លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត

ដោយៈ រ៉េត ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 10 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 03:56 នាទី ចំនួនអានៈ 1744

យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-ចិត្រា នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​ជា​កន្លែង​ខ្លាញ់ ក្នុងការ​ដាក់​កុង​ត្រូវ​ជជុះ​ចាំយក​លុយ​ពីក្រុម​ឈ្មួញរក​ស៊ី​ខុស​ច្បាប់ នាំឥវ៉ាន់​គេច​ពន្ធ​មក​ពី​ប្រ​ទេសថៃ ចូល​កម្ពុជា។​

យោង​តាម​ប្រ​ភព​ព័ត៌មាន​បានលួច​បង្ហើប​​អោយ​ដឹង​ថា លោកឡុងសំអឿន នាយ​ប៉ូលីសសេដ្ឋ​កិច្ច​ក្រ​សួងប្រ​ចាំ​ខេត្ត​សៀម​រាប និង​ខេត្ត​ឧត្តរមានជ័យ​ ដែល​ជា​កូន​ចៅ​ជំ​និត​របស់​លោក​ យិន-ប្រ​សិទ្ធ នាយ​ប៉ូលីស​សេដ្ឋ​កិច្ច​ក្រសួង​ បាន​ដេញ​ថ្លៃ​យក​ខេត្ត​បន្ទាយ​មាន​ជ័យ​ថែមមួយ​ទៀត​អោយ​គ្រប់​បី​ខេត្ត​នៅ​ទិស​ឧត្តរ ដើម្បី​ម្នីម្នា​ខិតខំ​កែ​ខៃ​ច្នៃ​គ្រប់​ល្បិច​កល​ក្នុង​ការ​ដាក់​ព​ង្រាយ​កង​កម្លាំង​ និង​កុង​ត្រូល​ជជុះ​ដើម្បី​ប្រ​មូល​លុយ​ខ្មៅ​ពី​ក្រុម​ឈ្មួញ​ដែល​រក​ស៊ី​បទ​ល្មើស​ដូច​ជា ដឹក​ឈើ​ខុស​ច្បាប់ ដឹក​ឥវ៉ាន់គេចពន្ធ និង​ម្ហូប​អាហារ​ខូច​គុណភាព ពី​ស្រុក​ថៃ​ចូលស្រុក​ខ្មែរ ​ជាដើម….។ល។

គួរ​រំ​លឹក​ផង​ដែរ​ថា បន្ទាប់​ពី​មាន​ការ​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​សារ​ព័ត៌មាន​មួយចំ​នួន​ ដែល​ចោទ​ថា លោក ហុក-ចិត្រា បាន​ដាក់​កុង​ត្រូល​ជជុះ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ចាំគាប​យក​លុយពី​ក្រុម​ឈ្មួញ​រក​ស៊ី​ខុស​ច្បាប់កាល​ពី​ពេល​ថ្មីៗនេះ លោក​ហុកចិត្រាត្រួវ​បាន​ថ្នាក់​លើ​​ផ្ទេ​​តំណែង​ពី​គោល​ដៅ​ខាង​លើ អោយ​ទៅ​ឈរ​ជើង​នៅ​ខេត្ត​ជា​យ​ដែន​ខ្មែរ​យួនវិញ​ ចំណែក​ឯ​ខេត្ត​បន្ទាយ​មាន​ជ័យ​ត្រូវ​បាន​គេ​បង្ហើប​ថា លោក​ឡុងសំអឿនបាន​ដេញ​ថ្លៃយក​ ព្រោះ​ចង់​បាន​យូ​ហើយតែ​មិន​ដឹង​ធ្វើ​យ៉ាង​មេចអាច​យក​បាន​ ទើប​តែ​ពេល​នេះ​ជា​ឱកាស​​ល្អ​បាន​មក​ដល់​។

មជ្ឈដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្ត​សៀម​រាប​ និង​ខេត្ត​ឧត្តរមាន​ជ័យ​បាន​អះអាង​ថា គេពុំដែល​​ឃើញ​លោក ប៉ូលីស​សេដ្ឋ​កិច្ច​ក្រសួងឈ្មោះ​ ឡុង-សំអឿន នេះ​ចេញ​មុខ​បង្ក្រាប​ទបល្មើស​ព្រៃ​ឈើ​ ​ឥវ៉ាន់​ខូច​គុណភាព និង​ឥវ៉ាន់​គេច​ពន្ធម្តង​ណា​នោះទេ តែ​បែ​ជា​ល្បីល្បាញថា ពូកែខាង​ដាក់​បង្រាយ​កូន​ចៅ​ក្រោម​ឱវាត​ចាំ​យក​លុយ​ពី​ក្រុម​ឈ្មួញ​រក​ស៊ី​ខុស​ច្បាប់​ទៅ​វិញ។

