បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 20 ខែ 02 ឆ្នាំ 2015 វេលាម៉ោង 05:40 នាទី ចំនួនអានៈ 2015

នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក​ធ្វើ​នយោបាយ​ដើម្បី​ស្រោច​ស្រង់​ប្រ​ទេស​ជាតិ​ មាន​អ្នក​ធ្វើ​នយោបាយ​ដើម្បី​ពន្លិចជាតិ មាន​អ្នក​យក​លុយ​មក​ធ្វើ​នយោបាយ និង​មាន​អ្នក​ខ្លះនាំគ្នា​មកធ្វើ​នយោបាយ​ដើម្បីរក​លុយរក​អំណាច​សំ​រាប់​តែ​បុគ្គល​ខ្លួនឯង​តែប៉ុណ្ណោះ។

បើ​យើង​ក្រឡេល​មើ​លនិង​តាម​ដាន​​អ្នក​ធ្វើ​នយោបាយ​នៅ​ស្រុក​ខ្មែរនោះ​យើងនឹង​ដឹងថា មាន​អ្នក​ខ្លះមាន​លុយ​រួច​ទៅ​ហើយ​មុន​មក​ធ្វើ​ជា​អ្នក​នយោបាយ ដោយ​អ្នក​ខ្លះ​បាន​អះអាងថា ខ្លួន​ចង់​ធ្វើ​នយោ​បាយ​ដើម្បី​ស្រោច​ស្រង​ប្រ​ទេស​ជាតិ ចង់​ជួយ​រាស្រ្ត​របស់​ខ្លួន​អោយ​ប្រ​សើឡើង ចង់​អោយ​ប្រ​ទេស​ជាតិ​អភិវឌ្ឈន៍ ចង់​លុប​បំ​បាត់​អំ​ពើ​ពុក​រលួយ មិន​តែ​ប៉ុណ្ណោះថែម​ទាំង​រិះគន់​ភាគីម្ខាង់​ថា ខ្វះសមត្ថ​ភាព​ក្នុង​ការ​ដឹកនាំ​ប្រទេស ប្រសិន​បើ​ខ្លួន​បាន​ធ្វើ​ជា​អ្នក​ដឹក​នាំ​វិញនិង​ធ្វើ​អោយ​ប្រ​សើ​ជាង​នេះរាប់​សិប​ដងឯណោះ។ តែ​បើ​ទោះបី​​ជា​អ្នក​នយោបាយ​ប្រ​ភេទ​នេះ​មិន​ល្អ​គ្រប់​១០​ក៏ដោយ​ក៏គេ​អោយ​តំ​លៃ​ខ្លះៗដែរ ព្រោះ​គេ​មាន​លុយ​មក​ធ្វើ​នយោបាយ​ គេ​មិន​បាន​កេង​ប្រ​វ័ញ្ញញើស​ឈាម​អ្នក​ដ៏ទៃ​យក​មក​ធ្វើ​នយោបាយ​នោះទេ គឺ​ចាត់​ទុក​ថា ជា​មនុស្ស​មាន​ទឹក​ចិត្ត​ស្នេ​ហា​ជាតិគ្រាន់​បើដែរ បាន​ជា​ហ៊ាន​យក​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​មក​ធ្វើ​នយោបាយ​ ដោយ​មិន​ទាន់​ដឹង​ថា ខ្លួន​អាច​ទទួល​ជោគជ័យ​លើ​គូប្រ​កួតឬក៏អត់​ក៏ដោយ។

ចំ​ណែក​អ្នក​មក​ធ្វើ​នយោបាយ​ដើម្បី​លុយវិញ ខ្លួន​មិន​មាន​លុយ​គ្រប់​គ្រាន់​ក្នុង​ការបើក​បក្ស​​ធ្វើ​នយោបាយ​ទេ តែ​ចេះ​តែ​ខំ​ត្រ​ដរខ្យល់​និងគេ​ដែរ ដោយ​អះអាងថា ទោះជា​ខ្លួន​ក្រ​ក៏មានចិត្ត​ស្នេហាជាតិដែរ ចេះ​ស្រលាញ់​ជាតិ​ដែរ ចេះ​ប្រលាញ់​មាតុភូមិរបស់​ខ្លួន​ដែរ នេះ​ជាភាសាដែល​និយាយចេញពី​មាត់​តែប៉ុណ្ណោះ គេ​មិន​បាន​ដឹងថា ក្នុង​ចិត្ត​របស់​អ្នក​នយោបាយ​ប្រ​ភេទនេះ​គិត​អ្វី​នោះទេ។

