ពិធី ឡើងអ្នកតា

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 12:38 នាទី ចំនួនអានៈ 3043

I.អ្នកតាជាអ្វី?

            អ្នក​តាជា​ពាក្យ​ដូច​គ្នា​ និង​ អ្នកដូន។ អ្នកតា​បាន​ដល់​ជីតា អ្នក​ដូន​បាន​ដល់​ជីដូន។ សព្វ​ថ្ងៃ​នេះ ”អ្នក​តា“ សំដៅ​ដល់​​ឈ្មោះ​ខ្មោច​មួយ​ពួក​ដែល​នៅ​រក្សា​មនុស្ស​ទោះ​ជា​ស្រី​ក្តី​ប្រុស​ក្តី។ ចំពោះ​ពាក្យ​អ្នក​ដូន​គេ​និយាយ​មួយ​ដង​មួយ​កាល​ដែរ ពេល​មនុស្ស​ជួប​ប្រ​ទះ​ទុក្ខ​ព្រួយ​ខ្លាំង​ ”អ្នក​តា​អ្នក​ដូន​អើយ! ជួយ​ខ្ញុំ​ផង?“

            តាំង​ពី​បុរាណ​កាល​មក​ខ្មែរ​តែង​មាន​ជំ​នឿ​បុព្វ​ការី​ជន​ មាន​ជីដូន​ជី​តា​ជា​ដើម រមែង​តែង​ទៅ​កើត​ជា​ខ្មោច​មួយ​ពួក​នៅ​ថែរក្សា​ចៅ​ដែល​​នៅ​សល់។

            ដូច​នេះ​ហើយ​បាន​ជា​គេ​តែ​ង​គោរព​អ្នក​តា​គ្រប់​ៗគ្នា។

            នៅ​មាន​ពាក្យ​ច្រើន​ទៀត​សំ​រាប់​សំ​គាល់​ពួក​ខ្មោច​របៀប​នេះ ដូច​ជាពាក្យ ”មេស“ សំរាប់​សំគាល់​ខ្មោច​អ្នក​រក្សា​ស្រុក​ទូទៅ ទាំង​ប្រុស​ទាំង​ស្រី។ ប៉ុន្តែ​ក្រោយ​មក​ពាក្យ​ មេស យាយទេព សំ​គាល់​តែ​បី​សាច​ស្រី​ទៅ​វិញ។

II.តើ​អ្នក​តា​នៅ​កន្លែង​ណា?

            អ្នកតា​ស្ថិត​នៅ​ទី​ផ្សេងៗ លើភ្នំ​ ក្នុង​ព្រៃ ស្រុក​ ខេត្ត​ ក្រុង​ និង​ក្នុង​ព្រះ​នគរ។ អ្នក​តា​នៅ​កន្លែង​ណា​ក៏​ធ្វើ​អំណាច​កាន់​កាប់​ថែ​រក្សា​ទី​នោះ ទាំង​មនុស្ស​សត្វ ធម្ម​ជាតិ​ផ្សេងៗ ។ អ្នក​តាមាន​អំ​ណាច​បំ​ផ្លាញ អ្នក​ធ្វើ​កំហុស និង​ជួយ​គាំពា​រក្សា​មនុស្ស​ល្អ មាន​ជំនឿ​លើ​ខ្លួន។

            ដោយ​គេ​យល់​ថា អ្នក​តា​មាន​អំ​ណាច​ដូច​ខាង​លើ​នេះ​ហើយ បាន​ជា​គេ​នាំ​គ្នា​សាង​អា​ស្រម​អោយ​អ្នក​តា​នៅ​ បូជា​គ្រឿង​ក្រយា ក្នុង​ពេល​មាន​អាសន្ន​​ ក៏​មាន​បូជា​តាម​កាល ១ឆ្នាំ​ម្តង​ក៏មាន។

            *សំគាល់ៈ ពេល​ដែល​ខ្មែរ​ទទួល​ឥទ្ធិពល​ព្រាហ្មណ៍​សាសនា ក៏​បាន​យក​ឈ្មោះ អទិទេព​ក្នុង​សាសនា​ព្រាហ្ម​ណ៍ខ្លះ មក​ដាក់​អោយ​ឈ្មោះ​អ្នក​តាដែរ ដូច​ជា​អ្នក​តា​ព្រះ​ឥសូរ អ្នក​តា​ព្រះ​នរាយណ៍។ ឈ្មោះ​ទេពីព្រះ​ឥសូរ ក៏មាន​ឈ្មោះ​អ្នក​តាដែរ ”អ្នកតានាងខ្មៅ“។

            -អ្នកតារក្សា​ព្រះនគរ ខ្មែរ​តែង​យល់ថា ”អ្នក​តា​ព្រះ​ស្រុក“

            -ព្រះ​រាជា​សម័យ​ឧត្តុង្គ​តែង​គោរព​អ្នក​តាឃ្លាំង​មឿង អ្នក​តាដំ​បង​ដែក ជា​អ្នក​តា​ព្រះ​ស្រុក។ សម័​យ​បច្ចុប្បន្នគោរព ”អ្នកតា​ព្រះ​ចៅ“។

            តើ​គេ​ធ្វើ​បុណ្យ​ឡើង​អ្នក​តា​នៅ​ពេល​ណា?

