ព័ត៌មានក្ដៅ

    លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 01:33 នាទី ចំនួនអានៈ 2945

    ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំង នៅ​តំបន់០​១​ដែល​ជា​ដំ​បន់​ហាម​ឃាត់យោង​តាម​​ប្រកាស​លេខ ​០០១ ​របស់រាជ​​រដ្ឋា​ភិបាល​កម្ពុជា ទុកព្រៃ​លិច​ទឹក​នៅ​​ដំបន់នេះជាដំបន់ត្រីពង​កូន​នៅ​រដូវ​វស្សា។

    ប្រភព​បាន​រាយការណ៍ថា លោក​ ខាំលឿ តែង​តែ​រុករាន​ទន្រ្ទាន​ដី​ព្រៃ​លិច​ទឹក​ជា​រៀង​រាល​ឆ្នាំបន្តិច​ម្តង​ៗដើម្បី​យក​ដី​ធ្វើ​ស្រែប្រាំង​ ដោយ​គ្មាន​ថ្នាក់​ស្រុក​ថ្នាក់​ខេត្ត​ណា​គេ​ធ្វើ​ដឹង​ធ្វើ​លឺ​នោះ​ទេ ព្រោះ​លោក​ខាំង​លឿមាន​ខ្នង​ក្រាស​មាន​លុយ​ច្រើន​ទុក​គ្រាន់​ចំ​ណាច​ដល់​ថ្នាក់​លើ​នៅ​ពេល​មាន​រឿងអា​ស្រូវ​​ម្តងៗ។

    កាល​ពី​ពីរ​ឆ្នាំមុន​លោក​ ខាំលឿង ធ្លាប់​បាន​អួត​អាង​ប្រាប់​អ្នក​កាសែតថា លោក​បាន​ចំ​ណាយ​លុយ​ផ្ទាល់​ខ្លួន​អស់​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរីកកាំង ​ក្នុងការ​​ឧបត្ថមសាង​សង់​សាលារៀន​ វត្ត​អារាម និង​អាគារដ្ឋ​ផ្សេងៗ ដែល​មិន​មាន​​មេ​ឃុំ​ណា​ធ្លាប់​យក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ទៅ​បរិចាកយ៉ាង​ច្រើន​​បែប​នេះ​នោះ​ទេនៅក្នុង​ទឹក​ដី​​ខេត្ត​សៀម​​រាបនេះ ទើប​លោក​អាច​ឈរ​ជើងជា​មេ​ឃុំ​​បានយូ​បែប​នេះ​។

    នៅ​ព្រឹក​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥នេះលោក ខាំលឿ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរស័ព្ទ​ថា គេ​ចោទ​គាត់​ថា លក់​អាង​ទឹក គេ​ចោទគាត់ថា កាប់​ដើមរាំងទឹក​ កាប់​ព្រៃលិចទឹក​យក​ដី​ធ្វើ​ស្រែ តែ​រឿង​ទាំង​អស់​នេះ​វា​មិន​ពិត​ទេ។ លោក​ខាំលឿ​បន្ថែមថា ថ្ងៃច័ន្ទ​ស្អែក​នេះលោក​និង​កោះ​ហៅ​ក្រុម​ប្រឹក្សាឃុំ​ខាង​គណបក្ស​ប្រ​ជា​ជន​ គណបក្ស​ហ្វុន​ស៊ីម​បិច​ គណបក្ស​សង្គ្រោះ​ជាតិ អោយ​នាំគ្នា​ទៅ​មើល​​កន្លែង​ដែល​គេ​ចោទ​លោកថា​ បាន​កាប់​ដើម​រាំង​ព្រៃ​លិច​យក​ដី​ធ្វើ​ស្រែ​ប្រាំង។

