ព័ត៌មានក្ដៅ

    លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 23 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 04:07 នាទី ចំនួនអានៈ 1699

    មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈើ​របស់​ក្រុម​ហ៊ុន​ដី​សម្បទានពិត​ប្រាកដ ​ដោយ​ជ្រក​ក្រោម​ស្លាក​យី​ហោរបស់​ក្រុម​ហ៊ុន​​ ទន្លេស៊ូហ្គើរ និង​មាន​ការ​ឃុប​ឃិត​គ្នាជាមួយ​ក្រុម​មន្ត្រី​ជំ​នាញយ៉ាង​ស្ងប់​ស្ងាត់​បាន​ដោយ​រលូន។

    ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥​ ម្សិល​មិញប្រ​ភព​ច្បាស់ការណ៍​បានរាយ​ការណ៍​មក​ថា មាន​រថ​យន្ត​យី​ឌុប​ម៉ាក​ហ៊ីណូក្បាល​ពណ៍​ខៀវ គ្រប​តង់​ពណ៍​ប្រ​ផេះ​ដឹក​ឈើ​លេ​ខ​១​ប្រ​ភេទ​ធ្នង់ប្រហែល​៥០​ម៉ែត្រ​គូប​ពី​ក្រុង​សំ​រោង​ខេត្ត​ឧត្តរ​មាន​ជ័យសំ​ដៅ​ទៅ​ខេត្ត​បាត់ដំ​បង​ដោយ​ឆ្លង​កាត់​ស្រុក​ស្រី​ស្នំ​និង​ស្រុក​ក្រឡាញ់​ខេត្ត​សៀមរាប ដោយ​ប្រើ​រថ​យន្ត​ម៉ាក​ហៃលេនដឺ​ ពណ៍​ទឹក​ប្រាក់​ជា​អ្នក​រត​ការ​ណ៍​បង់លុយ​អោយ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ។ ប្រ​ភព​បន្ត​ថា រថ​យន្ត​ខាង​លើ​បាន​លើក​ឈើ​នៅ​ផ្ទះ​លោក រស់ជុគ មិន​មែន​លើក​ឈើ​នៅ​ដី​សម្ប​ទាន​​របស់ក្រុម​ហ៊ុន​ ទន្លេស៊ូហ្គើរ នោះទេ ហើយ​ឈើដែល​ដឹក​ចេញ​នេះ​ក៏មិន​មែន​ជាឈើរបស់​ក្រុម​ហ៊ុន​ដែរ វា​ជាឈើ​ដែល​លោក​​ រស់ជុក​ ប្រ​មូល​ទិញ​ទុក​ដឹក​ចែក​ចាយ​តាម​បណ្តារខេត្ត​នានាតែប៉ុណ្ណោះ។

    យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​ជំនាញ​សុំ​មិន​បញ្ចេញ​ឈ្មោះបាន​លួច​បង្ហើប​អោយ​ដឹង​ថា លោក​រស់ជុគបាន​ឃុប​ឃិត​ជាមួយ​មន្ត្រី​ជំ​នាយ​ដើម្បី​កាត់​ច្បាប់​ដឹក​ឈើ​លេខ​១​ខាង​លើ​ចំ​នួនតែ​២០ម៉ែត្រ​គូប​តែប៉ុណ្ណោះ ឯឈើ​លើស​ចំនួន​ជា​ច្រើន​ទៀត​គឺ​ទុក​ជា​សេវាក្រៅផ្លូវ​ការណ៍។

    យោង​តាម​លិខិតអនុញ្ញាតដឹកជញ្ជួនផល អនុផល​ព្រៃ​ឈើ​លេខ០០៣ ចុះ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ដោយ​នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​សំរោងលោក ម៉ៅ បរិមិន្ទ បាន​អនុញ្ញាត​អោយ​ក្រុម​ហ៊ុន​ដីសម្បទានទន្លេស៊ូហ្គើរ​ដឹក​ឈើ​ពីសង្កាត់កូនក្រៀល ក្រុង​សំ​រោង​ ខេត្តឧត្តរមានជ័យ ឆ្ពោះទៅ​កាន់​ភូមិស្ពានយោល ឃុំជ្រៃសីម៉ា ស្រុក​សំ​ពៅ​​លូន​ ខេត្តបាត់​ដំ​បង​ ដែល​មាន​ចំនួន​ឈើអាសរុប ៤៩១សន្លឹក ស្មើនិង២០ម៉ែត្រត្រីគុណចុច​២៨០។

