លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត

ដោយៈ សហការី ខេត្តបាត់ដំបង ថ្ងៃទី 21 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 11:45 នាទី ចំនួនអានៈ 1864

យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្លះ​ក៏​មានការ​នាំចូល​ប្រភេទ​គ្រឿងសំណង់ ភាគច្រើន​បង់ពន្ធ​តិចតួច ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ គេ​មិនដែល​ឃើញ​ជំនាញ​គយ​របស់លោក មាស សំអឿន ចាត់វិធានការ​បង្ការ​បង្ក្រាប​និង​ទប់ស្កាត់​ម្តងណា​ឡើយ​។

បើទោះបីជា​សមត្ថកិច្ច​ដ​ទៃ ឆែកឆេរ​រកឃើញ​ទំនិញ​មិន​ប្រក្រតី ក៏​ជំនាញ​គយ​របស់លោក មាស សំអឿន មិនដែល​ខ្វល់ខ្វាយ​ម្តងណា​ឡើយ ព្រោះ​ប្រាក់ចំណូល​ដែល​ពួកគេ​ទទួលបាន​ពី​អំពើពុករលួយ​ឃុបឃិត​ឲ្យ​ឈ្មួញ​ នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ត្រូវបាន​រៀបចំ​ជា​កញ្ចប់​ចែកជូន​ លោក​ប្រធាន​សាខាគយ​ជាប់​ជាប្រចាំ​ទើប​គេ​មិនដែល​ឃើញ​ថ្នាក់លើ​ដាក់ពិន័យ​លោក មាស សំអឿន​។​

ច្រករបៀង​ព្រំដែន​អូរ​អន្លក់ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​អូរ​អន្លក់​ឃុំ​តា​សែន ស្រុក​កំរៀង ខេត្តបាត់ដំបង មាន​សកម្មភាព​ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង​ដោយសារតែ​លោក មាស សំអឿន ជា​ប្រធាន​គយ​ប្រចាំ​ច្រក​អូរ​អន្លក់​ឃុបឃិត​សម្របសម្រួល​ឲ្យ​មាន​ការហូរចូល ​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​តាមតែ​អំពើ​ចិត្ត​មិនដែល​ខ្វល់ខ្វាយ​ពី​ ការខាតបង់​ចំណូល​ថវិកាជាតិ​ ហើយ​គេ​ដឹងថា​លោក មាស សំអឿន  គឺជា​អ្នករក​ចំណូល​សេដ្ឋកិច្ច​ដ៏​សំខាន់​បង់​ជូន​លោក ប៉ាង វណ្ណ​ថា ជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង​ទើប​លោក មាស សំអឿន មានអំណាច​ធ្វើតាម​អំពើ​ចិត្ត​។​

​ឈ្មួញដឺកពន្ធ​ទំនិញគេចពន្ធបាន​បង្ហើប​ឲ្យ​ដឹងថា កន្លងមក​ការរកស៊ី​ដឹកជញ្ជូន​ទំនិញ​របស់​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​មកពី​ស្រុក​ សៀម ចូល​តាម​ច្រក​អូរ​អន្លក់ ដែលជា​ច្រករបៀង​ជា​ប្រភេទ​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ព្រោះថា តាម​គោលការណ៍​របស់​អគ្គនាយក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​បានកំណត់​ឲ្យ​ទំនិញ​ គ្រប់​ប្រភេទ​ត្រូវ​នាំចូល​តាម​ច្រកព្រំដែន​អន្តរជាតិ ដើម្បី​ឲ្យ​ភ្នាក់ងារ​គយ​ត្រួតពិនិត្យ​លើ​ការបង់ពន្ធ​នាំចូល​ឲ្យ​បាន​ ត្រឹមត្រូវ​។ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង ការដឹកជញ្ជូន​ទំនិញ​មិន​ប្រក្រតី ហូរ​ចូល​តាម​ច្រករបៀង​អូរ​អន្លក់​ច្រើនជាង​ការនាំ​ចូល​តាម​ច្រកព្រំដែន​ អន្តរជាតិ​ឬ​ច្រកព្រំដែន​ទ្វេភាគី ព្រោះ​លោក មាស សំអឿន បាន​សម្រួល​លើកទឹកចិត្ត​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ ខុសច្បាប់​តាមតែ​អំពើ​ចិត្ត​គ្រាន់តែ​ក្រុម​ឈ្មួញ​ត្រូវ​ទាក់ទង​បង់លុយ​ជូន​ លោក មាស សំអឿន ជាការ​ស្រេច​។

