ព័ត៌មានក្ដៅ

    សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ

    ដោយៈ សៀ វិចិត្រ ខេត្តសៀមរាប ថ្ងៃទី 27 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 09:31 នាទី ចំនួនអានៈ 4637

    យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួម​មក​តុលាការ​ខេត្តសៀម​រាប​កាល​ពី​ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤នោះ ត្រូវ​បានតុលាការ​​ដោះលែងស្ងាត់ៗ​អោយ​មាន​សេរីភាព​វិញ​កាល​ពី​ថ្ងៃទី០៣ ខែ​តុលា​ឆ្នាំ២០១៤ដើម​ខែនេះ។

    គួរំលឹក​ផង​ដែរថា កាល​ពីវេលា​ម៉ោង​១០និង​៣០​នាទី ​ថ្ងៃទី០៨​ខែសីហា​ឆ្នាំ២០១៤​កន្លង​ទៅ​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​០៦ នៅ​ចំណុច​មុស​រោង​ម៉ាស៊ី​កិន​ស្រូវ ក្នុង​ឃុំ​សសរស្តម្ភ ស្រុក​ពួក​ ខេត្ត​សៀម​រាប សមត្ថ​កិច្ចចម្រុះ​ដូច​ជា​មេព្រៃ ប៉ូលីស​សេដ្ឋ​កិច្ច ព្រះរាជ​អាជ្ញារង បាន​ចាប់​ មន្ត្រី​ប៉េ​អឹម​ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូងខុស​ច្បាប់​២នាក់ ម្នាក់ឈ្មោះ​ សូវិបុល  ភេទ​ប្រុស​ អាយុ៣៧​ឆ្នាំ មេស្នាក់ការប៉េអឹមលេខ២០៦ ​ខេត្ត​ឧត្ត​រ​មាន​​ជ័យ និង​តៃរថ​យន្ត​ម្នាក់ទៀត​ឈ្មោះ ​​ហុង វិចិត្រ ភេទ​ប្រុស អាយុ២៣ឆ្នាំ រស់នៅស្រុក ត្រពាំងប្រាសាទ ខេត្ត​ឧត្តរ​មានជ័យដូចគ្នា ព្រម​ជាមួយ​រថ​យន្ត​ម៉ាក ISUZU ឌុយ​មិចពណ៍​ទឹក​ប្រាក់​ ពាក់​ស្លាកលេខ​ខេមរភូមិន្ទ ០៩​-២-០៥៥៧ និង​ឈើ​ក្រ​ញូង​មួយ​ចំ​នួនធំ កសាង​សំណុំ​រឿង​បញ្ជូន​មក​តុលាការ​ខេត្ត​សៀមរាបដើម្បី​ចាត់ការ​ទៅ​តាមផ្លូវ​ច្បាប់។

    នៅ​ថ្ងៃ​ដែល​​មត្ថកិច្ចចាប់​ខ្លួន​ភ្លាមៗ និង​​កំពុង​ធ្វើ​ការ​​សាកសួរ លោកប៉េអឹមឈ្មោះសូ វិបុល បាន​ឆ្លើយ​ទាំង​ទឹកមុខញញឹម​ញញែម ហើយ​និយាយ​ហាក់​មាន​ជំ​នឿ​ចិត្ត​​ថាខ្លួន​ជាប់​គុគ​មិន​បាន​យូទេ ហើយ​ថែម​ទាំង​និយាយ​ប្រាប់​អ្នក​កាសែត​ថា  លោកមិនខ្វល់ខ្វាយ​ទេចំពោះ​ការ​ចាប់​ខ្លួន​នេះ បើលោក​ខ្លាច​គេ​ចាប់​ខ្លួន​ លោក​មិន​រក​ស៊ី​ដឹក​ឈើ​ក្រញូងទេ​ហើយ​បើ​ខ្លាច​ជាប់​គុគ​ម្លេះ​រត​ចោល​ឡានបាត់​ទៅហើយ ។មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​សូវិបុលថែម​ទាំង​លើ​ក​ដៃ​ដែល​ជាប់ឃ្នោះ​អោយ​អ្នក​កាសែត​ថត ដើម្បី​អោយ​ថ្នាក់​លើ​ដូច​ជា​ ឯកឧត្តម​សៅ​សុខា បាន​ដឹងផង។

