ព័ត៌មានក្ដៅ

    លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង

    ដោយៈ ជួយខ្មែរ ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 25 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 09:51 នាទី ចំនួនអានៈ 2043

    ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំនិញគេ​ចព​ន្ធ​គ្រប់​ប្រភេទ​ ដឹកជញ្ជូន​​តាម​រទេះ​​ពី​ទឹក​ដី​ថៃ​មក​កម្ពុជា ក្រោ​មរូបភា​ព​ប្រកាស​​ពន្ធ​២​រទេះ​នាំចូល​១០​រទេះ​ ហើយ​ឈ្មួញ​​និង​មន្ត្រី​គយ​ចែក​​លុយ​គ្នា ធ្វើ​មាន​ធ្វើ​បានដោ​យ​មិន​ខ្លា​ចរអា​ជាមួ​យ​ច្បាប់ និង​ធ្វើ​ឲ្យ​បា​ត់​ចំណូល​ជាតិ​រា​ប់រយលាន​​ក្នុង​មួយ​ឆ្នាំៗ​។​

    ប្រជាពលរដ្ឋប្រកប​របរ​ស៊ីឈ្នួល​អូស​រទេះដឹកទំនិញ​ពី​ផ្សារ​រោង​ គ្លឿប្រទេស​ថៃយកមកកម្ពុជា តាម​ច្រក​ប៉ោយប៉ែតបាន​និយាយថាចាប់តាំងពី​លោកឈួន ហៃចូលកាន់​តំណែង​ជា​មេគ​យមក ពួកគាត់​ពិបាក​រកស៊ី​ណាស់ស៊ីឈ្នួលអូស​ទំនិញ​បាន​ប្រាក់​បន្តិចបន្តួចគយ​ តម្រូវ​ឲ្យ​បង់​ស្ទើរតែ​អស់ប្រាក់​ពី​ហោប៉ៅ​។ ថ្មីៗ​នេះ ខាង​អស់លោក​គយដែល​ឈរជើង​នៅ​ប្រាសាទ​កំពូល​បីបាន​ដូរ​ទីតាំង​ទៅ​នៅ​ ក្បាលស្ពាន​មិត្តភាព​កម្ពុជាថៃ​វិញហើយ​តម្រូវ​ឲ្យ​ពួកគាត់​បង់ថ្លៃ​ទំនិញ​ ក្នុង​មួយ​រទេះ​រហូតដល់​២០​ម៉ឺនរៀលចំពោះ​ទំនិញ​កេស មានដូចជា ទឹកក្រូច សាប៊ូ គ្រឿងក្រអូប ស្កសរ ទឹកដោះគោ​ជាដើម​។

    ប្រភព​បាន​បន្តថាចំនុច​គោលដៅ​នេះ​គឺ​គ្រប់គ្រង​ដោយ​ លោកយិនផល្លីអនុប្រធាន ការិយាល័យគយ​និង​រដ្ឋាករប៉ោយប៉ែត​។​ចំពោះ​ពួកគាត់​ដែលជា​អ្នកស៊ីឈ្នួល​អូស​ រទេះដឹកទំនិញ​បន្តិចបន្តួចមិនមាន​លទ្ធភាពបង់ប្រាក់​ឲ្យ​គយ​ច្រើន​ដូច​ពួក​ ឈ្មួញ​ធំៗ​ទេមានតែ​ការ អង្វរករ​គេសុំ​ការយោគយល់តែ​ពួក​មន្ត្រី​គយ​ចំនុច​ខាងលើគ្មាន​សីស​ធម៌​ក្នុង​ ខ្លួន​ទាល់តែ សោះ បាន​ប្រើ​សម្តី​ជេ​ដៀលពួកគាត់​ដូច​ឆ្កែ​ឆ្មារតើ​មាន​ប្រាក់​ឯណា​បង់​ឲ្យ​ មន្ត្រី​គយ​ទាំងនោះបើ​ដឹកទំនិញ​ឲ្យ​គេ​មួយ​រទេះ​បានត្រឹមតែ​៣០០​ទៅ​៥០០​ បាតមកដល់​ដី​ខ្មែរ​ស្រាប់តែ​គយ​ឲ្យ​បង់ ៣០០​ទៅ​៥០០​បាត​ដែរបើ​ទំនិញ​កេស​ត្រូវ​បង់​រហូតដល់​២០​ម៉ឺន​រៀល មានអី​សល់ បាន​អី​ទិញអង្ករ​ឲ្យ​កូន​ប្រពន្ធ​ហូប​?​កម្មករ​អូស​រទេះ​ចាត់ទុក​ទង្វើ​របស់ ​គយ​នេះ​ថា (( ពួក​ឈ្លើង​ជញ្ជក់​ឈាម​រាស្ត្រ​)) សម័យ​លោក ឈួនហៃហាក់​មាន​ភាពពុករលួយ​ជាង​សម័យ​លោក ជួប អេ​ន ទៅទៀត​។​

