ព័ត៌មានក្ដៅ

    បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 11 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 09:52 នាទី ចំនួនអានៈ 7532

    បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្នាំនេះ​សាសា​ខេត្ត​សៀម​រាប​និង​រៀប​ចំ​ប្រា​រព្វ​ពិ​ធី​បុណ្យ​អ៊ំ​ទូក​នៅ​ថ្ងៃ​ទី​០៥​-០៦​ខែ​វិច្ឆការ​ឆ្នាំ២០១៤​នៅ​ដង​ស្ទឹង​សៀម​រាប ដែល​​មាន​ចំណារ​ពី​ឯកឧត្តម​ ឃឹម-ប៊ុនសុង អោយ​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​ទទួល​បន្ទុក​ខាង​សាង​សង់​វេទិកាដែល​និង​ត្រូវ​ចំ​ណាយ​ឈើ​អស់​ចំ​នួន​១៥០​ម៉ែត្រ​គូប​ដោយ​អនុញ្ញាអោយ​ឈ្មោះ អ៊ំ​វឌ្ឈនៈ ហៅ​(ពៅ​ប្រ​ជ្រុយ)​ជា​អ្នក​រ៉ាប់​រង​ខាង​ផ្នែក​ដឹក​ជញ្ជួនតាម​ដង​ផ្លូវជាតិលេខ​៦ ផ្លូវ​លេខ៦៧ និង​ផ្លូវលេខ​៦៤។

    យោង​តាម​ប្រ​ភព​ព័ត៌​មាន​ពី​ក្រុម​អ្នក​តាម​ដាន​ការ​ដឹក​ឈើ​ធ្វើ​វេទិការ​បាន​អះអាង​ថា ការ​ដឹក​ឈើ​យក​មក​ធ្វើ​វេទិការ​បុណ្យ​អ៊ំ​ទូក​ជា​រៀង​រាល់​ឆ្នាំកន្លង​ទៅពួក​​គេ​សង្កេត​ឃើញ​ថា ហាក់​មាន​ការ​ឃុប​ឃិត​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ដោយ​ក្រុម​ឈ្មួញ​ដែល​ដេញ​ថ្លៃ​ដឹក​ឈើ​ខាង​លើ​នេះ​ បាន​ដឹកឈើ​​លើស​ចំ​នួន​កំណត់​រាប់​រយ​ម៉ែត្រ​គូប យក​ទៅ​លក់​ចែក​ចាយតាម​ដេប៉ូទាំង​ធំទាំង​តូច​នៅ​ក្នុង​ក្រុង​សៀម​រាប។

    ប្រ​ភព​បាន​លួច​បង្ហើប​ពី​​កលល្បិច​របស់​អ្នក​ដេញ​ថ្លៃដឹក​ឈើ​ធ្វើ​វេទិការ​ថា ដំ​បូង​ពួក​គេ​យក​លេស​ថា ដឹក​ឈើ​មក​ធ្វើ​វេទិការ​មិន​ទាន់​ ដូច្នេះសុំ​ខ្ចី​ឈើ​ពី​ដេប៉ូលក់​ឈើ​សិន រួច​ចាំ​ដឹក​ឈើ​ពី​ព្រៃ​មក​សង​វិញតាម​ក្រោយ។ ការ​ខ្ចី​ឈើ​ពី​ដេប៉ូ​មក​ធ្វើ​វេទិការ​សិន​វាមិន​មែន​ជា​រឿង​គួរ​អោយ​ចាប់​អារម្មណ៍នោះទេ តែ​រឿង​ដែល​គួរ​អោយ​ចាប់​អា​រម្មណ៍​នោះគឺ ពួ​គេ​ខ្ចី​ឈើ​មួយ​ដេប៉ូ១០ម៉ែត្រគូប(ឧទាហរណ៍)​តែ​ដល់​ពេល​ដឹក​ឈើ​សង​ដេប៉ូវិញគឺ​រាប់​រយ​ម៉ែត្រ​គូប​ ដឹក​រាប់​ខែ​មិន​ចេះ​គ្រប់​ ហើយ​បើ​មាន​អ្នក​ណាសាកសួរ​គឺ​គេ​ឆ្លើយ​ថា ដឹក​ឈើ​សង​ដេប៉ូ ព្រោះ​ជំ​ពាក់​កាល​ពី​ធ្វើ​វេទិការ​បុណ្យអ៊ំទូក។

    ប្រ​ភព​បន្តថា បើ​ពួក​គេ​ដឹក​ឈើ​ពី​ព្រៃយក​ទៅ​ដាក់​កន្លែង​ធ្វើ​វេទិការ​បុណ្យ​អ៊ំ​ទូក​ដោយ​ផ្ទាល់​វា​ពិបាក​និង​ធ្វើ​ការ​ចល័ត​ឈើ​ចេញ​ទៅ​លក់​តាម​ដេប៉ូ ម្យ៉ាង​ទៀត​វា​ពិបាក​ក្នុង​ការ​ដឹកឈើ​​លើស​ចំ​នួន​កំណត់​ ដូច្នេះទើ​អ្នក​ដឹក​ឈើ​ធ្វើ​វេទិការ​បុណ្យអ៊ំ​ទូក​ជ្រើស​រើស​យក​វិធីខូច​​ខាង​លើ។​

