ព័ត៌មានក្ដៅ

    របាំត្រុដិ (មានវីដេអូ)

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 11 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 09:51 នាទី ចំនួនអានៈ 4469

    I.ប្រភពៈ

                របាំត្រុដិ​ ជារបាំជនជាតិសំរ៉ែ ដែល​ជា​ជន​ជាតិ​ដើម​មួយ​រស់​នៅ​តាំង​ពី​បុរាណ​កា​ល​មក។ ជន​ជាតិ​សំរ៉ែ​សព្វ​ថ្ងៃ​រស់​នៅច្រើន​ច្រង់​ភូមិ​ភាគ​ខាង​ជើង​បឹង​ទន្លេសាប។ ជារៀង​រាល់​ពេល​ចូល​ឆ្នាំជាន​ជាតិ​សំរ៉ែ​តែង​តែ​យក​របាំត្រុដិ​នេះ​ទៅ​លេង​ថ្វាយ​ព្រះ​ពរ​ព្រះរាជា​ខ្មែរ​នៅ​អង្គរ ប្រ​ជា​ប្រិយ​មួយ​បែប ដែល​គេ​និយម​មក​លេង​ពេល​ចូល​ឆ្នាំថ្មីដើម្បី​ប្រ​សិទ្ធិ​ពរ​ដល់​អ្នក​ស្រុក។ ម្យ៉ាង​ទៀត​របាំ​ត្រុដិ​នេះ​ក៏នាំ​ផ្សា​ភ្ជាប់​ និង​ជំ​នឿ​បន់​ស្រន់​សុំ​ទឹក​ភ្លៀង​នៅ​ពេល​ដែល​មាន​ការ​រាំង​ស្ងួត។​ក្នុង​របាំនេះ​គេ​និយម​ប្រើ​កន្ទុយ​ក្ងោក​ដោយ​គេ​យល់​ថា ក្ងោក​ជា​តំណាង​ព្រះ​អាទិត្យ​។ មនុស្ស​បន់​ស្រន់​អង្វ​រព្រះ​អាទិត្យ សុំ​អោយ​ព្រះ​អាទិត្យ​ផ្តល់​អំណោយ​ទឹក​ភ្លៀង​គ្រប់​គ្រាន់​ដើម្បី​ស្រែ​ចំការ។

    សំគាល់ៈ សព្វ​ថ្ងៃនេះ​គេ​ប្រ​ទះឃើញ​មាន​លេង​របាំត្រុដិ​ តែ​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​បាត់​ដំ​បង​ប៉ុណ្ណោះ។

    II.ឧបករណ៍តន្រ្តី និង​ឧបករណ៍សំដែងៈ

                -ដងកញ្ឆាៈ ធ្វើ​អំពីពីង​ពង់​ប្រ​វែង​២ម៉ែត្រ មាន​បន្ទះរនាប​តូច​ឆ្មារភា្ជប់​នៅ​ចុង ហើយ​ខ្វែង​គ្នាពត់ងទន្ទាំ មាន​សណ្ឋានដូច​ស្នែង​៤។ នៅ​ចុង​បន្ទះរនាប​មាន​ចង​ខ្សែ​ខ្វែង ពីចុង​មួយ​ទៅ​ចុង​មួយ ហើយ​នៅ​កណ្តាល​ខ្សែ​ខ្វែង​នោះ​មាន​បន្តោង​ផ្លែ​អង្គុញ​ដែល​ចោះ​យក​គ្រាប់​ចេញ​អស់ ហើយ​ដាក់​គ្រាប់​គ្រួស ឬដែក​ក្នុង​នោះ ប្រ​យោជន៍​អោយលឺ​សូកាល​ណា​គេ​បុកដង​វា​និង​ដី​តាម​ចង្វាក់​ស្គរ។

