លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល

ដោយៈ សៀ វិចិត្រ ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 10 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 03:51 នាទី ចំនួនអានៈ 1766

លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន ដែល​នាំអោយ​បាត់​បង់​ចំណូល​របស់​រដ្ឋ​ ​​​​​ហើ​យ​​ទង្វើ​របស់​លោក​ ចាប​សុ​ផា​រិទ្ធ​ ​នេះត្រូវ​បាន​គេ​សង្ស័យ​ថា កំពុង​តែ​ផ្គើន​ទៅ​និង​បទបញ្ជារស់​ប្រ​មុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា។​

បើ​យោង​តាម​ក្រុម​អ្នក​រក​ស៊ី​ និង​​បង​ប្អូន​​ប្រជា​ពលរដ្ឋ​​បាន​​និយាយ​ថា ​ស្រុក​​ក្រុង​​ចំនួន ​៥ ​ក្នុង​​ខេត្ត​​បន្ទាយ​មាន​ជ័យ​ នៅតាម​​បណ្តោយ​​ជាយ​​ដែន​​រួម​មាន​ស្រុក​​ថ្ម​ពួក ​ស្រុក​​អូរជ្រៅ ​ស្រុក​​ម៉ាឡៃ ​ស្រុក​​ស្វាយ​ចេក ជា​ពិសេស​​ក្រុង​​ប៉ោយ​​ប៉ែត ​គឺក្រុម​​​ឈ្មួញ​​ទុច្ចរិ​កំពុង​​នាំ​​ចូល​​ម៉ូតូ​គេច​ពន្ធ​ និង​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ ដូច​ជា​សាច់មាន់​ខូចគុណភាព និង​គ្រឿង​ឧបភោគបរិភោគជា​ច្រើន​ទៀត មកពី​ប្រទេស​ថៃ​យ៉ាង​គគ្រឹកគគ្រេង តែ​លោក​ចាប​សុផារិទ្ធ​ហាក់​សង្ងំស្ងៀម​រង​ចាំទទួល​លាភសការៈ​ពី​មន្រ្តីក្រោម​ឱ​វាទ​របស់ខ្លួន​ទៅវិញមិន​អើពើ​ទៅ​និង​បទ​បញ្ជារបស់​ថ្នាក់លើ​ទាល់​តែ​សោះ។​

តាមប្រភពខាងលើបានបញ្ជាក់ថា កាលពី​ពេល​ថ្មីៗ​នេះការ​បង្ក​ព្យុះភ្លៀង​យ៉ាង​អនាធិបតេយ្យ​របស់មេ​ប៉ូលិស​សេដ្ឋ​កិច្ច​​ខេត្ត​បន្ទាយមានជ័យលោក​ ចាប សុ​ផា​រិទ្ធិ ទំនង​អាង​ខ្នងបង្អែក​ទើប​មិន​ដែល​ក្រែង​ញញើត​អំពី​ច្បាប់​ទំលាប់​​ ឬថ្នាក់លើ​ឡើយ។

ពលរដ្ឋ​ខេត្ត​បន្ទាយ​មាន​ជ័យ ​តែងតែ​រំពឹងទុក​ថា លោក អាត់ខែម ជា​ស្នងការ​ខេត្ត​​ ដែល​ទើប​ឡើង​ថ្មី​នេះ នឹង​ធ្វើការកែទម្រង់​លុបបំបាត់​ភាព​អនាធិប​តេ​យ្យ​ នៃការដាក់​ប៉ុស្តិ៍​ជជុះ គាប​ជរ​មិតក្រុម​អ្នករកស៊ី​ដឹក​ជញ្ជូន​ទំនិញ ឱ្យ​បង់លុយ​ពី​តាម​រយៈ នគរបាល​សេដ្ឋកិច្ច​​ ឱ្យមាន​ប្រសិទ្ធភាព​​​ផង។

មិនតែប៉ុណ្ណោះ​ប្រជាពលរដ្ឋ​ក៏បាន​អោយ​ដឹង​​ថា គោលដៅ​ទី១​ហួស​ស្ពាន​ទឹកថ្លា ប្រមាណ​ជាង ១០០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សេរី​សោភ័ណ គេ​ឃើញ​ប៉ូលិស​១​ក្រុម​គ្រប់គ្រង​ដោយ​លោក ទិ​ត្យ ណារិន ធ្វើ​សកម្មភាព​ក៏​មិន​ធម្មតា​ទេ ដែល​ធ្វើឱ្យ​ក្រុម​អ្នក​រត់​តាក់ស៊ី អ្នក​ដឹកទំនិញ​ស្ទើរ​ស្រែកយំ​រាគ​នោម​គ្រប់ៗ​គ្នា ។ ឯ​គោលដៅ​ទី២ នៅ​ចំណុច​គល់ស្ពាន​សែន​សិន ស្ថិតនៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សេរី​សោភ័ណ​ដែរ នៅ​ជិត​ស្នង​ការ​​ខេត្ត​បន្ទាយមានជ័យ​ផង​ ដែល​លោក​ស្នងការ​ក៏​បាន​មើលឃើញ​ក្រុម​នេះ​គ្រប់​ពេល​វេលា។