            រៀង​រាល់​ដើម​ឆ្នាំនីមួយៗ តែង​ប្រារព្វ​ពិធី​ឡើង​អ្នក​តា ដើម្បី​អោយ​អ្នក​តា​ជួយ​ផ្តល់​សេច​ក្តី​សុខ​អោយ​ប្រ​ជា​ជន​ក្នុង​ឆ្នាំ​ថ្មី តាំង​ពី​ដើម​ឆ្នាំ​រហូត​ដល់​ចុង​ឆ្នាំ។

            ពិធី​ឡើង​អ្នក​តា​នៅ​ស្រុក​ខ្មែរ គេ​ធ្វើ​ក្នុង​ខែចេត្រ រហូត​ដល់​ខែ​ពិសាខ ស្រុក​ខ្លះ​ធ្វើ​ក្នុង​ខែ​ចេត្រ ខ្លះទៀត​ធ្វើ​ក្នុង​ខែ​ពិសាខ ប៉ុន្តែ​ភាគ​ច្រើន​ធ្វើ​ក្នុង​ខែ​ពិសាខ។

            ពិធី​ឡើង​អ្នក​តា​ក្នុង​ខែ​ពិសាខ គេ​កំ​ណត់​ធ្វើ​ឡើង​នៅ​ដើម​ខែ ហើយ​គេ​កំ​ណត់​ធ្វើ​នៅ​ថ្ងៃ​អង្គារ ឬនៅ​ថ្ងៃសៅរ៍ (ថ្ងៃដែល​ខ្មោច​អរក្ស​អ្នក​តា​ចូល​ចិត្ត​ទទួល​គ្រឿង​សំ​ណែន)។

            របៀប​គ្រឿង​ក្រយា បូជា​អ្នក​តា មាន​ការ​ប្រែ​ប្រួល​ខ្លះ​ៗ​តាម​សម័យ​និយម។ ពេល​ដែល​គេ​និយម​គោរព​អ្ន​ក​តា​ខ្លាំង គេ​ខំ​ផ្គត់​ផ្គង់​អ្នក​តា​ខ្លាំង​ធ្វើ​អាស្រម​ល្អៗ​ថ្វាយ និង​ស្វែង​រក​អាហារ​ប្រណិតៗ ថ្វាយ​អ្នក​តា​តាម​ចំ​ណង់រហូត​ដល់​ដាក់​ពាក្យ ”អ្នក​តា ចូលចិត្ត​ សោយនេះ​ សោយ​នោះ“។ នៅ​ក្នុង​ស្រុក​ខ្មែរ​សម័យ​បូរាណគេ​លឺ​សុះសាយថា អ្នកតា​ចូល​ចិត្ត​សោយ​សាច់​មនុស្ស សាច់ក្របី ដែល​គេ​សម្លាប់​ថ្វាយ​ស្រស់ៗ ហេតុ​នេះ​បាន​ជា​បុរាណ​យក​មនុស្ស​ទោស​ទៅ​សម្លាប់​ថ្វាយ​អ្នក​តា​ គេ​យក​ក្របី​ថ្វាយ​អ្នក​តា។ ប៉ុន្តែក្រោយៗមក​ទៀត ពេល​ដែល​ឥទ្ធិពល​ពុទ្ធសាសនា ឬកម្លាំង​មនុស្ស​ខ្លាច​បុណ្យ​បាប ក៏លែង​សម្លាប់​មនុស្ស ហើយ​ធ្វើ​ឧបកិច្ច​យក​ក្របី​គោ ទាំង​រស់​ទៅ​ចង​មុខ​អា​ស្រម​ប្រាប់​អ្នក​តា​ថា ថ្វាយ​ទាំង​អស់។ លុះ​ចប់​កិច្ចហើយ គេ​ក៏សុំ​យក​គោ ក្របី​នោះ​ទៅ​វិញ។

            ឥឡូវ​នេះ​គេ​ត្រឹម​ថ្វាយ​សាច់​ជ្រូក​ មាន់ ទា និង​ម្ហូប​អាហារ​ធម្ម​តាប៉ុណ្ណោះ។

សំគាល់ៈ មនុស្ស​ដែល​សម្លាប់​ដោយ​អ្នក​តា ឬ​ខ្មោច​ចូល​សណ្ឋិតហៅថា ”សំនឹង“ ជា​ស្រី​ឬជា​ប្រុស​ក៏បាន​តែ​ឃើញ​តែ​ឃើញ​មាន​ស្រី​ច្រើន​ជាង​ប្រុស។ គេ​ទំនាក់​ទំនង​ចង់ដឹង​រឿង​រាវ​ផ្សេងៗ ពី​អ្នក​តា គឺ​សួរ​ផ្ទាល់​ និង​សំ​នឹង។ អ្នក​តា​សំ​ខាន់ៗ​នៅ​ប្រ​ចាំ​ស្រុក​នីមួយៗរមែង​មាន​រូបសំនឹងជា​ដរាប។

