ព័ត៌មានក្ដៅ

    ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង

    ដោយៈ ឈៀង ថារិទ្ធ ខេត្តកំពង់ឆ្នាំ ថ្ងៃទី 12 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 01:43 នាទី ចំនួនអានៈ 1605

    ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន្តទឹកហូរ     និងអាចបង្កអោយមានគ្រោះ​ថ្នាក់ចរាចរណ៍នៅពេលខាងមុខផងដែរ។ ចិញ្ចើមផ្លូវដែលគេរំលោភយកខាងលើនេះ ស្ថិតនៅក្នុងភូមិចំការតាម៉ៅ ឃុំស្រែ ថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

    លោក នូ ខៀន មេឃុំស្រែថ្មីបានអោយដឹងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤នេះ​ថា៖ការ​ចាក់​ដីរំលោភយកចិញ្ចើមផ្លូវសា​ធារណៈ ដើម្បីធ្វើជាផ្លូវឡើងទៅកាន់ជញ្ជីងថ្លឹងរថយន្ត​របស់លោក ង៉ោ ទ្រី នោះមិនបានសុំការអនុញាតិឬរាយការណ៍អោយអាជ្ញាធរមូលដ្ឋាន​ឡើយ។មិនតែប៉ុណ្ណោះគេបានឃើញលូបង្ហូរទឹក នៅតាមចិញ្ចើមផ្លូវសាធារណៈមួយចំនួន នៅចំណុចនោះត្រូវបានលោក ង៉ោ ទ្រី គាស់យកចេញដែលករណីនេះប្រជាពលរដ្ឋមាន ការព្រួយបារម្ភ ចំពោះការហូរច្រោះបាក់ផ្លូវជាតិលេខ៥៣នៅក្នុងរដូវវស្សា ប្រសិនបើមន្ទីរ ជំនាញមិន​មាន​ការទប់ស្កាត់ទេនោះ។  ម្យ៉ាងវិញទៀតការចាក់ដីខ្ពស់ជាងចិញ្ចើមផ្លូវសាធា  រណៈដើម្បីធ្វើជា ផ្លូវចូលទៅក្នុងកន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវរបស់គាត់នោះអាចបង្ក អោយមានគ្រោះ​ថ្នាក់​ចរាចរណ៍នៅពេលខាងមុខជាមិនខានឡើយ។

    នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៤ លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកបានមានប្រតិកម្មចំ​ពោះការចាក់ដីរំលោភយកចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺជាអំពើខុសច្បាប់។ខាងមុខ​នេះលោកនឹងចាត់តាំងអោយក្រុមការងាររបស់មន្ទីរចុះទៅត្រួតពិនិត្យ និងធ្វើកំណត់ហេតុ​ជាក់​ស្តែង និងមានវិធានការណ៍ទប់ស្កាត់មិនអនុញាតិអោយម្ចាស់ម៉ាស៊ីនកិនស្រូវខាង​លើ​នេះរំលោភបំពានយកចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋតាមទំនើងចិត្តនោះឡើយ។

    ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំការតាម៉ៅបាននិយាយអោយដឹងថា៖កន្លងមកថ្មីៗនេះ ខាងមន្ទីរសាធារណៈការខេត្ត បានបោះបង្គោលកំណត់ព្រុំចិញ្ចើមផ្លូវជាតិលេខ៥៣ ដែល​ចេញ​ពី​អាក់ផ្លូវទាំងសងខាងផ្លូវប្រវែង២៥ម៉ែត្រ(ទំហំផ្លូវដែលត្រូវពង្រីកខាងមុខមានទទឹង ប្រវែង៥០ម៉ែត្រ)អោយប្រ​ជាពលរដ្ឋបានដឹង និងត្រៀមបង្ខិតរបងឬផ្ទះអោយផុតពីចំណីផ្លូវ​របស់រដ្ឋ។ប៉ុន្តែបែរជាម្ចាស់ម៉ាស៊ីនខាងលើនេះធ្វើមិនដឹងមិនឭទៅវិញ ថែមទាំងបានចាក់ដី អោយខ្ពស់រំលោភយកចិញ្ចើមផ្លូវរបស់រដ្ឋទៅវិញ ដែលករណីនេះគួរតែធ្វើការទប់ស្កាត់៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    មន្រ្តីរដ្ឋបាលព្រៃឈើថាជិតបោះឆ្នោតគេបន្ទូបន្ថយ ដល់អ្នករកស៊ីដឹកឈើខុសច្បាប់   អាន736ដង លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការ?...    អាន1219ដង អង្គការសង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ស្នើឲ្យ​រដ្ឋាភិបាល ​ដក​កំលាំង​ប្រដាប់​អាវុធ​ចេញ​?...    អាន542ដង លោករស់សេរី និងលោកស្រីឃ្លាំងយួនរងការចោទថា មិនអោយនិស្សិតវាស់ដីអោយពលរដ្ឋ   អាន718ដង នឹកសង្សាចាស់   អាន1256ដង សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ?...    អាន1297ដង CCHR ចេញ​របាយការណ៍​​អំពី​ការ​បំពាន​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា   អាន756ដង ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​អោយ​លោក​កឹ​ម​សុខា​សុំ​អភ័យទោស   អាន807ដង អ្នក​យក​ព័ត៌មាន​ប៉ុស្តិ៍​លេខ៣​ថៃ​សូម​ទោសខ្មែរ​​   អាន1285ដង ព្រះបរមសពសម្តេចឪ ត្រូវបានដង្ហែ ចេញពីព្រលានយន្តហោះ   អាន732ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌនៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
    អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញអ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
    បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពតកូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
    ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់?មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
    លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនមាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
    បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹងមានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
    ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោកស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
    លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណងកន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      23132នាក់
    ម្សិលមិញ    23454នាក់
    សប្ដាហ៍នេះ    23132នាក់
    ខែនេះ    391606នាក់
    ឆ្នាំនេះ   391606នាក់
    សរុប   31057852នាក់
    ថ្ងៃទី 21 ខែ 01 ឆ្នាំ 2019 ម៉ោង 22:26