ព័ត៌មានក្ដៅ

    លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត

    ដោយៈ សហការី ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 11 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 01:11 នាទី ចំនួនអានៈ 2355

    ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ​ផ្លាស់​ទៅកាន់ ច្រកទ្វារ​អន្តរជាតិ​ដូង ខេត្ត​បាត់ដំបង កាលណា​មក មេ​ប៉ូលិស​រូប​នេះ (ស៊ឹមសំអាត) ​នៅតែ​បន្ត​យក​តួនាទីទៅ​ប្រព្រិត្ត​អំពើ​មិន​ប្រក្រតីដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួននិង​បក្ខពួក​និយមដូច​អ្វី​ដែល​គាត់បាន​ធ្វើ​នៅ​ច្រក​ដូងនិង​ក៍​មិន​សូវ​ខុស ពីអ្វី​ដែល​លោក សៅ ប៊ុន​រិទ្ធ ធ្លាប់បាន​ធ្វើ​នៅ ច្រក​ប៉ោយប៉ែត កន្លងទៅដែរ ។​

    ​កាល​លោក ស៊ឹម សំអាត នៅ​ធ្វើជា​មេ​ប៉ូលិសអន្តោប្រវេសន៍ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​​ដូង មាន​បណ្ដាញ​ព័ត៌មាន​ខ្លះ បាន​សរសេរ​ផ្សាយ​ថា តំណែង​ជា​មេ​ប៉ូលិស​អន្តោប្រវេសន៍ ច្រក​អន្តរជាតិ​ដូង​របស់លោក ស៊ឹម សំអាត មិនមែន​បាន​មក ដោយ​ងាយស្រួល​នោះទេ គឺ​មាន​ការ​ប្រជែង​គ្នា ខ្លាំង​សម្បើម​ណាស់ ព្រោះ​វា​ជា​ប្រភព​ចំណូល មិនចេះ​រីងស្ងួត​​ដែល​ក្នុង​មួយ​អាណត្តិៗ អាច​រក​ប្រាក់​សម្រាប់ ជ្រែ​រក​តំណែង​ថ្មី ឬ​បន្ត​កាន់អំណាច នៅ​កន្លែង​ចាស់​បាន យ៉ាង​ងាយស្រួល​បំផុត ។

    ជាក់ស្តែង​លោក ស៊ឹមសំអាត ចាប់តាំងពី​បាន​ឡើង​តំណែង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ច្រក​អន្តរជាតិ​ដូង​ជំនួស​លោក អ៊ឹង សុង​យូ  រហូតមក​គាត់ (ស៊ឹមសំអាត) ​ត្រូវប៉ាន់​ខ្លាំង​មែនទែន ក្នុង​ការប្រមូល​លុយ ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន ។

    ប្រភព​បាន​រិះគន់​ថាកាល​នោះ​ខណៈ​ដែលប្រជាពលរដ្ឋ​មកពីបណ្តា​ខេត្ត​នានានាំគ្នា​ធ្វើ​ចំណាកស្រុកទៅ​ស្វែងរក​ការងារធ្វើ​នៅ​ប្រទេស​ថៃក្នុង​មួយ​ថ្ងៃៗ​រាប់រយ​នាក់ដែល​តម្រូវ​ឲ្យ​ពួកគាត់ ទៅទាក់ទង​ឲ្យ​ប៉ូលិស អន្តោប្រវេសន៍ ជួយ​ធ្វើ​ប័ណ្ណឆ្លងដែន​នោះ លោក ស៊ឹម សំអាត និង​មន្ត្រី​ប៉ូលិស ប្រចាំ​ច្រក​ដូង តែង​ឆ្លៀត​ឱកាស​កំណត់ឲ្យ ប្រជាពលរដ្ឋ​បង់ប្រាក់ សម្រាប់​ការធ្វើ​ប័ណ្ណឆ្លងដែន ក្នុង​មួយ​ក្បាល​តម្លៃ​ពី ៦៣០០០​រៀល ទៅ ៧៣០០០​រៀល ទោះ​ជា​អ្នក​នៅ​ក្នុងស្រុក ឬ​នៅ​ខេត្ត​ណា​ក៏​ដោយ ។ ទង្វើ​បែប​នេះ ជា​ការរំលោភ​បំពាន យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ អនុក្រឹត្យ​លេខ​៦៨ ត្រង់​មាត្រា​៧ ដែល​រាជរដ្ឋាភិបាល បានកំណត់​ឲ្យ​យក​ថ្លៃ ធ្វើ​ប័ណ្ណឆ្លងដែន ក្នុង​មួយ​ក្បាលៗ​តែ ២​ម៉ឺន​រៀល​ប៉ុណ្ណោះ ។ ក្រៅពី​ករណី​មិន​ប្រក្រតី​នោះ ក៍មាន​បញ្ហា​ជាច្រើន​ទៀត ដែល​កើតមាន​នៅ​ច្រកទ្វារ ព្រំដែន​អន្តរជាតិ​ដូង ក្នុងស្រុក​កំរៀង ដូច​ជា​ការឃុបឃិត ឲ្យ​ក្រុម​ឈ្មួញ​នាំ​ចូល ទំនិញគេចពន្ធ​ខុសច្បាប់ មកពី​ប្រទេស​ថៃ យ៉ាង​អនាធិបតេយ្យ ជាដើម ។

