លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 11 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 01:12 នាទី ចំនួនអានៈ 1731

ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង បឹង​ទន្លេសាប​ ដូចជា​​ឆ្នុក​ដាក់​អំពូល​​ដូច​ផ្កាយ​រះព្រោង​ព្រាត ​នៅ​តាម​មាត់​បឹង​ទន្លេសាប ​ពេលយប់​ ហើយ​ភ្លើង​ឆ្នុក​ទាំង​នោះ​ភ្លឺ​មិន​ចាញ់​ទីក្រុង​ភ្នំពេញ​ដែល​លោក​នាយក​រដ្ឋ​មន្រ្តីរស់​​នៅ​​សព្វ​ថ្ងៃនោះឡើយ។

ប្រភព​ពត៌មាន បានឲ្យដឹងថា លោក ញ៉ឹម ស៊ី​វ័ន្ត ជា​នាយ​សង្កាត់រដ្ឋបាល​ជលផល ជី​ក្រែង បាន​ខំ​បើកភ្លើង​ខៀវ​ឲ្យ​ក្រុម​អ្នកនេសា​ត្រី​ខុសច្បាប់ ដោយ​ប្រមូល​លុយ​រាប់រយ​លាន​រៀល ដើម្បី​វិច​ជូន​លោក ព្រិន សាវិន នាយខ​ណ្ទ​រដ្ឋបាល​ជលផលខេត្ត​​សៀមរាប ជា​ថ្នូរ​នឹង​ការ​ដាក់​ឆ្នុក ដាក់​សាច់ រុញ​ស៊ី​ប នៅក្នុង​បឹង​ទន្លេសាប ដោយ​ពុំ​មាន​ការ​ខ្វាយខ្វល់​ពី​ការបាត់បង់​មច្ឆា​ជាតិ​នោះទេ​។​

​ជាក់ស្តែង​នៅក្នុង​ភូមិ​មាត់​ខ្លា ភូមិ​ពេជ្រ​ក្រី ស្ទឹង​ជ្រៅ នៅក្នុង​ពេល​រាត្រី ភ្លើង​ឆ្នុក​ដែល​ជា​បទល្មើស​ហាមឃាត់​ត្រូវ​បាន​ជនល្មើស​ដាក់​ដោយ​សេរី រាប់ពាន់​អំពូល​ដូច​គេ​បណ្តែតប្រទីប​ធ្វើអោយ​ទិដ្ឋភាព​បឹង​ទន្លេសាប​នាពេល​រាត្រី​ភ្លឺ​មួយ​ចំហៀង​មេឃ​។ តាម​ប្រភព​ពត៌មាន​ពី​ប្រជា​នេសាទ​និយាយថា​៖ ការដាក់​ឆ្នុក​ត្រូវ​ទៅ​តាម  ខែរនោច​រឺ​ខ្នើត  ខែ​ខ្នើត ឆ្នុក​មួយ​អាច​នេសាទ​ត្រី​ចាប់ពី ១០០​គីឡូក្រាម ទៅ​៥០០​គីឡូក្រាម ​ខែរនោច​ចាប់ពី​៣០០​គីឡូក្រាម​ទៅ​១​តោន​ក្នុង​មួយ​ឆ្នុក​។ ​ក្នុង​មួយ​យប់​អ្នកនេសាទ​នៅ​តំបន់​នេះ​អាច​នេសាទ​ត្រី​បាន​សរុប​ទាំងអស់គ្នា មិនតិច​ជាង​២០​តោននោះទេ​។ 

​អ្នក​ដែល​ប្រមូល​ទិញ​ត្រី​ល្អិត​ច្រើន​ជាង​គេ​យក​ទៅ​ចែកចាយ​តាម​បែ រឺ​ក៏​តាម​ស្រះ​ដែល​ចិញ្ចឹម​ត្រី​ឆ្តោរ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ  កង  ជនជាតិ​វៀតណាម  សញ្ជាតិ​ខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​អន្លង់​ចំបក់ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប  ការប្រើ​ឧបករណ៍​ឆ្នុក​មក​ប្រើប្រាស់​ក្នុង​ការនេសាទ​ត្រី​ខុសពី​ច្បាប់រដ្ឋបាល​ជលផល​។​

