុះ​ពង្រឹង​មូលដ្ឋាន ​។​

    ​សម្រាប់​ការដឹកជញ្ជូន​ទំនិញ ឆ្លងកាត់​ព្រំដែន​ខេត្តកំពត ចេញទៅ​ស្រុក​យួន ដូចជា​ឈើ​ប្រណីត កសិផល ជាដើម សុទ្ធ​តែមាន​ទំនាក់ទំនង បង់លុយ​ជូន​លោក សំ សុខា ដូចជា​នៅ​ច្រក​ទាន់ហន់ ច្រក​ព្រែក​ចាក រួមទាំង​ច្រករបៀង​ជាច្រើន​កន្លែង​។ សូម្បីតែ​ការនាំ​គោ ចេញទៅ​លក់​នៅ​ស្រុក​យួន ក៏​ជំនាញ​គយ​របស់លោក សំ សុខា ចាំ​រាប់​ចំនួន​យកលុយហើយ​ការ​នាំចូល​ទំនិញ​ខុសច្បាប់​មួយចំនួន ដូចជា​ត្រី​ឆ្តោ ឬ​ប្រភេទ​ចំណីអាហារ ដែលមាន​ប្រឡាក់​ជាតិ​ថ្នាំ​គីមី មាន​ជាតិពុល នាំ​មកពី​ស្រុក​យួន ក៏​អាច​ដឹកជញ្ជូន​ឆ្លងកាត់ ទឹកដី​ខេត្តកំពត យកមក​លក់​ចែកចាយ ដល់​រាជធានី​ភ្នំពេញ យ៉ាង​រលូន​ល្អ ឲ្យ​តែ​បង់លុយ​ជូន​លោក សំ សុខា និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​ប្រចាំការ​តាម​ដងផ្លូវ យ៉ាង​ប្រសេចប្រសាច ពោលគឺ​មន្ត្រី​ទាំងនោះ មិនដែល​ខ្វល់ខ្វាយ​ពី​ការបង្ក្រាប ម្តងណា​ឡើយ ឲ្យ​តែ​ក្រុម​ឈ្មួញ​យល់ព្រម​បង់លុយ ទៅតាម​ការតម្រូវ​រប​ស់​ពួកគេ​។​

    ​ក្នុងនាម​ជា​មេ​គយ​ប្រចាំ​ខេត្តកំពត លោក សំ សុខា ក៏មាន​ជាប់​ពាក់ព័ន្ធ នឹង​សកម្មភាព​ប្រើ​គ្រឿងចក្រ ឈូសឆាយ​ដីព្រៃ រាប់សិប​ហិកតា យកទៅ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ហើយលោក សំ សុខា បាន​បើក​ស្ថានីយ៍​លក់​សាំង នៅ​កណ្តាល​ក្រុង​កំពត ដែលមាន​តម្លៃថោក​ជាង​គេ ហើយ​គេ​ដឹង​ថា​រៀងរាល់​យប់​ថ្ងៃ មាន​រថយន្ត​ដឹកជញ្ជូន​ប្រេង ប្រភេទ​កាមរី ឬ​រថយន្ត​ទួរីស ដែល​ដឹក​ប្រេង​តាម​ប៊ីដុង យកទៅ​ចាក់​ចូលក្នុង​ស៊ីទែន ស្តុក​ប្រេង​របស់លោក សំ សុខា ដើម្បី​លក់​ចែកចាយ​គ្រប់ច្រកល្ហក ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ឡើងពីស្រែរត់មកផ្ទះត្រូវរន្ទះបាញ់ស្លាប់ទាំងវ័យក្មេង    អាន709ដង ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់...    អាន1408ដង សេចក្តី​ជូន​ដំ​ណឹងះ ស្តី​ពី​ស្ថាន​ភាព​​អា​កាស​ធាតុ​ និង​ស្ថាន​ភាព​ទឹក​ជំ​នន់   អាន810ដង ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ   អាន2070ដង ពុកខ្ញុំជាប៉ូលីសចរាចរណ៍   អាន5285ដង ទំនិញ​ស្ទុះ​ជាន់.ក ខ្មែរ​លៀន​អណ្តាតជិត​ចូល​ឆ្នាំ​ចិន-យួន​   អាន724ដង មហាសេដ្ឋី បៀល ហ្គេត នឹងបង្កើតស្រោមអនាម័យ ម៉ូដែលថ្មីសម្រាប់បុរស់   អាន736ដង ពិធីផ្លាស់ប្តូរតំណែងប្រធានសាខាគយនិង រដ្ឋាករខេត្តសៀមរាប   អាន604ដង នាង Ling Chi Ling តារាល្បី​បានបឺតមាត់ Huang Bo ផ្អើលពេញលើឆាក   អាន1069ដង បែកធ្លាយរឿងអាស្រូវលោក សូរ ផ្លាតុង ចៅហ្វាយក្រុងសៀមរាប ប្រព្រឹត្តអំពើពុករលួយនៅក្នុងការិយ?...    អាន285ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
    មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
    ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថានបើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
    ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
    លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្តយោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
    មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័នប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
    លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ចជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
    រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញរថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
    ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោលប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      90នាក់
    ម្សិលមិញ    10642នាក់
    សប្ដាហ៍នេះ    22447នាក់
    ខែនេះ    120029នាក់
    ឆ្នាំនេះ   3774237នាក់
    សរុប   34440483នាក់
    ថ្ងៃទី 17 ខែ 10 ឆ្នាំ 2019 ម៉ោង 00:19