ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ

ដោយៈ សហការី ខេត្តមណ្ឌលគីរី ថ្ងៃទី 31 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 08:02 នាទី ចំនួនអានៈ 1790

សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​ខាង​រកស៊ី​ឈើ​ប្រណិត តែ​ពុំ​ដែល​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ឬ​ស្ថាប័ន​ពាក់​ពន្ធ័ ណា​ចុះ​ពិនិត្យ​និង​បង្ក្រាប​ម្តងណា​ឡើយ បើទោះបីជា​ដឹងថា​ស្ត្រី​រូប​នេះ​ប្រកប​អាជីវកម្ម​គ្មាន​ច្បាប់​ក៏ ដោយ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​និង​សហគមន៍​ជាច្រើន​បាន​បង្ហើប​ឲ្យដឹង​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ​ថា សព្វថ្ងៃ​នេះ​យាយ​ម៉ាប់​មាន​សិប្បកម្ម​លក់​ឈើ និង​កែច្នៃ​ឈើ​ទ្រង់ទ្រាយ​ធំ​គ្មាន​ច្បាប់​នៅ​ឃុំ​មេ​ម៉ង់​ស្តុក​ឈើប្រណិត​មានមុខកាត់​ធំៗ​កែច្នៃ​លំៗ​រួច​ដឹក​ជញ្ជូន​ចូល​ខេត្ត​ទាំង​ឈើ​កែច្នៃ​ទាំង​ឈើមូល​និង​ឈើ​ជ្រុង​ធំៗ​តាមរយៈ​អា​បង្កុង​ធំ​រថយន្ត​កែច្នៃ​និង​រថយន្ត​ឡង់​គ្រីស័រ​ហើយគេ​មិន​ដែល​ឃើញ​ជំនាញ​មេព្រៃ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ទៅ​អើត​ឈ្ងោគ​មើល​ឥ​វ៉ាន់​របស់​យាយ​ម៉ាប់​ឡើយ មិនដឹង​ថា​យាយ​ម៉ាប់​ថ្វាយ​សំណែន​ក្នុង​មួយ​ខែ​ប៉ុន្មាន​ឡើយ​ដល់​អស់លោក​អន្ត្រីៗ​ក្នុង​ខេត្ត​នោះ​ទៅ​បាន​ជា​យាយ​ម៉ាប់​ក្អេងក្អាង​បែបនេះ​ មិនតែប៉ុណ្ណោះ​យាយ​ម៉ាប់​ក៏មាន​ដឹកឈើ​ប្រណិត​ចេញ​ទៅ​កាន់​ខេត្ត​ក្រចេះ​ផងដែរ​។​

​ប្រភព​ច្បាស់ការ​មួយ​បាន​ទម្លាយ​ថា ក្នុង​មួយ​ខែៗ​យាយ​ម៉ាប់​បាន​ចំណាយ​ប្រាក់​រាប់ពាន់​ដុល្លារ ដើម្បី​បង់ ឲ្យ​មន្ត្រី​ជាច្រើន​ស្ថាប័ន​មានដូចជា នគរបាល​សេដ្ឋកិច្ច​ខេត្ត​​​ក្រសួង នគរបាល​ស្រុក ប៉េអឹម​ស្រុក មន្ត្រី បរិស្ថាន ពិសេស​គឺ​អស់លោក​មេព្រៃ​តែម្តង មិន​សែនព្រេន​ឲ្យអស់​លោក​ទាំងនេះ​បាន​ដិតដល់​ទេ​ច្បាស់ មិនបាន​១​ម៉ោង​ទាន់​ឡើង អាជីវកម្ម​របស់​គាត់​គឺ​ត្រូវ​បិតទ្វា​និង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ដេញ​ចាប់​ប្រផាប់ ប្រភីង​ជាក់​ជាមិនខាន​។​