ជាក់ស្តែង​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​មាន​អ្នក​នយោបាយ​មួយ​ចំ​នួន​ធំ គឺ​លេមលើម មិន​ច្បាស់​ការ ដូច​មាន់​ត្រ​ចៀកស នៅ​ក្រៅ​សៃ​វៀន​រងាវអួតអាង​​អើងកង តែ​ដល់​ចូល​ក្នុង​សៃវៀន​ ជល់​មិន​បាន​មួយ​តឹកផងក៏​រត​បាត់​​ទៅ​ហើយ។ អ្នក​នយោ​បាយ​ប្រ​ភេទនេះត្រូវ​បាន​គេ​ដឹង​ថា ជា​អ្នក​នយោបាយ​ដើម្បី​រក​លុយ ​ព្រោះ​ខ្លួន​គ្មាន​លុយ បើក​បក្ស​មួយ​រួច​ដើរ​សុំ​លុយ​ជំនួយ លុយ​ឧបត្ថម ទ្រទ្រង់​បក្ស ជូន​ពេល​ខ្លះអាច​ត្រូវ​បាន​គេ​ទិញ​ទឹក​ចិត្តអោយ​មក​ធ្វើ​ជាអ្នក​នយោបាយ​ក៏មានដែរ។

អ្នក​នយោបាយ​ខ្លះ​អួត​អាង​កប់​ពពកថា ខ្លួន​ជា​អ្នក​ចេះ ខ្លួន​ជាអ្នក​គ្រាន់​បើ​ ខ្លួន​អាច​ធ្វើ​អ្វីៗ​បាន​ទាំង​អស់​ តែ​ធាតុ​ពិត​​ចេះ​តែ​ស្រែក​ដូច​សត្វ​សេក​តែប៉ូណ្ណោះ ធាតុពិត​ខ្លួន​ក្រអោយ​រហាម បើក​គណបក្ស​នយោបាយ​មួយ​រួច​ដើរ​រៃ​អង្គាស​លុយ​ពី​សមាជិក​ដើម្បី​ទ្រទ្រង់​បក្ស និង​ដើម្បី​ទិញ​បាយ​កញ្ចប់​ហូប​ប្រ​ចាំ​ថ្ងៃ នេះ​ហើយ​គេ​ហៅ​ថា មក​ធ្វើ​នយោបាយ​ដើម្បី​រក​លុយ បើ​ធ្វើ​ជា​កម្មករ​សំណង់​រាង្គកាយ​វា​មិន​អាច​ទៅ​រួច​ដូច្នេះបើក​បក្ស​នយោបាយ​មួយ​គ្រាន់​បើ​ជាង ព្រោះ​អាច​មាន​បាយ​ហូប​ស្រួល ម្យ៉ាង​ទៀតអាច​ពង្វគ់​មនុស្ស​មួយ​ចំ​នួន​អោយ​ជឿជាក់​ខ្លួន អោយ​យក​បាយ​មក​អោយ​ហូប​ស្រេច​ៗ គ្រាន់​មាន​កម្លាំងជេរគេ​ជេរឯងហូរដូច​ទឹក​បាក់ទំនប់​។