    គេ​ស​ង្គេ​ត​ឃើញថា រាល់ថ្ងៃនេះកម្មករ​អូស​រទេះ​បន្តិចបន្តួច​ឈប់​ជា​បណ្តើរៗ​ហើយចំនួន​ រទេះក៏មាន​ការថយចុះ​មួយចំនួនធំ​ផងដែរដោយសារតែ​ពួកគាត់​គ្មានសមត្ថភាព​ បង់ប្រាក់​ឲ្យ​អស់ លោក​គយ​នៅ​ច្រក​ប៉ោយប៉ែត​តទៅទៀតព្រោះ​ឈ្នួល​ដឹកទំនិញ​បាន​ថោកគយ​តម្រូវ​ឲ្យ​ បង់ថ្លៃ​។​ហើយ​អ្នក​ដែល​អាច​បន្ត​ការរកស៊ី​តទៅទៀតបានគឺ​មានតែ​ឈ្មួញ​ធំៗ​ ទេព្រោះ​គេ​បាន​ឃុ​បឃិត​ជាមួយ​ពួក​មន្ត្រី​គយ​នាំចូល​ទំនិញគេចពន្ធបង់លុយ​ ក្រោម​តុ​ឲ្យ​គយ​បាន​សើម​មាត់​សើ​ប ករ​គ្រប់គ្រាន់ទំនិញ​ប្រកាស​ពន្ធ​១០​រទេះ បង់ពន្ធ​ជូន​រដ្ឋ​តែ​៥​រទេះហើយ​៥​រទេះ​ទៀត​ឈ្មួញ​និង គយ​ចែកគ្នា​ស៊ី​តាម​ឋា​នះតូច​ស៊ី​តាម​តូចធំ​ស៊ី​តាម​ធំ​។​

    ហើយ​ឈ្មួញ​ដែល​លិចធ្លោខាង​នាំ​ទំនិញគេចពន្ធ​ចូល​ពី​ថៃ​មក​កម្ពុជាតាម​ ច្រក​ប៉ោយប៉ែត ត្រូវបាន គេ​ដឹងថា​រួមមាន​១/​ឈ្មោះ ជាវ ទី ២/​ឈ្មោះ ថោងឡេង ៣/​ឈ្មោះ ចែ ស្រី ៤/​យាយ ហយ ៥/​យាយ ម៉ាប់ ៦/​កូន កុង។​ក្រុម​ឈ្មួញ​ទាំងនេះ​ជា​មុខសញ្ញា​ឃុបឃិត​ជាមួយ​គយ​នាំចូល​ទំនិញគេចពន្ធ ​ចូល​ថៃ ឆ្លងកាត់​ច្រក​ប៉ោយប៉ែត មន្ត្រី​គយ​ប្រាសាទ​កំពូល​បី មិន​ហ៊ាន​កាក់ត្រួតពិនិត្យឆែកឆេ​រទេះ​របស់​ឈ្មួញ​ទាំង​នោះទេគ្រាន់តែ​យក​ ក្រដាស់​ប៉ុន​បាតដៃ ដែលមាន​សរសេ​ឈ្មោះនិង​លេខ​ទូរ​សព្ទ័របស់​ឈ្មួញ​មក​ឲ្យ​ជាការ​ស្រេចគយ​ គ្រាន់តែ​កត់​ចំនួន​រទេះ​របស់​ឈ្មួញនីមួយៗលុះ​ល្ងាច​ពួក​ឈ្មួញ​និង​គយ​ណាត់​ ជួបគ្នា​ទូទាត់​លុយកាក់ដែលជា​ចំណូល​ក្រោម​តុជាមួយគ្នា​។

    នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៤​នេះ អ្នក​យក​ព័ត៌មាន​យើង​ពុំទាន់​អាច​សុំ​ការ​បំ​ភ្លឺពីលោក​មេគ​យ ​ឈួន ​ហៃ​ប្រធា​នស្តី​ទី​ស្នាក់​ការ​គយ និង លោក​ យិន​ ផ​ល្លី​ ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ ​ប្រព្រឺ​ត្តអំពើពុ​ករលូយនោះបានទេ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ   អាន40892ដង CCHR ចេញ​របាយការណ៍​​អំពី​ការ​បំពាន​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា   អាន774ដង អាជ្ញាធរសង្កាត់បឹងទំពន់ហាមឃាត់អ្នកគាំទ្រលោកម៉មសូណង់ដូ   អាន584ដង ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?...    អាន1483ដង បាត់ខ្លួនជាង១ខែនៅសល់តែគ្រោងឆ្អឹងសង្ស័យថាជាអំពើប្លន់    អាន676ដង លោក ​សូ ចាន់​ណារី​ ​លួ​ច​បង្កើត​​ច្រក ​ដើ​ម្បីនាំ​ទំនិញ​គេច​ពន្ធ​និង​ពល​ករចំ​ណា​កស្រុក?...    អាន596ដង សន្ទូងសំណាបត្រូវបានបូមទឹកសង្រ្គោះនៅខេត្តកំពង់ស្ពឺ    អាន631ដង ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក​ដោយសារ​បណ្ដោយ​ឲ្យ​អ្នក​ជំងឺ​ស្លាប់   អាន1047ដង ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ពួក​ជម្លៀស​ចេញ​ពី​លំនៅ​ដោយសារ​ទឹក​ជំនន់    អាន66ដង រន្ទះចង្រៃប្រល័យនារីក្រមុំ២នាក់   អាន812ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
    ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
    លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសារាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
    លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
    លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសាយោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
    មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងមន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
    មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួនថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
    តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
    អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេនអាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
    ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      3570នាក់
    ម្សិលមិញ    23223នាក់
    សប្ដាហ៍នេះ    3570នាក់
    ខែនេះ    566889នាក់
    ឆ្នាំនេះ   2165125នាក់
    សរុប   32831371នាក់
    ថ្ងៃទី 27 ខែ 05 ឆ្នាំ 2019 ម៉ោង 09:10