ឈ្មួញនាំចូលជ្រូកថៃទាំងរថយន្តតាមច្រករបៀងអូរបីជាន់ នគរបាលនិងប៉េអឹមដេញចាប់ព្រោះគ្មានច្បាប់ តែពេទ្យសត្វលួចដោះលែង

ដោយៈ សហការី ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 30 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 07:21 នាទី ចំនួនអានៈ 411

ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​យោធា​ការពារ​ព្រំដែន នាំចូល​ជ្រូក​ក្រហម​តាម​ច្រករបៀង​ខុស ច្បាប់​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​៥៦ ឆ្ពោះ​ឡើង​ផ្លូវជាតិ​លេខ​៥ ត្រូវបាន​នគរបាល​និង​ប៉េអឹម​ស្ទាក់ចាប់ ឆែកឆេ​រកឃើញ​ថា ពុំ​មាន​លិខិតស្នាម​និង​ច្បាប់​គ្រប់គ្រាន់​ឡើយ កាលពី​វេលា ម៉ោង​១​និង​២៥​នាទី​ទាបភ្លឺ​យប់​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៥ ចំនុច​មុខ​ស្ថានីយ៍​ប្រេង​ឥន្ធនះ​តែហាំង ក្នុង ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ក្រោយ​ចាប់​ឃាត់​បាន​មួយ​ដង្ហើមចង្រិត​ត្រូវបាន​ពេទ្យ សត្វ​ដោះលែង​ឲ្យ​ឈ្មួញ​ដឹក​បន្ត​ដំណើរ​ទៅមុខ​ទៀត​បាន​ម៉ា​សេរី ក្រោយ​ចរចា​ត្រូវ​ថ្លៃ​គ្នា​។​

​ប្រតិបត្តិការ​ដេញ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក ម៊ី បូរ៉ាន់ ហៅ​កូន​នាគ នាយរង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្ត​បន្ទាយមានជ័យ សហការ​ជាមួយ​កម្លាំង អ ហ ស្រុក​អូរជ្រៅ​។​នគរបាល​ដែល​ចូលរួម​បង្ក្រាប​ករណីនេះ​បានឲ្យដឹងថា កា​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​តាំងពី​ម៉ោង​១២​យប់ ក្រោយពី​ទទួលបាន​ពត៌មាន​ថា ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន​នាំចូល​ជ្រូក​ក្រហម​មួយ​រថយន្ត ចំណុះ​ជាង​៣​តោន មាន​ជ្រូក​សរុប​៣៥​ក្បាល តាម​ច្រករបៀង​អូរ​បី​ជាន់​។ 

​សមត្ថកិច្ច​ដដែល​បាន​បន្តថា ពេល​សមត្ថកិច្ច​សួរនាំ ឈ្មួញ​បាន​ស្រែកថា នគរបាល​សេដ្ឋកិច្ច គ្មាន​សិទ្ធិ​ឃាត់​រថយន្ត​ដឹក​ជ្រូក​ខុស​ច្បាប់​របស់​គេ​ឡើយ មានតែ​ពេទ្យសត្វ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធ ភ្លាម​នោះ​ឈ្មួញ​បាន​បើក​រថយន្ត​រត់ ពេលនោះ​ត្រូវ​កំលាំង​កងរាជអាវុធហត្ថ​ស្រុក​អូរជ្រៅ រថយន្ត​ស៊ឺរ៉ែន​មក​ឃាត់​បាន​ឃាត់​នៅ​ចំណុច​ផ្លូវបំបែក​ចូល​ផ្លូវ​អូរ​បី​ជាន់​ស្ថិត​ភូមិ​.​ឃុំ​គុត្ត​ស​ត នៅពេល​ឃាត់​រវល់​ជជែក​គ្នា​ទាមទារ​ច្បាប់​ដឹក​ត្រូវបាន​អ្នកបើកបរ​បើក​រត់​ម្តងទៀត បាន​ជាង​៣០​គីឡូម៉ែត្រ ដល់​ចំនុច​ភ្លើងស្តុប​ក្រុង​សិរីសោភ័ណ​ឈ្មួញ​បាន​ឈប់​រថយន្ត​និង​បានខ​ល​ហៅ​បក្ខ​ឲ្យ​យក​រថយន្ត​កា​ម៉ា​រី​២​គ្រឿង​ដើម្បី​រំលែក​ជ្រូក ភា្ល​ម​នោះ​ត្រូវបាន​កម្លាំង​នគរបា​ល​សេដ្ឋកិច្ច​បើករថយន្ត​មក​ទាន់ ទើប​ពួកគេ​ផ្អាក​សកម្មភាព​។​

​ទន្ទឹម​គ្នា​នោះ ពេទ្យសត្វ​២​នាក់​រួមមាន​១/​ឈ្មោះ តោ មេសា អនុប្រធាន​ការិយាល័យ លោក ស៊ៀប ម៉ាញ មន្ត្រី​ពេទ្យសត្វ ជា​កូនចៅ​លោក ហ៊ុយ ទូច ប្រធានការិយាល័យ​ការិយាល័យ​ផលិតកម្ម​និង​បក្សុព្យាបាល បាន​ចុះ​ត្រួតពិនិត្យ ក្រោយ​មក​រក​ឃើញ​តែ​លិខិត​មួយ​ច្បាប់​ដែ​ឈ្មួញ​ដែល​បាន​ទិញ​អាជ្ញាប័ណ្ណ​(​ក្រុមហ៊ុន​ប៉ូ​ប៉ូ​អ៊ី​ម​ផត អ៊ិច​ផត​អិ​ចផត ខូ​អិល​ធី​ឌី​)​ដែល​នាំ​ជ្រូក​ចូល​ពី​ប្រទេស​វៀតណាម​និង​ថៃ​ចំនួន​២០០​ក្បាល​រយះពេល​១​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១២​កញ្ញា​២០១៤​ដល់​ថ្ងៃ​ទី​១១​តុលា​២០១៤​ដែល​ចែកចាយ​នៅ​ទីផ្សា​ភ្នំពេញ​។​ក្រោយ​មើល​រួច​ពេទ្យសត្វ​បាន​ធ្វើ​ការណែនាំ រួច​ដោះ​លែង​ឲ្យ​ឈ្មួញ​ដឹក​ជ្រូក​បន្ត​ឆ្ពោះទៅ​ខេត្ត សៀមរាប​។​

