ព័ត៌មានក្ដៅ

    គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង

    ដោយៈ រ៉េត ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 20 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 12:32 នាទី ចំនួនអានៈ 1594

    ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដាក់​តម្កល់​អដ្ឋិធាតុ​អ្នកស្នេហាជាតិ​គ្រា​ដែល​រាល់​ការឯកភាព​លក់ដូរ ឬ​វិនិយោគ​នោះ គឺ​អាស្រ័យ​លើ​តែ​ខាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ព្រោះ វា​ជា​របស់​គាត់។

    ​លោក​និយាយ​បែបនេះ នៅ​ក្នុង​គ្រា​ដែល​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​សួរ​និង​សម្តែង​ការសោកស្តាយ ចំពោះ​ការបាត់បង់​ដី និង​ស្តូប​តម្កល់​អដ្ឋិធាតុ​អ្នកស្នេហាជាតិ នៃ​អតីត​រណសិរ្ស រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ (KP)​បង្កើតឡើង​អំឡុង ឆ្នាំ​១៩៩០ និង​មាន​អដ្ឋិធាតុ ១១​នាក់ រួម​ទាំង​របស់​លោក លឿង ស៊ី​ណាក់ ហៅ តា​ម៉ាំង ផង ត្រូវ​អាជ្ញាធរ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ វាយ​កម្ទេចចោល ហើយ​លក់​ដី​ទីនោះ​ទៅ​ឲ្យ​ឈ្មួញ ក្រោមរូបភាព​វិនិយោគ ហើយ​នឹង​ទុក​ដី​ខ្លះ សម្រាប់​ចែក​គ្នា តាម រូបភាព​ទន្សោង​គោព្រៃ ។ 

    ​លោក សៀង ហៃ អាជីវករ និង​ជា​អ្នកវិនិយោគ​ម្នាក់​ក្នុង​ស្រុក និយាយ​ប្រាប់​ថា ដី​ស្តូប​នេះ ត្រូវបាន​គេ​រត់​ការលក់ តាំងពី​មុន​បោះឆ្នោត​សកល ខែកក្កដា មកម្ល៉េះ តែ​បាន​ជាប់គាំង ដោយសារ​ខ្វះ​ដៃគូ​វិនិយោគ ក្នុង​ការ​រត់​ការ​នេះ​គេ​ឃើញ​លោក តួ ធា​នទឺ ដែល​ជា​ទីប្រឹក្សា​ផ្ទាល់ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល បាន​ខ្នះខ្នែង​ជាងគេ និង​បាន​យក​គ្រឿងចក្រ​ដឹក​ដី ចាក់​លើ​ដី​បរិវេណ​ស្តូប​នោះ ។

    ដី​នេះ​មាន​ទំហំ​ជិត ២០.០០០ ម៉ែត្រក្រឡា​ហើយ ក្នុង​នោះ​ដី​សាលាឃុំ និង​ប៉ុស្តិ៍នគរបាល​ឃុំ​ទំហំ ៧៨ ម៉ែត្រ​គុណ ៣៨ ម៉ែត្រ ដែល​ស្ថិតនៅ​ជាប់​បរិវេណ​ស្តូប ក៏​ត្រូវ​ដោះដូរ​ទៅ​ទីតាំង​ថ្មី​ដែរ នៅជាប់​ផ្លូវ​ទៅ​ច្រក​បឹង​ត្រកួន ក្នុង​ភូមិ​អណ្តូង​ខ្លុង​ទំហំ ៥០​ម៉ែត្រ គុណ ១០០​ម៉ែត្រ ។ ឯ​អដ្ឋិធាតុ​អ្នកតស៊ូ ក្នុង​បូជនីយដ្ឋាន អ្នក​ស្នេហា ជាតិ ត្រូវបាន​ធ្វើ​កិច្ច​ជាមួយ​ព្រះសង្ឃ នាំយក​ទៅ​កាន់​ចេតិយ សង់​ថ្មី​ក្នុង​វត្ត​ផ្សារ​ថ្មី​រួចរាល់ ហើយ​កាលពី​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៤​។ 

    ​យោងតាម​ប្រភព​ព័ត៌មាន​ចុងក្រោយ គឺ​លោក ហង្ស ស៊ីផា ជា​ជំនួយការ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានទទួល សិទ្ធិ​ដឹកនាំ អនុវត្ត​គម្រោង​នេះ ព្រោះ​លោក​អាច​គៀងគរ​ទុន​មក​អភិវឌ្ឍន៍​បាន ។ 

    ប្រជាពលរដ្ឋ ក្នុង​ស្រុក​ថ្មពួក បានធ្វើ ការស្នើសុំ ដល់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ជា​ប្រមុខ​សូម​រក្សាទុក បូជនីយដ្ឋាន (​ស្តូប​) នេះ ឲ្យ ស្ថិតនៅ ដដែល ព្រោះថា បើ​ដាក់​វិនិយោគ គឺ​បាន​ប្រយោជន៍​តែ​ថ្នាក់​នាំ​កំពូលៗ​តែប៉ុណ្ណោះ ចំពោះ​អតីត​អ្នកតស៊ូ​រណសិរ្ស​រំដោះ​ពលរដ្ឋ​ខ្មែរ​ពិតប្រាកដ និង​តូចតាច មិន​បាន​ទទួល​របប​គោលនយោបាយ ពី​ការ​យក​ស្តូប​ទៅ​វិនិយោគ​នោះ​ទេ​បាន​តែ​អ្នកមាន​អំណាច​តែ​ប៉ុណ្ណោះ៕ 

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    សារជូនពរ ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន2962ដង សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព   អាន2751ដង សុខភាព: សាច់ឆ្កែអាចធ្វើអោយអ្នកទទួលទានឆ្លងជំងឺបីប្រភេទ   អាន23756ដង ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ   អាន1355ដង ហេតុដែសនាំឲ្យអាយុខ្លីមាន៥យ៉ាង   អាន5087ដង កម្មករនាំគ្នាមកកូដកម្មមុខក្រសួងសង្គមកិច្ច ក្រោយពីនយោជករើសអើងសហជីព   អាន628ដង ព្រះចៅអធិការស្តីទីមួយអង្គដង្ហោយហៅរកយុត្តិធម៌   អាន245ដង ទំនិញគេចពន្ធនៅតែបន្តដឹកចូលពីប្រទេស ថៃតាមច្រកជាច្រើននៅខេត្តបន្ទាយមានជ័យ   អាន725ដង ទំនៀមសែនក្រុងពាលី   អាន9853ដង អ្នកនិពន្ធរឿងជញ្ជីងគ្មានស្រមោលចាប់ដៃគ្នាចូលភ្ជាប់ពាក្យ   អាន673ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
    តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេចនៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
    លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសារាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
    ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួនយោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
    ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផងចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
    Apple iPhone 6 official sales kick off in a number of countriesApple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
    លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
    ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោកស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
    ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
    iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយiPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1166នាក់
    ម្សិលមិញ    6085នាក់
    សប្ដាហ៍នេះ    15393នាក់
    ខែនេះ    77039នាក់
    ឆ្នាំនេះ   3942816នាក់
    សរុប   34609062នាក់
    ថ្ងៃទី 13 ខែ 11 ឆ្នាំ 2019 ម៉ោង 04:25