ច្រក​អូរ​អន្លក់​ដែល​គេ​ទទួលស្គាល់​ជាទូទៅ​ថា ជា​តំបន់​យុទ្ធសាស្ត្រ​ដែល​ក្រុម​ឈ្មួញ​ប្រើប្រាស់​សម្រាប់​នាំចូល​ ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​មកពី​ស្រុក​សៀម ក្រោម​ការសម្របសម្រួល​ឃុបឃិត​បិទ​ភ្នែក​ពី​លោក មាស សំអឿន ដែលជា​មេ​គយ​ដ៏​មានអំណាច​នៅ​ទីនោះ គេ​សង្កេតឃើញ​ប្រជាកសិករ​ខ្មែរ​ជាច្រើន បាន​រងគ្រោះ​ដោយសារ​អំពើ​ បង្ខំ​ឲ្យ​បង់លុយ​ក្រៅផ្លូវការ​និង​គ្មាន​ វិក្កយបត្រ​សម្រាប់​ការនាំចេញ​ពោត​សណ្តែក​ទៅ​ស្រុក​សៀម​តាម​ច្រក​អូរ​អន្លក់ ​ផងដែរ​។ ​ ​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​តាម​ច្រក​អូរ​ អន្លក់​ចេះតែ​ទ្រាំ​បង់លុយ​ជូន​កូនចៅ​លោក មាស សំអឿន ទាំង​ទើសទាល់​ដើម្បី​កុំ​ឲ្យ​មានការ​រំខាន​មុខរបរ​រកស៊ី​ដឹកទំនិញ​របស់​ ពួកគេមិនដែល​ក្រែង​ញញើត​ចំណាត់ការរបស់​អង្គភាព​ប្រឆាំង​អំពើពុករលួយបន្តិចសោះឡើយ​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ   អាន2054ដង ខារាអូខេពីរ៉ាមីតត្រូវភ្លើងឆេះមានអាថ៍កំបាំងហាមអ្នកកាសែតមិនអោយចូលថត (   អាន1363ដង ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ   អាន1900ដង ក្មេងប្រុសអាយុ៤ឆ្នាំត្រូវឃាតករយកពីក្នុងមុងទៅបោកសម្លាប់ឯវាលស្រែ   អាន1364ដង រាជរដ្ឋាភិបាលសម្រេចឱ្យ ACU ចាត់វិធានការចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំងក្នុងសំណុំរឿងទន្ទ...    អាន1469ដង សាលាអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ប្រកាសអញ្ជើញមហាជនចូលទស្សនាផ្សារប្រឌិត...    អាន733ដង បាញ់បោះសេរីបីយប់ជាប់គ្នាដើម្បីស្វាគមស្នងការឡើងថ្មី   អាន1679ដង ពុលមើមដំឡូងមីមួយគ្រួសារស្លាប់ម្នាក់៩នាក់ធ្ងន់និងស្រាល   អាន1474ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋខ្មែរចង់អោយថ្នាក់ដឹកនាំថ្មីដេញយួនខុសច្បាប់ចេញពីកម្ពុជា   អាន1573ដង កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1338ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8442នាក់
ម្សិលមិញ    8225នាក់
សប្ដាហ៍នេះ    16677នាក់
ខែនេះ    247106នាក់
ឆ្នាំនេះ   1629338នាក់
សរុប   50989264នាក់
ថ្ងៃទី 19 ខែ 03 ឆ្នាំ 2024 ម៉ោង 18:08