    ប្រ​ភព​បន្ថែមថា ការ​ដឹក​ឈើ​លើស​កំណត់​នេះមិន​មែន​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​មិន​ដឹង​នោះ​ទេ ជា​ពិសេស​មេព្រៃ​តាម​ដង​ផ្លូវ និង​លោក​នាយ​ខណ្ឌ តែ​ការ​សែន​ព្រេន ឬការ​ចែក​រំ​លែក​ក្រោម​តុត្រូវ​បាន​ដំ​ណើរ​ការ​យ៉ាង​រលួលន​ទើប​អ្វី​ៗ​អាច​ប្រ​ព្រឹត្តិ​ទៅ​បាន​យ៉ាង​ស្ងប់​ស្ងាត់​ឥត​មាន​ល្អក់កករបែបនេះ។

    ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​មាន​ការ​រិះ​គន់​ថា គ្រាន់​តែធ្វើ​វេទិការ​បុណ្យ​អ៊ំ​ទូក​មួយ​ត្រូវ​ចំ​ណាយ​ថវិការ​ជាតិ​អស់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ជា​រៀង​រាល់​ឆ្នាំ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ចូល​រួម​បំ​ផ្លាញ​ព្រៃ​ឈើ​អស់​រាប​រយ​ម៉ែត្រ​គូប​ទៀត​ផង​ នេះ​មក​ពី​ថ្នាក់​ដឹក​នាំខេត្ត​ទាំង​នេះខ្វះការ​ពិចារណា ហើយ​ធ្វើ​អ្វី​គ្មាន​ការ​សិក្សា​ច្បាស់​លាស់​ ចាំ​ស្តាប់​តែ​ក្រុម​អាទិនអាតយដែល​​ពូកែ​វៃ​អែប​ស៊ី​អប​អោយ​យោបល់ដើម្បី​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួនតែប៉ុណ្ណោះ។

    ក្រុម​ប្រ​ជា​ពល​រដ្ឋ​បាល​លើក​ឡើង​ថា បើគង់​តែ​ប្រ​រព្វ​ធ្វើ​ពិធីបុណ្យ​អ៊ំ​ទូក​ជា​រៀង​រាល់​ឆ្នាំដដែលៗបែបនេះ ម្តេច​មិន​សង់​វេទិការ​ជាថ្ម​ អោយ​វាមាន​អាយុ​រាប់​រយ​ឆ្នាំតែម្តង​ទៅ ចំ​ណាយ​លុយ​តែ​ម្តង​វា​ជាការ​ស្រេច ចាំបាច់​ចំ​ណា​យ​លុយជា​ច្រើន​​រាល់​ឆ្នាំធ្វើ​អី ​មិន​តែ​ប៉ុណ្ណោះ​ហាក់​ទុក​ឱកាស​អោយ​ក្រុម​ខ្មូត​ឆ្លៀត​ឱកាស​កេង​ចំ​ណេញ​ពី​ក្រោយ​ខ្នង​ទៀតផង​ ដែល​នាំ​អោយ​មាន​ការ​សើច​ចំ​អក​ថា ថ្នាក់​ដឹក​នាំខេត្ត​មិន​សូវ​ឆ្លាតវៃ អោយ​ឈ្មួញ​ប្រើ​ក្បាច់​ហុង​កុង​កុង​ហ្វូពីក្រោយ​ខ្នង។

