ព័ត៌មានក្ដៅ

    បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 20 ខែ 02 ឆ្នាំ 2015 វេលាម៉ោង 05:38 នាទី ចំនួនអានៈ 3711

    នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក្រែលជា​ង​គេ​ក្នុង​វិស័យ​ទេសចរណ៍នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​កុងត្រា​អោយ​ក្រុម​ហ៊ុន​ឯក​ជន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជាក្រុម​ហ៊ុន​របស់​លោក ឧកញ្ញាសុខគង់នោះទេ ព្រោះ​ការ​កុងត្រានេះ​វា​បាន​បាត់​បង់​ថវិការ​​ចំណូល​របស់​ជាតិជា​ច្រើន​សន្ធឹកសន្ធាប។

    បង​ប្អូន​ប្រ​ជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តសៀម​រាប​ ​ដែល​មិន​សូវ​យល់​ដឹង​អំ​ពី​បញ្ហាខាង​លើបាន​សាក​សួរ​គ្នា​ពី​មាត់​មួយទៅ​មាត់​មួយថា តើ​មូល​ហេតុ​អ្វី​បាន​នៅ​ប្រ​ទេស​កម្ពុជា​ រដ្ឋា​ភិបាល​មិន​គ្រប់​គ្រង​កាវិនិយោគធំៗ មិន​គ្រប់​គ្រង​ចំណូល​ធំៗដោយ​ខ្លួនឯង បែជា​ចូល​ចិត្ត​កុង​ត្រា​អោយ​ក្រុម​ហ៊ុន​ឯក​ជនកេង​ចំណេញ​ប្រាក់​យ៉ាង​សន្ធឹក​សន្ធាប់​បែបនេះ? ឬមួយ​រដ្ឋា​ភិបាល​កម្ពុជា​មិន​មាន​លទ្ធភាព និង​មិន​មាន​ធន​ធានមនុស្ស​ ដែល​អាច​ធ្វើ​ការ​ងារ​នេះបានដូច​ក្រុម​ហ៊ុន​ឯកជន ឬរដ្ឋា​ភិបាល​មិន​ទុក​ចិត្ត​មន្រ្តីក្រោម​ឱវាទ​របស់​ខ្លួន​ទើប​សម្រេច​ចិត្ត​ យក​ក្រុម​ហ៊ុន​ធំៗទាំង​នេះ​ទៅ​កុង​ត្រាអោយ​ក្រុម​ហ៊ុន​ឯកជនបែបនេះទៅវិញ?

    ក្រុម​ពលរដ្ឋ​នៅ​ខេត្តសៀមរាប​បាន​បន្ត​រិះគន់ថា រដ្ឋា​ភិបាល​សុខ​ចិត្ត​ខ្ចី​លុយ​ពី​បរ​ទេស​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​យក​មក​អភិវឌ្ឈន៍​ប្រ​ទេស​កម្ពុជា តែ​ហេតុ​អ្វីបាន​ជា​រដ្ឋាភិបាលមិន​ព្រម​ដក​យក​ក្រុម​ហ៊ុន​ធំ​ៗ​ដែល​ក្រុង​ត្រាអោយ​ក្រុម​ហ៊ុន​ឯក​ជន​ ដើម្បី​បង្វែ​ចំ​ណូល​ទាំង​នោះ​ទៅ​ជា​សម្បត្តិ​របស់​រដ្ឋ​ ដើម្បី​យក​ថវិការ​ដ៏មាហាសាល​នេះ​មក​អភិវឌ្ឈន៍​ប្រ​ទេស ក្នុង​ការ​កាត់​បន្ថយ​ការ​ខ្ចី​ប្រាក់​ពី​ប្រ​ទេស​ជិត​ខាង ដើម្បី​ជាស​វៀង​​ប្រ​ទេស​ម្ចាស់​ជំ​នួយ​ និង​ប្រ​ទេស​ម្ចាស់កម្ចីទាំងនោះ​​មើ​ល​ងាយ​ថា ​រដ្ឋា​ភិបាល​កម្ពុជា​អសមត្ថ​ភាព​ក្នុង​ការ​គ្រប់​គ្រង​ចំណូល​របស់​ខ្លួន ចេះ​តែ​ដើរ​ខ្ចីលុយគេទៅ​វិញ ហើយ​បើ​ការ​កុង​ត្រា​ទាំង​នេះ​គ្មាន​ផល​ប្រ​យោជន៍​អ្វី​ដល់​រដ្ឋា​ភិបាល​ទេ តើ​រដ្ឋា​ភិបាល​នៅ​បន្ត​កុង​ត្រាវា​ធ្វើ​អ្វី​ទៀត​? ដែល​ការ​កុង​ត្រាការ​លក់​សំ​បុទ្រ​ប្រាសាទ​អង្គរ​វត្តនេះ​វានាំ​មក​នូវ​តែ​ការ​រិះ​គន់​មិន​ចេះ​ចប់​មិន​ចេះ​ហើយពី​សំ​ណាក់​ពលរដ្ឋ​របស់​ខ្លួននោះ​។

    ពលរដ្ឋ​ខេត្ត​សៀម​រាប​យល់​ឃើញ​ថា គ្មាន​អ្វី​ដែល​សម្តេច​ ហ៊ុន ​សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ធ្វើ​មិន​បាន​​នោះ​ទេ ហើយ​ក៏គ្មាន​អ្វី​មក​ររារាំង​បាន​ដែរបើ សម្តេច​ តាំង​ចិត្ត​ថាត្រូវ​តែ​ដក​ប្រាសាទ​អង្គរ​វត្ត​ពី​ក្រុម​ហ៊ុន​លោក ឧកញ្ញា​សុខគង់ មក​ជា​សម្បត្តិ​របស់​រដ្ឋ​វិញនោះ។