​ជុំវិញ​ការចោទប្រកាន់​ថា លោក ញឹម ស៊ី​វ័ន្ត បើកភ្លើង​ខៀវ​ឲ្យ​អ្នក​នេសាទ​ខុសច្បាប់ ដើម្បី​ប្រមូល​លុយ​ចូល​ហោប៉ៅ និង​ផ្គាប់ផ្គន់​មេ អ្នក​សារពត៌មាន​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ​ញឹម ស៊ី​វ័ន្ត ប្រធាន​សង្កាត់​រដ្ឋបាល​ជលផល​ឃុំ​អន្លង់​សំណរ​បានទេ​ទោះបីជា​ទូរស័ព្ទ​ទៅ​គាត់​ក៏​គាត់​មិន​ដែល​ធ្លាប់បាន​លើក​ដែរ​។ 

ប៉ុន្តែ​មាន​ប្រភព​ពត៌មាន​វាយតម្លៃ​ផ្សេងៗ គ្នា​ចំពោះ​រដ្ឋបាល​ជលផល  និង​មន្ត្រី​ពាក់ព័ន្ធ   ខ្លះ​និយាយថា​អសម្ថភាព  ខ្លះ​ទៀត​និយាយ​ថា​ពុករលួយ ខ្លះ​ទៀត​និយាយ​ថា ​ធ្វើការ​គ្មាន​អាថ៌កំបាំង  ព្រោះ​ជុំវិញ​ខ្លួន​របស់​លោក  ញឹម ស៊ី​វ័ន្ត អ្នក​ខ្លះ​គឺជា​ខ្សែរយៈ​របស់​អ្នកនេសាទ ដែល​ប្រើ​ឧបករណ៍​ឆ្នុក​។   

​ទន្ទឹមនឹងនោះ​ដែរ ប្រជាពលរដ្ឋ​ស្ទើរតែ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ពាក្យ​២​ឃ្លា​និយាយថា ​«​បើ​ចង់​រកស៊ី​ឈើ​អោយ​សែន​មេព្រៃ បើ​ចង់​រកស៊ី​ត្រី​អោយ​សែន​ជលផល មិនបាច់​រក​ក្បាលជ្រូក មិនចាំបាច់​អុជ​ធូប មិនចាំបាច់​រក​ក្បាលមាន់ ក្បាល​ទា សែន​តែ​នឹង​ដុល្លា​រកស៊ី​បាន​ហើយ »​។

ពលរដ្ឋ​អ្នក​រក​ស៊ី​ដាក់​លប រាយ​មង ចងសន្ទូច ស្រប​ច្បាប់​សូម​អំពាវនាវ​ដល់​លោក ព្រិន សាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជន​ផល​ខេត្ត​សៀមរាប មេត្តា​ចាត់​វិធាន​ការ​ទៅ​លើ​បទ​ល្មើស​ខាង​លើ និង​ចាត់​ការ​មន្រ្តី​ក្រោម​ឱវាត​របស់​លោក​ផង ព្រោះ​កំពុង​តែ​សប្បាយ​ចាយ​លុយ​បទ​ល្មើស​ហើយ បាន​ជា​មិន​មាន​សកម្ម​ភាព​បង្រ្កាប​បទ​ល្មើស​បែបនេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ   អាន1438ដង មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទា?...    អាន2904ដង មហាសេដ្ឋី បៀល ហ្គេត នឹងបង្កើតស្រោមអនាម័យ ម៉ូដែលថ្មីសម្រាប់បុរស់   អាន1464ដង ឃាត់ខ្លួនមេខ្លោងប្លន់រថយន្តមិនបានសម្រេច   អាន1465ដង ក្រុមហ៊ុនធ្វើអាជីកម្មឈើនៅស្រុកជាំក្សាន្ដដឹកជញ្ជូនឈើអត់ច្បាប់រត់ការបង់លុយក្រោមតុបីខេ?...    អាន1421ដង កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព   អាន1746ដង ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន   អាន1855ដង ផ្កាយបីម្នាក់ត្រូវចោទថាគំរាមនិស្សិតមិនឲវាស់ដី   អាន1573ដង ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រគណបក្សប្រជាជន បានផ្តល់អំណោយដល់បងប្អូនអ្នកសា?...    អាន1758ដង អាដហុកបានរៀបចំ ការប្រជុំសន្ទនា ក្រោមគំរោងសំលេងសំរាប់នៃការផ្សះផ្សា   អាន1557ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2525នាក់
ម្សិលមិញ    8225នាក់
សប្ដាហ៍នេះ    10760នាក់
ខែនេះ    241189នាក់
ឆ្នាំនេះ   1623421នាក់
សរុប   50983347នាក់
ថ្ងៃទី 19 ខែ 03 ឆ្នាំ 2024 ម៉ោង 09:37