ព័ត៌មានក្ដៅ

    លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ!

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 24 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 09:09 នាទី ចំនួនអានៈ 4504

    ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្ត​ព្រះ​វិ​ហារ​ឆ្លង​កាត់​ស្រុក​ស្រ​យ៉ង់​ និង​ស្រុក​ស្វាយលើ​​សំដៅ​មក​ខេត្ត​សៀម​រាប​ ​ដូច​គេ​ហែ​កឋិន​ទានទាំង​ថ្ងៃទាំង​យប់​ តែ​ពុំ​មាន​មន្រ្តី​ជំ​នាញ​ណា​ចេញ​មុខ​បង្ក្រាប​ទៅ​តាម​ផ្លូវ​ច្បាប់​នោះទេ តែ​បែជា​ត្រូវ​បាន​អ្នក​រក​ស៊ី​ប្រាប់​ថា ពួកគេ​បាន​បង់​លុយក្រោម​តុ​​អោយ​ក្រុម​មន្រ្តី​ជំ​នាញ​តាម​ដងផ្លូវ​​អស់​ហើយ ទើប​អាច​ដឹក​ឈើ​ឆ្លងកាត់​បាន​យ៉ាង​រលូន​​ដូច្នេះ។

    តាម​ប្រ​ភព​ព័ត៌​មាន​ច្បាស់ការ​បាន​​អោយ​ដឹង​​ថា ជា​រៀង​រាល់​ថ្ងៃមាន​រថ​យន្ត​សាន់យ៉ុង​ប្រ​ហែល​១០គ្រឿង រថ​យន្ត​កាមរីប្រហែល​៥គ្រឿង រថ​យន្ត​ធួរីសប្រហែល​៣គ្រឿង គោយន្ត​កន្រ្តៃប្រ​ហែល​២០គ្រឿង និង​រទេះគោរាប់​សិប​រទេះបាន​ដឹក​ឈើ​ខុស​ច្បាប់​ឆ្លង​កាត់​ស្រុក​ស្រ​យ៉ង់​ និង​ស្រុក​ស្វាយ​លើ​ ស្ថិត​ក្នុង​ខេត្ត​សៀម​រាប​ ដោយ​ឆ្លង​កាត់​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ ដែល​ត្រូវ​បាន​គេ​ស្គាត់​ថា នាយ​សង្កាត់​ឈ្មោះ យ៉ាន់ស៊ីវ័ត​ ដែល​ជា​អ្នក​គ្រប់​គ្រង​នៅ​ទី​នោះ បាន​បើ​កភ្លើង​ខៀវ​អោយ​ឈ្មួញ​ដឹក​ជញ្ជួន​ឈើ​ឆ្លងកាត់​ដោយ​រលូន​មិន​មាន​ការ​បង្រ្កាប​នោះទេ ដែល​ទង្វើ​អសកម្ម​ទាំងនេះ​​ធ្វើ​អោយ​មហាជន​សង្ស័យ​ថា លោក​យ៉ានស៊ីវ័ត​ កំពុង​តែ​ប្រ​ព្រឹត្ត​អំពើ​ពុករលួយ​ដែល​ផ្ទុយ​ពី​ច្បាប់​បាន​កំណត់ និង​ផ្ទុយ​ពី​ទួនាទី​របស់​ខ្លួន​ដែល​ជា​មន្រ្តី​ជំ​នាញ​របស់​ស្ថាប័ណ​រដ្ឋ​។

    ឆ្លៀត​ពេល​ថ្នាក់​ដឹក​នាំ​កំ​ពូល​កំពុង​មមាញឹក​ក្នុង​ការ​ដឹក​នាំ​ប្រ​ទេស​ជាតិ ឯមន្ត្រីលេម​លើម​​ក្រោម​ឱវាត​ក៏​កំពុង​តែ​មមាញឹក​ក្នុង​ការ​ឃុបឃិត​ជា​មួយ​ក្រុម​ឈ្មួញ​ទុច្ចរិត​រក​ស៊ី​ដឹក​ឈើ​បំ ផ្លាញ​ជាតិ ដើម្បី​ប្រ​មូល​ផល​ប្រ​យោជដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួន ដែល​ជា​កត្តា​នាំ​មក​នូវ​គ្រោះ​មហន្ត​រាយ​ដល់​សង្គម​ជាតិ នាំការ​លិច​លង់ និង​ហិន​ហោច​ព្រៃ​ឈើ​អស់​ពី​កម្ពុជា តែ​មិន​មាន​ថវិការ​ចូល​រដ្ឋ​ដើម្បី​កសាង​ប្រ​ទេសជាតិ​អោយ​រី​ក​ចំ​រើន​នោះទេ។