    ពលរដ្ឋ​នៅ​ខេត្ត​សៀម​រាប​ក៏កំពុង​តែ​ឃ្លាំមើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ផងដែរ​ចំ​ពោះ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លោក​ សម រង្ស៊ី​ ជា​ប្រ​ធាន​ និង​លោក​ គឹម​ សុខា ជា​អនុប្រធាន​ ដែល​បាន​សម្រេច​ចិត្ត​ចូល​សភាចាប់​ដៃ​គ្នា​ធ្វើ​ការ​ជាមួយ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា ក្នុង​ការ​អភិវឌ្ឈន៍​ប្រ​ទេសជាតិ និង​ក្នុង​ការ​បញ្ចប់​ជម្លោះ​នយោបា​យដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​រាប់​ចាប់​តាំង​ពី​ថ្ងៃ​បោះ​ឆ្នោត​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៣ មក​នោះ តើ​គណបក្ស​សង្គ្រោះ​ជាតិអាច​មាន​លទ្ធភាព​ធ្វើ​អ្វី​ខ្លះ?  អាច​ដោះ​ស្រាយ​អ្វី​បាន​ខ្លះ? ដល់​តម្រូវការ​របស់​ពលរដ្ឋ​កម្ពុជាទាំង​មូល។

    ពល​រដ្ឋ​ខេត្តសៀមរាប​ក៏សូម​សំណូម​ពរ​ទៅ​ដល់​លោក នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន និង​លោក សម រង្ស៊ី មេត្តាពិចារ​ណា​សាជាថ្មី​ចំពោះ​ការ​កុង​ត្រា​ប្រាសាទ​អង្គរ​វត្ត​អោយ​ក្រុម​ហ៊ុន​ឯកជន​របស់​លោក សុខគង់ ខាងលើ។ ពលរដ្ឋ​សុំ​អោយ​រដ្ឋា​ភិបាល​ដក​ប្រាសាទ​អង្គរ​វត្ត​ពី​ក្រុម​ហ៊ុន​ឯក​ជន​ខាង​លើ​មក​ជាសម្បត្តិ​រដ្ឋ​វិញ ព្រោះ​ក្រុម​ហ៊ុន​នេះ​មិន​បាន​ផ្តល់​ផល​ប្រ​យោជន៍​អ្វី​ដល់​ពលរដ្ឋ​ខេត្ត​សៀមរាបទេ គឺមាន​តែ​មក​កេញ​ចំ​ណេញ​ មក​បឺត​ជញ្ជគ់ ថវិការ​យ៉ា​ង​សន្ធឹក​សន្ធាប់​ពី​ប្រាសាទ​អង្គរ​វត្ត​ដែល​ជា​សម្បត្តិ​របស់​ដូន​តាខ្មែរ​ ដែល​បាន​បន្សល់ទុក​អោយ​កូន​ខ្មែរ​ជំ​នាន់ក្រោយ​​តែប៉ុណ្ណោះ៕ ដោយ​៖ ផ្លុង-រ៉េត 

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំស...    អាន1998ដង ប្រជាពលរដ្ឋ៨គ្រួសារអំពាវនាវសុំអាជ្ញាធរក្រុងនិងខេត្តជួយពួកគាត់ផង   អាន2146ដង ពលរដ្ឋចោទថា លោកផ្កាយ៣ ប៉ុលសុគន្ធ កំពុងជីករំលើងភ្នំជីសូខុសច្បាប់   អាន789ដង ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់...    អាន1503ដង អ្នករកស៊ីដឹកឈើចោទមន្ត្រីអាវុធហត្ថខេត្តសៀមរាបថា ចាប់គោយន្តកន្ត្រៃរបស់ពួកគេយកលុយ១៥០០ដុ?...    អាន1525ដង សកម្មភាពដឹកជញ្ជូនឈើក្រញូង នៅខេត្តសៀមរាប កម្រើកឡើងវិញ សមត្ថកិច្ចពាក់ព័ន្ទ នាំគ្នាររាប់ក?...    អាន1065ដង លោក​ឧកញ៉ា តាំងសេងហាក់ ត្រូវឃាត់​ខ្លួន​ពាក់ព័ន្ធគ្រឿងញៀន   អាន998ដង សារជូនពរ ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន3851ដង ចៅអធិការ​វត្ត​ទួល​ក្រសាំង លួចឆាន់ស្រា​ស្រ​វឹង​ ធ្លាក់ភ្នែក ​រួចបើក​រថ​យន្ត​ បុកគល់ឈើ និ...    អាន973ដង ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥   អាន879ដង
    ព័ត៌មានផ្សេងៗទៀត
    ខួបកំណើតសម្តេចហ៊ុនសែន
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំងបើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
    តើ ដួងចិត្តស្រ្តី គឺជាអ្វី?​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
    លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរលោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
    ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយបើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
    ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
    សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយមាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
    ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
    ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើសយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
    ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      3078នាក់
    ម្សិលមិញ    3495នាក់
    សប្ដាហ៍នេះ    46129នាក់
    ខែនេះ    215971នាក់
    ឆ្នាំនេះ   2814381នាក់
    សរុប   37970486នាក់
    ថ្ងៃទី 31 ខែ 10 ឆ្នាំ 2020 ម៉ោង 17:40