ព័ត៌មានក្ដៅ

    បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 15 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 12:37 នាទី ចំនួនអានៈ 2293

    អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹម-ប៊ុន​សុង ធ្វើ​ជា​ចៅ​ហ្វាយ​ខេត្ត​ ពី​លោក​ទឹម-សាវុធ រហូតដល់​លោក ព្រិន-សាវិន ​ធ្វើ​ជា​នាយ​ខណ្ឌ​ជល​ផល គេសង្កេត​ឃើញ​ថា ការ​ចិញ្ចឹម​ត្រី​ឆ្តោរ​ខុស​ច្បាប់​របស់​ជន​ជាតិ​យួន​នៅ​តែ​បន្ត​ដោយ​រលូន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ដោយ​មិន​មាន​អស់​លោក​អ្នក​ធំ​ណា​មាន​សមត្ថ​ភាព​បង្ក្រាប​អោយ​បាន​ជោគ​ជ័យនទាល់​តែ​សោះ។

    បើ​យោង​តាម​ប្រ​ភព​ពី​ប្រ​ជា​រាស្រ្ត​នៅ​ខេត្ត​សៀម​រាប​បាន​អោយ​ដឹងថា ការ​ចិញ្ចឹម​ត្រី​ឆ្តោរ​កំពុង​តែ​ពេញ​និយម​នៅ​ខេត្ត​សៀម​រាប ដោយ​ថៅ​កែ​ចិញ្ចឹម​ត្រី​ទាំង​អស់​នោះ​កំពុង​តែ​បំ​ផ្លាញ​កូន​ត្រី​តូចៗ​រាប់​រយ​តោន​ក្នុង​មួយ​ថ្ងៃៗ​ដើម្បី​យក​ទៅ​ធ្វើ​ជា​ចំ​ណី​ត្រី​ឆ្តោររបស់​ពួកគេ​ នៅ​រដូវ​បិត​ឡូល៍​នេសាទ​ក្នុង​រដូវ​ត្រី​ពង​កូន។ ប្រ​ភព​បាន​បន្ត​ថា ជន​ជាតិ​យួ​ន​ដែល​ចិញ្ចឹម​ត្រី​ឆ្តោរ​ទាំង​នោះ​សុទ្ធ​តែ​មាន​ខ្នង​បង្អែកមាន​ខ្សែ​ស្រឡាយ មិន​តែ​ប៉ុណ្ណោះ​ពល​រដ្ឋ​សង្ស័យ​ថា ប្រ​ហែល​ជា​មាន​ការ​សូក​ប៉ាន់​លុយ​ក្រោម​តុ​អោយ​មន្រ្តី​ជំ​នាញ​ពី​សំ​ណាក់​ថៅ​កែ​ចិញ្ចឹម​ត្រី ទើប​បទ​ល្មើស​មួយនេះ​​នៅ​​​តែ​កើត​ឡើង​ជាហូរ​ហែរ​ ហើយដោយ​​រលូន​គ្មាន​ការ​រំ​ខាន​អ្វី​ទាល់​តែសោះ។

