រថយន្តធួរីសដឹកឈើប្រណិតរបស់ប្រពន្ធអធិការស្រុកប្រាសាទបាគងត្រូវ អ្នកកាសែតហៅមេព្រៃអោយចាប់

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 29 ខែ 08 ឆ្នាំ 2014 វេលាម៉ោង 05:54 នាទី ចំនួនអានៈ 1332

រថ​យន្ត​ធួរីស​ដឹក​ឈើ​ប្រ​ណិត​ដែល​មាន​មុខ​កាត់​ធំៗ​មួយ​គ្រឿងរបស់ ​ចែញ៉ច (ឈ្មោះ​ហៅ​ក្រៅ)​ ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ជា​ភរិយារបស់​លោក​ មិន-ចន្ថា អធិការ​ស្រុក​ប្រាសាទ​បាគង ​ត្រូវ​បាន​អ្នក​កាសែត​ហៅ​មេព្រៃ​អោយ​ចាប់នៅ​វេ​លា​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ​ខណៈរថ​យន្ត​នេះ​បែក​កង់​នៅ​ចម្ងាយ​ប្រ​ហែល​១គឺ​ឡូម៉ែត្រ​ពី​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​។

ប្រ​ភព​បាន​អោយ​ដឹងថា ចែញ៉ច ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ដុះ​ស្លែ​រាប់​សិប​ឆ្នាំ​មក​ហើយ មិន​ដែល​មាន​សមត្ថ​កិច្ច​ណា​ហ៊ាន​ចាប់​រថ​យន្ត​ដឹក​ឈើ​របស់​គាត់​ទេ ដោយ​សមត្ថ​កិច្ច​ទាំង​នោះ​ខ្លាច​អំ​ណាច​លោក មិន​ចន្ថា ដែលជា​​ស្វាមី ដែល​មាន​ដំ​ណែង​ជា​អធិការ​ស្រុក​ប្រាសាទបាគងខេត្តសៀម​រាប។

អ្នក​យក​ព័ត៌មាន​អោយ​កាសែត​ កម្ពុជា​សុវណ្ណភូមិ បាន​អោយ​ដឹងថា ពេល​លោក​ឃើញ​រថ​យន្ត​ដឹក​ឈើ​ខាង​លើ លោក​បាន​ចុច​ទូរ​ស័ព្ទរាយ​ការណ៍​ជូន​លោក យ៉ាន់ស៊ីវ័ត នាយ​សង្កាត់​រដ្ឋ​​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​ខាង​លើ តែ​ក្រុម​ហ៊ុន​ទូរស័ព្ទ​ប្រាប់​ថា លេខ​មិន​មាន​ក្នុង​បណ្តាញ។ លោក​បាន​ចុច​ទូរ​ស័ព្ទ​ចូល​លោក​ ទាគឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ជា​ច្រើន​ដង​តែ​មិន​មាន​អ្នក​លើ​ក​ទូរស័ព្ទ។ អ្នក​យក​ព័ត៌មាន​រូប​នោះ​បាន​បើក​រថ​យន្ត​ទៅ​ដល់​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ រាយ​ការ​ណ៍​ជូន​មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​ថា​មាន​ឡាន​ដឹក​ឈើ​បែក​កង់​សូម​ជួយ​ចាត់​ការតាម​ផ្លូវ​ច្បាប់​​ផង តែ​មេ​ព្រៃ​ម្នាក់​ស្លៀក​ពាក់​ឯក​សណ្ឋាន​មេព្រៃ​ដេក​ក្នុង​អង្រឹង មិន​និយាយ​តប​ជា​មួយ​អ្នក​កាសែតទេ ថែម​ទាំង​ទាញ​អង្រឹង​គ្របមុខ​ដេក​ធ្វើមិន​ដឹងមិន​លឺ​អ្វី​ទាំង​អស់។ ឃើញ​ទង្វើ​អសកម្ម​បែប​នេះទើបអ្នកក​យក​ព័ត៌មាន​យើង​បានសម្រេច​ចិត្ត​​ចុច​ទូរ​ស័ព្ទទៅ​លោក ឯម មុន្នី អធិការ​ខាង​ជើង​បឹង​ទន្លេសាបទទួល​បន្ទុក​ផ្នែក​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ ហើយ​លោក​ ឯម មុន្នី ឆ្លើយ​តប​ភ្លាមៗ​​​ថា គាត់​និង​អោយកូប​ចៅ​គាត់​ចុះ​ទៅ​ចាប់រថ​យន្ត​ដឹក​ឈើ​ខាង​លើ​​ឥឡូវ​នេះភ្លាម ហើយ​អ្នក​យក​ព័ត៌មាន​យើង​ក៏បាន​រាយការ​ណ៍​ជូន​លោក កើត វណ្ណរ៉េត ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប​ផង​ដែរ។ ប្រ​ហែល​២០​​នាទី​ក្រោយមក​ទើប​ឃើញ​អស់​លោក​មេព្រៃ​សង្កាត់​ខាងលើ​មក​នាំយក​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​ទៅ​ទុក​នៅ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ ដោយ​មិន​ទំលាក់​ឈើ​ចេញ​ពី​រថ​យន្ត​ទេ​។

