ព័ត៌មានក្ដៅ

    ចន ច័ន្ទលក្ខិណា ប្រកាស ​ឲ្យបងប្អូនប្រជាពលរដ្ឋ​ គាំទ្រខ្លួនកុំឲ្យមានការ បញ្ចាំងភាពយន្តថៃ លើកញ្ចក់ទូរទស្សន៍

    ដោយៈ សៀ វិចិត្រ ភ្នំពេញ ថ្ងៃទី 26 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 09:51 នាទី ចំនួនអានៈ 10478

    ខណៈដែលភាពយន្តថៃ កំពុងតែចាក់បញ្ចាំងក្នុងមួយស្ថានីយទូរទស្សន៍មួយ និងមានស្ថានីយទូរទស្សន៍ល្បីមួយទៀត ត្រៀមចាក់បញ្ចាំងដែរនោះ តារាសម្ដែងខ្មែរមានឈ្មោះល្បីរាប់ឆ្នាំ អ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើការប្រកូកប្រកាស និងអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋខ្មែរ និងអ្នកសិល្បៈទាំងអស់ គាំទ្រគំនិតរបស់ខ្លួន ដើម្បីកុំឲ្យមានការចាក់បញ្ចាំង ក្នុងស្ថានីយទូរទស្សន៍របស់ខ្មែរ ឬបញ្ចាំងក្នុងម៉ោងពិសេសណាមួយ។ លើសពីនេះ ចន ច័ន្ទលក្ខិណា បាននឹងកំពុងត្រៀមប្រមូលមេដៃ អ្នកសិល្បៈទាំងអស់ ដើម្បីស្នើទៅក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងក្រសួងពាក់ព័ន្ធទាំងអស់ កុំឲ្យចាក់បញ្ចាំងភាពយន្តថៃ នៅចន្លោះម៉ោង៦-៩យប់ ឬបើគ្មានការបញ្ចាំងកាន់តែល្អ នៅលើកញ្ចក់ទូរទស្សន៍តែម្ដង ។

    បន្ទាប់ពីស្ងប់ស្ងាត់ការ ចាក់បញ្ចាំងរឿងភាគថៃ អស់រយៈពេលជាង១០ឆ្នាំរួចមក ថ្មីៗនេះ គេសង្កេតឃើញថា ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានចាប់ផ្ដើមចាក់បញ្ចាំងឡើងវិញ ក្រោមសំឡេងរិះយ៉ាងខ្លាំង ពីសំណាក់អ្នកសិល្បៈ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ។ ជាពិសេសថ្មីនេះ តារាសម្ដែង និងផលិតកររបស់ថៃ បានមកប្រទេសកម្ពុជា ដើម្បីធ្វើការសហការគ្នាបញ្ចាំងភាពយន្តខ្លួន ក្នុងទីផ្សារសិល្បៈខ្មែរដូចមុនឡើងវិញ ។ យ៉ាងណាមិញ ស្ថានីទូរទស្សន៍ ល្បីៗក្នុងស្រុកមួយទៀត កំពុងតែត្រៀមបញ្ចាំង រឿងភាគថៃឡើងវិញ ស្របពេលដែលកុនថៃ ដែលបញ្ចាំងតាមរោងភាពយន្តធំៗ កំពុងតែជោគជ័យ យ៉ាងសស្រាក់សស្រាំ ពិសេសវត្តមានតារាល្បីៗ របស់ថៃនាពេលកន្លងមក បានធ្វើឲ្យរំឭកដល់ អនុស្សាវយ៍ចាស់ នៃភាពយន្តល្បីរបស់ថៃ ។

    ជាការពិតរឿងភាគថៃ មិនដែលបានសាបរលាប ចេញពីដួងចិត្តអ្នកទស្សនាខ្មែរឡើយ ទោះបីទូរទស្សន៍មិនបាន បញ្ចាំងពិតមែន តែបើក្រឡេកមើល តាមតូបជួលស៊ីឌីនានាវិញ សម្បូរទៅដោយរឿងភាគថៃ គ្រប់ប្រភេទ ដែលទស្សនិកជនខ្មែរ នៅតែជួលមើល ព្រោងព្រាត ព្រោះរឿងភាគថៃ ផលិតមកពោរពេញ ដោយគុណភាព ទាំងសាច់រឿង ពាក្យពេចន៍នៃការនិយាយ និងប្លង់ថត ពិសេសតារាសម្ដែង សុទ្ធតែមានគុណ ភាពពិតប្រាកដ។

    អ្នកនាង ចន ច័ន្ទលក្ខិណា ពិតមានអារម្មណ៍រន្ធត់ចិត្តជាខ្លាំង ក្រោយដឹងដំណឹងថា ទូរទស្សន៍ល្បីរបស់ខ្មែរមួយទៀត ត្រៀមបញ្ចាំងរឿងភាគថៃ ឡើងវិញ ស្របពេលរឿងភាគខ្មែរ ខ្សត់អ្នកផលិត ខ្វះថវិកា ខ្វះធនធានមនុស្ស ខ្វះអ្នកនិពន្ធដើម្បី ឲ្យរឿងមានច្រើនបែបផែន តារាសម្ដែងមិនត្រូវ ខ្នាតជាដើម។

    ថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា កំពុងតែត្រៀមប្រមូល ស្នាមមេដៃ សិល្បករ និងអ្នកស្នេហាសិល្បៈ ភាពយន្តខ្មែរ ដើម្បីឲ្យមានការពន្យារ ការចាក់ផ្សាយភាពយន្តភាគថៃ ក្នុងម៉ោង៦កន្លះ ទៅម៉ោង៩កន្លះ ព្រោះជាម៉ោងមាស តែក្រៅម៉ោងហ្នឹង អាចចាក់ផ្សាយបាន ។ ការប្រមូលនេះ ធ្វើរួចអ្នកនាង នឹងយកទៅប្រគល់ ជូនក្រសួងព័ត៌មាន និងក្រសួងពាក់ព័ន្ធនានា ។

    អ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយប្រាប់ LookingTODAY ថា ការធ្វើបែបនេះ មិនមែនដើម្បី ប្រយោជន៍ខ្លួនឯងទេ ព្រោះអ្នកនាង មិនអាចគ្រងតំណែង ជាតួឯកទៀតឡើយ ម្យ៉ាងអ្នកនាងស្រឡាញ់ វិស័យសិល្បៈភាពយន្តនេះណាស់ អ្នកនាង បានចាប់ផ្ដើមតាំងពីអាយុ១៥ឆ្នាំ រហូតមកដល់ពេលនេះ បេះដូងនិងខួរក្បាល មានតែសិល្បប៉ុណ្ណោះ ។ អ្នកនាងមិនចង់ឲ្យវា ត្រឡប់ទៅរកជំនាន់មួយ ដែលរឿងភាគថៃ បានវាយលុកភាពយន្តខ្មែរ រហូតហៅលែងឮតែម្ដង ។

    អ្នកនាង ចន ច័ន្ទលក្ខិណា បន្តថា បើទោះបីស្ថានីយទូរទស្សន៍ ដែលបញ្ចាំងរឿងភាគថៃនោះ ខឹងអ្នកនាង មិនហៅអ្នកនាងឡើង ប៉ុស្ដិ៍នោះទៀតក៏ដោយ ក៏អ្នកនាងនៅតែជំនះ ធ្វើទាល់តែបាន ។ បើទោះជាខាងក្រសួងពាក់ពន័ន្ធ មិនអើពើ ឬនៅតែចាក់ផ្សាយ ក្នុងម៉ោងនោះមែន ក៏អ្នកនាងអស់ចិត្តព្រោះ អ្នកនាងប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ដើម្បីសិល្បៈខ្មែរ ៕

    ប្រភពព័ត៌មានដើមៈ http://www.yolprom.com/news/20140926-10

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សិល្បៈ &កំសាន្ដ  តារា 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ   អាន2736ដង ស្រះចិញ្ចឹមត្រីឆ្តោរបស់ជនជាតិវៀតណាម១កន្លែងត្រូវបានកំលាំងសមត្ថកិច្ចបង្កាប   អាន806ដង លោក សននី ប្រាប់ថា អ្នកគ្រប់គ្រងផ្សារក្រោមធំជាងគេគឺជាអ្នកផ្សេងមិនមែនរូបលោកទេ   អាន288ដង ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម ន...    អាន8789ដង សំណង់ក្រុមហ៊ុនបាលីរីសតជិត១០០បន្ទប់ត្រូវ អគ្គិភ័យឆេះទាំងស្រុង   អាន836ដង អាតូចអ្នកតូចដឹក អាធំអ្នកធំដឹក បើមិនរលាយទើបវាចម្លែក   អាន897ដង ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅ...    អាន1291ដង បែកធ្លាយពត៌មាន លោក ប្រាក់ សាំ មេបញ្ជាការវរៈ នគរបាល៨០៧ ទៅបំផ្លាញ សម្ភារៈ សមត្ថកិច្ចថៃ ក្រោ?...    អាន788ដង លោក​ហ៊ុន​សែន​​បកស្រាយ​ពីការ​ឡើង​ប្រាក់​ខែ​ដល់​គ្រូបង្រៀន   អាន826ដង ពលរដ្ឋចោទថា ឧកញ្ញ៉ា សុខគង់ កំពុងបើកដៃអោយក្រុមឈ្មួញកាយយកថ្មនៅភ្នំបូកគោជិតរលាយអស់ហើយបើស?...    អាន3301ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
    និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយយោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
    បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
    អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេនអាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
    បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែនៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
    ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយបើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
    ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
    ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀនជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
    ចម្រៀងបទ ជួយថែព្រៃឈើខ្មែរPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផងគ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      41013នាក់
    ម្សិលមិញ    112718នាក់
    សប្ដាហ៍នេះ    180264នាក់
    ខែនេះ    367034នាក់
    ឆ្នាំនេះ   1965270នាក់
    សរុប   32631516នាក់
    ថ្ងៃទី 24 ខែ 05 ឆ្នាំ 2019 ម៉ោង 07:44