    ប្រភព​ពី​អ្នកធ្លាប់​ស្គាល់​និង​ដឹង​ពី​ប្រ​វត្តលោក រស់ជុក បាន​អោយ​ដឹង​ថា លោក​ រស់ជុក ជា​នាយ​ទាហ៊ាន​ម្នាក់​ពូកែ​ខាង​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ម្នាក់​ដែរ តែ​ពេល​ថ្មីៗនេះមិន​សូវ​សំ​បូរ​ឈើ​ក្រញូង​ដឹក​ក៏​ចាប់​ផ្តើម​ដឹក​ឈើ​ប្រ​ភេទ​ធ្នង​វិញ​ម្តង។ ប្រភព​បន្តថាលោក រស់ជុគ មិន​សូវ​ចេញ​មុខ​ខ្លួន​ឯង​ផ្ទាល់​ទេ គឺ​តែង​តែ​អោយ​នរណា​ម្នាក់​ចេញ​មុខ​រត​ការណ៍​ជំនួស ដូច​ជា​ឈើ​ដែល​ដឹក​តាម​រថ​យន្ត​យី​ឌុប​នៅ​ល្ងាច​ថ្ងៃទី២២នេះ គឺ​គាត់​រត​ច្បាប់ យក​ឈ្មោះ​ក្រុម​ហ៊ុន​មក​ពាំង​ តែដាក់​អោយ​លើ​ស​ចំនួន​កំ​ណត់​ដើម្បី​រក​ផល​ចំណេញបន្ថែម ជាស​វៀង​សមត្ថ​កិច្ច​ផ្សេង​ឆែកឆេ​​។

    អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់​អាច​សុំ​ការ​បក​ស្រាយ​ពីលោកវីរៈសេនីយទោ រស់ជុគ បាន​ទេនៅ​រសៀល​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ២០១៥នេះ ព្រោះ​ទូរស័ព្ទ​របស់​លោក​នៅ​ក្រៅ​តំ​បន់សេវា។

    មជ្ឈដ្ឋាន​ទូទៅគេ​រិះ​គន់ថា បើ​ទោះ​ជា​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ខំ​ខ្ចី​លុយគេ​ប៉ុន្មាន​រយ​លាយ​ដុល្លារ​អា​មេរីក​មក​ធ្វើ​ផ្លូវអោយ​ល្អ​ប៉ុណ្ណា​ក៏​វា​មិនអាច​​ឋិត​ថេរ​បាន​យូដែរ ​ ព្រោះ​មាន​ក្រុម​ហ៊ុន​ដីសម្បទានដឹកឈើលើស​ទម្ងន់ និង​ជន​ខិល​ខូច​មិន​គោរព​ច្បាប់​​ លួច​ដឹក​ជញ្ជួន​លើ​ស​ទម្ងន់​ ដែល​ជាហេតុ​នៃ​ការ​បំផ្លិច​បំផ្លាញ​ផ្លូវ​ថ្នល់​អោយ​ឆាប់​រលាយហិន​ហោច​មុន​កាល​កំ​ណត់ រី​ឯក្រុម​ជញ្ជី​ង​ថ្លឹង​រថ​យន្ត​វិញគឺ​លូក​ដៃ​ចាំយក​តែលុយ មិន​បាន​អនុវត្តន៍​ច្បាប់​នៃការ​ដឹក​លើស​ទម្ងន់អោយ​បាន​ត្រឹម​ត្រូវ​នោះទេ៕ ដោយ៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    សង្គម​ស៊ីវិល​ចោទ​អាជ្ញាធរ​នៅ​សៀមរាប​ថា​រារាំង​សមាជ​ពលរដ្ឋ   អាន623ដង ពរលរដ្ឋខ្មែររិះគន់ថា៖ ចំណីអាហារនៅកម្ពុជាទាញសញ្ញាអាសន្នពីសុវត្តិភាពខណៈលោកម៉ក់ពេជ្ជរិទ?...    អាន719ដង ព្រះអាជ្ញាខេត្តកំពង់ស្ពឺអនុញ្ញាត្តិអោយដឹកឈើប្រណិត តែត្រូវសមត្ថកិច្ចចាប់ថាខុសច្បាប់   អាន630ដង គណបក្សហ្វ៊ុនស៊ិនប៉ិច ប្តឹងរណឫទ្ធិលួចឧទ្ធម្ភាគចក្រលក់   អាន894ដង ដំណឹងផ្លាស់ប្តូរតំណែងលោក​ទូច​ណា​រ៉ុថស្នងការរាជធានីភ្នំពេញ   អាន851ដង ពលរដ្ឋ​ខេត្តសៀម​រាប​ត្អូញត្អែថាខ្វះទឹកស្អាតប្រើប្រាស   អាន662ដង ចុចមើលវីដេអូ ដើម្បីស្តាប់ប្រសាសន៍ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ពេលប្រកាសតែងតាំងស្នងក...    អាន1294ដង លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់   អាន1767ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1257ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៥ខែតុលាឆ្នាំ២០១២   អាន66ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
    បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
    លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយមមន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
    លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនមាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
    សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
    ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួសក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
    រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិនសកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
    ជំងឺល្មោភស្រាគេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
    បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
    និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយយោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      9473នាក់
    ម្សិលមិញ    8844នាក់
    សប្ដាហ៍នេះ    18329នាក់
    ខែនេះ    205099នាក់
    ឆ្នាំនេះ   1803335នាក់
    សរុប   32469581នាក់
    ថ្ងៃទី 21 ខែ 05 ឆ្នាំ 2019 ម៉ោង 23:29