ព័ត៌មានក្ដៅ

    ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន

    ដោយៈ នាយខ្វែក ខេត្តសៀមរាប ថ្ងៃទី 02 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 06:37 នាទី ចំនួនអានៈ 1021

    កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយមានជ័យ ប៉ុន្តែ​ត្រូវ​អង្គភាព យោធា​ខេត្ត​ហាមឃាត់ ដោយ​អះអាងថា​ត្រូវ​ទៅសុំ​សច្ចាប័ន​ពី​គណៈបញ្ជាការ​កងឯកភាព​ខេត្ត​សិន​។​ ​

    លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភ្ល​ន់ តារា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តបន្ទាយមានជ័យ អោយដឹង​ជាថ្មី នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៤ ថា ករណី​សង់​ប៉ុស្តិ៍​ព្រំដែន​ថ្មី​មួយទៀត នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​២៧​នោះ គឺ​ទីនោះ​ពីមុនមក ជា​ព្រៃដែល​ទាហាន​ឈរជើង​។ នគរបាល ត្រូវ​ឈរជើង ឬ​សង់​ប៉ុស្តិ៍​/​បន្ទាយ ទាល់តែ​គោរព​គោលការណ៍​ថ្នាក់លើ​ខ្សែបណ្តោយ គឺ​នគម​រ​បាល សុំ​នាយកដ្ឋាន​នគរបាល​ព្រំដែន​គោក នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ ឯ​ទ័ព ត្រូវសុំ​គោលការណ៍​យោធភូមិភាគ​ទី៥ និង​កងទ័ពជើងគោក​។ បើ​ខ្សែបណ្តោយ​ណា ជំទាស់​ក៏​ធ្វើ​មិនបាន ប៉ុន្តែ​គោលការណ៍ និង​ជំហរ គឺ​បែង​ចែកគ្នា​ឈរជើង និង​ការពារ​នៅជាប់​គ្នា​តែម្តង​។​

    ​លោក​បន្តថា ឥឡូវ​ខាង​លោក​ជំទាស់​។ តែ​ត្រូវ​ទុក​សុំ​សច្ចាប័ន​ពី​គណៈបញ្ជាការ​កងឯកភាព​ខេត្ត​សម្រេច​។ បើ​ខេត្ត ផ្តល់​សច្ចា​ប័នអោយ​សង់​ប៉ុស្តិ៍​នេះ​បាន គឺ​តំប​ន្រ់​ប​តិ​ប​ត្តិ​ការ​សឹក​រង​ខេត្ត ត្រូវសុំ​ឈរជើង និង​សង់​បន្ទាយ តាម​គោលដៅ​ព្រំដែន​ត្រង់​កន្លែង​ណា ដែល​ពុំទាន់​មាន​ទ័ព​ឈរជើង​លើ​បណ្តោយ​ព្រំដែន១៥៣គម ដែន​នៃ​ខេត្ត​នេះដែរ ព្រោះ​ភារកិច្ច​ទ្រោល​ការពារ​ព្រំដែន តាំងពី​ឆ្នាំ​២០០៨ មក​។​ក្នុងនោះ ពេល​បង្កើត​កងអនុសេនាធំ​លេខ២​មួយទៀត នៅ​ក្រុង​ប៉ោយប៉ែត កម្លាំង​ទ័ព​នឹងត្រូវ​ដាក់​ទី​ឈរជើង​នឹង​ព្រំដែន២​កន្លែង គឺ​នៅក្នុង​ភូមិសាស្ត្រ​ដែល​នគរបាល​ព្រំដែន​៩១១ ឈរជើង​ខាង​ប៉ោយប៉ែត និង​នៅក្នុង​ភូមិសាស្ត្រ​នគរបាល​ព្រំដែន​៨៩១ ឈរជើង​ខាងត្បូង​ប៉ោយប៉ែត​។​ ​

    គួររំលឹកថា ក្នុង​កិច្ចប្រជុំ​គណ​:​បញ្ជាការ​កងឯកភាព​កាលពី​ចុង​សប្តាហ៍​មុន មានការ​លើកឡើង​បញ្ហា​ចម្រូងចម្រាស​ប៉ូលីស​ត្រូវ​សង់​ប៉ុស្តិ៍​ព្រំដែន​ថ្មី​បង្គោល​លេខ​២៧​នេះ​។ គ្រឿងសំណង់​ខ្លះ ដឹក​ទៅ​ត្រុ​វ​ស្ទះ​សិន ដោយ​ទាហាន​មិនអោយ​សង់​។​ ​

