ព័ត៌មានក្ដៅ

    ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់?

    ដោយៈ សហការី ខេត្តពោធិសាត់ ថ្ងៃទី 24 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 10:28 នាទី ចំនួនអានៈ 1452

    មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេត្តពោធិ៍សាត់​យ៉ាង​រំភើយ​ជា​យូរ​ឆ្នាំ​មកនេះ។​

    តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​អ្នក​រក ស៊ី​អារឈើ​ច្រៀក​ដឹកជញ្ជូន​ឈើ​ប្រណីត ដែល​ឆ្លងកាត់​ដែន​ជម្រក​សត្វ ព្រៃ​ភ្នំ​ឱ​រាល់ ខេត្ត​ពោធិ៍សាត់​បាន​ឱ្យដឹង​ថា មាន​មន្ត្រី បរិស្ថាន​ប្រចាំ​ស្នាក់ការ​នៅ​ចំណុច​អំពិល តម្រូវ​ឱ្យ​ពួកគេ​បង់​លុយ​ទាំង​ខាង ឈ្មួញ​រកស៊ី​ដឹក​ឈើ​ទាំង​ខាង​ឈ្មួញ​ទទួល ទិញ ឈើ​សរុប​៥០​ម៉ឺន​រៀល​ក្នុង​ឈើ​១​ម៉ែត្រ គូប​បើ​តវ៉ា​រឿង​តម្លៃ​នេះ​ពួក​មន្ត្រី​ទាំង នោះ​ចាប់​យក​មក ស្នាក់ការ​តែម្តង (Sic) ។​

    ព័ត៌មាន​ទម្លាយ​ពី​ប្រភព​បន្តទៀតថា រទេះគោ​ក្របី​ដឹក ឈើ​ប្រភេទ​ធ្នង់ ខណៈ​ឈើ​គ្រញូង​ត្រូវបាន បិទ​ការទិញ​-​លក់ ចំណែក​ឈើ​នាងនួន​ក៏ ជិត​ផុត​ពូជ​ទៀត​នោះ​បាន​ដឹក​ឆ្លងកាត់​ក្រុម មន្ត្រី​បរិស្ថាន​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រាល់ ខេត្តពោធិ៍សាត់​ត្រង់​ស្នាក់ការ​ចំណុច​អំពិល ដែល​មានឈ្មោះ ភួង ស្រៀវ ជា ប្រធាន​ប្រចាំការ​ទាំងយប់​ទាំង​ថ្ងៃ ចាំ​ប្រមូល​លុយ តែ​ក្រុម​មន្ត្រី ទាំងនោះ​មិន​បង្ក្រាប​បទល្មើស​ទេ គឺ​ពួកគេ​បែរ​ជា​បណ្តាក់ គ្នា​ចាំ​យកលុយ ដោយ​តម្រូវឱ្យ​អ្នករកស៊ី ឈ្នួល​ដឹក​ឈើ​ទាំងនោះ​បង់លុយ​ចាប់ពី ២០​ម៉ឺន​រៀល​ក្នុង​១​ម៉ែត្រគូប ហើយ​តម្រូវ​ឱ្យ​ឈ្មួញ ឈើ​បង់​៣០​ម៉ឺន​រៀល​ក្នុង​មួយ​ម៉ែត្រគូប​ដូចគ្នា ។​

    ​បើ​តាម​ក្រុម​អ្នកស៊ីឈ្នួល​ដឹកឈើ​ប្រណីត​ទាំង នោះ​ដឹក​ចេញពី​ចំណុច​ស្នាក់ការ​អំពិល ក្នុង​១​រទេះផ្ទុ​កបាន ៨​ផ្លាន ដោយ​កម្រៃ​ដឹកជញ្ជូន​១​ម៉ែត្រគូប​៨០​ម៉ឺន រៀល​ទៅ​ដល់​ស្ពានដែក​ក្នុងស្រុក​ឱ​រាល់ ខេត្ត​កំពង់ស្ពឺ ហើយ​ពួកគេ​បររទេះ ដេក​ផ្លូវ​១​យប់​ឬ​២ យប់​ទើប​ទៅដល់​គោលដៅ ប៉ុន្តែ​ចាំបាច់ ត្រូវ​បង់លុយ​ឱ្យ​លោក ភួង ស្រៀវ ទើប ដឹកឈើ​ទាំង​នេះ​បាន ។  