អ្នក​នយោ​បាយ​ខ្លះ​ទៀត​ត្រូវ​បាន​គេរិះ​គន់ថា បើ​បក្ស​ដើម្បី​ទុក​លក់​សម្លេង​យក​លុយ​នៅ​ពេល​ជិត​ដល់​ថ្ងៃបោះ​ឆ្នោត ព្រោះ​នៅ​ពេល​ជិះ​ដល់​ថ្ងៃបោះ​ឆ្នោត​ម្តងៗ បក្ស​ធំៗ​នៅ​ស្រុក​ខ្មែរ​ប្រ​ជែង​គ្នា​ចង់​កាន់​អំណាច​ ដូច្នេះ​ដើម្បី​យក​ឈ្នះ​ភាគី​ម្ខាង​អាច​លួច​ខ្សឹប​ខ្សៀវ​បក្ស​តូចៗអោយ​លក់​សម្លេង​អោយ​ខ្លួន​ ឬ​អាច​ផ្តល់​លុយ​អោយ​បើក​បក្ស​ដើម្បី​បំ​បែក​សន្លឹក​ឆ្នោត​ដៃគូម្ខាង​ទៀត ព្រោះ​ដឹង​ថា មនុស្ស​ដែល​មិន​គាំទ្រខ្លួន​អាច​ងាក​ទៅ​គាំទ្រ​បក្ស​ម្ខាង​ទៀត ដូច្នេះ​បើ​មាន​អ្នក​លក់​ថ្នាំ​ស្រែង​ណាពូកែវោហាដូច​ក្រុម​អ្នក​លេង​​ប៉ាហ៊ី ជួល​អោយ​លក់​ថ្នាំស្រែងភា្លម។​ពាក្យចាស់​ពោលថា បាចទឹក​ដាក់គ្នាគង់តែទទឹក យ៉ាង​ណា​អ្នក​ដែល​មិន​ដឹងស្មាន​តែ​គ្រាន់ហើយ​​ក៏លុង​ខ្លួន​ជឿ​អ្នក​លក់​ថ្នាំ​ស្រែង​ទាំង​មិន​បាន​ពិចារណា។ មនុស្ស​ដែលកំពុង​តែ​អត់ ​ឃើញ​លុយ​យក​សិន​ហើយ ដើម្បី​វីឡា ដើម្បី​ឡាន​ទំ​នើប ដើម្បីស្រីកេ្មងៗខ្ចីៗ ដើម្បីគ្រួសារហ៊ឺហាមួយពេល យ្យ៉ាង​ទៀតដឹង​ខ្លួន​ថា មិន​មាន​សមត្ថ​ភាពប្រ​កួត​ប្រ​ជែង​ផង ហើយ​មិន​សូវ​មាន​ឧត្តម​គតិទៀត​ នេះ​គេ​ហៅ​ថា អ្នក​ធ្វើ​នយោបាយ​ដើម្បី​រក​លុយ។

ឥឡូវ​នៅ​កម្ពុជា​វាជា​ទម្លាប់​ ហើយ​រៀន​តៗគ្នា អោយ​តែ​មុន​ដល់​ឆ្នាំ​បោះ​ឆ្នោត​សកល នាំគ្នា​បើ​គណបក្ស​ន​យោ​បាយចាំ​ត្រង ក្រែង​ជិត​ដល់​ថ្ងៃ​បោះ​ឆ្នោតមាន​អ្នក​ទិញ​ទឹក​ចិត្ត​ ឬជួល​អោយ​ដើរ​លក់​ថ្នាំស្រែង។ ធម្ម​តា​ចាស់​ៗនិយាយតៗគ្នា​ថា គិញ​គគ់ដើរ​លក់​ថ្នាំស្រែង តែ​ស្រែង​កើត​ខ្លួន​ឯង​មើល​មិន​ជា កែមិន​ឡើង​។

មនុស្ស​គ្រប់​រូប​មាន​ខួរក្បាល​១គឺឡូកន្លះដូច​ៗគ្នា បើ​ខួរ​ក្បាល​យើង​មិន​ឆ្លាត​ដូច​គេ​ យ៉ាង​ណា​ក៏​បាន​ពាក់​កណ្តាល​គេ ឬ​មួយ​ភាគ​ណា​នៃ​អ្នក​ឆ្លាតដែរ អោយ​តែ​យើង​មាន​ឧត្តម​គតិបើ​ក​បក្ស​ដើម្បី​​​ស្រោច​ស្រង​ជាតិពិត​មែន​គង់​តែរាស្រ្ត​គេ​មើល​ឃើញ​ទេ តែ​បើ​អ្នក​បើក​បក្ស​ដើម្បី​រក​លុយ​ក៏​រាស្រ្ត​គេ​ដឹងដែរ។ ពាក្យ​ចាស់​ពោលថា ចង្កឹស​មួយ​បាច់​កាច់​មិន​បាក់​ សាមគ្គី​គ្នា​ជា​កម្លាំង​ គ្មាន​ខ្លាំង​សត្រូវ​ណា​អាច​យក​ឈ្មះ​យើង​បាន​ទេ តែ​បើ​ម្នាក់ៗ​ចង់​ធ្វើ​តែ​ធំ​រៀង​ៗខ្លួន​ដូច​សព្វ​ថ្ងៃនេះ កម្ពុជា​ច្បាស់​ជា​ធ្លាក់​ក្នុង​ដៃ​ចោរ​ឈ្លាន​ពានក្នុ​ងពេល​ឆាប់ៗ​​ជាក់ជាមិន​ខាន ព្រោះ​អ្នក​ធ្វើ​នយោ​បាយ​ដើម្បី​ជាតិ​វាមានតិច តែ​អ្នក​ធ្វើ​នយោបាយ​ដើម្បី​លុយ​វាមាន​ច្រើន​។

