ព័ត៌មានក្ដៅ

    លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង

    ដោយៈ រ៉េត ខេត្តត្បូងឃ្មុំ ថ្ងៃទី 22 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 03:00 នាទី ចំនួនអានៈ 2139

    កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយក​ផលប្រយោជន៍​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញទំហឹង ហើយ​មុន​បាន​មក​កាន់​មេ​ច្រក​ដូង ៧​ដើម លោក នូ ស៊ីថា ជា​មន្ត្រី​គយ​នៅ​ទិសឧត្តរ​នៃ​ប្រទេស ហើយ​ដោយ​សម្លឹង​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ធ្វើយ៉ាងណា ដើម្បី​ឆាប់​ក្លាយជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ លោក នូ ស៊ីថា បាន​ជ្រែ​រត់​មក​រក​ប៉ុស្តិ៍​ភាគ​ខាងកើត​ប្រទេស​វិញ ម្តង ហើយ​ចុងក្រោយ​ទីបំផុត​បាន​ផ្លោះ​ឡើង​ធ្វើ​ជា​ស្តេចត្រាញ់​គយ​ប្រចាំខេត្ត​ ត្បូងឃ្មុំ ដែល​ជា​ខេត្ត​សម្បូរណ៍​ដោយជំនួញ​សេដ្ឋកិច្ច​ គ្រប់​វិស័យ ។​

    ​តាម​ការសង្កេត​ពី​បុគ្គលិកលក្ខណៈ​សម្បត្តិ​របស់លោក នូ ស៊ីថា គឺ​មាន​សមត្ថភាព​ជំនាញ​ក្នុង​ការប្រព្រឹត្ត​អំពើ ពុករលួយ​គ្រប់​រូបភាព​ឃុបឃិត​ជាមួយ​ឈ្មួញ​រកស៊ី​ប្រេងឥន្ធនៈ​ការដឹកជញ្ជូន​ ឈើ ទំនិញ​គ្រប់​ប្រភេទ​ត្រូវ​ធ្លាក់​ក្នុង កណ្តាប់ដៃ​លោក នូ ស៊ីថា ទាំងស្រុង ។​

    លោក នូ ស៊ីថា ឥឡូវ​នេះ​ពិតជា​បាន​សម្រេច​ដូចក្តី​ប៉ងប្រាថ្នា​របស់​គាត់​មែន ។ បានសេចក្តីថា មហិច្ឆតា​ល្មោភ​បុណ្យស័ក្តិ​អំណាច​របស់ លោក នូ ស៊ីថា គឺ​ពិតជា​គ្មាន​ព្រំដែន ហើយ​ក្លាហាន​ចំណាយ​លុយ​រាប់​ម៉ឺន​ដុល្លា​រទិញ​តំណែង មេ​គយ​ខេត្ត​ត្បូងឃ្មុំ ធ្វើឱ្យ​ផ្អើល​ល្បីល្បាញ​ទូទាំងប្រទេសគ្មាន​នរណា​មួយ​អាច​មាន​សមត្ថភាព​ ធ្វើបាន​ដូច​ជា​រូបគាត់​បាន​ឡើយ ។​

    ​ ​គ្រប់​អាជីវករ​ទាំង​តូច​ទាំង​ធំ អ្នករកស៊ី​ទាំង​ស្រប​ច្បាប់​មិន​ស្រប​ច្បាប់​គ្មាន​នរណា​មួយ​បាន​រួចខ្លួន​ ថាមិនបានបង់លុយ​ក្រៅផ្លូវការ​ទៅ​ឱ្យ​លោក នូ ស៊ីថា ឡើយ ។ ចំណែកឯ​កិច្ចខិតខំ​ប្រឹងប្រែង​រក​ចំណូល​ជូន​រដ្ឋ​វិញ លោក នូ ស៊ីថា មិន​ដែល​ឈឺ​ក្បាល​វិលមុខ​គិតគូរ​រក​ផលប្រយោជន៍​ជូន​ជាតិ​ឡើយ ធ្វើយ៉ាងណា​ឱ្យ​តែ​ខ្លួន​ឆាប់​បាន​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ដ៏​ហ៊ឺ​ ហារ ! ក្រោម​គំនរ​ទឹកភ្នែក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ស្លូតត្រង់​រក​តែ​អាហារ​ ចំអែត​ក្រពះរស់ មួយថ្ងៃ សឹងតែ​មិន​បាន​ផង ។​