    ​កន្លែង​ស្នាក់ការ ក្រុម​មន្ត្រី​បរិស្ថាន​ការពារ​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ឱ​រាល់​នេះ​ក្លាយទៅជា​កន្លែង ទិញ​លក់​ឈើ​ប្រណីត​ទៅហើយ ព្រោះ​គេ ឃើញ​នៅ​ស្នាក់​ការ​នោះ​មានតែ​ឈ្មួញ ឈើ​ប៉ុណ្ណោះ បើ​មាន​ស្ថាប័ន ណា​ទៅ​បែប​មិន​ស្រួល​គឺ​ពួក​នោះ​រក​គន្លឹះ​បន្លំ ស្ទាក់​ចាប់​ឈ្មួញ​ដឹក​ឈើ​ដើម្បី​ឱ្យ​គេ​មើលឃើញថា ក្នុង​ដែន​គ្រប់គ្រង​របស់ គេ​គ្មាន ការអនុញ្ញាត​ដឹកឈើ​ខុសច្បាប់​នោះ​ទេ ។​

    ​មិនតែប៉ុណ្ណោះ ប្រភព​បន្តទៀតថា ករណី​នេះ​កើត មាន​ជា​យូរ​ឆ្នាំ​មកហើយ តាំង​ពី​ឈើ​គ្រញូង​រហូត​ដល់​ឈើ​នាងនួន​ធ្លាក់​ដល់ ធ្នង់ ហើយ​កាលពី​មាន​ឈើ​គ្រញូង ឬ​ឈើ នាងនួន គឺ​លោក ភួង ស្រៀវ បាន​ប្រមូល លុយ​ពី​ឈ្មួញ​រហូតដល់​រាប់​ពាន់​ដុល្លារ​ក្នុង ១​ជើងៗ ព្រោះ​ឈើ​ទាំងនោះ​មាន​តម្លៃ ប៉ុន្តែ​ក្រោយ មក​មាន​កាសែត​ក្នុងស្រុក​បាន​ចេញផ្សាយ ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ទើប លោក ភួង ស្រៀវ និង​បក្ខពួក​បាន​ឃុបឃិត ជាមួយ ឈ្មួញ​ប្រព្រឹត្ត​អំពើពុករលួយ​បិទបាំង​ថ្នាក់លើ ហើយ​ក្រោយមក​ក៏​ឃើញ ថ្នាក់លើ​ដក ភួង ស្រៀវ ចេញ​២ ទៅ​៣​ដង​រួចមកហើយ តែ​ដាក់​អ្នកផ្សេង បែប​មិន​សូវ​ចេះ​រក​លុយ​ឱ្យ​មេ​ទើប​បន្ត ដាក់​លោក ភួង ស្រៀវ មកវិញ ដដែល ។ ជាង នេះ​ទៅ​ទៀត​ករណី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង ដែន​ជម្រក សត្វព្រៃ​ភ្នំ​ឱ​រាល់​ដោយ​ចំហរ​កើតមាន​ជា​យូរយារ មក​ហើយ​ដោយ​ប្រជា ពលរដ្ឋ​មិន​ជឿ​លោក ភួង ស្រៀវ ហ៊ាន ធ្វើ​តែ​ម្នាក់ឯង​នោះទេ ប្រហែល​ជា​លោក ប៉ាន់ មរកត នាយក​គ្រប់គ្រង​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ឱ​រាល់​ខេត្ត​ពោធិ៍សាត់​ជា​អ្នក បើកដៃ​តែម្តង​ក៏​អាច​ថា​បាន ។​

