ព័ត៌មានក្ដៅ

    កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង

    ដោយៈ គ្រឹស្នា ខេត្តកំពុងឆ្នាំ ថ្ងៃទី 01 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 03:34 នាទី ចំនួនអានៈ 1895

    គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

    ​ស្ត្រី​ឈ្មោះ ទិ​ត ច្រឹប អាយុ​៤២​ឆ្នាំ ដែល​ត្រូវជា​ម្តាយ​កុមារា​ងាយ​រងគ្រោះ​ទាំងអស់ បាន​រៀបរាប់​ប្រាប់​អ្នកយកព័ត៌មាន​យើង​ដឹងថា ប្តី​របស់​ឈ្មោះ ព្រឿង ហ៊​ន អាយុ​៤៤​ឆ្នាំ មុខរបរ​ឡើងត្នោត និង​មានកូន​ប្រុស​៤​នាក់ ក្នុងបន្ទុក តែ​ពួកគេ​បាន​ពិការ​៣​នាក់​។ កុមារា​ទាំង​៣​នាក់​នោះ មានឈ្មោះ ផុន ហា អាយុ​១២​ឆ្នាំ​, ឈ្មោះ ផុន ហ៊ី អាយុ​១០​ឆ្នាំ​, ឈ្មោះ ផុន សុជាតិ អាយុ​៨​ឆ្នាំ ដោយឡែក​កុមារា​ឈ្មោះ ផុន រស្មី អាយុ​២​ឆ្នាំ ដែលជា​កូនពៅ​នោះ មិនទាន់​កើត​ជំងឺ​ពិការ​ចំពោះ​រូបគេ​នៅឡើយ​ទេ​។ គាត់​បាន​បន្តថា គាត់​មានការ​ភ័យខ្លាច​កូនប្រុស​ពៅ​របស់គាត់​កើត​ជំងឺ​ពិការ​ដូច​បងៗ​ដែរ ព្រោះថា កូនប្រុស​ទាំង​៣​របស់គាត់ នៅពេល​ពួកគេ​មាន​អាយុ​៤​ឆ្នាំ ក៏បាន​លេចចេញ​នូវ​ជំងឺ​ដើរ​មិន​រួច​នេះ​តែម្តង ហើយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន គាត់​ក៏​ធ្លាប់មាន​កូនប្រុស​ម្នាក់ទៀត ឈ្មោះ ផុន ហ៊ា បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ នៅពេល​រូបគេ​អាយុ​បាន​១៥​ឆ្នាំ​។ ដោយសារ​ការព្រួយបារម្ភ និង​ជីវភាព​ខ្វះខាត គាត់​បាន​សំណូមពរ​ដល់​សប្បុរស​ជន​ទាំងអស់ ជួយ​ព្យាបាល​ដល់​កូនៗ​គាត់​ទាំង​៣​នាក់​ផង​។​

    ​លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច និង​អតីត​យុវ​និតិ​សម្បទា​ខេត្តកំពង់ឆ្នាំង ដែល​បាន​ដឹកនាំ​ក្រុមការងារ​លេខាធិការដ្ឋាន ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ​ចុះទៅ​សួរសុខទុក្ខ​ផ្ទាល់​បាន​ថ្លែងថា ដោយ​មើលឃើញ​នូវ​ភាពលំបាក​នៃ​គ្រួសារ​កុមារា​ងាយ​រងគ្រោះ​ក្រុមការងារ​បាន​នាំយក​ជំនួយ​ឧបត្ថម​មក​ផ្តល់ជូន​ដែល​រួមមាន​អង្ក​ចំនួន​៧៥​គីឡូក្រាម​, ប្រាក់​ចំនួន​៣០​ម៉ឺន​រៀល​, ទឹកស៊ីអ៊ីវ​, ទឹកត្រី​, ប្រេងឆា​, មី​, ទឹកក្រូច​, សា​រ៉ុង និង​ខោអាវ​សម្រាប់​កុមារ​មួយចំនួន​ផងដែរ​។ ដោយឡែក​យុវតី​ឈ្មោះ ហុក ចាន់ អាយុ​២៣​ឆ្នាំ ជា​ជនពិការ​តាំងពី​តូច​រស់នៅ​ជាមួយ​ឪពុក​ជរា​ឈ្មោះ ហុក ញិ​ល អាយុ​៧៥​ឆ្នាំ ស្ថិតនៅ​ក្នុងភូមិ​ឃុំ​ជាមួយគ្នា​ដែរនោះ ក៏បាន​ទទួល​ជំនួយ​ជា​អង្ក​ចំនួន​៥០​គីឡូក្រាម​, ប្រាក់​ចំនួន​២០​ម៉ឺន​រៀល និង​សម្ភារៈ​មួយចំនួន​ផងដែរ​។​