                -ចង្ក្រងដំបែរៈ ចង​បន្តោង​និង​ខ្សែ​ទាមគោ ហើយ​ចង​ភ្ជាប់​និង​ដង​ឬស្សីដែរ ចង្រ្កងនេះចង​ព្យួរនឹង​ដែរ។ កាល​ណាគេ​បុកនិង​ដី ក៏លាន់​សូរ​ប្រាវៗ​តាម​ចង្វាក់។

                -ចង្ក្រងរ៉ូងៈ ចង្រ្កង​នេះគេ​ចង​ព្យួរ​ជា​ចង្កោមៗ ប្រ​យោជន៍​លឺ​សូរ​ពេល​សំ​ដែង។

                -ក្រៅ​ពី​នេះ​មាន​ស្គរដី ទ្រអ៊ូរ និង​ទ្រសោ…។

                -មុខត្លុកៈ ធ្វើ​ពី​ឆ្អឹង​ឬស្សីពាស​ក្រដាស​ ឬសាច់ ឬខ្មុក

                -មកុដៈ ធ្វើ​ពី​ក្រដាស​លាប​កាវ​បិទ​អោយ​ក្រាស​តម្រួត​គ្នា​ទៅ​ជារឹង​ គឺស្មាច់ ឬ ខ្មុក ហើយ​ផាត់ពណ៌។

                -ស្នែង​ប្រឹសៈ ស្នែង​ទន្សោង​ កន្ទុយក្ងោក

                -ក្រចកយកផ្តៅប្រវែង​ 0,២ម៉ែត្រ បិទ​ចុង​អោយ​ស្រួច​រោល​ភ្លើង​អោយ​ង ហើយ​យក​ខ្សែ​អំ​បោះ​ចង​ភ្ជាប់​និង​ម្រាម៤ ឯមេ​ដៃមិន​បាច់​ពាក់ទេ។

    III.តួសំដែងៈ

                -អ្នកកាន់​ដង​កញ្ឆា (ដង​កញ្ឆា​តំ​ណាង​ដង​ស័ត្រ​ ឬក្លស់)

                -អ្នក​ពាក់មុខ​ត្លុក តំ​ណាង​ព្រាន​ព្រៃ​តំណាង​ដោះ (ទេវតាក្រឡាខ្លួន)

                -ប្រើស​ ទន្សោង​ តំណាង​មា ឬសភាវៈអាក្រក់

                -តួរាំ (តូឯក តួនាង)

                -ពួកភ្លេង ​តំណាង​ទេវតា

                -អ្នក​ពាក់ក្រចង

    សំគាល់ៈ តួសំដែង​ក្នុង​របាំត្រុដិ​ជាមធ្យម​មាន​២៥នាក់។

                តួអង្គ​ដែល​គេ​យក​មក​សំដែង​នេះ គឺ​មាន​ទាក់​ទង​នឹង​ជំនឿថា នៅ​តាម​ស្រុក​ភូមិ​ជិត​ឆ្ងាយ យូរៗ​ម្តង​រមែង​មាន​សត្វ​ព្រៃ​ចូល​មក​ក្នុង​ភូមិ​អ្នក​ស្រុក។ គេ​ជឿថា បើ​មាន​សត្វ​ព្រៃ​ណាចូល​ស្រុក​ហើយ គឺមាន​កើត​ឧបទ្រុព្យ​ចង្រៃមិន​ខាន។ គេ​នាំ​គ្នា​ប្រោះ​ព្រំ​ប្រេង​ម្សៅ​អោយ​សត្វ​នោះ ហើយ​សុំ​ពរ​ជ័យ​ពី​សត្វ​នោះ​វិញ។ ដោយ​មាន​ជំនឿ​បែប​នេះ​ហើយ ទើប​អ្នក​ស្រុក​បង្កើត​អោយ​មាន​របាំត្រុដិ​នេះ​ឡើង​ដែល​ត្រូវ​មាន​សត្វ​ប្រើស ទន្សោង​ ក្ងោក សុទ្ធ​សសឹង​ជា​សត្វ​ព្រៃ មាន​បង្ហាញ​អោយ​អ្នក​ស្រុក​ប្រោះ​ព្រំ​ប្រេង​ម្សៅ​ចង​ដៃ​អំ​បោះ​កំរង​អោយ​ស្រេច​តែ​ម្តង​ បើ​សិន​ជា​មាន​សត្វ​ព្រៃ​ចូល​មកលើក​ក្រោយ​ទៀត​ក៏​គ្មាន​កើត​ឧបទ្រុព្យ​ចង្រៃអ្វីដែរ។