​លោក សៀ​ប ម៉ាញ មន្ត្រី​ពេទ្យសត្វ​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ជ្រូក​មួយ​រថយន្ត​នេះ​ពិតជា​មាន លិខិត​គោលការណ៍​អនុញាតិ​ឲ្យ​នាំចូល​ជ្រូក​ពី​វៀតណាម​និង​ថៃ​មែន តែ​អត់​លិខិត​សុំ​អនុញាតិ​ដឹកជញ្ជូន ក្រោយ​ពិនិត្យ​សមត្ថកិច្ច​យើង​បាន​ឲ្យ​ឈ្មួញ​ធ្វើ​កិច្ចសន្យា ហើយ​យោង​បញ្ជា​របស់​លោក ហ៊ុយ ទូច ប្រធានការិយាល័យ​ផលិតកម្ម​និង​បក្សុព្យាបាល លោក​ក៏​បាន​ឲ្យ​ឈ្មួញ​បន្តដំណើរ​ទៅមុខទៀត​។​

​បើទោះបីជា​មាន​ការអះអាង​ពី​មន្ត្រី​ជំនាញ​យ៉ាង​ដូច្នេះ​ក៏​ដោយ តែ​តំណាង​ក្រុមហ៊ុន​ដែល​នាំ​ជ្រូក​ចូល​ពី​ប្រទេស​ថៃ​ដោយ​ស្រប​ច្បាប់​បាន​ប្រាប់ថា​៖​ក្រុមហ៊ុន​ស្របច្បាប់​កំពុង​ប្រឈម​ខាតបង់​ព្រោះ​មាន​ឈ្មួញ​នាំចូល​ជ្រូក​ក្រហម​ខុសច្បាប់​ចូល​រាល់​យប់​ដែល​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​នៅ​ព្រំដែន ពិសេស​គឺ​មាន​ការបើក​ដៃ​ពី​មន្ត្រី​ពេទ្យសត្វ​នាំ​ជ្រូក​ក្រហម​ខុសច្បាប់ នៅក្នុង​ភូមិសាស្ត្រ​ព្រំដែន​ឃុំ​អូ​បី​ជាន់​មាន​ភាពរលូន នៅពេលដែល​គេ​មិន​បង់លុយ​ក្រោម​តុឲ្យ​ថា​ឈ្មួញ​នាំ​ចូល​ដោយ​គ្មាន​ច្បាប់ ហើយ​នៅពេល​ឃាត់​គឺថា​មាន​ច្បាប់​ដែល​ទិញ​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​នេះ ពី​ក្រុមហ៊ុន​នោះ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អង្គរក្សលោក ហ៊ីងប៊ុនហៀង រកស៊ីដឹកឈើគំរាមកំហែងអ្នកកាសែត ត្រូវបានមេព្រៃបង្ក្រាប   អាន1715ដង លោក ភុនសារ៉ុម មេវីរសេនាតូចអន្តរាគមន៍លេខ ៣៨៤ យកបន្ទាយទាហ៊ានធ្វើជាដេប៉ូលក់ឈើរាប់ម៉ឺនម៉ែត?...    អាន1431ដង ភរិយាលោកមិនចន្ថាអធិការស្រុកប្រាសាទបាគង និងបក្ខពួក៤នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួន?...    អាន1613ដង បីសាចរាត្រីខាងគប់ដំបូលផ្ទះត្រូវបាន អ ហ ចាប់ដាក់ទ្រុង    អាន1479ដង បទល្មើសឈើក្រញូង នៅស្រុកម៉ាឡៃដូចហែកឋិន គ្មានអ្នកបង្ក្រាប មានតែអ្នកទៅរាប់ក្បាលឡាន យកលុយព?...    អាន1570ដង ឈ្មួញដឹកឈើក្រញូងខុសច្បាប់បានដកកាំភ្លើងគំរាមបាញ់សំលាប់អ្នកកាសែត   អាន1432ដង ពលរដ្ឋច្រើនគ្រួសារថាសាលាដំបូងដោះលែងជនដៃ ដល់វាយអ្នកភូមិជារឿងមិនប្រក្រតី   អាន1395ដង លោកស្រី ឌិនថាណារ៉ា ភរិយាលោក ម៉មសូណង់ដូ បន្តប្ដឹងទៅតុលាការកំពូល   អាន1385ដង បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រា...    អាន1949ដង ចាប់រថយន្តដឹកឈើក្រញូងនិងមនុស្ស២នាក់តាំងពីព្រឹក ដល់ម៉ោង៤ល្ងាចទើបរាយការជូនព្រះរាជអាជ្ញ?...    អាន1608ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5555នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    44597នាក់
ខែនេះ    353765នាក់
ឆ្នាំនេះ   2364304នាក់
សរុប   51724230នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 09:20