            ប្រ​ដាប់​សំ​រាប់​ថ្វាយ​សំនឹង​មាន កញ្ចក់ ក្រាស ប្រេង​ម្សៅ សំ​លៀក​បំ​ពាក់ និង​ ដាវ​មួយ​ដាក់​លើ​ជើង​ពាន គ្រឿង​ក្រយា​សំនែន…។

III.រាជ​ពិធីឡើង​អ្នក​តាបច្ចុប្បន្ន

            នៅ​ថ្ងៃសៅរ៍​ វេលារសៀល ដើមខែពិសាខ គេ​រៀប​ចំ​ពិធី​ឡើង​អ្នក​តា​តាម​ទំលាប់។ វេលានោះ​មាន​ក្រុម​គ្រូ និង​អ្នក​រាជការ​ក្រសួង​ព្រះ​បរម​រាជ​វាំង​ទៅ​អាស្រម ឆ្ពោះ​ទៅ​អ្នក​តា​ព្រះ​ចៅ​វត្ត​ភ្នំ។ ពេល​ហែទៅ​ដល់​ពួក​បាគ្រូ យកក្រ​យា​បូជា​អណ្តាប់ មាន​ស្លាធម៌ ស្លាត្រួយ ស្លាដម លើគ្រែ ហើយ​មាន​ក្អម​ទឹក ពី​ខាង​មុខ​គ្រែ​យក​កន្ទេល​ខ្នើយ​ក្រាល​ពី​ខាង​មុខ តមក​រៀប​ដាក់​គ្រឿង​ក្រយា​មាន​បង្អែម​ និង​ចំ​អាប។

            លុះ​រៀប​ស្រេច​ហើយ ចាង​ហ្វាង​ក្រុម​បាគ្រូ ឬតំណាង​សូត្រ​ប្រណិត​ធាន​អញ្ជើញ​​ទេវតា អ្នកតា​មក​យក​ក្រយា បូជា​ពាក្យសូត្រ​ជា​សេចក្តី​សង្ខេប​ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុម​បាគ្រូ សំ​រាប់​ប្រើ​មួយពេល​ៗ ចប់​ហើយ​សូត្រ​ធម៌ ប្រសិទ្ធិ​ទឹក​មន្ត និង​សូត្រ​ពលិការ​ថ្វាយ​គ្រឿងក្រយា​បូជា​ដល់​អ្នក​តា។ លុះ​ចង់​កិច្ច​ហើយ​ចាង​ហ្វាង​ក្រុម​បាគ្រូ យក​ទឹក​ដែល​ប្រសិទ្ធិ​រួច​ហើយនោះ​ទៅ​ស្រង់​ប្រស់​ព្រំ​ទេវ​រូបជា​ការ​ស្រេច៕ (ដកស្រង់ចេញពី Tourist Guide 2003)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  វប្បធម៌-អវិយធម៌ 

ព័ត៌មានដែលមានទំទាក់ទំទង

កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាក?...    អាន2135ដង វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម   អាន1985ដង លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រ?...    អាន2164ដង លោក កែមលី អ្នកវិភាគឯករាជត្រូវបានឃាត្តករបាញ់សម្លាប់នៅម៉ោងជាង៩ព្រឹកនេះ   អាន1694ដង ប្រធានមន្ទីរធនធានទឹកខេត្តសៀមរាប ចំណេញពីការចំណាយថវិកាជាតិខ្ទង់១០០០លានរៀល យកតែម្នាក់ឯង ?...    អាន9351ដង កសិករចាប់ផ្ដើមការងារបង្កបង្កើនផលជាបណ្ដើរៗតែមានភូមិខ្លះកំពង់ខ្វះទឹក   អាន1407ដង ក្មេងស្រីអាយុ១៤ឆ្នាំត្រូវបានឃាតករំ​លោភ​រួច​សំ​លាប់    អាន1737ដង រថយន្ត​ដឹកឈើ​ក្រញូង​ដេញ​ថ្លៃពី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ត្រៀម​ចេញ​ដំ​ណើរ​   អាន1418ដង លោក ភោគវីរៈ បើកដៃអោយ​រទេះដឹកឈើ​ហែកឋិនទាន   អាន1495ដង សមត្ថកិច្ច​នគរបាល​ខណ្ឌមាន​ជ័យឃាត់​ខ្លួនអ្នក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍សាក​សួរ​និង​?...    អាន1413ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6933នាក់
ម្សិលមិញ    8225នាក់
សប្ដាហ៍នេះ    15168នាក់
ខែនេះ    245597នាក់
ឆ្នាំនេះ   1627829នាក់
សរុប   50987755នាក់
ថ្ងៃទី 19 ខែ 03 ឆ្នាំ 2024 ម៉ោង 13:57