    បើ​ទោះ​ជា​លោក​ ខាំលឿ មេឃុំ​កណ្តែក​ខំ​បក​ស្រាយ​យ៉ាង​ណា​ក៏​ដោយ​ក៏​គ្មាន​អ្នក​ណា​គេ​ជឿដែរ ព្រោះ​ដើម​រាំង​ទឹក​ជា​ច្រើន​ដើម​បាន​កាប់​បំ​ផ្លាញ​ដួល​រាយ​ពេញដី​ ហើយ​ត្រូវ​បាន​ពល​រដ្ឋ​នាំ​គ្នា​រាយ​ការណ៍​មក​ មាន​ទាំង​រូប​ភាព​បញ្ជាក់​យ៉ាង​ច្បាស់​ទៀត​ផង។

    ពល​រដ្ឋ​នៅ​ឃុំ​កណ្តែក​ដែល​មិន​មែន​ជា​បក្ស​ពួក​ដៃ​ជើង​របស់​លោក ខាំ​លឿ សូម​អំពាវ​នាវ​ដល់​ស្ថា​ប័ណ​ពាក់​ព័ន្ធ​មេត្តា​ចុះ​ត្រួត​ពិនិត្យ​ព្រៃលិច​ទឹក​ដែល​លោក​ ខាំ​លឿ បាន​កាប់​បំ​ផ្លាញ​នេះផង​ ជា​ពិសេស​លោក ឃឹម ប៊ុន​សុង​ អភិបាល​ខេត្ត​សៀម​រាប បើ​មិន​ដូច្នោះ​ទេ ព្រៃ​លិច​ទឹក​សំ​រាប់​ត្រី​ពង​កូន​និង​រលាយ​អស់​ជា​មិន​ខានឡើយ៕ ដោយ៖ សៀ-វិនិច្ឆ័យ

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា   អាន1507ដង ព្រះចៅអធិការបីវត្ត សពព្រះហឬទ័យចែកអំណោយដល់ជនរងគ្រោះដោយសារពស់ចឹក   អាន894ដង តាចាស់បើករថយន្តទាំងស្រវឹងបោះពួយទៅបុកដើម ក្រងោកដាច់ជាពីរចេញពីឡានមិនរួច   អាន801ដង សេ្រង-ម៉េង ជើងខ្លាំងខាងរកស៊ីឈើខុសច្បាប់ក្នុងខេត្តព្រះវិហារ   អាន747ដង លោក ភុនសារ៉ុម មេវីរសេនាតូចអន្តរាគមន៍លេខ ៣៨៤ យកបន្ទាយទាហ៊ានធ្វើជាដេប៉ូលក់ឈើរាប់ម៉ឺនម៉ែត?...    អាន962ដង ឃាត់ខ្លួន ជនជាតិចិន១៦៤នាក់ ពាក់ព័ន្ធករណី បើកល្បែងភ្នាល់តាមប្រព័ន្ធ Internet នៅក្នុងក្រុងសៀមរ?...    អាន405ដង គណបក្ស​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​ ៣​ចំណុច   អាន658ដង គណបក្សប្រឆាំង​បង្វែការធើ្វបាតុកម្ម​ថ្ងៃ២៣​តុលាទៅជាការគោរពវិញ្ញាណក្ខន្ធ   អាន739ដង ឡានដឹកលើសទម្ងន់បំផ្លាញផ្លូវនិងស្ពានមន្រ្តីជំនាញគ្មានវិធានការ    អាន964ដង លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រ?...    អាន1654ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
    អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវកង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
    បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែនៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
    មនុស្សមិនត្រូវលក្ខណះ ៣២ចំណុចមនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
    ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែលប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
    ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោមPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោកស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
    ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
    ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
    ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1149នាក់
    ម្សិលមិញ    10365នាក់
    សប្ដាហ៍នេះ    19746នាក់
    ខែនេះ    186808នាក់
    ឆ្នាំនេះ   1750154នាក់
    សរុប   36906259នាក់
    ថ្ងៃទី 27 ខែ 05 ឆ្នាំ 2020 ម៉ោង 07:42