    ​ការ​ខឹងសម្បារនិង​ការ​ស្អប់ខ្ពើម​នោះវា​បាន​កើតឡើង​ដោយសារតែមន្ត្រីៗ​នគរបាល អន្តោប្រវេសន៍ប្រចាំ​នៅ​ច្រកទ្ធារអន្តរជាតិប៉ោយ​ប៉េតតែង​គាប​យកលុយពី​ពលករ​ខ្មែរ​ក្រីក្រ រាប់រយ​ពាន់​នាក់ដែល​ត្រូវ​បង្ខំចិត្តធ្វើ​ចំណាកស្រុកចូល​ទៅ​រក​ការងារ​ធ្វើនៅក្នុង​ទឹកដី​ថៃ​ក្នុង​ម្នាក់ៗ រាប់រយ ឬ​រាប់ពាន់​បាត ជា​ថ្នូរ​នឹង​ការ​ចេញ ប័ណ្ណឆ្លងដែន​ពណ៌​ស អនុញ្ញាតិ​ឲ្យ​អាចចូល ទៅក្នុង​ទឹកដី​ថៃត្រឹម​ស្រុក​អារញ្ញខេត្ត​ស្រះកែវ​បាន។ បញ្ហា​នេះ​វា​ផ្ទុយ​ទាំងស្រុងទៅ​នឹង​អនុក្រឹត្យ​លេខ ៦៨ អនក្រ​-​បក ចុះ ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០០៣ ស្តីពី​ការប្រើប្រាស់ ប័ណ្ណឆ្លងដែន នៅ​តាម​ច្រក ព្រំដែន​កម្ពុជា​-​ថៃ គឺ​រដ្ឋ​បាន​កំណត់ តម្លៃ​ជូន​ពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​តាម​ខេត្ត ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ ដូចជា​ទៅកាន់ ខេត្ត​ស្រះកែវ ខេត្ត​ប្រា​ជិន​បុរី ក្នុងតម្លៃ​តែ ២​ម៉ឺន​រៀល​ប៉ុណ្ណោះ ។​

    ក្រៅ​ពី​ ការ​គាប​យកលុយ ថ្លៃ​ធ្វើ​ប័ណ្ណឆ្លងដែន​ពណ៌​ស ទៅ​ឲ្យ​ពលករ​ខ្មែរ​ក្រីក្រ រាប់រយ ឬ​រាប់​ពាន់​នាក់ ដែល​ធ្វើ​ចំណាកស្រុក ចូល​ទៅ​រក​ការងារ​ធ្វើ នៅក្នុង​ទឹកដី​ថៃ​នោះ សូម្បី​តែ​ពេល​ដែល បងប្អូន​ពលករ​ខ្មែរ នាំគ្នា​វិលត្រឡប់ ពី​ធ្វើ​ការងារ​នៅ​ថៃ ចូលមក​កម្ពុជា ជា​ប្រទេស​ខ្លួន​វិញ ក៍​តែង​កើត​មាន​រឿង គេ​គាប​យកលុយ ពី​ពួកគាត់​ដែរ ។ មិនតែប៉ុណ្ណោះ មាន​ឮ​ព័ត៌មាន​ថា មេ​ប៉ូលិស​អន្តោប្រវេសន៍ ប្រចាំ​នៅ​ច្រកទ្ធារ អន្តរជាតិ – ប៉ោយ​ប៉េត ក៍​ត្រូវ​ប៉ាន់​យ៉ាងខ្លាំង នឹង​រឿង​អនុញ្ញាត​ឲ្យ ពួក​ឈ្មួញ​នាំចូល នូវ​ទំនិញ​គ្រប់​ប្រភេទ តាម​ច្រករបៀង នៅពេល​យប់ និង​ជា​ពិសេស ការអនុញ្ញាតឲ្យ ជនជាតិ​ថៃ​រាប់សិប ឬ​រាប់​រយ​នាក់ ចូល​មក​លេងល្បែង តាម​កាស៊ីណូ​នានា នៅក្នុង​ទឹកដី​ខ្មែរ ក្បែរ​ព្រំដែន​ ។​