    បើ​ទោះ​ជា​មាន​ការ​រិះ​គន់​ពី​សំ​ណាក់​ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​ក៏ដោយ ក៏នៅ​មាន​ប្រ​ជា​ពល​រដ្ឋ​ខ្លះ​និយាយ​ថា យើង​មិន​អាច​បន្ទោស​លោក​ ឃឹម-ប៊ុនសុង​ អភិបាល​ខេត្ត​ទាំង​ស្រុង​នោះ​ទេ ព្រោះ​លោក​ទើប​ឡើង​កាន់​ដំ​ណែង​ថ្មី មិន​ដែល​បាន​រៀប​ចំ​វេទិការ​បុណ្យ​អ៊ំ​ទូក​ពី​មុន​មក ដូច្នេះ​ប្រហែល​ជា​លោក​ ឃឹម-ប៊ុន​សុង​ មិន​ទាន់​បាន​ដឹង​ពី​ល្បិច​ត្រី​ងៀត​ឆ្លៀត​ពង​របស់​ក្រុម​ឈ្មួញ​រក​ស៊ី​ដឹង​ឈើ​នៅ​ខេត្ត​សៀម​រាប​នៅ​ឡើយទេ តែ​លោក​ឃឹម​ប៊ុន​សុង​ត្រូវ​តែ​ក្តាប់​អោយ​បាន​នូវ​ទង្វើ​ខុស​ច្បាប់​ ទប​ល្មើស​ព្រៃ​ឈើ បទ​ល្មើស​នេសាទ ការ​ឃុប​ឃិត​គ្នា​ស៊ី​ក្រោម​តុ នៅ​ក្រោយ​ខ្នង​ជា​ដើម ព្រោះ​បរិវា​ក្រោម​ឱវាត​របស់​លោក​មួយ​ចំ​នួនជា​មនុស្ស​ដែល​ធ្វើ​ការ​ងារ​យូរឆ្នាំចេះគ្រប់​ល្បិច​កល់​ក្នុង​ការ​រក​លុយ មិន​តែ​ប៉ុណ្ណោះ​នៅ​មាន​អាទិន​អាតយ​នៅ​ចាំ​វៃ​អែប​ស៊ីអបអោប​ជើង​អោប​ដៃ ដើម្បី​តែ​លាភសការៈ ដោយ​មិន​បាន​គិត​ពី​ផល​ប៉ះ​ពាល់​ដល់​ថ្នាក់​លើ​នោះទេ។

    សរុប​សេចក្តី​មក​លោក ឃឹម-ប៊ុន​សុង អភិបាល​ខេត្ត​សៀម​រាប​ត្រូវ​តែ​តាម​ដានសិក្សា​អោយ​បាន​ច្បាប់​រាល់​ការ​ដឹក​ជញ្ជួន​ឈើ​យក​មក​ធ្វើ​វេទិការ​បុណ្យអ៊ំទូក​ឆ្នាំនេះ ជាស​វៀង​ក្រុម​ខ្មូត​ប្រើ​ល្បិច​រុញ​ទូក​បណ្តោយ​ទឹក ឬគេ​ហៅ​ថា ត្រី​ងៀត​ឆ្លៀត​ពង ដែល​ទង្វើ​ទាំង​នេះ​វា​អាច​ជះឥទ្ធិ​ពល​ដល់​កិត្តិ​យស​របស់​លោក​ ដែលកន្លង​មក​លោក​​​ធ្លាប់​តែ​មាន​កេរ​ឈ្មោះ​ល្អនៅ​ក្នុង​ខេត្ត​សៀម​រាបតាំង​ពី​មុន​លោក​ធ្វើ​ជា​ចៅ​ហ្វាយ​ខេត្ត​សៀម​រាប​មក​ម្លេះ​៕​ ដោយ៖ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    ​លេច​ធ្លាយ​រូប​អាក្រាតរបស់ ប៉ុបពី តារា​ភេទពីរបី   អាន1754ដង អាងខ្លួនជា​ប្អូន​ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា​បើកឡាន​ដេញបុកអ្នករត់រឺម៉កសំលាប់   អាន812ដង ផ្ទះប៉ូលិសក្រុងសៀមរាបម្នាក់បើកល្បែងស៊ីសង ត្រូវបានកម្លាំងព្រហ្មទណ្ឌខេត្តបង្ក្រាបឃាត់ខ?...    អាន769ដង ឃាត្តករដែលបាញ់សម្លាប់លោក កែមលី ត្រូវ​បាន​ចាប់ខ្លួន   អាន3020ដង ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន   អាន8463ដង មេញ្មួញឈ្មោះពុំ កំពុងសំរុកដឹកឈើក្រញូងមុនបោះឆ្នោត   អាន693ដង សេចក្តី​ជូន​ដំ​ណឹងះ ស្តី​ពី​ស្ថាន​ភាព​​អា​កាស​ធាតុ​ និង​ស្ថាន​ភាព​ទឹក​ជំ​នន់   អាន719ដង ពន្លក ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងក្បត់ជាតិ ធំម្នាក់ដែលជាឆ្នាំងបាយរបស់សមត្ថកិច្ច   អាន1354ដង សាលាក្តី​ខ្មែរ​ក្រហម​តែងតាំង​លោក អាង ឧត្តម និង​លោក មីឆែល កាណាវ៉ាស ជា​មេធាវី​ការពារ​ក្តី?...    អាន842ដង បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ   អាន739ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំលោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
    លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈយោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
    លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញនៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
    ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
    តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
    សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយនៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
    បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
    ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់?មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
    លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភាលោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
    លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែនទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      23548នាក់
    ម្សិលមិញ    23454នាក់
    សប្ដាហ៍នេះ    23548នាក់
    ខែនេះ    392022នាក់
    ឆ្នាំនេះ   392022នាក់
    សរុប   31058268នាក់
    ថ្ងៃទី 21 ខែ 01 ឆ្នាំ 2019 ម៉ោង 23:07