    ​ផ្ទុយទៅវិញ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ខាងលើ មន្ត្រី​បរិស្ថាន​ការពារ​ដែនជម្រកសត្វព្រៃ ភ្នំ​ឱ​រាល់​ក្នុង​ខេត្ត​ពោសិ៍​តា់​អ្នក​យក​ព័ត៌យើង​មិន​អាច​សុំ​ការបំភ្លឺ​បាន​ពី​លោក ភួង ស្រៀវ បានទេ តែ​លោក ប៉ាន់ មរកត នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រាល់ និង ជា​ប្រធាន​ក្រុម​បង្ក្រាប​បទល្មើស​ផង​នោះ បាន​ពន្យល់​ខ្លះៗ​តាម​ទូរស័ព្ទ​ថា លោក ភួង ស្រៀវ​នៅ​ស្នាក់​ការ​ខាង​ក្រោម ខាងលើ​មាន​អ្នកគ្រប់គ្រង ផ្សេងគ្នា ចំណែក រឿង​ពាក់ព័ន្ធ​ផ្សេងៗ​ចាំ​លោក​ស្រាវជ្រាវ ។ ប៉ុន្តែ​ការឆ្លើយ​របៀប​នេះ​របស់ ប៉ាន់ មរកត ក៏​ត្រូវបាន​គេ​អះអាងថា ជាការ​ដោះសារ គេចវេស​ពី​អ្នកសារព័ត៌មាន​ប៉ុណ្ណោះ ព្រោះថា ជាទ​មាប់​បើ​ខ្មោ​ចស្រុក មិន​ឱ្យដៃ គឺ​ខ្មោច​ព្រៃ​មិន ហ៊ាន​ទេ ! ហើយ ប៉ាន់ មរកត ក៏​មិន​អាច​គេចផុត​ពី​ការចោទប្រកាន់​ថា ប្រព្រឹត្ត​អំពើពុញរលួយ​នោះ​ដែរ​៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    ឃ្លាំងលក់សម្ភារៈនាំចូលពីជប៉ុនឆេះ ស្លាប់និស្សិត សាលាច្បាប់ម្នាក់   អាន837ដង លោក សុខអាន ត្រូវបានសម្តេច ហ៊ុនសែន បន្ទោសរឿងដីនៅតាកែវ   អាន2721ដង ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី   អាន6880ដង ពលរដ្ឋបុរីកីឡា​ដែល​​មាន​ជំ​លោះ​ដីធ្លីដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការនៅ​ព្រឹកនេះ​   អាន697ដង ក្រុមជនដៃដល់មួយក្រុមបានបើកឡានទៅពួនស្ទាក់វាយបុរស់ម្នាក់ជិតស្លាប់   អាន1027ដង សាលាឧទ្ធរណ៍ដោះលែងលោកម៉មសូណង់ដូនៅថ្ងៃទី១៦   អាន740ដង រថយន្តសាំងយ៉ុងដឹកឈើពីខេត្តក្រចេះទៅស្រុកយួនរាប់រយគ្រឿងក្នុង១ថ្ងៃៗ តែគ្មានអ្នកបង្ក្រាប?...    អាន616ដង សមាសភាព គ.ជ.ប. ត្រូវ​បាន​រដ្ឋសភា​អនុម័ត ដោយ​គ្មាន​សំឡេង​គណបក្ស​ប្រឆាំង   អាន821ដង ព្រះសង្ឃ​ជាង​៥ពាន់​អង្គ​សូត្រ​ធម៌​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​មហា​វីរក្សត្រ   អាន741ដង លោក ស៊ុន ប៊ូរ៉ា មេបញ្ជាការរង គរ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទ ព្រមទាំងបក្សពួកបីនាក់ទទួល?...    អាន775ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាបរថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
    កង្វល់១០ប្រការរបស់មនុស្សលោក1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
    ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
    លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជាលោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
    ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេសប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
    លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
    មនុស្សមិនត្រូវលក្ខណះ ៣២ចំណុចមនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
    វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      824នាក់
    ម្សិលមិញ    7095នាក់
    សប្ដាហ៍នេះ    29472នាក់
    ខែនេះ    196550នាក់
    ឆ្នាំនេះ   3272041នាក់
    សរុប   33938287នាក់
    ថ្ងៃទី 22 ខែ 08 ឆ្នាំ 2019 ម៉ោង 05:10