ព័ត៌មានក្ដៅ

    ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់

    ដោយៈ ហង្ស សាវយុត ខេត្តសៀមរាប ថ្ងៃទី 24 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 11:05 នាទី ចំនួនអានៈ 1889

    ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្រើ​ធុងបាស​ធំៗ ដើម្បី​បម្រើ​ការ​ស៊ី​ផឹក និង​រាំ​កម្សាន្ត​នេះ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់ និង​រំខាន​ដល់​ព្រះសង្ឃ ដែល​គង់​នៅ​ក្នុង​វត្ត កូន​សិស្ស ព្រម​ទាំង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​ជុំវិញ។

    ក្រុម​ព្រះសង្ឃ​គង់​នៅ​វត្ត​ដំណាក់ កូន​សិស្ស និង​ប្រជាពលរដ្ឋ​ជិត ២០០​នាក់ បាន​ដាក់​ពាក្យ​ប្ដឹង​ជា​ថ្មី​ទៀត​ទៅ​អាជ្ញាធរ​ខេត្ត​សៀមរាប ឲ្យ​អន្តរាគមន៍​ទៅ​លើ​ម្ចាស់​ក្លឹប​ក្លាស៊ិក ហ៊ីប ហប ឲ្យ​បន្ថយ​ការ​ចាក់​ភ្លេង​បំពង​សំឡេង​ខ្លាំង​កណ្ដាល​រាត្រី ដែល​រំខាន​ដល់​មនុស្ស​ជាច្រើន​មជ្ឈដ្ឋាន​រស់នៅ​ជិត​ក្បែរ​ក្លឹប​នោះ។ ការ​ដាក់​ពាក្យ​ប្ដឹង​ជា​ថ្មី​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​បណ្ដឹង​ជាច្រើន​លើក​ដែល​ដាក់​ជូន​ទៅ​អាជ្ញាធរ​ខេត្ត និង​ក្រុង​សៀមរាប មិន​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​នៅ​ឡើយ។

    ព្រះ​គ្រូ​សូត្រ​ស្ដាំ​នៅ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក គឺ​ព្រះភិក្ខុ ឈន់ ឈឿន។ ព្រះអង្គ​មាន​ថេរ​ដីកា​ថា រយៈពេល​ពីរ​ឆ្នាំ​មក​នេះ ក្លឹប​ហ៊ីប ហប បាន​ចាក់​ធុងបាស​លាន់​ឮ​ខ្លាំង បង្ក​ការ​រំខាន​ដល់​ដំណេក​ពេល​យប់ ព្រម​ទាំង​ការ​សិក្សា​របស់​ព្រះសង្ឃ ក្មេង​វត្ត និង​អ្នក​ភូមិ ដែល​រស់នៅ​ជុំវិញ។ ព្រះភិក្ខុ ឈន់ ឈឿន មាន​ព្រះ​ថេរ​ដីកា​ទៀត​ថា ព្រះពុទ្ធ​សាសនា គឺ​ជា​សាសនា​របស់​រដ្ឋ មិន​គួរ​ឲ្យ​ក្លឹប​ហ៊ីប ហប ដែល​ជា​កន្លែង​ស៊ី​ផឹក និង​រាំរែក មក​ដាក់​នៅ​ជិត​ទី​អារាម​ដែល​ជា​ទី​គោរព និង​ប្រតិបត្តិ​ដូច្នេះ​ទេ។ ការ​ដាក់​ក្លឹប​ស៊ី​ផឹក និង​រាំរែក​ជិត​វត្ត​អារាម​នេះ កំពុង​ធ្វើ​ឲ្យ​កើត​អសន្តិសុខ​ជាច្រើន ដូចជា​អ្នក​ស៊ី​ផឹក​ស្រែក​ឡូឡា និង​វាយតប់​គ្នា​ជាដើម៖ «ពី​មុន​ចាប់​រំខាន​ពី​ម៉ោង ៨​យប់ ដល់​ម៉ោង ៤​ព្រឹក ចាក់​បាស​សំឡេង​ហ្នឹង​ញ័រ​កុដិ ញ័រ​ទ្វារ ញ័រ​ការ៉ូ​ទៅ​ទៀត។ ម៉ោង ៣-៤​ទៀប​ភ្លឺ ដែល​ចេញ​ពី​ក្លឹប ខ្លះ​ហ៊ោ​កញ្ជ្រៀវ ខ្លះ​វាយតប់​គ្នា ស្រែក យើង​ភ័យ​ហាក់​បីដូចជា​ចោរ​ប្លន់​ដូចជា​ស្អី​អ៊ីចឹង»

    ស្ត្រី​ម្នាក់​ទៀត​ដែល​មាន​លំនៅឋាន​ក្នុង​ភូមិ​វត្តដំណាក់ ជាប់​របង​ជាមួយ​ក្លឹប​ក្លាស៊ិក ហ៊ីប ហប ក៏​មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​ដែរ​ថា ក្រុម​គ្រួសារ​របស់​គាត់​ជាច្រើន​នាក់ បាន​ក្លាយ​ទៅ​ជា​អ្នក​កើត​ជំងឺ​បេះដូង និង​លើស​ឈាម ដោយសារ​តែ​សំឡេង​បាស​លាន់​ឮ​ខ្លាំង ហើយ​ទទួល​ទាន​ដំណេក​ពេល​យប់​មិន​បាន៖ «ឮ​ខ្លាំងៗ​អ៊ីចឹង​រំខាន​រហូត សូម្បី​ប្ដី​ខ្ញុំ​ក៏​គាត់​ស្ត្រេះ (stress) អស់​ហើយ​រាល់​ថ្ងៃ។ គាត់​ឈឺ​ដែរ ថ្ងៃ​ណា​ខ្ញុំ​ត្រូវ​តែ​ដូរ​បន្ទប់​គេង ហើយ​ចង់​ឈ្លោះ​គ្នា​ប្ដី​ប្រពន្ធ​រឿង​ដូរ​កន្លែង​គេង​កុំ​ឲ្យ​ថ្លង់»

    កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា កន្លង​ទៅ ក្លឹប​ឌីស្កូ ហ៊ីប ហប ដែល​ម្ចាស់​តែ​មួយ​នៅ​ជាប់​គ្នា​នោះ​ត្រូវ​ភ្លើង​ឆេះ​សម្លាប់​មនុស្ស​ចំនួន ៥​នាក់ និង​របួស​ធ្ងន់ ២​នាក់​ផ្សេង​ទៀត។

    ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ថៅកែ​ក្លឹប​ក្លាស៊ិក ហ៊ីប ហប ដើម្បី​សុំ​ការ​ពន្យល់​រឿង​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ ដោយសារ​តែ​ថៅកែ​នោះ​មិន​ទទួល​ទូរស័ព្ទ។

    កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ កន្លង​ទៅ ព្រះសង្ឃ កូន​សិស្ស និង​ប្រជាពលរដ្ឋ​ជិត ១៧០​នាក់ បាន​នាំ​គ្នា​ផ្ដិត​មេដៃ​ប្ដឹង​ក្លឹប​ក្លាស៊ិក ហ៊ីប ហប ម្ដង​ទៀត។ ក្នុង​ពាក្យ​បណ្ដឹង​នោះ​បញ្ជាក់​ថា មនុស្ស​ទូទៅ​មាន​ការ​នឿយ​ហត់​ពី​ពេល​ថ្ងៃ ហើយ​ត្រូវ​ការ​សម្រាក​ដោយ​ស្ងប់ស្ងាត់​ក្នុង​ពេល​រាត្រី ក៏ប៉ុន្តែ​ព្រះសង្ឃ ក្មេង​វត្ត និង​ប្រជាពលរដ្ឋ​ជាច្រើន បែរ​ជា​ត្រូវ​រំខាន​ទៅ​វិញ។

    អភិបាល​ក្រុង​សៀមរាប លោក សូ ប្លាតុង មាន​ប្រសាសន៍​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​ធ្នូ លោក​បាន​កោះ​ហៅ​ភាគី​ទាំង​សង​ខាង​ទៅ​សាលា​ក្រុង ដើម្បី​សម្រប​សម្រួល​គ្នា​ជា​ថ្មី​ម្ដង​ទៀត៖ «កន្លង​មក​ខាង​ខ្ញុំ​បាន​ចុះ​ទៅ​ដោះស្រាយ​ធ្វើ​កិច្ចសន្យា តែ​នៅ​តែ​មាន​បញ្ហា​ខ្លះ ឥឡូវ​នេះ​អញ្ជើញ​មក​ទាំងអស់​គ្នា​ម្ដង​ទៀត»

    ចាប់​តាំង​ពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៤ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ធ្លាប់​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត និង​ក្រុង​សៀមរាប បី​បួន​លើក​មក​ហើយ ក៏ប៉ុន្តែ​មិន​ឃើញ​មាន​លទ្ធផល​អ្វី​ទេ។ ក្រុម​អ្នក​ភូមិ​ព្រមាន​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​ព្រងើយ​កន្តើយ​ក្នុង​រឿង​ក្លឹប​ក្លាស៊ិក ហ៊ីប ហប នេះ គឺ​ពួក​គេ​នឹង​នាំ​គ្នា​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន៕

    កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ ប្រភពទាំងស្រុកពី វិទ្យុអាស៊ីសេរី

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប   អាន4327ដង តុលាការសំរេចឃុំខ្លួនយោធាផ្កាយពីរ មនុស្សបីនាក់ទៀត ករណីជួញដូរគ្រឿងញៀន    អាន622ដង អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោល?...    អាន3315ដង សមត្ថកិច្ចចម្រុះចុះចាប់គ្រឿងចក្រជីកដីជិតដល់ក្បាល់ប្រែតរបស់ស្ត្រីល្បីឈ្មោះម្នាក់   អាន203ដង លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹ?...    អាន828ដង ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នា?...    អាន10281ដង ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ?...    អាន1069ដង ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក   អាន2148ដង ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​   អាន6319ដង លោ​ក ​ឈាង​ តុលា​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង​ប្រមូល​លុយ​ស្រង់​ដើម​ ?   អាន1497ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
    ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងសៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
    ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
    លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្តយោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
    លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាបលោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
    បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
    រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាបរថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
    បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹងមានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
    លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
    មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួនថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      14136នាក់
    ម្សិលមិញ    12953នាក់
    សប្ដាហ៍នេះ    88130នាក់
    ខែនេះ    278509នាក់
    ឆ្នាំនេះ   2929953នាក់
    សរុប   33596199នាក់
    ថ្ងៃទី 20 ខែ 07 ឆ្នាំ 2019 ម៉ោង 20:46