ព័ត៌មានក្ដៅ

    ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង

    ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 21 ខែ 08 ឆ្នាំ 2014 វេលាម៉ោង 06:41 នាទី ចំនួនអានៈ 3893

    សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។

    ការឈានដល់ចាប់ខ្លួនជនទាំងពីរខាងលើ ធ្វើឡើងនៅចំណុច មុខរោងម៉ាស៊ីនកិនស្រូវ ឃុំសសរស្តម្ភ ស្រុកពួក តាមដងផ្លូវជាតិលេខ៦នៅម៉ោង១០និង៣០នាទី ថ្ងៃទី៨ខែសីហាឆ្នាំ២០១៤ ។

    មន្ត្រីប៉េអឹមជាឈ្មួញរកស៊ីឈើក្រញូងដែលចាប់ខ្លួនមានឈ្មោះសូ វិបុល ប្រុសអាយុ៣៧ឆ្នាំ ជាមន្ត្រីប៉េអឹមប្រចាំស្រុកត្រពាំងប្រា សាទ ខេត្តឧត្តរមានជ័យ។ ចំណែកម្នាក់ទៀតឈ្មោះហុង វិចិត្រ ប្រុសអាយុ២៣ឆ្នាំ រស់នៅស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាតៃកុងរថយន្ត។ រីឯរថយន្តដែលដកហូតម៉ាកISUZU ឌុយមិច ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខក្លែងក្លាយខេមរភូមិន្ទ០៩. ២.០៥៥៧។

                    នាយផ្នែកនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃ ប្រចាំ ខេត្តសៀមរាបលោកវរសេនីយ៏ត្រីឡុង សំអឿន បានឲ្យដឹងថា ការបង្ក្រាបជំនួញឈើគ្រញូងដែលឈានដល់ឃាត់ខ្លួន មន្ត្រីប៉េអឹមនិងជនស៊ីវិល នេះដឹកនាំដោយលោកសំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងមានការសហការជាមួយ ប៉េអឹម ស្រុកពួក សមត្ថកិច្ចរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប។

    គេមិនដឹងថាប៉េអឹមរូបនេះ ធ្លាប់រកស៊ីដឹកឈើគ្រញូងពីមុនមកយ៉ាងណានោះទេ តែទឹកមុខកាយវិការ និង សំដីគឺបានសម្តែងឲ្យឃើញថា គ្មានអ្វីកើតឡើងសម្រាប់រូបគេទេ បើទោះបីជាមានការចាប់វាយខ្នោះយ៉ាងនេះ ក៏ដោយ។

     ក្នុងពេលសមត្ថកិច្ចសាកសួរ លោកប៉េអឹមឈ្មោះសូ វិបុល បាន ឆ្លើយក្នុងទឹកមុខញញឺមថា លោកមិនខ្វល់ទេ បើខ្វល់ពីការចាប់ខ្លួនចឹង ម្លេះរត់ចោលឡានបាត់ទៅហើយ។ ត្រឹម តែដឹកឈើគ្រញូងប៉ុណ្ណឹងមានអីត្រូវខ្លាច។ ចប់ចម្លើយជាមួយសមត្ថកិច្ច លោកប៉េអឹម សូ វិបុល បានលើកដៃ ដែលជាប់ខ្នោះបង្ហាញ ហើយប្រាប់អ្នកកាសែតថា ថតឲ្យពេញមុខដើម្បី មេបានឃើញផង។

    ទោះបីយ៉ាងណាក្នុងពេលសមត្ថកិច្ច ចាប់វាយខ្នោះ មន្ត្រីប៉េអឹម ដែលមានបទល្មើសឈើគ្រញូងនៅជា មួយផងនោះ មហាជនដែលឃើញហេតុការ សម្តែងពីការសាទរយ៉ាងខ្លាំង ដោយនិយាយថា ជារឿងល្អបំផុត ដែលមន្ត្រីអ្នកច្បាប់ប្រព្រឹត្តិបទល្មើស ហើយច្បាប់មិនលើកលែងបែបនេះ។ គេសង្ឃឹមថាស្ថាបន័តុលាការ នឹង អនុវត្តផ្លូវច្បាប់ បើទោះបីជនប្រព្រឹត្តិជាមន្ត្រីប្រដាប់អាវុធក៏ដោយ។

