ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក

ដោយៈ មករា ភ្នំពេញ ថ្ងៃទី 10 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 03:11 នាទី ចំនួនអានៈ 1787

គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្លាប់ និង​មនុស្ស​៥​នាក់​ផ្សេង​ទៀត​រង របួស​ធ្ងន់​ស្រាល ត្រូវបាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​កាល់ម៉ែ​ត្រ​កាលពី វេលា​ម៉ោង​៧​យប់ ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៤​។​

​សាក្សី​ដែល​បាន​ឃើញ​​​ហេតុការណ៍ បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជន​មិន​ស្គាល់​មុខ មាន​គ្នា​២​នាក់ បើក​ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ក្រហម ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុច កើតហេតុ បាន​គប់​គ្រាប់បែក ចូល​ក្នុង​ផ្ទះល្វែង ដែល​បណ្តាលឲ្យ​ជនរងគ្រោះ​ម្នាក់​បាន​ស្លាប់ និង​៥​នាក់​ទៀត​រងរបួស​ធ្ងន់ ស្រាល​។ 

​សមត្ថិ​ច្ច​បាន​ឲ្យដឹងថា ជនរងគ្រោះ​​ ត្រូវបាន​គេ​ដឹកយក ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យកាល​ម៉ែត​ភ្លាម​ៗ​ ហើយ​ជន​រង​គ្រោះ​ទាំង​នោះ​ត្រូវ​បាន​គេ​ស្គាល់​៖  ១ ឈ្មោះ ដន សុខ អាយុ​៣៨​ឆ្នាំ ២​ឈ្មោះ សន ស៊ុន អាយុ ៥៦​ឆ្នាំ ៣ ឈ្មោះ យ៉ាំ ភាស់ អាយុ​២៤​ឆ្នាំ និង​ក្មេង​២​នាក់​ទៀត​ក៏​ត្រូវបាន​គេ​ដឹកយក ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​គន្ធាបុប្ផា​ផង​ដែរ​។​

​ក្រោយ​កើតហេតុ គេ​សង្គេត​ឃើញ​មាន​កម្លាំង​នគរ​បាល កម្លាំង អ ហ និង​អាជ្ញាធរ​មូលដ្ឋាន​បាន ចុះ​ត្រួតពិនិត្យ​កន្លែងកើ់តហេតុ និង​ចាត់​បញ្ជា​ឲ្យ​មន្ត្រី​មួយចំនួន​ដេញតាម​​​មុខសញ្ញា​ជនសង្ស័យ ដែល​បាន​​គប់​គ្រាប់បែក​​ដើម្បី​យក​មក​ផ្ទន្ទាទោស​។​

​ក្រោយ​សួរ​នាំ​ជនរងគ្រោះ និង​សាច់ញាតិ សមត្ថកិច្ច​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ករណី​គប់​គ្រាប់ បែក​ចូល​ផ្ទះ​ប៉ង​សម្លាប់​មួយ​គ្រួសារ​នេះ អាចជា​រឿង​គំនុំ​។ ព្រោះ​មាន​តំរុយ​២​ដែល​ត្រូវ​សង្ស័យ ទី​១​គឺ​ជនរងគ្រោះ​ធ្លាប់​មាន​ប្រពន្ធ​ដល់​ទៅ​បីនាក់ ក្រោយ​បែកបាក់​ម្ចាស់ផ្ទះ​បាន​មក​រស់នៅ​ជាមួយ ប្រពន្ធ​ទី​២ ទី​២​អាចមកពី​មាន​ទំនាស់​រឿង​មុខ​ជំនួញ​រកស៊ី​ប្រចាំថ្ងៃ​។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​នេះ​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​ដំ​បូង​របស់​ក្រុម​សមត្ថ​កិច្ច​តែ​ប៉ុណ្ណោះ ឯរឿង​ពិត​យ៉ាង​ណាមិន​ទាន់​ដឹង​នៅ​ឡើង​ មាន​តែ​រង​ចាំតាម​ដាន​បន្ត​តែ​ប៉ុណ្ណោះ។​

ពល​រដ្ឋ​សង្ឃឹម​ថា សមត្ថ​កិច្ច​អាច​ចាប់​ជន​សង្ស័យ​ពិត​ដែល​បាន​គប់​គ្រាប់​បែក​មក​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

អគ្គីភ័យបានបំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នងក្នុងភូមិឬស្សីក្នុងខណ្ឌមានជ័យ   អាន1396ដង ពលរដ្ឋថា សមត្ថកិច្ចស្រុកអន្លង់វែងចាប់ឈើក្រញូងរូចដោះលែង   អាន1506ដង បទសម្ភាសន៍ជនរងគ្រោះរឿងដីធ្លីនៅក្រោយផ្សារលើ   អាន1723ដង ក្រុម​សមត្ថ​កិច្ច​បាន​កំណត់​មុខ​សញ្ញា​ក្រុម​ចាប់​ជំ​រិត​កូន​ថៅ​កែ​នុំ​ប័ុង​បាន​ហើយ   អាន1626ដង លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហ?...    អាន2015ដង លោក ប៉ែន​ សំ​អា​ត ​មាន​ជំនា​ញ​ប្រមូ​ល​លុយជួន​ថ្នាក់​លើ​និងត្រូវ​ឡើង​ជំនួ​សតំ​ណែង ​លោកប?...    អាន1740ដង រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ   អាន1550ដង យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយ?...    អាន2380ដង សមេ្តចតេជោ ហ៊ុន សែន បានចាត់ការបងប្អូនជីដូន១ដែលរត់ការលក់ដីរដ្ឋ   អាន1497ដង រឿងជម្លោះដីធ្លីនៅស្រុកអង្គរជុំ (មានវីដេអូ)   អាន1644ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      27574នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    174058នាក់
ខែនេះ    557338នាក់
ឆ្នាំនេះ   1939570នាក់
សរុប   51299496នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 20:50