ព័ត៌មានក្ដៅ

    លោក ទុង ប៊ុនធឿន ដាក់ប៉ុស្តិ៍ជជុះយកលុយពីអ្នកដឹកទំនិញនៅចំណុចសាលាក្រហម

    ដោយៈ ជួយខ្មែរ ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 15 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 09:44 នាទី ចំនួនអានៈ 1598

    ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ បាន​និយាយថាសេចក្តីណែនាំ​របស់​អភិបាលខេត្តបន្ទាយមានជ័យ ក្នុងការ​លុបបំបាត់​កុងត្រូលជជុះធ្វើឡើង​គ្រាន់តែ​ល្អមើល​ប៉ុណ្ណោះពី ព្រោះ​មន្ត្រី​គយ​ចល័ត​បាន​អះអាងថាទីតាំង​ឈរជើង​របស់​ពួកគេ នៅ​ចំណុច​សាលា​ក្រហម ក្នុងភូមិ​សិង្ហ​ខាងលិចឃុំ​សិង្ហ ស្រុក​អូរជ្រៅ ខេត្តបន្ទាយ​មានជ័យ គឺជា​ចំណុច​ប៉ុស្តិ៍ត្រួតពិនិត្យ​ស្របច្បាប់ មិនមែនជា​ប្រភេទកុងត្រូលជជុះ​នោះទេ​។

    យ៉ាងណាក៏ដោយគេ​សង្កេតឃើញ​ជំនាញ​គយ​ចល័ត នៅ​ចំណុច​សាលា​ក្រហម ស្ថិតក្រោម​ការគ្រប់គ្រងដោយផ្ទាល់​របស់លោក ទុង ប៊ុនធឿន ជា​អនុ​សាខាគយ​និង​រដ្ឋា​ករ​ខេត្ត​បន្ទាយមានជ័យ បាន​បង្ក​ភាពអនាធិបតេយ្យបង្ខំ​ឲ្យ​អ្នករកស៊ី​ដឹកទំនិញ​តូចតាច ត្រូវ​បង់លុយ​ក្នុង​មួយ​ជើងចាប់ពី ២​ម៉ឺន​ដល់​៥ ម៉ឺន​រៀល អាស្រ័យ​ទៅតាម​ប្រភេទ​ទំនិញ ​។

    ក្រុម​គយ​​​ច​​ល័ត ខេត្ត​បន្ទាយ​មាន​ជ័យនៅ​តែ​​បន្ត​​​​ជំរិតក្រុម​​អ្នក​រក​ស៊ី​​ដឹក​ជ​ញ្ជូន​ ​ទំ​និញឲ្យ​​បង់​លុយ​​តាម​របៀបកុង​ត្រូល​ជ​ជុះផ្ទុយ​​ពី​​សេច​ក្តី​ណែ​នាំ​​ របស់​លោក គោ ស៊ុំ​​សា​រឿ​តជា​​​ប្រ​ធាន​​គណៈ​អ​​ភិ​​បាល​ ខេត្ត​​បន្ទាយ​មាន​ជ័យ  គ្មាន​ការកែទម្រង់​​។

    ក្រុម​អ្នក​ដឹកទំនិញ​តាម​ប្រភេទ រថយន្ត​ខ្សែ​ធំៗ ដែលមាន​ទំនាក់ទំនង​ល្អនិង​បង់លុយ​ដោយផ្ទាល់​ជូន​លោក ថោង សុខាំ​ភូ ដែលជា​ប្រថាន​សាខាគយក៏​ជាប់​កាតព្វកិច្ច ចូល​បង់លុយ ថ្លៃ​ក្បាល​ឡាន ឲ្យ​ជំនាញ​គយ​ចល័តនៅ​ចំណុច​សាលា​ក្រហម​ផងដែរ​។

    ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញបាន​រអ៊ូរទាំ​ពី​សកម្មភាព​គាប​ជំរិត ​ឲ្យ​ពួកគេ​បង់លុយដោយ​គ្មាន​ការយោគយល់ ហើយ​សម្រាប់​រថយន្ត​ដឹកទំនិញមួយចំនួន​ដែល​បើក​ហួស​ចំណុច​សាលា​ក្រហម ភ្លេច​ចូល​បង់លុយ​ថ្លៃ​ក្បាល​ឡានគេ​សង្កេតឃើញ គយ​ចល័ត​ទាំងនោះ ចេញ​រថយន្ត​តាម​ប្រដេញ ឡាន​ដឹកទំនិញដើម្បី​ចាប់​យកមក​ផាកពិន័យ ក្នុង​កម្រិត​ខ្ពស់​ដូច​ជា​រថយន្ត​ដឹក​ផ្លែឈើ​ប្រភេទ​នីសា​ន់ ឬ​កាមរីដែល​ត្រូវ​បង់ថ្លៃ​ក្បាល​ឡាន​ប្រមាណ ២​ម៉ឺន​ទៅ​៥ ម៉ឺន​រៀលត្រូវគេ​បង្ខំ​ឲ្យ​បង់ប្រាក់​ពិន័យ​ចាប់ពី ៥០​ម៉ឺន​រៀល ដល់​២ លាន​រៀល​។​

    ​​លោក គោ ស៊ុំ​សារឿ​តអាច​ចាត់វិធានការ​លុបបំបាត់ កុងត្រូលជជុះ​របស់​គ​យ​ច​ល័យ ខេត្តបន្ទាយមានជ័យនៅ​ចំណុច​សាលា​ក្រហម របស់លោក ទុង ប៊ុនធឿន បាន​ឬក៏​អត់ ព្រោះ​អំណាចនិង​ឥទ្ធិពល​របស់លោក ថោង សុខាំ​ភូ ជា​ប្រធាន​សាខាគយនិង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ ​។ រឿង​សំខាន់ នោះជំនាញ​គយ​ចល័ត ដែល​ដាក់​ប៉ុស្តិ៍​នៅ​ចំណុច សាលា​ក្រហម គឺជា​អ្នក​រកលុយមក​ផ្គត់ផ្គង់​ឆ្នាំងបាយ​របស់លោក ថោង សុខាំ​ភូ ហើយក៏​មានការ​បែងចែក​ផងដែរទៅ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ប្រធាន​មន្ទីរ​កសិកម្ម​ឃុបឃិត​ឲ្យ​មន្ត្រី​ពេទ្យសត្វ ​ស្រុក​ចំការលើ​ពុករលួយ​តាមចិត្ត​   អាន701ដង ខ្សឹបដាក់ពាងៈ លោកឃឹម-ប៊ុនសុង អភិបាលខេត្តសៀមរាបចូលចិត្តសន្យាខ្យល់   អាន875ដង លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប មិនយកចិត្តទុកដាក់រឿងបរិស្ថាន   អាន571ដង ពលរដ្ឋផ្អើលមើលព្រះភក្រ្កសម្តេចឪនៅលើព្រះច័ន្ទ   អាន46ដង យកកូនទាហ៊ានអោយទៅយាមក្រុមហ៊ុនឯកជន ហើយធ្វើទារុណកម្មដូចសត្វធាតុ   អាន19860ដង សមេ្តចតេជោ ហ៊ុន សែន បានចាត់ការបងប្អូនជីដូន១ដែលរត់ការលក់ដីរដ្ឋ   អាន1201ដង ត្រីពូជនិងត្រីកម្រប្រឈមទៅនឹងការផុតពូជខណៈការនេសាទខុសច្បាប់ក្នុងរដូវត្រីពងកើត មានពេញបន?...    អាន5983ដង Daily Promotion from Siem Reap Taxi Owner!   អាន5431ដង ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ពួក​ជម្លៀស​ចេញ​ពី​លំនៅ​ដោយសារ​ទឹក​ជំនន់    អាន109ដង អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោ...    អាន2680ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
    លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
    វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធីវីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
    ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជាភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
    លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
    មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
    លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរីប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
    ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
    កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផងគ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
    ពុកខ្ញុំជាប៉ូលីសចរាចរណ៍ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2638នាក់
    ម្សិលមិញ    7095នាក់
    សប្ដាហ៍នេះ    31286នាក់
    ខែនេះ    198364នាក់
    ឆ្នាំនេះ   3273855នាក់
    សរុប   33940101នាក់
    ថ្ងៃទី 22 ខែ 08 ឆ្នាំ 2019 ម៉ោង 11:34