លោក​ យ៉ាន់-ស៊ីវ័ត នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​ នៅ​ព្រឹក​ថ្ងៃទី​២៧​នេះ​ពុំ​អាច​ប្រាប់​ពី​ចំ​នួន​ឈើនៅ​ក្នុង​រថ​យន្ត​ធួរីស​​ដែល​ចាប់​បាន​នោះ​ទេ ដោយ​លោក​ឆ្លើយ​ថា លោក​បាន​រាយ​ការណ៍​ជូន​លោក​នាយ​ខណ្ឌ​រួច​ហើយ សូម​អ្នកកាសែត​សាក​សួរ​ទៅ​លោក​នាយ​ខណ្ឌ​ចុះ ព្រោះ​ឥឡូវ​លោក​កំ​ពុង​ជាប់​ប្រ​ជុំ។

នៅ​ព្រឹក​ម៉ោង​៩ថ្ងៃទី​២៧ដដែលនេះយើង​ក៏​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ ទា គឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្ត​សៀមរាប​បាន​ដែរពាក់​ព័ន្ធ​រយន្ត​ដឹក​ឈើ​និង​ចំ​នួន​ឈើ​ខាង​លើ ដោយ​លោក​លើក​ទូរ​ស័ព្ទ​ហើយ​ប្រាប់​ថា មាន​ការ​អី​មក​ជួប​ខ្ញុំ​នៅ​ខណ្ឌ​មក ព្រោះ​ឥឡូវ​ខ្ញុំ​ជាប់​ប្រ​ជុំ រួច​ក៏បិត​ទូរ​ស័ព្ទ​បាត់​ទៅ។

គួររំលឹកផង​ដែរថា កាល​ពី​២ឆ្នាំមុន​ ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ម្នាក់​ឈ្មោះ ចែផាត់ថាណា ដែល​ជា​ប្អូន​ស្រី​បង្កើត​របស់​ ចែញ៉ច និង​ត្រូវ​ជា​ប្អូន​ថ្លៃ​របស់​លោក មិន​ចន្ថា អធិការ​ស្រុក​ប្រាសាទ​បាគង បាន​ដឹក​ឈើ​ពេញ​មួយ​រថ​យន្ត​ធួរីស នៅ​ពេល​អ្នក​កាសែត​តាម​ថត​រូបប្រុង​ហៅ​សមត្ថ​កិច្ច​អោយ​ចាប់​រថ​យន្ត​ដឹក​ឈើ​នោះ ស្រាប់​តែ​ចែផាត់ថាណា ប្តឹង​ទៅ​ស្ថាប័ណ​តុលាការ​ថា អ្នក​កាសែត​តាម​ជំ​រិតទា​ប្រាក់​១០០ដុល្លារ រហូត​លោក​មិន​ចន្ថា​ឃាត់​ខ្លួន​អ្នក​កាសែត​២រូប​នោះ​យក​ទៅ​ធ្វើ​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ អោយ​អ្នក​កាសែត​ជាប់​គុគ​៣ខែ ចោល​ប្រ​ពន្ធ​កូន​ដាច់​បាយ​ក្រហាយទឹកគួរអោយ​សង្វែកពេក​ក្រៃ នៃ​​ភាព​អយុត្តិ​ធម៌​របស់​ប្រ​ព័ន្ធ​ច្បាប់​។

គេ​សង្កេត​ឃើញ​ថា ការ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​របស់​ប្រ​ពន្ធ​លោក​ មិន​ចន្ថា នៅ​តែ​បន្ត​ដោយ​រលួន​មិន​មាន​ការ​ទប់​ស្កាត់​ពី​សមត្ថ​កិច្ច​ជំ​នាញ ឬស្ថាប័ណ​ពាក់​ព័ន្ធ​នោះ​ទេ ដែល​ទង្វើ​បែបនេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​គេ​រិះ​គន់ថា ប្រហែល​ជា​មាន​អំពើ​ពុក​រលួយ​ជា​ប្រ​ព័ន្ធ ទើប​អាច​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​បាន​ដោយ​រលួន​បែប​នេះ។