    ពល​រដ្ឋ​បាន​លួច​បង្ហើប​ពី​ល្បិច​របស់​ថៅ​កែ​ចិញ្ចឹម​ត្រី​ឆ្តោរ និង​មន្រ្តី​ជំ​នាញ​ថា ប្រ​សិន​បើ​មាន​ពល​រដ្ឋ​ណា​រាយ​ការ​ណ៍​អោយ​សមត្ថ​កិច្ច​ទៅ​បង្ក្រាប​ទី​តាំង​ចិញ្ចឹម​ត្រី​ឆ្តោរ​ទាំង​នោះគឺ សមត្ថ​កិច្ច​យក​លេស​អោយ​ម្ចាស់​ត្រី​ធ្វើ​កិច្ច​សន្យាឈប់​ចិញ្ចឹម​ត្រី​ឆ្តោរ​ទៀត​នៅ​ឆ្នាំក្រោយ ហើយ​ត្រី​ដែល​នៅ​ក្នុង​បែ ឬក្នុង​ស្រះដែល​កំ​ពុង​ចិញ្ចឹមនោះ ត្រូវ​ធ្វើ​កិច្ច​សន្យា​ទុក​រហូត​ដល់​ធំ​ត្រូវ​ចាប់​លក់​អោយ​អស់​ ក្នុង​កំ​លុង​ពេល​៣ទៅ​៦​ខែជាដើម។ ឆ្នាំ​ក្រោយ​ចូល​មក​ដល់​ ថៅ​កែ​ចាស់​ឈប់​ចិញ្ចឹម​មែន តែគេ​​រក​បង​ប្អូន​សាញ់​ញាតិ​ចេញ​មុខ​ចំ​នួស​វិញ​ម្តង។ ពល​រដ្ឋ​ហៅ​ថា ទង្វើ​ទាំង​អស់​នេះ​ដូច​កា​រ​វែក​ចក​ក្នុង​បឹង​អញ្ចឹង ហើយ​ល្បិច​បែប​នេះកូន​ក្មេង​ថ្នាក់​ទី៣​ក៏វាដឹង​ដែរ ចាស់​ៗ​តែង​​ហៅ​ថា ជាល្បិច​តាស៊ីក្លូបោក​បាន​តែ​ក្មេង​បៀម​ដៃ​តែ​ប៉ុណ្ណោះ។

    ពល​រដ្ឋ​ខេត្ត​សៀម​រាប​យល់​ឃើញ​ថា នៅ​ឋាន​ព្រះ​ច័ន្ទ​គេ​អាច​ទៅ​ដល់ ចុះ​គ្រាន់តែ​ត្រី​ឆ្តោរ​នៅ​ក្នុង​ស្រះ ឬក្នុង​បែចិញ្ចឹម​ហេតុអ្វី​បង្ក្រាប​មិន​បាន គ្រាន់​តែ​ចាប់​វា​យក​ទៅ​ចាក់​ចោល​នៅ​ទន្លេសាប​ទាំង​តូច​ទាំង​ធំ​អោយ​អស់​ទៅ​វា​ស្រេច​ទៅបាត់​ទៅ​ហើយ នៅ​ឆ្នាំ​ក្រោយ​ចិញ្ចឹម​ទៀត​ចាប់​ចាក់​ចោល​ទៀតនោះ​អ្នក​ចិញ្ចឹម​អស់​លុយ​រាង​ចាល​ឈប់​ចិញ្ចឹម​បាត់​ទៅ​ហើយ។

    ពល​រដ្ឋ​រិះ​គន់​ថា អស់​លោក​មន្ត្រី​ក្រោម​ឱវាតរបស់​រដ្ឋា​ភិបាល នាំ​គ្នា​ស៊ី​ប្រាក់​ខែ​រដ្ឋ​មិន​ខំ​ប្រឹង​ជួយ​ស្តា​ប្រ​ទេស​ជាតិ ជួយលុប​បំ​បាត់​អំ​ពើ​ពុក​រលួយ បែ​ជា​នាំ​គ្នា​លួច​ស៊ី​សំ​ណូក​សូកប៉ាន់​ក្រោម​តុគ្រាក់ៗ បែបនេះ​ទៅ​វិញ ដែល​ជា​ហេតុ​ធ្វើ​អោយ​ថ្នាក់​ដឹកនាំ អាប់​មុខ​អាប់​មាត់ដោយ​សា​តែ​មន្រ្តី​ក្រោម​ឱវាត​មួយ​ក្តាប់​តូច​នេះ។

    ពលរដ្ឋ​​ខេត្ត​សៀមរាប​ចោទ​សួរ​ថា ឬ​មួយ​គ្រាន់​តែ​បង្រ្កាប​បទ​ល្មើស​ចិញ្ចឹម​ត្រី​ឆ្តោរ​ខុស​ច្បាប់​ប៉ុណ្ណឹង​ ចាំ​អោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន-សែន មក​បង្ក្រាប ឬចាំ​អោយ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​-សែន ស្រែក​តាម​ទូរ​ទស្សន៍​ទើប​លោក ព្រិន-សាវិន នាយខណ្ឌ​រដ្ឋ​បាល​ជល​ផល និង​លោក​ ឃឹម​-ប៊ុន​សុង អភិបាល​ខេត្ត​សៀម​រាប​ចេញ​មុខ​បង្ក្រាប???