    ​មជ្ឈដ្ឋានទូទៅ​បានសំណូមពរ​ឲ្យ​ឯកឧត្តមនាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ មេត្តា​ជួយ​ពិនិត្យមើល​  ឬ​សូមកុំ​មើលរំលង នូវ​អំពើ​មិន​ប្រក្រតី​របស់ មេ​ប៉ូលិស​អន្តោប្រវេសន៍ ប្រចាំ​នៅ​ច្រកទ្ធារ អន្តរជាតិ – ប៉ោយ​ប៉េត ដែល​សព្វថ្ងៃ​គ្រប់គ្រង ដឹកនាំ​ដោយ​លោក ស៊ឹម សំអាត  បាន​ធ្វើឲ ប្រជាពលរដ្ឋ​ខឹងសម្បារ និង​ស្អប់ខ្ពើម​ខ្លាំង​ឡើងៗ ប៉ះពាល់​ដល់​កិត្តិយស​ថ្នាក់ដឹកនាំ។

    អ្នក​យក​ព័ត៌មាន​យើង​ពុំទាន់អាច​សុំការ​បំភ្លឺពី​លោក​ ស៊ឹម សំអាត  បានទេ​ពាក់ព័ន្ធករណីខាងលើ ព្រោះទូរ​ស័ព្ទមិន​ចូល៕ ដោយ​៖ សហការី

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    បង្រ្កាបទីតាំងកាសីុណូអត់ច្បាប់ធំមួយ នៅក្នុងបុរីប្រិមប្រិយ   អាន913ដង បែកធ្លាយសំលេង​លោក ឃឹម-វាសនា ពេញបណ្តាញសង្គម   អាន2381ដង កូនប្រសារមេឃុំចំណាយលុយតែ១រយដុល្លារក្នុងការចាប់រំលោភកូនក្រមុំអ្នកភូមិ   អាន1382ដង ចំណុះជើងវត្តក្រពុំឈូកតវ៉ាមិនទទួលស្គាល់និងគណៈគ្រប់គ្រងវត្តដែលតែង តាំដោយបក្សពួកនិយម   អាន720ដង តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ   អាន2820ដង បរិយាយថ្ងៃនេះ៖ ក្រោមការដឹកនាំដ៏ទន់ខ្សោយរបស់ លោកស៊ូភិរិន្ទ បទល្មើសនេសាទកើតពេញខេត្តសៀមរ?...    អាន792ដង តម្រួតថៃបាញ់ខ្មែរម្នាក់ទៀតហើយរបួសធ្ងន់ច្រកអានសេះខេត្តព្រះវិហារ    អាន639ដង កាណូតអូសលៀសខ្ចៅអូសឡើងកករទឹកពេញ១ចំហៀងទន្លេសាប   អាន833ដង តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេបានផ្តល់យុត្តិធម៌ដល់ភាគីកម្ពុជា   អាន732ដង ចោរប្លន់ប្រដាប់អាវុធ៣នាក់ប្លន់ទូមាសបាញ់មនុស្សធ្លាយពោះ   អាន822ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះបន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
    ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើសក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
    អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើមពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
    Apple iPhone 6 official sales kick off in a number of countriesApple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
    មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យយោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
    លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃមាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
    លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរយោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
    ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
    អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេនអាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
    ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំងបើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      111នាក់
    ម្សិលមិញ    9605នាក់
    សប្ដាហ៍នេះ    18586នាក់
    ខែនេះ    205356នាក់
    ឆ្នាំនេះ   1803592នាក់
    សរុប   32469838នាក់
    ថ្ងៃទី 22 ខែ 05 ឆ្នាំ 2019 ម៉ោង 00:36