សូម​បញ្ជាក់ថា កាលពី​រសៀលថ្ងៃទី២៦​​ម្សិល​មិញ មាន​មនុស្ស​ម្នាក់​បាន​ខល​ទូរ​ស័ព្ទ​មក​ចចារ​ជា​មួយ​អ្នក​យក​ព័ត៌មាន​យើង​ថា​ អោយ​តែ​អ្នក​យក​ព័ត៌មាន​យើង​ព្រម​យក​លុយ​ជា​ថ្នូរ​និង​ការ​ដោះលែង​ឡាន​ដឹក​ឈើ​ខាងលើ នោះ​អ្វី​ៗ​និង​ត្រូវ​បញ្ជប់ ទោះ​ជា​អ្នក​យក​ព័ត៌មាន​យើង​បាន​រាយការ​ណ៍​ដល់​តុលាការ​ក៏ដោយ ក៍គេ​អាច​ដោះ​លែង​ឡាន​ដឹក​ឈើ​ខាង​លើ​បាន​ដែរ ប៉ុន្តែ​អ្នក​យក​ព័ត៌មាន​យើង​មិន​បាន​យល់​ព្រម​និង​ការ​ចចារ​នោះទេ ព្រោះ​នេះ​វាជា​អំ​ពើ​ពុក​រលួយដែល​សង្គម​គេ​ស្អប់​ខ្ពើមជា​ទី​បំ​ផុត។

ពល​រដ្ឋ​រង​ចាំ​មើ​ល​តើ​មេ​ព្រៃ​ខេត្ត​សៀម​រាបគេ​ចាត់​ការ​បែប​ណា​ចំ​ពោះ​រថ​យន្ត​ដឹក​ឈើ​ខុស​ច្បាប់​របស់ ចែញ៉ច ដែល​ចាប់​បាន​អូស​ចូល​ក្នុង​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​ហើយនោះ ឬ​ក៏ត្រូវ​ស៊ីសស៊ុសគ្នាស្ងាត់ៗ​លួច​ដោះ​លែង​ទៅវិញ ឬ ត្រូវ​ដក​ហូត​ទុក​ជា​សម្បត្តិ​រដ្ឋ​តាម​ផ្លូវ​ច្បាប់?៕ ដោយ​៖ កម្ពុជា​សុវណ្ណភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សហគមន៍ព្រៃឡង់បើកយុទ្ធនាការទ្រង់ទ្រាយធំ ទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើខុសច្បាប់    អាន1557ដង ស្នងការ​ប៉ូលិស​៖ ការ​បំផ្ទុះ​គ្រាប់បែក នៅ​ជាប់​របង​តុលាការ ជា​អំពើ​បង្កចលាចល​សង្គម   អាន1755ដង ដំណឹងផ្លាស់ប្តូរតំណែងលោក​ទូច​ណា​រ៉ុថស្នងការរាជធានីភ្នំពេញ   អាន1606ដង បទល្មើសព្រៃឈើកើតឡើងពេញបន្ទុកក្នុងដែនគ្រប់ គ្រងរបស់ខណ្ឌរដ្ឋបាលព្រៃឈើកោះកុង   អាន1436ដង អាជ្ញាធរស្រុកវ៉ារិនរៀបចំវេទិការសាធារណៈផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព   អាន1348ដង ក្រុមហ៊ុនមេឆ្នោតដ៏ធំក្នុងក្រុងសៀមរាបត្រូវបានបង្ក្រាប   អាន1433ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១២   អាន1563ដង សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​...    អាន1854ដង ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នា?...    អាន1858ដង សាលាក្តីខ្មែរក្រហមនឹងបើកសវនាការលើបណ្តឹងសារទុក្ខប្រឆាំងការដោះលែង អៀងធីរិទ្ធ   អាន1308ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3345នាក់
ម្សិលមិញ    6833នាក់
សប្ដាហ៍នេះ    36812នាក់
ខែនេះ    406221នាក់
ឆ្នាំនេះ   2416760នាក់
សរុប   51776686នាក់
ថ្ងៃទី 27 ខែ 04 ឆ្នាំ 2024 ម៉ោង 06:33