    លោក​ កុយសៅ​ ចៅក្រម​ស៊ើប​សួរ​សាលា​ដំ​បូង​ខេត្ត​សៀមរាប​បានប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរស័ព្ទ​នៅ​​រសៀល​ថ្ងៃទី​២២ ​ខែ​តុលា ​ឆ្នាំ២០១៤​នេះថា ជន​ជាប់​ចោទ​ឈ្មោះ​សូវិបុល​​ត្រូវ​បាន​មេធាវី​របស់​កាត់​សុំ​ធានាក្រៅ​ឃុំបណ្តោះ​អាសន្តកាល​ពី​សប្តាហ៍មុន ហើយ​លោក​ចៅ​ក្រម​បាន​ដាក់​លោក​សូវិបុល អោយ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ លោកចៅ​ក្រុម​បន្ថែម​ថា លោក​ពុំ​អាច​ប្រាប់​បាន​ទេ​ថា លោក​សូវិបុល​ត្រូវ​ជាប់​ទោស​ប៉ុន្មាន​ឆ្នាំព្រោះ​នេះ​ជា​ការ​សម្ងាត់​របស់​តុលាការ​ក្នុង​ពេល​កំ​ពុង​ស៊ើប​សួរ។

    លោក​ សូវិបុល ធ្លាប់​បាន​ប្រើ​អំពើ​ហឹង្សា​ដោយ​ចេតនាទៅ​លើ​ចាង​ហ្វាង​កាសែត កម្ពុជា​សុវណ្ណភូមិ កាល​ពី​ចុង​ឆ្នាំ២០១២​នៅ​ចំណុចវង្វង់​មូល​ឃុំ​អូស្វាយ​ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមាន​ជ័យ ក្នុង​ពេល​ដែល​អ្នក​កាសែត​រូប​នោះ​បាន​តាម​ថត​ឡាន​ដឹក​ឈើខុស​ច្បាប់​របស់​លោក។ ហើយ​លោក​ ផ្លុង-រ៉េត​ ចាង​ហ្វាង​កាសែត​ខាងលើ​បាន​ប្រាប់​នៅ​រសៀល​ដ​ដែល​នេះ​ថា កាលណោះលោក​ពុំបាន​ដាក់​ពាក្យបណ្តឹង​នោះទេ ព្រោះដោយសារ​លោក​សូវិបុលសុំ​ទោស​ថាខ្លួន​ស្រវឹង​ស្រាបាត់​បង់​ស្មារតី ហើយ​សន្យាថា ជួយ​ឧបត្ថមលុយ​$200 (ពីររយដុល្លារ) សំរាប់​បិតថ្នាំ តែ​លោក​សូវិបុល​អោយ​បាន​តែ​$100​(មួយ​រយ​ដុល្លារ) ក៏លែង​លើក​ទូរ​ស័ព្ទ​រហូត​ដល់​ដឹក​ក្រញូងគេ​ចាប់ដាក់គុគ ឥឡូវ​ចេញពីគុគនៅ​តែ​ជំ​ពាកលុយមួយរយ​មិន​សង​ដដែល។ លោក​រ៉េត​បន្ថែមថា ថ្ងៃណាលោក​មាន​ពេល​ទំ​នេរ​លោក​ផ្ញើលុយ​មួយរយអោយ​លោក​សូវិបុលវិញ ហើយ​លោក​នឹង​ទៅ​ដាល់​ពាក្យបណ្តឹង​ទៅ​តាម​ផ្លូវ​ច្បាប់​ ព្រោះ​សូវិបុល​មិន​គោរព​ការ​សន្យា៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក    អាន618ដង តាចាស់បើករថយន្តទាំងស្រវឹងបោះពួយទៅបុកដើម ក្រងោកដាច់ជាពីរចេញពីឡានមិនរួច   អាន693ដង ករណី ឈូក បណ្ឌិតសាលាឧទ្ធរណ៏ផ្តើមសវនាការថ្ងៃទី២៧កុម្ភៈ   អាន609ដង ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?   អាន2788ដង តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ   អាន2771ដង វេទិកាថ្នាក់ជាតិ ស្តីពីការត្រួតពិនិត្យ និងគាំទ្រអនុវត្តកម្មវិធីនយោបាយនិងយទ្ធសាស្រ្តចត...    អាន1412ដង លោកទា-គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើបើកឡានបុកគេរួចរតគេចផ្អើលពេញទីក្រុង   អាន1267ដង រថយន្តយីឌុបដឹកឈើក្រញូង២គ្រឿងរបស់ក្រុម ហ៊ុន ប៊ុនសុខា ត្រូវសមត្ថកិច្ចក្រសូងបង្រ្កាប   អាន612ដង កាណូតអូសលៀសខ្ចៅអូសឡើងកករទឹកពេញ១ចំហៀងទន្លេសាប   អាន819ដង មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទា?...    អាន4594ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្តក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
    លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹងក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
    លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
    រឿងទុំទាវ (មានវីដេអូ)ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
    លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ចជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
    ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាបប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
    សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
    នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
    លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
    លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4313នាក់
    ម្សិលមិញ    31251នាក់
    សប្ដាហ៍នេះ    35578នាក់
    ខែនេះ    276036នាក់
    ឆ្នាំនេះ   1309322នាក់
    សរុប   31975568នាក់
    ថ្ងៃទី 19 ខែ 03 ឆ្នាំ 2019 ម៉ោង 08:44