    ​លោក ថោង ចំរើន ក៏បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ទាំងអស់ ដែល​បាន​ជួយឧបត្ថម្ភ​ដល់​កុមារា​ពិការ​ទាំង​៣​នាក់ ដែល​កំពុង​ជួប​នូវ​ការលំបាក​ក្នុង​ពេលនេះ ជាពិសេស លោក​ក៏បាន​អំពាវនាវ​ដល់​សប្បុរស​ជន​នានា ជួយ​ដល់​កូនប្រុស​ពៅ​របស់​ស្ត្រី​រងគ្រោះ​ឲ្យ​ជៀស​ផុតពី​ជំងឺ​ពិការ​នេះ​ផង ព្រោះថា ក្នុងចំណោម​កូនប្រុស​ទាំង​៥​នាក់ របស់គាត់ បានកើត​ជំងឺ​នេះ​៤​នាក់ ហើយ​ជំងឺ​នេះ បានសម្លាប់​កូនច្បង​គេ​ម្នាក់​ទៀតផង​៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    ការលើកលែងទោស​លោកសមរង្ស៊ី ​អាច​និយាយ​គ្នា​បាននៅ​ក្រោយ​ការ​កាន់​មរណទុក្ខ​សម្តេចឪ   អាន641ដង ធំក្លិនស្អុយរលួយចេញពីមេបញ្ជាការប៉េអឹមស្រុកបសេដ្ឋ   អាន749ដង សារព័ត៌មាន ដែលឯករាជ្យ និងប្រកប ដោយវិជ្ជាជីវៈមានតួនាទី យ៉ាងសំខាន់ ក្នុងការជួយ សង្គមជាតិ   អាន555ដង ក្រុម​និសិត្ស​ខ្មែរ​នៅ​ចិន​កោរសក់​​កាន់ទុក្ខ​ព្រះ​​បរមសព​​សម្តេច​ឪ​   អាន864ដង ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅ...    អាន1232ដង អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់   អាន2607ដង វប្បធម៌~អរិយធម៌   អាន21515ដង អាតូចអ្នកតូចដឹក អាធំអ្នកធំដឹក បើមិនរលាយទើបវាចម្លែក   អាន865ដង ដេប៉ូ ចែឈុន ទទួលទិញឈើខុសច្បាប់ឡើងកក្រើកខេត្តសៀមរាប លោកទាគឹមសុទ្ធធ្វើមិនដឹង   អាន851ដង មេឈ្មួញរកស៊ីឈើក្រញូងជនជាតិវៀតណាមបើករថយន្ដបំបុករថយន្ដអ្នកសាព័ត៍មានប៉ុនប៉ងធ្វើឃាតនគបា?...    អាន4013ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
    រឿងទុំទាវ (មានវីដេអូ)ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
    រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្តរទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
    មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
    បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
    លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
    លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀតយោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
    លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
    ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
    អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើមពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4677នាក់
    ម្សិលមិញ    11390នាក់
    សប្ដាហ៍នេះ    74211នាក់
    ខែនេះ    314669នាក់
    ឆ្នាំនេះ   1347955នាក់
    សរុប   32014201នាក់
    ថ្ងៃទី 22 ខែ 03 ឆ្នាំ 2019 ម៉ោង 13:06