ព័ត៌មានក្ដៅ

    សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល

    ដោយៈ សហការី ខេត្តប៉ៃលិន ថ្ងៃទី 01 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 06:20 នាទី ចំនួនអានៈ 3246

    យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាននិង​កំពុងតែ​ចាប់​ជំ​រិត​​ពួក​គាត់​​ឲ្យ​​ចូល​​បង់​លុយ​​លើស​ពី​​សមត្ថ​ភាពក្នុង​មួយ​រថ​យន្ត​ចាប់​ពី​១២៥០​បាត​ឬស្មើ​និង​១៥​ម៉ើន​រៀល ដោយ​គ្មាន​វិក័យប័ត្រ​ ដែល​ជាហេតុ​ធ្វើ​អោយ​ពួក​គាត់​ជិត​ដាច់បាយ​ ដាច់ខ្យល់​ស្លាប់ហើយ។

    ក្រុម​ប្រជាពលរដ្ឋ​រកស៊ី​ដឹក​កសិផល​មានដូចជា ម្ទេស ត្រប់ ពោត ល្ពៅ ស្វាយ ជាដើម ៘ ដែលជា​កសិ​ផល​​គ្មាន​គីមី ដាំ​ដោយ​ខ្លួនឯង ឬ​ប្រមូល​ទិញ​ពី​កសិករ​ជិតខាង ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ បាន​និយាយថា ពួកគាត់​ត្រូវ​មន្ត្រី​ជំនាញ​៣-៤​ស្ថាប័ន ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចាប់ជំរិត​កំណត់​យកតាម​រថយន្ត​ដូចជា រថយន្ត​ប្រភេទ​សាំ​យ៉ុង គឺ​សមត្ថកិច្ច​ខ្មែរ តម្រូវ​ឲ្យ​បង់លុយ​ចំនួន​១២៥០​បាត និង​ជួនកាល​ទារ​ថ្លៃ​បាយ​ទឹក​​បន្ថែម ឬ​ថ្លៃ​ពឹងពាក់​ការងារ និង​ថ្លៃ​ជួយ​កាង​ការពារ​ទំនិញ​ខុសច្បាប់​គេចពន្ធ​ជាច្រើន​ពាន់​បាត​ទៀត ដើម្បី​ជាការ​បិទមាត់​នូវ​កំហុសឆ្គង​ទំនិញ​ហាម​ខាត់ ឬ​ទំនិញ​លើស​បន្ទុក​ពន្ធ​មួយចំនួន ដែល​ក្រុមមន្ត្រី​ជំនាញ​អស់​នោះ​​ជា​អ្នក​ឃុបឃិត​។ ការ​ជំរិត​យកលុយ​របស់​ម​ន្ត្រី​៣-៤​ស្ថាប័ន​របស់​ខ្មែរ​នេះ គឺ​អត់​មាន​ចេញ​វិក័យ​ប័ត្រ​ទេ ចំណែក​ភាគី​ថៃ​គេ​យក​ចំនួន​១០៥០​បាត តែមាន​វិក័យប័ត្រ​បញ្ជាក់​ពី​តម្លៃ​ទំនិញ​ផោះ​គេ​។​

    ដោយឡែក ប្រភពពី​មន្ត្រី​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​អះអាងថា មានពេលខ្លះ​មន្ត្រី​អន្តោប្រវេសន៍ ដែលជា​មេ​ស្នាក់ការ​ថ្មី បានចេញ​ដើរតួ​សម្របសម្រួល ឬ​កាង​ទំនិញ​ឈ្មួញ​ធំៗ ហើយក៏​មក​ចាប់ជំរិត​ធ្វើបាប​ប្រជាពលរដ្ឋ ពី​សំណាក់​មន្ត្រី​អសមត្ថភាព ពុករលួយ មិនគួរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ មើលរំលង​។​

    ជាងនេះទៀត បើតាម​ការអះអាង​រប​ស់​ប្រភព​បាន​ទម្លាយ​ឲ្យ​ដឹងថា ក្រុមមន្ត្រី​ជំនាញ​៣-៤​ស្ថាប័ន ដែល​ចាំតែ​ជំរិត​ប្រជាពលរដ្ឋ​នោះ មាន​ស្ថាប័ន​ការិយាល័យ​គយ​ច្រកទ្វារ ដែលមាន​ឈ្មោះ លឹម សម្បត្តិ ជា​ប្រធាន​, កាំកុងត្រូល​, ពេទ្យសត្វ​, នគរបាល​អន្តោប្រវេសន៍​។ ទាំង​៣-៤​ស្ថាប័ន​នេះ នៅ​ចំណុះ​ឲ្យ​ប្រធាន​ស្នាក់ការ​ក្តាប់​រួម​ថ្នាក់​ខេត្ត​ប៉ៃលិន ជា​អ្នកគ្រប់គ្រង​ពីលើ និង​ចាំ​ក្តោប​ប្រមូលយក​ផល​ល្មើស​យ៉ាង​ត្រូវប៉ាន់​ត្រូវ​ពែង​ជាប្រចាំ​ផងដែរ​។​

