ព័ត៌មានក្ដៅ

    លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក

    ដោយៈ រ៉េត ភ្នំពេញ ថ្ងៃទី 14 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 10:22 នាទី ចំនួនអានៈ 1273

    យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប់ខ្លួន​បាន​​កាលពី​ថ្ងៃទី១៣ ខែ​កញ្ញា​ម្សិលមិញ ហើយ​សមត្ថ​កិច្ច​បាន​បញ្ជូន​ខ្លួន​ជន​សង្ស័យ មកកាន់​តុលាការ​ក្រុងភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី១៤នេះ​ដោយ​ចោទ​ពី​បទ​មនុស្សឃាត្ត។

    ពាក់ព័ន្ធ​ករណី​ខាងលើ​ក្រុម​​សមត្ថកិច្ច​បាន​បង្ហើបថា លោក​​ឧ​ត្ត​ម​សេនីយ៍​រូបនេះ ត្រូវ​បានចាប់​ខ្លួន​​​នៅ​ព្រំ​ដែន​​រវាង​​ប្រ​ទេស​​ថៃ និង​ប្រទេស​ឡាវក្នុង​ខណៈពេល​​ដែល​​ជន​សង្ស័យ​​កំ​ពុង​​ស្គែ​ន(ថត)​​ក្រ​យ៉ៅ​ដៃ​បម្រុង​ឆ្លង​ចូលទៅ​​ប្រទេស​ឡាវ តែ​គ្រាន់​តែ​ថត​ក្រ​យ៉ៅ​ដៃ​ភ្លាម​បាន​ធ្វើ​អោយ​សមត្ថ​កិច្ច​អាច​កំ​ណត់​មុខ​សញ្ញា​ជន​សង្ស័យដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច​ប្រទេស​ថៃឈាន​ដល់​ការ​​ចាប់ខ្លួនភ្លាមៗតែម្តង។

    លោក​ឧ​ត្ត​ម​សេនីយ៍ផ្កាយ២​ គឹម-ម៉ា​វិន្ថា ដែល​​ជា​ប្រធាន​ក្រុមហ៊ុន ជីអេសធី (G.S.T) ដឹកជញ្ជូន​អ្នក​ដំ​ណើរ ត្រូវបាន​គេ​សង្ស័យថា លោក​បានសម្លាប់​ប្រពន្ធចុង​វ័យក្មេង​របស់ខ្លួន ព្រម​ជាមួយនឹង​កូនស្រី​អាយុ៦ឆ្នាំ រួច​ដាក់ចូល​ទៅក្នុង​ធុង​ទឹកកក ហើយ​បាន​ឲ្យ​កូនប្រសា​របស់ខ្លួន​ដឹក​យកទៅ​ទម្លាក់ចោល​នៅ​ម្តុំ​ជ្រោះ​ពេជ្រនិល កាលពី​អំឡុង​ខែកុម្ភៈ ដើមឆ្នាំ២០១៤នេះ ហើ​យ​ក្រោយពី​អំពើ​មនុស្សឃាដ​រួច មក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​២​យោធា​រូបនេះ បាន​រត់គេចខ្លួន​ទៅកាន់​ប្រទេស​ថៃ​។

    បើ​យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​បណ្តាញ​សង្គមដែល​មិន​ទាន់​ជា​ផ្លូវ​ការ​បាន​អោយ​ដឹងថា មូល​ហេតុ​ដែល​លោក​ផ្កាយ​២រូប​នេះដាច់​ចិត្ត​សម្លាប់​ប្រ​ពន្ធដ៏ស្រស់​ស្អាត និង​កូន​ស្រី​អាយុ​ទើប​តែ​០៦​ឆ្នាំដូចនេះ គឺ​មក​ពី​មូល​ហេតុ​ប្រ​ច័ណ្ឌ និង​ប្រ​ពន្ធ​ចូល​ចិត្ត​លេង​ Facebook។ តែ​ទោះចា​យ៉ាង​ណា​យើង​រង​ចាំមើល​ថាតើ មូល​ហេតុ​ពិ​ត​នោះ​គឺ​ជា​រឿង​អ្វី​អោយ​ពិត​ប្រាកដ? បាន​ជា​ធ្វើ​អោយ​បុរស​ជា​ប្តី​និង​ជាឪពុក​ដាច់​ចិត្ត​សម្លាប់​សាច់​ឈាម​ឯង​បែបនេះ៕ សូម​ជួយ​ចែក​រំ​លែក​បន្ត​ បើ​អ្នក​យល់​ថា អំ​ពើ​ខាង​លើនេះ​ពិត​ជា​ឃោឃៅ!

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ   អាន40865ដង រថយន្តក្រុមហ៊ុនដឹកសំរាម Gaea បើកបុកម៉ូតូ១គ្រឿងបណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន718ដង អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​និង​សហគមន៍​ដីធ្លី​ហែ​ក្បួន​បាតុកម្ម​នៅ​សៀមរាប   អាន454ដង ព្រះរាជជីវប្រវត្តិរបស់សម្តេច ព្រះ​មហាវី​រក្សត្រ ​នរោត្តម ​សីហនុ   អាន1928ដង ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស   អាន1312ដង គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ   អាន3420ដង ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក   អាន2074ដង លោក ហ៊ុនសែន ៖ ខ្ញុំមិនចំណុះបរទេស?   អាន647ដង បន្ទាយមានជ័យជាប្រភពបទល្មើសសេដ្ឋកិច្ចមន្រ្តីជំនាញអង្គុយយកលុយ   អាន571ដង មេ​បញ្ជាការ​ទ័ព​២​នាក់​នៅ​បន្ទាយមានជ័យ​រង​ការ​ប្ដឹង​ចោទ​ថា​ជួញ​ដូរ​ឈើ​គ្រញូង​និង​ពុ?...    អាន612ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាចអ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
    ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
    កង្វល់១០ប្រការរបស់មនុស្សលោក1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
    ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើសយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
    មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
    ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
    សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
    ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
    អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេនអាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2554នាក់
    ម្សិលមិញ    3596នាក់
    សប្ដាហ៍នេះ    35411នាក់
    ខែនេះ    107598នាក់
    ឆ្នាំនេះ   1531876នាក់
    សរុប   32198122នាក់
    ថ្ងៃទី 21 ខែ 04 ឆ្នាំ 2019 ម៉ោង 15:20