    លោក គោ​ស៊ុំ សារឿ​ត អភិបាល និង​ជា​ប្រធាន​គណ​:​បញ្ជាការ​កងឯកភាព​ខេត្ត​បន្ទាយ​មាន​ជ័យ​ មាន​​យោបល់​ថា បើ​ដណ្តើម​គ្នា​ឈរជើង​យ៉ាងនេះ គ្មានអ្វី​ក្រៅពី​រឿងផល​​​ប្រយោជន៍នោះ​​ទេ។

    ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភ្ល​ន់ តារា បដិសេធថា មិន​ពាក់ព័ន្ធ​ប្រយោជន៍​ផ្ទាល់ខ្លួន​ទេ​ តែ​សំខាន់ គឺ​ប្រយោជន៍​ការពារជាតិ​ព្រំដែន និង​ធ្វើ​អ្វី​អោយ​ស្របតាម​គោលការណ៍​ថ្នាក់លើ ហើយ​មុននិង​ឥឡូវនេះ ទ័ព​ក៏​សម្រួល​អោយ​នគរបាល​សង់​អគារ​ប៉ុស្តិ៍​ព្រំដែន​ថ្មី​មួយ​ដែរ នៅ​ចំណុច​ក្រឡ​ឆ្ងាញ់ ឬ​ប៉ុស្តិ៍​ដងរែក​ដែល​មិន​ស្ថិត​លើ​ទីតាំង​ចាស់​នោះទេ​។​ 

    លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សំ ជិត ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ ទទួលបន្ទុក​ព្រំដែន និយាយថា ការសង់​ប៉ុស្តិ៍ និង​ឈរជើង​ថ្មី​នេះ មិន​ពាក់ព័ន្ធ​ប្រយោជន៍​បុគ្គល​ឡើយ តែ​ជា​គោល​ការណ៍​ និង​ទិស​ថ្នាក់លើ​។​ ​លោក សំ ជិត ប្រាប់​តាម​ទូរស័ព្ទ​បន្ថែមថា ទាហាន​មិន​ចង់អោយ​ប៉ូលិស​សង់​ប៉ុស្តិ៍ និង​ឈរជើង ព្រោះ​សង្ស័យ​មាន​អាថ៌កំបាំង និង​ផលប្រយោជន៍​ពី​ព្រំដែន​នោះ​៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    មូលហេតុ​រថយន្ត​ឈ្នួល​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ   អាន641ដង គយចល័ត ចាប់ទូរស័ព្ទគេចពន្ធមានតម្លៃ រ៉ាប់ម៉ឺនដុល្លា លាក់បាំងអ្នកកាសែត   អាន785ដង ស្រុកពួក:ករណីគ្រោះថ្នាក់ចរាចរណ៏ ស្លាប់អ្នកបើកបរ LEXUS RX330   អាន3790ដង លោកផ្លុងរ៉េតត្រូវបានលោក ប៊ុលបាន មេការដឹកឈើអោយក្រុមហ៊ុន ហួតម៉េងរីតាគំរាមប្តឹងតាមទូរស័ព?...    អាន613ដង ព្រះករុណា​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ស្តេចយាង​គោរព​វិញ្ញាណ​ក្ខ័​ន្ធ អ្នកឧកញ៉ា​មហា​ភ?...    អាន567ដង គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន792ដង ក្រុមចោរប្លន់ទូលក់មាសស្រុកពួកត្រូវបានសមត្ថកិច្ចបង្រ្កាប ដោយជោគជ័យ   អាន648ដង ការដេញថ្លៃឈើប្រណីតចំនួន៤៩៦ម៉ែត្រគូបមិនប្រក្រតី   អាន635ដង ប្រុសស្រីវ័យក្មេង១គូជាប់ជុងប៉ូលីសពីបទប្រើស្រាសគ្រឿងញៀន   អាន842ដង បទល្មើសឈើក្រញូង នៅស្រុកម៉ាឡៃដូចហែកឋិន គ្មានអ្នកបង្ក្រាប មានតែអ្នកទៅរាប់ក្បាលឡាន យកលុយព?...    អាន616ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េសូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
    សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹងយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
    សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការសំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
    អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
    លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរលោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
    នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
    សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
    មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
    តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      23122នាក់
    ម្សិលមិញ    23454នាក់
    សប្ដាហ៍នេះ    23122នាក់
    ខែនេះ    391596នាក់
    ឆ្នាំនេះ   391596នាក់
    សរុប   31057842នាក់
    ថ្ងៃទី 21 ខែ 01 ឆ្នាំ 2019 ម៉ោង 22:25