    ប្រភព​ដដែល​បន្ត​ឲ្យ​ដឹងថា លុះ​ពេល​ដឹក​យកទៅលក់​នៅ​ប្រទេស​ថៃ គឺ​ត្រូវ​មន្ត្រី​សមត្ថកិច្ច​ច្រកទ្វារ ក៏​ជំរិត​ទារលុយ ខាង​ភាគី​ថៃ ក៏​ទារលុយ សរុប​ទាំងអស់​ត្រូវ​ចំណាយ​ក្រោម​តុ​ចំ​មុខ​ដល់​ទៅ ២៣០០​បាត សម្រាប់​រថយន្ត​ធុន​តូច ប្រភេទ​សាំ​យ៉ុង​ប៉ុណ្ណោះ​។ ឯ​ចំណែក​រថយន្ត​ធុន​ធំ​វិញ គេ​ទារ​យក​ថ្លៃ​លើស​នេះ ស្ទើរតែ​ខាតចុង ខាតដើម​ទាំងស្រុង​ថែម​ទៀតផង ពិសេស​ទៅទៀត​បើតាម​ការសង្កេត​សម្រាប់​ក្រុម​ឈ្មួញ​នាំ​ទំនិញ​ធំៗ និង​ទំនិញ​នាំចូល​មកពី​ប្រទេស​ថៃ​វិញ គឺ​ត្រូវរ៉ូវ​គ្នា​ជាមួយ​សមត្ថកិច្ច​ច្រកទ្វារ នាំ​ទំនិញ​ចូលមក​យ៉ាង​ស្អិតរ​មួ​ត​រលូន​បំផុត ព្រោះតែ​ក្រុម​ឈ្មួញ​បាន​បង់លុយ​ខែ​ជាប្រចាំ​ឲ្យ​ពួក​ជំនាញ​អស់នោះ​។

    ​ប្រធាន​ច្រកទ្វារ​អន្តរជាតិ​ព្រំ លោក សុខ សាវុធ ត្រូវគេ​សង្ស័យថា ក៏​អាចមាន​ចំណែក​ពាក់ព័ន្ធ​យ៉ាងជ្រៅ​នៅ​ពី ក្រោយខ្នង​នៃ​អំពើពុករលួយ​របស់​ក្រុមមន្ត្រី​ទាំង​៣-៤​ស្ថាប័ន​នោះដែរ​។ បើ​គេ​មិន​ភ្លេច​ទេ គេ​នៅ​ចាំបាន​ថា ស្ថាប័ន អន្តោប្រវេសន៍​តែម្តង ដែលមាន​ឈ្មោះ សួស សុខ​ដា​រ៉ា ជា​ប្រធាន កំពុង​តែមាន​ឥទ្ធិពល​បំផុត​ខាង​គាប​ជំរិត និង​កោសរូស​ឲ្យ​ប្រជាពលរដ្ឋ​បង់លុយ​ក្រោម​តុ​ខុស​គោលការណ៍​កំណត់​របស់​ក្រសួងមហាផ្ទៃ ហើយ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ឬ​ឈ្មួញ​តូចតាច ស្រែក​ក្តៅក្រហាយ និង​សូម​សំណូមពរ​ឲ្យ​ក្រសួងមហាផ្ទៃ គួរតែ​ចុះ​ត្រួតពិនិត្យ​ជាបន្ទាន់​។​

    ផ្ទុយទៅវិញ​ទង្វើ​ទាំងនោះ បានធ្វើ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ បែរជា​ត្រេកត្រអាល​សប្បាយ​ក្នុងការ​នាំចូល​ទំនិញ​លោតឆ័ត្រ ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ជ្រក​ក្រោមរូបភាព​កំណែទម្រង់​របស់​រដ្ឋាភិបាល​ដាក់ចុះ​នោះ​យ៉ាង​ពិសពុល​បំផុត ដែល​គេ​ហៅថា ត្រីងៀត​ឆ្លៀត​ពង ព្រោះ​លោក សួស សុខ​ដា​រ៉ា មាន​ជំនាញ​យ៉ាង​ស្ទាត់ជំនាញ​បំផុត​ខាង​បញ្ជា​កូនចៅ​ឲ្យ​កោសរូស​ឈ្មួញ​ឲ្យ​បង់លុយ​។​

