ព័ត៌មានក្ដៅ

    បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 03:19 នាទី ចំនួនអានៈ 1377

    ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្នាបបួលទៅធ្វើការនៅភ្នំពេញ។ ម្ដាយស្ត្រីរងគ្រោះសង្ស័យថា គេបោកកូនគាត់យកទៅលក់។ ​ករ​ណី​​នេះ បានកើត​ឡើងតាំងពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុង​កំពង់​ឆ្នាំង ខេត្ត​កំពង់ឆ្នាំង​។

    ស្ត្រីឈ្មោះ លាវ ពៅ អាយុ៤៤ឆ្នាំ រស់នៅក្នុងភូមិសង្កាត់ខាងលើ ជា​ម្តាយនារីរងគ្រោះបានមកប្តឹងភ្នាក់ងារ​សារព័ត៌មានអគ្គស្នងការនគរបាលជាតិ នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយបាន​និយា​យឲ្យដឹងថា គាត់​មានប្តីឈ្មោះ ឈឺន​ នៅ អាយុ៤៨ឆ្នាំ ប្រកបរបរនេសាទត្រី។ ពួកគាត់​មាន​កូន​៥​នាក់ កូនស្រីរងគ្រោះមានឈ្មោះ ឈឺន ឆដា អាយុ១៨ឆ្នាំ ជាកម្មករធ្វើទឹកសុទ្ធឲ្យសិប្បកម្ម​មួយ​កន្លែង នៅក្នុងក្រុងកំពង់ឆ្នាំង។ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤ យុវជនម្នាក់ឈ្មោះ ឡាំ អាយុ​ប្រមា​ណ១៨ឆ្នាំ បានលួងលោមបបួលកូនស្រីរបស់គាត់ថា បើព្រមទៅធ្វើ​នៅក្រុងភ្នំ​ពេញ គេដឹងថា ​កន្លែងមួយគេឲ្យប្រាក់ខែ២០០ដុល្លារ។ ដោយសារជីវភាពក្រុមគ្រួសារក្រីក្រ ឪពុកម្តាយ​ជួល​ផ្ទះគេ​នៅ នាងជាម្តាយក៏បានយល់ព្រមឲ្យឈ្មោះ ឡាំ នាំកូនស្រីទៅធ្វើ​ការ​នៅភ្នំពេញ។

    ក្នុងរយៈពេល៥ថ្ងៃដំបូង គាត់បានទទួលដំណឹងពីកូនជាធម្មតា តែទូរស័ព្ទកូនគាត់ត្រូវបាន​ឈ្មោះ ឡាំ ជាអ្នក​កាន់រហូត មិនដែលជួបកូនផ្ទាល់មាត់ ហើយក្រោយមកទូរស័ព្ទលែងចូល​រហូតតែម្ដង​។

    លុះនៅម៉ោង៣:៣០នាទី ល្ងាច​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ គាត់បានទូរស័ព្ទ​ចូល​ឈ្មោះ ម៉ាក់ អះអាងថា ជាបងប្រុសឈ្មោះ ឡាំ និយាយថា នៅ​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤ គាត់(ឈ្មោះ ម៉ាក់) បានទៅទទួលយកនារីឈ្មោះ ឈឺន ឆដា ពីបេនឡានសូរិយាក្រុងភ្នំ​ពេញ ប៉ុន្តែនាង​នៅ​បានតែ២ថ្ងៃប៉ុណ្ណោះទេ ក៏បានវិលត្រឡប់ទៅផ្ទះវិញហើយ​។

    ស្រ្តីជាម្តាយនារីរងគ្រោះ បាននិយាយទៀតថា គាត់សង្ស័យថា កូនស្រីគាត់ត្រូវគេបោកយកទៅលក់នៅ​កន្លែងណាមួយ ទើបនាងមិនអាចទូរស័ព្ទមកប្រាប់ឪពុកម្តាយបាន។ ​ចំណែកក្រុមគ្រួសារគាត់ក្រីក្រណាស់ គ្មាន​លុយកាក់ប្តឹងផ្តល់សមត្ថកិច្ចឲ្យជួយរកកូនគាត់បានទេ ហេតុ​នេះ ​សំណូមពរដល់សារព័ត៌មានអគ្គស្នងការនគរបាល​ជាតិ មេត្តាជួយផ្សាយព័ត៌មានរកកូនឲ្យគាត់ផង។

    ករណីខាងលើ នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកានេះ អ្នកយកព័ត៌យើងបានរាយការណ៍ជូន​លោក ​ប្រាក់ វុឌ្ឍី ស្នង​ការនគរបាលខេត្តឲ្យជួយអន្តរាគមន៍ហើយ លោកបានសំណូមពរ​ឲ្យ​ម្តាយនារីរងគ្រោះមកដាក់ពាក្យបណ្តឹងនៅកា​រិយាល័យនគរបាលប្រឆាំងការជួញ​ដូរ​ខេត្ត នៅព្រឹក​ថ្ងៃទី២៨ ខែវិច្ឆិកានេះ។ ការដាក់ពាក្យប្តឹង មិនត្រូវបានគេទារ​ប្រាក់អ្វីឡើយ ហើយ​លោក​ស្នងការនិយាយថា លោកនឹងអន្តរាគមន៍ឲ្យលោកនាយការិយាល័យធ្វើការស្រាវជ្រាវជា​បន្ទាន់ក្នុងរឿង​ខាងលើនេះ មិនទុកឲ្យយូរឡើយ៕ សេដ្ឋការ

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    ជំងឺល្មោភស្រា   អាន2339ដង កង​រាជ​អាវុធហត្ថឃាត់ខ្លួនមុខសញ្ញាប្លន់ប្រដាប់អាវុធ២នាក់   អាន839ដង ចំណងដៃថ្ងៃអាទិទ្យ៖ ចុច អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក?...    អាន2351ដង លោកអៀងសារីទទួលមរណភាពនៅព្រឹកមិញ   អាន808ដង ឃ្លាំងស្តុកឈើដ៏ធំរបស់ ចែស្រី មន្រ្តីរដ្ឋបាលព្រៃឈើមិនហ៊ានបង្រ្កាប    អាន705ដង គណៈបញ្ជការឯកភាពខេត្ត បង្រ្កាបបានរថយន្តដឹកឈើ១គ្រឿងដំបូង   អាន684ដង មេញ្មួញឈ្មោះពុំ កំពុងសំរុកដឹកឈើក្រញូងមុនបោះឆ្នោត   អាន737ដង សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងព?...    អាន4785ដង ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសច?...    អាន4054ដង លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថ?...    អាន4475ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
    ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
    ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
    ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
    លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
    មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័នប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
    លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
    ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើសក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
    លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      9783នាក់
    ម្សិលមិញ    5358នាក់
    សប្ដាហ៍នេះ    21484នាក់
    ខែនេះ    119066នាក់
    ឆ្នាំនេះ   3773274នាក់
    សរុប   34439520នាក់
    ថ្ងៃទី 16 ខែ 10 ឆ្នាំ 2019 ម៉ោង 22:13