    លោក​ ហ៊ុន-សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បាន​ប្រ​កាស​បិទ​ឡូល៍នេសាទ ដើម្បី​អោយ​ត្រី​សម្បូរ​ទុក​អោយ​រាស្រ្ត​ខ្មែរ​ប្រ​កប​របរ​នេសាទចិញ្ចឹម​គ្រួសារ តែ​ឥឡូវ​បិទ​ឡូល៍នេសាទ​ហើយ​ត្រី​នៅ​តែ​រលាយ​គ្មាន​សល់​ដោយ​សា​ការ​នេសាទ​ខុស​ច្បាប់ ​ទាំង​ខ្មែរ​ ទាំង​យួន។ បើ​សង្ឃឹម​ទៅ​លើ​មន្ត្រី​ក្រោម​ឱ បែ​ជា​លួច​ពួន​ស៊ី​ក្រោម​តុ បើ​តែបែប​នេះ​ទៅ ​តើ​ប្រ​ទេស​ជាតិ​និងក្លាយ​ទៅ​ជា​យ៉ាង​ណា??? មាន​បាន​តែពួកក្បត់​ជាតិ មាន​តែ​ពួក​រក​ស៊ី​ខុស​ច្បាប់​ ឯរាស្រ្ត​ខ្មែរ​ស្លូតត្រង់​ រក​ស៊ី​ល្លូត​ត្រង់​នៅ​តែ​ក្រដដែល។

    ពល​រដ្ឋ​ខេត្ត​សៀម​រាប​ក៏កំពុង​តែ​រង​ចាំ​មើល​ផង​ដែរថា បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​សភារួច​​មក​កន្លង​ទៅ​ថ្មី​ៗនេះ តើ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ធ្វើ​អ្វី​បាន​ខ្លះ? តើ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​សៀម​រាប​ដែល​មាន​លោក​ស្រី​ កែវ​សូវណ្ណរត៍ ជា​ប្រ​ធាន​ លោក​ សុខគឹមសេង ជា​ប្រធាន​ក្រុម​ប្រឹក្សា អាច​មាន​សមត្ថ​ភាពក្នុង​ការ​​ចុះ​បង្រ្កាប​ការ​ចិញ្ចឹម​ត្រី​ឆ្តោរ​ខុស​ច្បាប់​ទាំង​នោះ​តាម​ការ​ស្នើ​សុំ​របស់​ពល​រដ្ឋ​ក្នុង​ខេត្ត​នេះ​បានដែរ​ឬទេ?៕ ដោយ៖ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់   អាន1596ដង ឈើមួយរថយន្តត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីចាប់បានទាំងព្រឹក   អាន800ដង មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ   អាន1403ដង ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំស...    អាន1604ដង លោកជំទាវ លី-អ៊ុំអេង បានចោទថា មានពលរដ្ឋមួយក្រុមមានបំណងចង់វាស់យកដីកម្មសិទ្ធស្របច្បាប់របស?...    អាន809ដង ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ?...    អាន957ដង ឃាតកម្មដ៏សាហាវលើអ្នកសារពត៌មាន    អាន773ដង លោកស្រី ឌិនថាណារ៉ា ភរិយាលោក ម៉មសូណង់ដូ បន្តប្ដឹងទៅតុលាការកំពូល   អាន1403ដង ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម ន...    អាន8568ដង ប្រុសស្រីវ័យក្មេង១គូជាប់ជុងប៉ូលីសពីបទប្រើស្រាសគ្រឿងញៀន   អាន842ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្មមាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
    លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ!ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
    ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
    ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នកមនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
    មនុស្សមិនត្រូវលក្ខណះ ៣២ចំណុចមនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
    គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាងមនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
    ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយបើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
    ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែកគ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
    ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំតំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
    វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      745នាក់
    ម្សិលមិញ    23454នាក់
    សប្ដាហ៍នេះ    745នាក់
    ខែនេះ    369219នាក់
    ឆ្នាំនេះ   369219នាក់
    សរុប   31035465នាក់
    ថ្ងៃទី 21 ខែ 01 ឆ្នាំ 2019 ម៉ោង 03:49