អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 10:03 នាទី ចំនួនអានៈ 2080

កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤នេះ​ ​រឹប​អូស​បាន​វត្ថុតាង​មួយ​ចំនួន និង​ចាប់​បាន​ចោរ​ស្រី​ប្រុស​ចំនួន​៨នាក់​ បន្ទាប់​ពី​មាន​ការ​បាញ់​ត​គ្នា​មួយ​ប្រាវ។

ជន​សង្ស័យ​ទាំង​៨នាក់​នោះ​មាន​ឈ្មោះ​ដូច​ខាង​ក្រោម៖ ទី១-ឈ្មោះ ហាក់ហេង ភេទប្រុសអាយុ ៣៤ឆ្នាំ មានទីលំនៅភូមិដីឡូត៍ ឃុំអូបោក ស្រុក សំរោង ខេត្តឧត្តរមានជ័យជាមេក្លោង មានកាំភ្លើង ទី២-ឈ្មោះ ភាន់ភ័ក្រ ភេទប្រុស អាយុ២៨ឆ្នាំ មុរបរ​មិនពិតប្រាកដ នៅភូមិ​កងមាស ឃុំបឹងត្រាវ ស្រុកកងមាស ខេត្តកំពង់ចាម ទី៣-ឈ្មោះ សែងហូរ ភេទប្រុស អាយុ​៣៤ឆ្នាំ នៅភូមិ​បង្អែក ឃុំស្វាយផ្លៅ ស្រុកពាមជរ ខេត្តព្រៃវែង ទី៤-ឈ្មោះ ស៊ុំសំណាង ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិ​ត្រពាំងធំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទី៥-ឈ្មោះស៊ឹ មចន្ថា ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិ​ព្រែក ឃុំព្រែកគុយ ស្រុកស្អាង ខេត្តកណ្ដាល ទី៦-ឈ្មោះ អ៊ឺន​ស្រីរ័ត្ន ភេទស្រី អាយុ​១៩ឆ្នាំ នៅភ្នំពេញ ទី៧-ឈ្មោះ ចេកចន ភេទប្រុសអាយុ​២៣ឆ្នាំ នៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ទី៨-ឈ្មោះ វែងបុត្រ ភេទប្រុស អាយុ​៣៥ឆ្នាំ នៅភូមិ​សាលា កន្សែង សង្កាត់​ស្វាយដង្គុំ ក្រុងសៀមរាប។

សមត្ថកិច្ចបាន​ធ្វើ​ការ​ដកហូតសម្ភារៈ និងវត្ថុតាងដូចជា​ ម៉ូតូចំនួន៤គ្រឿង ម៉ាកហុងដាឌ្រីម ទូរស័ព្ទ៥គ្រឿង អាវុធខ្លី​កា៥៤ចំនួន១ដើម គ្រាប់១៤គ្រាប់ ស្លាកលេខចំនួន១២ ដែកសំរាប់កាច់សោម៉ូតូចំនួន២ និងសម្ភារៈ កែឆ្នៃម៉ូតូ មួយចំនួនធំ។ ជនសង្ស័យ និងវត្ថុតាង​ត្រូវបានសមត្ថ​កិច្ច​កសាង សំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

សមត្ថ​កិច្ច​បាន​អោយ​ដឹង​ថា ដោយ​សារ​ក្រុម​ចោរ​មាន​កាំភ្លើង​បាញ់​រៈមក​លើ​សមត្ថ​កិច្ច​ដើម្បី​រំ​ដោះ​ខ្លួន​ ទើប​សមត្ថ​កិច្ច​បាញ់​តប​ត​វិញ​អស់​២០គ្រាប់​ទើប​អាច​ចាប់​ក្រុម​ចោរ​ខាង​លើ​បាន​។ សមត្ថ​កិច្ច​បាន​បន្ថែមថា ពួកគាត់​បាន​ចុះ​ធ្វើ​ការ​តាម​ដាន​ស៊ើប​អង្កេត​តាំង​ពី​ល្ងាច​ថ្ងៃទី​២៤​មក​ម្លេះលុះ​ព្រឹក​ឡើង​ទើប​អាច​កំ​ណត់​មុខ​សញ្ញាបានឈាន​ដល់​ចាប់​ខ្លួន​ពួក​ក្រុម​ចោរ​ខាង​លើ។

គេ​សង្កេត​ឃើញវត្តមាន​​លោក ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាប​បានអញ្ជើញ​ពិនិត្យ​ការ​បង្ហាញក្រុម​ចោដែល​សមត្ថកិច្ច​បង្ក្រាបបានដោយ​ជោគ​ជ័យខាងលើនេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោកកុយគួ​ង៖​ ​ក​រ​ណី​​​លោក​ម៉​ម​​សូ​ណ​ង់​ដូ​មិ​ន​មែ​ន​​​ជា​​​រឿ​​ង​​​ន​យោ​បា​យ​​​ទេ​?...    អាន1354ដង លោកសាន្តរដ្ឋស៊ីងថាៈ លោកមិនបានប្រើហឹង្សាទៅលើប្រធានសហគមន៍នេសាទចុងឃ្នៀសទេ   អាន1992ដង លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២?...    អាន1866ដង ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​រួម​គ្នា​បញ្ជូន​សញ្ញា​ប្រកាស​អាសន្ន​ SOS ​ដល់​អន្តរជាតិ   អាន1557ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីអំពើលួចនិងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀ?...    អាន1498ដង ពលរដ្ឋខ្មែរ និងសង្គមស៊ីវិលរិះគន់ការដំឡើងតួនាទីលោក ឈូក បណ្ឌិត ដែលធ្លាប់មានទោសបាញ់កម្មករ   អាន796ដង ពលរដ្ឋប្រមាណ១៤០០គ្រួសារទទួលបានទឹកស្អាតប្រើប្រាសនៅខេត្តកំពង់ស្ពឺ    អាន1478ដង សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់! មេត្តាផ្តល់យុត្តិធម៌អំពី ការ?...    អាន1582ដង ព្រះរាជអាជ្ញាបញ្ជាអោយប៉ូលីសដាក់បារាសចាប់ឈើក្រញូង៣រថយន្ត   អាន1752ដង កន្លែងស្តុកឈើក្រញូងដ៏មហិមាមួយត្រូវបានសមត្ថកិច្ចចុះទៅដល់ហើយបន្ទាប់ពីអ្នកកាសែតបានរាយក?...    អាន1496ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8255នាក់
ម្សិលមិញ    8225នាក់
សប្ដាហ៍នេះ    16490នាក់
ខែនេះ    246919នាក់
ឆ្នាំនេះ   1629151នាក់
សរុប   50989077នាក់
ថ្ងៃទី 19 ខែ 03 ឆ្នាំ 2024 ម៉ោង 17:30