ព័ត៌មានក្ដៅ

    អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ

    ដោយៈ Sathya ភ្នំពេញ ថ្ងៃទី 12 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 10:55 នាទី ចំនួនអានៈ 1277

    កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុលាការ អង្គភាព​ប្រឆាំង​អំពើពុករលួយ រហូតដល់​សង្គម​ស៊ីវិល និង​វិស័យ​អាជីវកម្ម។ របាយការណ៍​ថា ប្រព័ន្ធ​សុចរិត​ភាព​របស់​ប្រទេស​កម្ពុជា​នៅមាន​ភាពទន់ខ្សោយ និង​តម្រូវ​ឲ្យ​មានការ​កែលម្អ​ច្រើន​ទៀត ទោះបី​ជាមាន​សញ្ញា នៃ​ការរីកចំរើន និង​ចំណុចខ្លាំង​មួយចំនួន​ក៏ដោយ។

    ចំពោះ​ស្ថាប័ន​តុលាការ និង​ភ្នាក់ងារ​អនុវត្ត​ច្បាប់ ត្រូវ​របាយការណ៍​និយាយថា មាន​ប្រព័ន្ធ​សុចរិត​ភាព​ខ្សោយ​បំផុត ដោយ​ស្ថាប័ន​ទាំងពីរ​នេះ​មាន​លក្ខណៈ​នយោបាយ និង​ងាយ​ទទួលយក​សំណូក។ ជា​លទ្ធផល បុគ្គល​ដែលមាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នកមានអំណាច អាច​គេច​ផុតពី​ការដាក់ទោសជារឿយៗ ខណៈដែល​មាន​ករណី​កាត់ក្តី​ខ្លះ​ត្រូវគេ​មើលឃើញថា មាន​លក្ខណៈ​នយោបាយ។

    របាយការណ៍​ក៏បាន​រាយការណ៍​ដែរ​ថា អំពើពុករលួយ​ទ្រង់ទ្រាយ​តូច បាន​កើតមាន​ជាទូទៅ ទាំង​ក្នុង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ ដែល​បង្ក​ឲ្យ​មាន​អំណោយផល​សម្រាប់​អ្នក​ដែលមាន​លទ្ធភាព​ចាយលុយ​ច្រើន​អាច​ទទួលបាន​ការយក​ចិត្ត​ទុកដាក់​ច្រើនជាង​អ្នក​ដែល​ពុំ​សូវ​មានលទ្ធភាព​បង់លុយ ដែល​ស្ថានភាព​នេះ​ធ្វើ​ឲ្យ​កើតមានឡើង​នូវ​ភាពអយុត្តិធម៌ និង​វិសមភាព។

    ជាមួយគ្នានេះដែរ របាយការណ៍ខាង​លើ​​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​រូបភាព​វិជ្ជមាន​ខ្លះ​ផងដែរ ដូចជា​នាពេល​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុ​ជាមាន​បរិ​យា​កាស​បើកចំហ​ដ៏​គួរ​ឲ្យ​លើកទឹកចិត្ត​មិន​ធ្លាប់មាន​ពីមុនមក សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ បន្ទាប់ពី​ការអនុម័ត​ច្បាប់​ប្រឆាំង​អំពើពុករលួយ និង​ការបង្កើត​ឲ្យ​មាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅក្នុង​ឆ្នាំ២០១០ ក៏ដូចជា​ការបង្កើត​ឲ្យ​មាន​គណៈកម្មការ​ស៊ើបអង្កេត បោសសម្អាត និង​ប្រឆាំង​អំពើពុករលួយ​ក្នុង​រដ្ឋសភា នៅ​ខែសីហា ឆ្នាំ២០១៤កន្លងទៅនេះ។

    ពល​រដ្ឋ​កម្ពុជា​រិះគន់ថា អំពើ​ពុក​រលួយ​ហាក់មានការ​អត់​ថយ​ចុះ​តិច​តួច​ប៉ុណ្ណោះ​បើ​រាប់​តាំង​ពី​អង្គភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​បាន​បង្កើត​មក នេះ​ហើយ​ដែល​ជា​ហេតុ​ធ្វើ​អោយ​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​មាន​ការ​បារម្ភ និង​មាន​ការ​ភ័យ​ខ្លាច​ទៅ​លើ​ប្រ​ព័ន្ធច្បាប់​ ដែលពុំ​អាច​ផ្តល់​ភាព​យុត្តិ​ធម៌​ដល់​ពួកគាត់៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    cnc.com.kh ត្រូវបានក្រុមចេកចៀន Hack   អាន7032ដង ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ   អាន1281ដង ក្រសួង​ធនធានទឹក ​អំពាវនាវ​អោយ​ប្រជាជន ​រស់​នៅ​ក្បែរ​ស្ទឹង​ប្រុងប្រយ័ត្ន    អាន804ដង ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង   អាន1965ដង ជនដៃដល់ជិត១០នាក់ស្លៀកពាក់ប៉ារ៉ាតាំងខ្លួនជាប៉េអឹមដឹកឈើខុសច្បាប់ប្រើអំពើហឹង្សាលើអ្នកក?...    អាន594ដង លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លង?...    អាន1169ដង ចោរ​ប្លន់​ហាង​លក់​ទូរ​ស័ព្ទដៃ​ក្បែរ​ផ្សាសូរិយា​ទាំង​ព្រឹក   អាន946ដង លោក ស៊ុន ប៊ូរ៉ា មេបញ្ជាការរង គរ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទ ព្រមទាំងបក្សពួកបីនាក់ទទួល?...    អាន765ដង ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ពួក​ជម្លៀស​ចេញ​ពី​លំនៅ​ដោយសារ​ទឹក​ជំនន់    អាន92ដង សហគមន៍ព្រៃឡង់បើកយុទ្ធនាការទ្រង់ទ្រាយធំ ទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើខុសច្បាប់    អាន686ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភាសេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
    មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
    នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
    ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយបើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
    ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
    លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌនៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
    ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាបល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
    ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
    លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      12927នាក់
    ម្សិលមិញ    12696នាក់
    សប្ដាហ៍នេះ    25637នាក់
    ខែនេះ    216016នាក់
    ឆ្នាំនេះ   2867460នាក់
    សរុប   33533706នាក់
    ថ្ងៃទី 16 ខែ 07 ឆ្នាំ 2019 ម៉ោង 18:24