មនុស្ស​យើង​កើត​មក​គង់​តែ​ស្លាប់​ទៅ​វិញ​ ពេល​ស្លាប់​ទៅ​អាច​យក​អ្វី​ទៅ​បាន​ខ្លះ ចាំបាច់​អី​ដែល​ត្រូវ​ខំ​កាប់​សម្លាប់​គ្នា​ដើម្បី​អំ​ណាច​ ដើម្បី​លុយទៅ​វិញ ល្មមៗអាច​បន្ស់​ទុក​អោយ​កូន​ចៅ​ចិញ្ចឹម​ជីវិត​ទៅ​បាន​ហើយ កុំ​ធ្វើ​នយោយ​បាយ​ដើម្បី​លុយ អ្នកគួរ​តែ​ធ្វើ​នយោ​បាយ​ដើម្បី​ប្រ​ទេស​ជាតិ​មាតុ​ភូមិពិត​ប្រាកដ ដើម្បី​កិត្តិយស ដើម្បី​កេរ​ឈ្មោះ​ល្អ​នៅ​ក្នុង​សៀវ​ភៅ​ប្រ​វត្តិសាស្រ្ត យ៉ាង​ណា​ក៏កូន​ចៅ​ជំ​នាន់ក្រោយ​របស់​អ្នក​មាន​មុខ​មាន​មាត់​រស់​នៅ​ក្នុង​សង្គមនិង​គេ​​ដែរ។​

​អ្នក​នយោបាយ​កុំ​ក្បត់ឧត្តម​គតិខ្លួនឯង កុំ​ធ្វើ​នយោ​បាយ​ដើម្បី​ប្តូរបាយក្នុង​ពេល​បច្ចុប្បន្ន កុំ​ធ្វើ​នយោ​បាយ​ដើម្បី​សន្សំលុយទុក​អោយ​ស្រី​ក្មេង កុំ​ធ្វើ​នយោបាយ​អោយ​គេ​សសើរថាខ្លួន​ជា​អ្នក​នយោបាយ​ បើ​មិន​ជុះ​កុំ​ផោម​នាំ អោយ​ឆ្កែអ បើមិន​ភ្លៀង​កុំ​ផ្គរ ខ្លាច​អ្នក​ស្រែ​គ្នា​ចាក់​ទឹក​បំ​ពង់ បើ​មិន​បាន​ជួយ​ជាតិ​មាតុ​ភូមិ​កុំ​នាំ​គ្នា​មក​ជួយ​បំ​ផ្លាញ​ជាតិ ឈប់​ទៅ​កុំ​អោយ​ខ្មាសខ្មោច៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ទុំ ណូ អួតអាងប្រាប់មន្ត្រីពីការជះទឹកលុយទៅឲ្យលោកគុណញឹមអគ្គនាយកគយរាប់រាប់ម៉ឺនដុល្លា?...    អាន1535ដង អនិច្ចា​សីលធម៌​សង្គម​ខ្មែរ​   អាន1471ដង បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្...    អាន1972ដង លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមាន?...    អាន1859ដង ព្រះរាជអាជ្ញា​ និង​នគរបាល​ចាប់ផ្តើម​វែកមុខ​ក្រុម​ឃាតក ​ដែល​រៀប​គម្រោង​សម្លាប់​លោក ហង្?...    អាន1519ដង បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន   អាន2090ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1680ដង ក្រុមដាវសាំម៉ូរៃប្រាំមួយនាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកាប់មនុស្សស្លាប់   អាន1504ដង តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​មួយ​រូប ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទបាញ់​បោះ   អាន1512ដង សម្តេចម៉ែយាងចូលរួមពិធីជួបជុំរបស់មហាជន នៅមុខព្រះបរមរាជវាំង   អាន1317ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10296នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    156780នាក់
ខែនេះ    540060នាក់
ឆ្នាំនេះ   1922292នាក់
សរុប   51282218នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 09:06