​ប្រជាពលរដ្ឋ​និង​សហ​គន៍​ជាច្រើន សំណូមពរ​ដល់​លោក អេង ប៊ុន​ហៀ​ង អភិបាល​ខេត្ត​មណ្ឌល​គី​រី ដែលជា​អាជ្ញា​ធរមាន​សមត្ថកិច្ច បើ​លោក​ពុំ​ជាប់​ពាក់​ពន្ធ័​រឿង​ផលប្រយោជន៍ រឿង​បទល្មើស​ព្រៃឈើ​នេះ ទេ លោក​គួរ​មាន​វិធី​ទប់ស្កាត់​ផង បើ​នៅ​តែ​ធូ​រលុង​បែបនេះ​ព្រៃឈើ​ដ៏​ស្អាត​ក្នុង​ខេត្ត មួយ​នេះ​នឹង​ក្លាយជា​វាលរ​ហោ​ដ្ឋា​ន​មិនខានឡើយ​ ហើយរាល់ថ្ងៃ​នេះ​មន្ត្រី​គោលដៅ​របស់​លោក​ទំនង​ជា​ខ្លាច​ឥទ្ធិពល​ដុល្លា​របស់ ឈ្មួញ ឬ​មួយ​ឈ្មួញ​រកស៊ី​កាប់​ឈើ ដឹក​ឈើ​ខុសច្បាប់​មាន​ខ្សែ​ធំ​អន្តរាគមន៍ ទើប​គ្មាន​នរណា​ហ៊ាន​បង្ក្រាប​បែបនេះ​។

ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ខាងលើ​នេះ​អ្នក​យក​ព័ត៌យើង មិនអាច​សុំ​ការបំភ្លឺ​ពី​ឈ្មោះ ទូ ហៀ​ង (​ហៅ​យាយ​ម៉ាប់​)​បានទេ​។​

ជុំវិញ​ករណី​នេះ លោក សំ​រ៉ង ឌី​វិចិត្រ នាយក​ដែន​ជម្រោក​សត្វព្រៃ​ភ្នំព្រិច​ខេត្ត​មណ្ឌលគីរី កម្ពុជាសុវណ្ណភូមិ​ មិនអាច​សុំ​ការអធិប្បាយ​បានទេ ព្រោះ​ទូរ​សព្ទ័​មិន​អាច​ទំនាក់ទំនង​បានឡើយ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សុខពិសី និងជម្រះមន្ទិលរឿងគេចោទថាមានផ្ទៃពោះ   អាន1636ដង ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)   អាន2340ដង ម្តាយក្មេងស្រីអាយុ៤ឆ្នាំរងគ្រោះបានប្តីងគ្រូពេទ្យ ពីបទសម្លាប់មនុស្សដោយអចេតនា   អាន1546ដង សមត្ថកិច្ចបប្រាប់ពីមួលហេតុឃាតករយក ក្មេងប្រុសអាយុ៤ឆ្នាំទៅបោកសម្លាប់ឯវាលស្រែ   អាន1439ដង លោក ហ៊ុនសែន ៖ ខ្ញុំមិនចំណុះបរទេស?   អាន1463ដង ក្រុមហ៊ុនដឹកសំរាម បោះសំរាមធ្លាក់ស្អុយពេញថ្នល់ក្នុងក្រុងសៀមរាប   អាន1392ដង ចុចមើលវីដេអូ៖ ស្រីស្អាតស៊ិចស៊ីមួយគូធ្វើ​ម្ហូប គោឡើងភ្នំ ឆ្ងាញ់មិន​គួរអោយជឿ   អាន2072ដង មេព្រៃ សង្កាត់បាកានដេកលើអង្រឹងចាំយកលុយ ពី រថយន្តដឹកអុសគូប និងធ្យូងយ៉ាងសប្បាយដៃ    អាន1491ដង សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល   អាន1947ដង ពិ​ធី​ប្រកាស​​ផ្ទេរ​ភារ​កិច្ច​និង​​តែង​​តាំង​​មុខ​តំណែង​​មន្ត្រី​នគរ​បាល​​នៃ​​ស្នង​?...    អាន1628ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      15174នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    161658នាក់
ខែនេះ    544938នាក់
ឆ្នាំនេះ   1927170នាក់
សរុប   51287096នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 12:37