    ក្រុម​​ប្រ​ជា​ពល​រដ្ឋ​បាន​រិះគន់ថា នេះ មិន​អាច​បន្ទោស​ទៅ​លើ​មន្រ្តី​ជំ​នាញ​ដែល​នៅ​ប្រ​ចាំ​ការ​តាម​ដង​ផ្លូវ​ទាំង​ស្រុង​​បាន​ទេ ព្រោះ​ពាក្យស្លោក​មួយ​បាន​ពោល​ថា ”មាន់​វា​ពង​នៅ​ស្រែណា​ វាច្បាស់​ជាស៊ី​ស្រូវ​នោះ​ជា​មិន​ខាន“ តែ​អ្វី​ដែល​គួរ​បន្ទោស​នោះគឺ​លោក ទា-គឹម​សុទ្ធ​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ ដែល​ជា​ថ្នាក់​ដឹក​នាំ​របស់​លោក​ យ៉ាន់ស៊ីវ័ត គួរតែ​នែនាំ​កួន​ចៅ​ក្រោម​ឱវាត​អោយ​គោរព​ទួនាទីអោយ​បាន​ត្រឹម​ត្រូវ មិន​គួរ​មាន​ការ​ធូរលុង​​ ឬ​គេ​ហៅ​ថា ហៃអើៗ ដូច​អាជ័យ​ធ្លាក់ទឹក​នោះទេ។ ពល​រដ្ឋ​បន្ត​ថា លោក​ទាគឹមសុទ្ធ ហាក់​បើ​កភ្នែក​ម្ខាង​បិទ​ភ្នែកម្ខាង ទុក​ឱកាស​អោយ​ក្រុម​មន្ត្រី​លេម​លើម​ក្រោម​ឱវាត​ឆ្លៀត​ឱកាសប្រ​មូល​លុយពី​ក្រុម​អ្នក​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់ទៅ​វិញ។​

    ពលរដ្ឋ​ខេត្ត​សៀម​រាប​បាន​ធ្វើ​ការ​អង្វ​យ៉ាង​ទទួច​ទៅ​លោក ទាគឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ និង​លោក ឃឹមប៊ុន​សុង អភិបាល​ខេត្ត​មេត្តា​ធ្វើ​ការ​ត្រួត​ពិនិត្យ​សា​ឡើង​វិញនូវ​ទង្វើ​អសកម្ម​របស់​លោក យ៉ាន់​ស៊ី​វ័ត នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយលើ ដែល​កំ​ពុង​តែ​បើ​ដៃ​អោយ​ក្រុម​ឈ្មួញ​សំរុក​ដឹក​ឈើ​ខុស​ច្បាប់​តាម​ដង​ផ្លូវ​ខាងលើ​យ៉ាង​អាណាធិប្ប​តេយ្យ​ដោយ​គ្មាន​ការ​ទប់ស្កាត់​ទាល់តែសោះ។

    អ្នកយក​ព័ត៌មាន​យើង​ពុំអាច​សុំការ​បំភ្លឺពី​លោក យ៉ាន់ស៊ីវ័ត​ បានទេនៅ​ព្រឹក​ថ្ងៃដដែលនេះ ព្រោះ​ទូរ​ស័ព្ទមិន​ចូល៕ ដោយ​៖ ផ្លុង-រ៉េត

     

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    វិនាសភ្លាមទៅ ឱ! បាបជន   អាន2154ដង ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្?...    អាន2625ដង សេចក្តីថ្លែងការ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា   អាន850ដង ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់...    អាន1369ដង ក្រុមអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ    អាន854ដង អធិការនគរបាលស្រុកសំពៅឡូន រងការរិះគន់ថា បង្ក្រាបបនល្បែង ចាប់មនុស្សគាបស៊ីម្នាក់៥០ម៉ឺនរៀ?...    អាន665ដង ជនពិការចុះដាំដើមឈើ៣ពាន់ដើម   អាន211ដង លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់   អាន4000ដង ស្នងការ​រងខេត្ត​កំពង់ចាម​បុក​​ក្មេង​ប្រុស​ម្នាក់​ស្លាប់ រួច​បើក​រថយន្ត​ចេញ​​ទៅធ្វើ​ម?...    អាន838ដង ពិធី ឡើងអ្នកតា   អាន6700ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
    អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
    សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹងយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
    លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរលោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
    ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
    ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផងចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
    បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញនៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
    រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះយោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4885នាក់
    ម្សិលមិញ    8123នាក់
    សប្ដាហ៍នេះ    13017នាក់
    ខែនេះ    74663នាក់
    ឆ្នាំនេះ   3940440នាក់
    សរុប   34606686នាក់
    ថ្ងៃទី 12 ខែ 11 ឆ្នាំ 2019 ម៉ោង 21:02