    គេ​ក៏​នៅចាំ​បាន​ថា លោក សួស សុខ​ដា​រ៉ា ដែលជា​ប្រធាន​នគរបាល​អន្តោប្រវេសន៍​នេះ ក៏​ធ្លាប់​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួងមហាផ្ទៃ កោះហៅ និង​ព្រមាន​ម្តង​ជា​ពីរដង​រួចមកហើយ កាល​អតីត​នៅ​កាន់​ជា​មេ​អន្តោប្រវេសន៍​ច្រកទ្វារ​ចាំ​យាម ខេត្តកោះកុង ពីបទ​ឃុបឃិត និង​ពាក់ព័ន្ធ​អំពើពុករលួយ ប៉ុន្តែ​ដោយសារតែ​គាត់​សម្បូរ​លុយ​ពុករលួយ និង​មាន​ខ្នងបង្អែក​ក្រាស់​ផង​នោះ ទើប​ធ្វើ​ឲ្យ​គាត់​មាន​វាសនា​បាន​តោង​ជាប់​ធ្វើជា​មេ​អន្តោប្រវេសន៍ ដើម្បី​​ប្រព្រឹត្ត​អំពើពុករលួយ​គាប​ចាប់ជំរិត​ពីលើ​ញើស​ឈាម​ពលរដ្ឋ​ក្រីក្រ​នាំ​កសិផល​ឆ្លងដែន​នៅ​ច្រកទ្វារ​ព្រំ​បន្តទៀត ពីលើ​គំនរ​ទុក្ខ​របស់​ឈ្មួញ​តូចតាច និង​ប្រជាពលរដ្ឋ​យ៉ាង​ត្រេក​ត្រ​អាល​។​

    ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ ក៏បាន​សំណូមពរ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏ដូចជា​ក្រសួងមហាផ្ទៃ គួរ​ចុះ​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ និង​ពិនិត្យមើល​ពី​ភាពមិនប្រក្រតី​ទាំងនេះ និង​ទង្វើ​របស់លោក សួស សុខ​ដា​រ៉ា នេះ​ផង ដែល​កំពុងតែ​ចាត់តាំង​យ៉ាង​មមាញឹក​ឲ្យ​ក្រុមមន្ត្រី​ចំណុះ​កោសរូស​ជំរិត​យកលុយ​ថ្លៃ​ការពារ ថ្លៃ​បាយ​ពីលើ​ញើស​ឈាម​រាស្ត្រ​យកទៅ​ធ្វើ​មានបាន​យ៉ាង​ព្រហើន​បំផុត ហើយ​មិនគួរ​អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​មើលរំលង​នោះទេ​។

    នៅ​រសៀល​ថ្ងៃនេះអ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​បាន​ទេពី​លោក សួស សុខដារ៉ា និង​បន្រ្តី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង៕ ដោយ៖ សហការី

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    ប្រទះ​ឃើញ​សព​បុរស​អណ្តែត​ក្នុង​ស្ទឹង​សង្កែ​   អាន596ដង លោក ហាក់ ឈ្មួញដឹកឈើប្រណិតវ័យក្មេងល្បីពេញខេត្ត តែគ្មានអ្នកបង្ក្រាបមានតែអ្នកយកលុយ   អាន1346ដង បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្...    អាន2293ដង បង្រ្កាបករណីជួញដូរផ្លូវភេទតាមសណ្ឋាគារឃាត់ខ្លួនបានស្រីៗ៦នាក់    អាន638ដង ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នា?...    អាន1064ដង រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់   អាន6031ដង តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?   អាន3565ដង ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ   អាន1217ដង លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់   អាន1689ដង មនុស្សបន្តស្លាប់រហូតដល់៩នាក់ហើយក្នុងហេតុការណ៍ភ្លើងឆេះផ្សារាត្រី    អាន1531ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ជំងឺល្មោភស្រាគេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
    សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
    សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាមឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
    របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំយោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
    មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង)នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
    សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយនៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
    ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែនកម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
    សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាពសហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
    សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
    តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      23461នាក់
    ម្សិលមិញ    23454នាក់
    សប្ដាហ៍នេះ    23461នាក់
    ខែនេះ    391935នាក់
    ឆ្នាំនេះ   391935នាក់
    សរុប   31058181នាក់
    ថ្ងៃទី 21 ខែ 01 ឆ្នាំ 2019 ម៉ោង 22:59