                តាម​ឯក​សារ​ខ្លះ​បាន​និយាយ​ទាក់​ទង​ទៅ​នឹង​ពុទ្ធ​សាសនា​ថា ”កាលព្រះពុទ្ធ​នៅ​ជា​ពោធីសត្វ យាង​ចេញ​សាង​ភ្នូស​មារ​បាន​សម្តែង​ខ្លួន​ជា​សត្វ​ប្រើសមក​រារាំង​ស្កាត់​ផ្លូវ​មិន​អោយ​ព្រះ​អង្គ​យាង​ទៅ​បួស​បាន“។ ព្រះ​ពោធិសត្វ​តាំង​អធីដ្ឋាន​ក៏ក្តៅ​ដល់​ទេវតា។ ទេវតា​ក៏ចូល​មក​តំណែង​ខ្លួន​ជាងោះ លប​បាញ់​ប្រើស​ក្លែង​ភេទ​នោះ​ស្លាប់​ទៅ ហើយ​ក៏​បាន​នាំ​គ្នា​ដង្ហែ​ព្រះ​ពោធិ​សត្វ​ទៅ​សាង​ភ្នូស​បាន​សម្រេច​ដូច​បំ​ណង។

                របៀបសំដែងៈ

                ដំបូង​តូ​រសំ​ដែង​ទាំង​អស់​ត្រូវ​បន្ទន់​កាយ​រំលឹក​គុណ​គ្រូ។ មនុស្ស​ព្រៃ​ទាំង​អស់​ចេញ​មក​មាន​កិរិយា​មិន​នឹង​ធឹង​រត​ឆ្លេ​ឆ្លា​ឆ្វេង​ស្តាំ រត​ទៅ​រត​មក​ចេញ​ក្រៅ​ពី​រង្វង់ ហើយ​ច្រើន​រត​ទៅ​មុខ​គេ។ ដង​ខ្លួន​ងេក​ងោគតាម​ចង្វាក់​ស្គរ ដៃ​គ្រាន់​តែ​ពន់​បន្តិច​មិន​ចេញ​ជា​រាំទេ។

                -តួព្រាន​ស្លៀក​ស្លឹក​ចេក​ច្រៀក ចង​ព័ទ្វ​ចង្កេះ លាប​ខ្លួន​ខ្មៅ។

                -អ្នក​ពាក់​ស្នែង (ប្រើស​ ទន្សោង) ចាក់​ក្បាច់​ប្រ​ហែល​ព្រានព្រៃ និង​មនុស្ស​ព្រៃ​ដែរ។ ដៃ​ទាំង​ពីរ​ជូន​យក​ទៅ​កាន់​ស្នែង ជូន​លូក​ទៅ​មុខទំនង​ធ្វើ​ជា​ជើង​ម្រឹគដោយ​ឈាន​បង្កោង​ខ្នង។ គេ​រាំលោតៗ​តាម​ចង្វាក់​ស្គរ​ផ្អៀង​ផ្អង​ដូច (ម្រឹគ​ផ្អើល​ម្តងៗ) យូរៗ​ប្រើស​និង​ទន្សោង ធ្វើ​ជា​រត​ចេញ​ទៅ​ខាង​ក្រៅ​វង់​ម្តងៗ​ដែរ។

