បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ

ដោយៈ សហការី ខេត្តកំពង់ឆ្នាំ ថ្ងៃទី 03 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 06:03 នាទី ចំនួនអានៈ 2099

នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភាព​សុខ​សាន្ត​រហូត និង​មិន​ដែលឃើញ​សមត្ថកិច្ច​រដ្ឋ​បាល​​ជល​​ផល សង្កាត់​​​បរិបូរណ៍ និង​​ខណ្ឌ​កំពង់​ឆ្នាំង ចេញ​បង្ក្រាប​​ឡើយ ករណីនេះត្រូវ​បាន គេសង្ស័យថា មាន​ការបើក​ដៃ​ពីសមត្ថ​កិច្ច​ជំនាញ ឲ្យឈ្មួញធ្វើតាមអំពើរចិត្តជាថ្នូរនិងលាភ សក្ការះ ដែល​ផ្ទុយ​ស្រ​ឡះពី​​គោល​នយោ​បាន​របស់​រដ្ឋា​ភិបាល​ដែល​បាន​បិទ​ឡូនេសាទ ទុក​អោយ​សំ​បូរ​ត្រី​ ក្នុង​បឹង​ទន្លេ​សាប សំរាប់​រាស្រ្ត​ខ្មែរ​ប្រ​កប​របរ​ចិញ្ចឹម​ជីវិត។

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកបរិបូរបានអះអាងថា រាល់ថ្ងៃនេះមាន ទូកអូសអួន​០២​គ្រឿង​នេះ ជា​របស់​ជនជាតិ​វៀតណាម នៅ​ឃុំ​ឆ្នុកទ្រូ ហើយ​អួន​ក្នុង​០១​គ្រឿងៗ​មាន​កម្មករ ពី​១៥​ទៅ​២០ នាក់ និង​មាន​កាណូត​០៣​គ្រឿង​អូសទាញ​ដោយ​កំលាំង​ម៉ាស៊ីន ម៉ាសា​ដា​ឬ​នី​សាន់​(៦​ម៉ាស៊ីន​ស្មើនឹង ១៦៥​សេះ​) និង មុជទឹក​ដោយ​ម៉ាស៊ីន​ខ្យល់។​

រាល់ថ្ងៃ ពួកជនជាតិវៀតណាម ទាំងនោះបានធ្វើសកម្មភាពនេសាទនៅ​បឹង​ទន្លេសាប ឃុំ​ឆ្នុក​ទ្រូ​និង​ចល័ត​ចូលក្នុង​ដែន​​​នេសាទ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ហើយ​ការ​ធ្វើ សកម្ម​ភាព​តាំង​ពី​ដើម​ខែវិច្ឆិកា រហូត​មក​ទល់​បច្ចុប្បន្ន។ ​ហើយពេលទឹកស្រកបន្តិចគេនេសាទ ពី​បឹង​ទន្លេសាប ក្នុង​ដែន​នេសាទ​ខេត្តកំពង់ឆ្នាំង រហូត​មក​ទល់​កោះ​ក្រ​ញ៉ា​ន និង​ព្រំប្រទល់ ស្រុក​កំពង់លែង។

ប្រភពដដែលបានបញ្ជាក់ថា រាល់ថ្ងៃនេះសមត្ថកិច្ចជំនាញបានចាត់មនុស្សឲ្យដើរ ប្រមូលលុយ ក្នុងអួន​០១​វង់ៗ​គឺ​មាន​តម្លៃ​រត់ការ​សរុប​ពី​២០​លាន​រៀល ទៅ​២៥​លាន​រៀល ជា​ថ្នូរ​ធ្វើ​សកម្មភាព​នេសាទ​០១​រដូវ​កាល ពោល​គឺ​ចាប់ពី​ទឹក​សម្រក់ រហូត​មក​ទល់នឹង​ទឹក​ដំឡើង ក្នុង​រដូវ​បិទ​នេសាទ។ និយាយឲ្យចំទៅគឺមិនប្រកាន់រដូវ បើទោះដឹងថាជារដូវត្រីពងក៏ដោយ។

ពលរដ្ឋ​នៅ​តំបន់​នោះ បានបង្ហើយឲ្យដឹងថា កន្លងមកគេបានឃើញមន្ត្រីរដ្ឋបានជលផល តែង​តែធ្វើការនេសាទ នៅទីនោះជាហូរហែ តែបង្ក្រាបបានតែអ្នកតូចតាចតែប៉ុណ្ណោះ ចំពោះ​អ្នក​មាន​លុយ​បង់ មានអំណាច​ចង់ធ្វើអីក៏បាន ពិសេដូចជាអូនពីរខាងលើ មិន​ដែល​ឃើញ​ទៅរំ​ខាន​​ដល់​បទ​ល្មើស​នេសាទ​អួន​នេះ​ ព្រោះឈ្មួញនិងជនជាតិ​វៀតណាមដែល មក​នេសាទ​ខុស​ច្បាប់​ទាំង​នោះបានសែនព្រេនដិតដល់។