    ​បើ​ក្រឡេក​មើល​ពី​ជន​ហ៊ឺហារ ! ឈ្មោះ នូ ស៊ីថា ជំនាញ​គយ​ពូកែ​ខាង​គោះ​វិញ ពេល​មក​បូរី​នៅ​ជិត​ស្ថានីយ៍ ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ក្នុង​ក្រុង​ភ្នំពេញ​ម្តងៗ គេ​សង្កេត​ឃើញ​ជន​ហ៊ឺហារ​រូបនេះ យក​លុយ​ទាំង​គី​បៗ​ក្នុង​វ៉ា​លី​ដើរ​ស៊ី ចាយ​សប្បាយ​ក្អាកក្អាយ​ក្នុង​ភោជនីយ៍ដ្ឋាន​ផ្សេងៗ ដោយ​មាន​ស្រី​ស្រស់​ក្មេងៗ​អង្គុយ​កំដរ​ឆ្វេង​ស្តាំ ដោយ​មិន​បាន​យក ឧត្តមគតិ ទៅ​ជួយ​បំរើ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​តាម​មូលដ្ឋាន​ដែល​រាជរដ្ឋាភិបាល​ កំពុងតែ​យកចិត្តទុកដាក់​នោះ​ឡើយ​។​

    ​ ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើ​នេះ គួរតែ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ទីចាត់ការគយ និង​រដ្ឋាករ មាន​វិធានការណ៍​សើរើ​ការប្រកាស​តែងតាំង​ប្រធាន​សាខាគយ​ខេត្ត​ត្បូងឃ្មុំ​នេះ ​ឡើងវិញ ដោយ​ពិនិត្យ ជ្រើសរើស​មន្ត្រី​ដែល​មាន​សមត្ថភាព លក្ខណៈសម្បត្តិ​ត្រឹមត្រូវ​ពិតប្រាកដ ឱ្យទៅ​កាន់​កន្លែង​កៅអី លោក នូ ស៊ីថា វិញ​ម្តង ព្រោះ​មិន​ទាន់​ហួសពេល​ទេ តំណែង​នេះ​ជា​ការប្រកាស​តែងតាំងបណ្តោះអាសន្ន ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិ?...    អាន1815ដង លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់   អាន1869ដង និស្សិតស្រីសាលាន័រតុនត្រូវចោរបាញ់របួសធ្ងន់ប្លន់យក ទូរស័ព្ទអាយហ្វូន    អាន1025ដង មេឈ្មួញរកស៊ីឈើក្រញូងជនជាតិវៀតណាមបើករថយន្ដបំបុករថយន្ដអ្នកសាព័ត៍មានប៉ុនប៉ងធ្វើឃាតនគបា?...    អាន4199ដង ពលរដ្ឋ​ខេត្តសៀម​រាប​ត្អូញត្អែថាខ្វះទឹកស្អាតប្រើប្រាស   អាន717ដង វិទ្យុ​អា​មេ​រិ​ក​ត្រូវ​កោះហៅ​ឲ្យ​ចូល​តុ​ចរចា​   អាន848ដង ព្យាករណ៍កម្ពស់​ទឹក​ជំនន់ថ្ងៃទី៣០​ខែតុលា​ឆ្នាំ២០១២   អាន784ដង ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម   អាន4972ដង លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០   អាន2312ដង លោកជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង លោកជំទាវ ជា ម៉ន និងលោកជំទាវ អ៊ុយសុភា បានអញ្ជើញជួបសំណេះសំណា?...    អាន1170ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួមការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
    ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
    រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញរថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
    រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
    លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាបក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
    បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
    ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះបន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
    ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
    បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      5228នាក់
    ម្សិលមិញ    8209នាក់
    សប្ដាហ៍នេះ    13446នាក់
    ខែនេះ    180508នាក់
    ឆ្នាំនេះ   1743854នាក់
    សរុប   36899959នាក់
    ថ្ងៃទី 26 ខែ 05 ឆ្នាំ 2020 ម៉ោង 11:04