                -តួឯក​ និង​តួនាង​ច្រើន​ជា​តួ​រាំនារី។ តួឯក​ពីរ​ស្លៀក​ចង​ក្បិន​ពណ៍ ពាក់​អាវ​ពណ៍ ពាក់​មកុដ ពាក់​សង្វារ ដៃ​កាន់​កន្ទុយ​ក្ងោក។ តួនាង​ពីរ​នាក់​ទៀត​ស្លៀក​សំ​ពត់​សំលុយ​ពណ៍ ពាក់​អាវ​ពណ៍ ពាក់របៃ​គ្មាន​សង្ហាទេ ហើយ​ចង​ដន្សែង​សំយ៉ុង។ តួទាំង​ពីរ​នេះ​មាន​ក្បាច់​ទន់​ភ្លន់​ជាង​គេ ដោយ​មា​ន​រឹក​ជា​នារី​ក្រមុំ​អែន​អន។

                -អ្នក​ពាក់​ក្រចក និង​អ្នក​កាន់​គ្រឿង​ភ្លេង​ជា​តួ​បន្ទាប់​បន្សំ។ អ្នក​ពាក់​ក្រចក​ជួយ​ច្រៀង​ និង​អោយ​ចង្វាក់​ជា​មួយ​ស្គរ​ផង​ ដោយ​ផ្ទាត់​ក្រចក​លឺ​ផស់ៗ ហើយ​ងេក​ងោគ​ខ្លួន​តាម​ចង្វាក់។ អ្នក​កាន់​គ្រឿង​ភ្លេង​ជា​ពិសេស​អ្នក​បុក​ដង​កញ្ឆា និង​អ្នកកាន់​ចង្ក្រង​ដំបែរជួយ​ចង្វាក់​ស្គរ និង​យោល​ខ្លួន​តាម​ចង្វាក់​ស្គរ និង​កញ្ឆា។ (ដកស្រង់ពី Tourist Guide 2003)

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  វប្បធម៌-អវិយធម៌ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក   អាន1596ដង តណ្ហាក្រាសនាំប្រុសសម្លាប់ប្តី និងចង​កូនព័តស្លាបសេកឃុំទុកក្នុងផ្ទះ   អាន912ដង សកម្មភាពដឹកជញ្ជូនឈើក្រញូង នៅខេត្តសៀមរាប កម្រើកឡើងវិញ សមត្ថកិច្ចពាក់ព័ន្ទ នាំគ្នាររាប់ក?...    អាន959ដង សម្តេចសង្ឃរាជ ទេពវង្ស បានចេញលិខិតនិរាករណ៍ការប្រគល់សិទ្ធិអោយលោកគង់មង្គលធ្វើបារាយណ៍ និង?...    អាន3499ដង សូ-វិបុល មេប៉េអឹមស្នាក់ការសន្តិសុខ អ.២០៦ ខេត្តឧត្តរមាជជ័យដឹកឈើខុសច្បាប់មានគ្នាជិត១០នាក់...    អាន1001ដង ក្រុម​ហ៊ុ​ន​ឧក​ញ៉ា ​​ទ្រី ភាព​ កំព​ង់​កា​ប់បំ​ផ្លាញ​ព្រៃ​ឈើ​   អាន601ដង ក្រុងសៀមរាប និង​ប្រាសាទបុរាណរង​ផល​ប៉ះពាល់ពីជំនន់ទឹកភ្លៀង   អាន758ដង លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ   អាន549ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹងអំពីរបៀបបង្កាទឹកជំនន់ឆ្នាំនេ?...    អាន766ដង គយចល័ត ចាប់ទូរស័ព្ទគេចពន្ធមានតម្លៃ រ៉ាប់ម៉ឺនដុល្លា លាក់បាំងអ្នកកាសែត   អាន871ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយiPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
    លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរលោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
    ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបនៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
    លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួមការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
    ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
    ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែលប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
    សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
    ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំតំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
    ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែងប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
    ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ចសូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      372នាក់
    ម្សិលមិញ    9673នាក់
    សប្ដាហ៍នេះ    54012នាក់
    ខែនេះ    221090នាក់
    ឆ្នាំនេះ   3296581នាក់
    សរុប   33962827នាក់
    ថ្ងៃទី 25 ខែ 08 ឆ្នាំ 2019 ម៉ោង 01:33