ជុំវិញការចោទប្រកាន់នេះ នាយ​សង្កាត់​រដ្ឋបាល​ជល​ផល​បរិបូរណ៍លោក ម៉ូត សៀង​ហេង ​បាន​ប្រាប់​អ្នកសារព័ត៌មានដឹង​ថា អួន​ទាំង​០២​វង់​​នេះ ថ្វីបើ​នៅ​ឃុំ​ឆ្នុកទ្រូ ក្នុង​ដែន​សមត្ថកិច្ច​របស់​លោក​មែន ប៉ុន្តែ​ពួកគេ​ធ្វើ​សកម្មភាព​នេសាទ នៅ​បឹង​ទន្លេសាប​ខាង​ខេត្ត​ពោធិ៍សាត់​ឯណោះ​ទេ។

 រីឯលោក​តាំង លី នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ក្រគរ និង​លោក ផេ​ម សុខុន នាយ​សង្កាត់​រដ្ឋបាល​ជល​ផល​កំពង់​លួង​បាន​ឆ្លើយ​បដិសេធន៍​ថា លោក​មិន​បានដឹង​រឿង​នេះ​ទេ ប៉ុន្តែ​ក្រែង​បទល្មើស​នេសាទ​នេះ​លួច​ធ្វើ​ចន្លោះ​ប្រតិបត្តិការ​របស់​លោក​។

លោក ណៅ ធួក ប្រធាននាយកដ្ឋានជលផល គួរតែបើកការស៊ើបអង្គេតលើករណីនេះ ព្រោះ​គេ​មក នេសាទខុសច្បាប់ពេញទន្លេសាប ពិសេសក្នុងភូមិសាស្ត្រ​ស្រុកបរិបូណ៌ កូន​ចៅ​លោក​អត់​ដឹង​ទេ។

លោក ឱម យិនទៀង ប្រ​ធាន​អង្គ​​ភាព​ប្រ​ឆាំង​អំ​ពើរ​ពុក​រលួយ​គួរ​ចាត់​ក្រុម​ការ​ងារ​ឬ​មន្ត្រី​របស់​ខ្លួន​ចុះធ្វើ​ ការអធិការកិច្ច​លើ់ករណី​មន្ត្រីជល់ផល​បើក​ដៃ​ឲ្យឈ្មួញ​នេសាទ​ខុស​ច្បាប់​ និង​ប្រ​មូល​លុយ​ពី​ទូក​អូស​អួន ក្នុងមួយ​គ្រឿង​តម្លៃពី​២០ទៅ២៥លាន​រៀល​ តើ​ប្រាក់​ទាំង​នោះ​បាន​ចូល​រដ្ឋ​ទេ? ឬមួយ​អស់​លោក​មន្ត្រី ជល​គោល​ដៅ​ខាង​លើ​ប្រ​មូល​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​រៀង​ៗខ្លួន?​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

កូវីដ១៩៖ហេតុអ្វីជនជាតិខ្មែរជ្រើសរើសជំនាញគ្រូពេទ្យជំនាញសន្តំ និង​ប្រពោធនកម្ម?   អាន1735ដង វិនាសភ្លាមទៅ ឱ! បាបជន   អាន1301ដង លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច   អាន2219ដង ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង   អាន1954ដង អ្នក​គ្រប់គ្រង​ចិន​ម្នាក់​ត្រូវបាន​កម្មករ​បាតុកម្ម​ទាមទារ​ឲ្យ​ទៅ​សុំ​ទោស​ព្រះ​បរម​ស?...    អាន1591ដង លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម...    អាន1570ដង ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ   អាន2577ដង កម្ពុជាសុវណ្ណភូមិសូមធ្វើការបដិសេធ មិន​កែតម្រូវ​ព័ត៌មាន ហើយ​ក៏មិន​ផ្សាយសុំទោសជាសាធារណះ...    អាន1498ដង ព្រះយសមុនីវង្សី រិត សុីធីម បាននិមន្តចូលរួមនាំយកស្បៀងអាហារ ផ្តល់ជូនដល់អាជ្ញាធរចំនួន៤សង្?...    អាន2128ដង លោក គង់សុគន្ធា ប្រធានបរិស្ថានស្នាក់ការដែនជំរកសត្វព្រៃបឹងពែរ រងការរិះគន់ថា ចងអង្រឹងយកលុ?...    អាន1417ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    146485នាក់
ខែនេះ    529765នាក់
ឆ្នាំនេះ   1911997នាក់
សរុប   51271923នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 00:25