                    ក្រោយពេលសមត្ថកិច្ចស្ទាក់ចាប់រថយន្ត ខ.ម ដឹកឈើគ្រញូងហើយចាប់វាយខ្នោះមន្ត្រីប៉េអឹមខាងលើ ក៏ ធ្លាយព័ត៏មានមកថា លោក សូ វិបុល ជាមេស្នាក់ការប៉េអឹមលេខ២០៦ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរ មានជ័យ។ កាលពីយប់ម៉ោង៩និង៣០នាទីថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៣ លោកសូ វិបុល រួមទាំងបក្ខពួកជិត១០នាក់ បានវាយដំទៅលើបុរសជាចាងហ្វាងកាសែត កម្ពុជាសុវណ្ណភូមិ ម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ ដោយសា លោកចាងហ្វាងកាសែតខាងលើ ថតរូបសកម្មភាពដឹកឈើរបស់ លោកសូ វិបុល។ ក្រោយកើតហេតុ លោកសូ វិបុល បានបង់ប្រាក់១០០ដុល្លារហើយបញ្ចប់រឿង។

                    លោក ឯម មុន្នី នាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដែល នៅក្នុងហេតុការណ៏ បានឲ្យដឹងថា ឈើគ្រញូងដែលចាប់បានមាន៧០ដុំ ទម្ងន់៤២០គីឡូក្រាម។ ទាំងឈើទាំង រថយន្តរួមទាំងមន្ត្រីប៉េអឹមនិងជនស៊ីវិល បានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តបន្ត៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    រថយន្តដឹកឈើក្រញូង១គ្រឿងត្រូវបានប៉េអឹមផ្ទៃប្រទេសចាប់បាន   អាន835ដង លោកជំទាវ លី-អ៊ុំអេង បានចោទថា មានពលរដ្ឋមួយក្រុមមានបំណងចង់វាស់យកដីកម្មសិទ្ធស្របច្បាប់របស?...    អាន1350ដង ផ្លូវមួយចំនួនលោកអភិបាលក្រុងភ្នំពេញសម្ប ទានឲ្យប្រធានផ្សារដើមគដើរយកលុយផាស៊ីស្រេចតែចិត្?...    អាន685ដង លោ​ក ​សា​រ៉ាក់ ​ខាន់ ​ប​ង្កើត​ឲ្យ​មាន​អំ​ពើ​ពុ​ករ​លួយ​និង​បក្ខ​ពួក​និ​មយ   អាន581ដង សកម្មជន​ដីធ្លី​បឹងកក់ ទៅ​ទទួល​រង្វាន់​នៅ​អាមេរិក​   អាន747ដង ជនពាក់​ព័ន្ទគ្រឿង​ញៀន​៧នាក់​ក្នុង​ចំណោម​៣៩​នាក់​ចេះសីល្ប៍​ហែក​គុគ​រត់​បាត់?   អាន657ដង សិប្បករចម្លាក់ឈើផ្ទុះការតវ៉ាក្រុមហ៊ុនអាទីសង់អង្គរ    អាន858ដង ពលរដ្ឋជិត ១០០គ្រួសារ សុខចិត្តស្លាប់មិនបោះបង់ដីធ្លី   អាន616ដង មន្រ្តីរដ្ឋបាលព្រៃឈើថាជិតបោះឆ្នោតគេបន្ទូបន្ថយ ដល់អ្នករកស៊ីដឹកឈើខុសច្បាប់   អាន799ដង ករណី ឈូក បណ្ឌិតសាលាឧទ្ធរណ៏ផ្តើមសវនាការថ្ងៃទី២៧កុម្ភៈ   អាន643ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាចអ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
    សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាពសហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
    ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួសក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
    បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
    ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើសយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀងនៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
    ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថានបើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
    អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយកាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
    លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរលោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
    ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំតំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      90នាក់
    ម្សិលមិញ    10642នាក់
    សប្ដាហ៍នេះ    22447នាក់
    ខែនេះ    120029នាក់
    ឆ្នាំនេះ   3774237នាក់
    សរុប   34440483នាក់
    ថ្ងៃទី 17 ខែ 10 ឆ្នាំ 2019 ម៉ោង 00:21