ពល​រដ្ឋ​បន្តថា បើ​ទោះ​បី​ជា​លោក​ឡុង​សំអឿន​បាន​បង្ក​ព្យុះ​ភ្លៀង​ ឬ​មេឃ​បាក់​ធ្លាក់លើ​ យ៉ាង​ណា​ក៏ដោយ ក៏​គ្មាន​ថ្នាក់​លើណា​អើពើ​​ឬធ្វើដឹង​លឺ​នោះដែរ ព្រោះ​លោក​ឡុង​សំ​អឿន​ ត្រូវ​បាន​លោក​ យិន​ប្រ​សិទ្ធ ដែល​ជា​ថ្នាក់​លើ​ស្រ​លាញ់​ពេញ​ចិត្ត​ពេញ​ថ្លើម ប្រើ​បាតដៃ​ព្រះ​យូឡាយបាំង​មេឃ​ជំនួស​លោក​ឡុង​សំ​អឿន​ហើយ​ មិន​តែ​ប៉ុណ្ណោះ​គេ​ថែម​ទាំង​ដឹង​ទៀត​ថា លោក​ឡុង​សំ​អឿន ​ជា​ដៃ​ស្តាំ​លោក​យិន​ប្រ​សិទ្ធ​ ដែល​ពូកែ​រក​ចំណូល​ក្រោម​តុជូន​ថ្នាក់​លើ​ផង​ដែរ ទើប​បាន​ជា​ធ្វើ​ការ​មិន​បាន​ប៉ុន្មាន​ឆ្នាំផង​ ក៏ឡើង​បុណ្យ​ឡើង​សក្តិរហូត​អាច​កាន់​ដំ​ណែង​ដល់​ទៅ​ពីរ​បី​ខេត្តតែ​ម្នាក់​ឯងទៀត។​

ពាក់ព័ន្ធ​ករណី​ខាង​លើ​នេះ យើង​ពុំ​ទាន់​អាច​សុំ​ការ​បក​ស្រាយ​បំភ្លឺ​ពី​លោក​ ឡុង-សំអឿន​ បាន​ទេ​ព្រោះ​គ្មាន​លេខ​​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង៕ ដោយ៖ ផ្លុង-រ៉េត​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ​ទៀ ​សុខា​ពាក់​ផ្កាយ២ ​និង​លោក កាន់ ​កៅ​ពាក់​​ផ្កាយ​​១ ឃុប​ឃិត​ជាមួ​យឈ្មួញ​បង្កើត​ ប?...    អាន1716ដង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់   អាន2034ដង អ្នកកាសែតម្នាក់ត្រូវបានចាប់ខ្លួនក្នុងករណីឆបោក   អាន1323ដង គណបក្សហ្វុនស៊ិនប៉ិចបើកវគ្គបណ្តុះបណ្តាលដល់វជនយុវនារី   អាន1206ដង លោក ភូ លិ អភិបាលរងខេត្តកែប ស្រវឹងស្រាបៀតបៀនប្រពន្ធគេ និងគប់ស្ត្រីម្នាក់បែកក្បាល ១៦ថ្នេរ ?...    អាន819ដង ក្រុមអាជីវករនិងអ្នកដឹកទំនិញពីប៉ោយប៉ែត ទៅលក់តាមបណ្តារខេត្តនានា ត្អូញត្អែថាក្រុមគយចល័តខ...    អាន1301ដង បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង   អាន2087ដង សេច​ក្តីថ្លែង​ការ​រួម នៃសង្គមស៊ីវិល​កម្ពុជា    អាន1390ដង ជំងឺល្មោភស្រា   អាន2606ដង ផ្ទុះអាវុធ​បាញ់​គ្រាប់​ពិត​លើ​ក្រុម​បាតុករ​នៅ​សួន​កាណ​ឌី​យ៉ា ស្លាប់ និង​របួស​   អាន1492ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39244នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    142415នាក់
ខែនេះ    525695នាក់
ឆ្នាំនេះ   1907927នាក់
សរុប   51267853នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 20:49