​ប្រភព​ពី​ក្រុម​ប្រជាពលរដ្ឋ​ដដែល​ក៏បាន​ លើកឡើង​​ថា ពេលខ្លះ​គ្រាន់តែ​ដឹក​អាចម៍មាន់ អាចម៍គោ យកទៅ ធ្វើ​ជី ដាក់​ដំណាំ​ក៏​ក្រុម​របស់​លោក ចាប សុ​ផា​រិទ្ធ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បន្ទាយមានជ័យ ចេញ​រថយន្ត​តាម​​ប្រដេញ​ឱ្យ​ចូល​បង់លុយ​ចំនួន ២​ម៉ឺន​រៀល ឬ ៤​ម៉ឺន​រៀល​ផងដែរ បើទោះបីជា​ដឹងថា ប្រជាពលរដ្ឋ​ដឹក​ត្រឹម​អាចម៍មាន់ អាចម៍គោ មិន​​មែន​ជា​ទំនិញ​ដែល​ត្រូវ​បង់ពន្ធ ឬ​ជា​ទំនិញ​ខុសច្បាប់​ក៏ដោយ។​

ពលរដ្ឋ​សំនូមពរ​ទៅ​ឯកឧត្តម ​នេតសាវឿនអគ្គស្នងការ​នគរ​បាល​ជាតិ និង​លោក សខេង ឧប្ប​នាយ​ក​​រដ្ឋ​មន្រ្តីនៃ​ព្រះរាជាណាចក្រ​កម្ពុជាមេត្តា​ត្រួត​ពីនិត្យ​លោក​ ចាបសុផារិទ្ធ ​ផង​ កុំ​អោយ​ធ្វើ​អ្វី​អា​ណា​ធិប​តេយ្យបែបនេះ ព្រោះ​វាអាច​ប៉ះពាល់​ដល់​ពលរដ្ឋ​ក្រីក្រ និងខូច​​កិត្តិយសដល់​ថ្នាក់ដឹកនាំ។

​យើង​ពុំទាន់​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក​ ចាប​សុផារិទ្ធ​ បាន​ទេនៅ​ព្រឹក​ថ្ងៃទី២៥​នេះព្រោះ​មិន​មាន​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង៕ ដោយ៖ សៀ-វិចិត្រ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចបានដុតកំទេចគ្រឿងញៀនទ្រង់ទ្រាយធំដែលពុំធ្លាប់មាន   អាន1353ដង ឈើហ៊ុបរាប់លានដើមត្រូវបានលោក ឧកញ្ញាឌីឌុក និងក្រុមហ៊ុនសំអឿនសុវណ្ណប្រើរណាយក្ស អារជ្រៀកឥត?...    អាន1764ដង គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន1360ដង សិប្បករចម្លាក់ឈើផ្ទុះការតវ៉ាក្រុមហ៊ុនអាទីសង់អង្គរ    អាន1598ដង លោ​ក ​ឈាង​ តុលា​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង​ប្រមូល​លុយ​ស្រង់​ដើម​ ?   អាន1421ដង ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន   អាន1979ដង ស្រ្តីរងគ្រោះម្នាក់ចោទថា អ្នកលក់នុំបុ័ងមានគ្នា៤នាក់ព្រួតវាយនាង   អាន1698ដង ស្រុកពួក:ករណីគ្រោះថ្នាក់ចរាចរណ៏ ស្លាប់អ្នកបើកបរ LEXUS RX330   អាន1521ដង ក្រុមហ៊ុន​អគ្គិសនី​ CPTL​ ប្ដឹង​ទារ​១០​ ម៉ឺន​ដុល្លារ​ពី​ម្ចាស់​រថយន្ដ​បុក​បាក់​បង្គោល​ភ្?...    អាន1569ដង ភរិយាលោកមិនចន្ថាអធិការស្រុកប្រាសាទបាគង និងបក្ខពួក៤នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួន?...    អាន1611ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1962នាក់
ម្សិលមិញ    5740នាក់
សប្ដាហ៍នេះ    7716នាក់
ខែនេះ    316884នាក់
ឆ្នាំនេះ   2327423នាក់
សរុប   51687349នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2024 ម៉ោង 18:17