ព័ត៌មានក្ដៅ

    ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?

    ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 03 ខែ 02 ឆ្នាំ 2015 វេលាម៉ោង 02:22 នាទី ចំនួនអានៈ 2789

    មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន្ទុក តាម​អ្វី​ជា​សេចក្តីត្រូវការ​របស់លោក​ស័ក្តិ​៥ យិន ប្រសិទ្ធ ដែលជា​មេ​ផ្នែក​គ្រប់គ្រង​ម៉ៅការ​ពីលើ ឡុង សំអឿន​។

    ​លោក​សក្តិ​៤ ឡុង សំអឿន គឺជា​ប្រធាន​ផ្នែក​ភស្តុភារ​ការិយាល័យ​រដ្ឋ​បាល​សរុប​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៤ ត្រូវបានចាត់តាំង​បន្ថែម​ឲ្យ​កាន់​ទទួលខុស​ត្រូវជា​បន្ថែម នូវ​ខេត្តបន្ទាយមានជ័យ បន្ទាប់ពី​ល្បី​ថា គាត់​បាន​តូ​ដណ្តើម​កៅអី​លោក ហុក ចិ​ត្រា ដែល​ត្រូវ​ដក​បញ្ឈរជើង ព្រោះតែ​រឿង​បទល្មើស​ព្រៃឈើ ដែល​រក​ប្រយោជន៍​បង់​ស្រោមសំបុត្រ​ឲ្យ​លោក យិន ប្រសិទ្ធ ពុំ​គ្រប់​តាម​ផែនការ​នោះ​។

    ​ប្រភព​បន្តថា មិនទាន់​ទាំង​បាត់​ក្លិន​ថ្មីៗ បែរជា ឡុង សំអឿន ប្រើ​ស្ទីល​ជំរិត​ប្រមូល​លុយ​ពី​ឈ្មួញ​រកស៊ី​ខុសច្បាប់ តាម​រថយន្ត​ដឹកឈើ​ហើយ គាបសង្កត់​ប្រជាពលរដ្ឋ​ទន់ខ្សោយ ដែលជា​អ្នករកស៊ី​ដឹកទំនិញ​បន្តិចបន្តួច​ពី​ជាយដែន​ទៅ​លក់​តាម​ខេត្ត​-​ក្រុង ដោយ​ដាក់​កំហិត​ឲ្យ​ចូល​បង់លុយ​យកទៅ​ឲ្យ ឡុង សំអឿន និង​បក្ខពួក​ធ្វើ​មានបាន​ដោយ​មិន​ខ្វល់​ពី​ភាព​ក្តៅក្រហាយ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​នេះ​ទេ​។

    ​តាម​ប្រភពពី​ក្រុម​ឈ្មួញ​រកស៊ី​ក្នុង​ទឹកដី​ខេត្ត​ឧ​ត្ត​មានជ័យ សៀមរាប និង​ខេត្តបន្ទាយមានជ័យ បាន​បង្ហើយ​ឲ្យ​ដឹងថា រាល់ថ្ងៃនេះ ពួកគាត់​ពិបាក​រកស៊ី​ណាស់ ព្រោះ​មាន​សមត្ថកិច្ច​មិនតិចជាង​១០​ស្ថាប័ន​ទេ ដាក់​ប៉ិ​ស្តិ៍​ជជុះ​ឃាត់​រថយន្ត​ពួកគាត់​យកលុយ​ក្នុងនោះ គេ​សង្កេតឃើញ​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ក្រោម​ការដឹកនាំ​របស់​លោក យិន ប្រសិទ្ធិ ដាក់​ប៉ុស្តិ៍​ជជុះ​យ៉ាង​ប្រសេចប្រសាច​ដូច​ហ្វូងគោ ដើម្បី​ប្រមូល​លុយ​បង់​ជូន​មេ យិន ប្រសិទ្ធ មិនគួរ​ក្រសួងមហាផ្ទៃ មើល រំលង​នោះ​ទ​!​។

    ​ប្រភព​ដដែល​បាន​បន្តទៀតថា ប៉ុស្តិ៍​ដែល​លោក ឡុង សំអឿន ឈរជើង​នៅ​ខេត្តសៀមរាប ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តបន្ទាយមានជ័យ គឺជា​ប៉ុស្តិ៍​ដែលមាន​បទល្មើស​ជំនួញ​ព្រៃឈើ​ខុសច្បាប់​លេខ​១​។ ទើបបានជា​ស័ក្តិ​៤ ឡុង សំអឿន ហ៊ាន​ម៉ៅការ​រ៉ាប់រង​ម៉ៅ​ការក្តោបក្តាប់​បទល្មើស​។ ហើយ ឡុង សំអឿន ក៏​ល្បី​ខាង​សំបូរ​លិច​ភូតកុហក​ថ្នាក់លើ និង​ពូកែ​ចាក់​ឆ្កឹះ​ដណ្តើម​តំណែង​គេ ហើយ​គាត់​ក៏​ល្បី​ខាង​ពូកែ​អែបអប​យកចិត្តយកថ្លើម​មេ​កើយ និង​ពូកែ​ប៉ែង​ជើង​គ្នា យក​តំណែង​នោះ​គឺ​អួត​ពី​ការ​ជះ​ទឹក​លុយ សូក​មេ​ជា​ប្រចាំខែ​ចាប់ពី​៣​ម៉ឺន​-៤​ម៉ឺន​ដុល្លារ​។ មិនតែប៉ុណ្ណោះ ដោយសារតែ​ពូកែ​ឡេមឡឺម​នោះ ហើយ ទើប​ធ្វើ​ឲ្យ ឡុង សំអឿន ល្បីឈ្មោះ និង​លេចមុខ​ជាងគេ ល្បី​តែ​ពូកែ​ខាង​ក្តោប​យក​សេដ្ឋកិច្ច ជំរិត​ប្រមូល​លុយ​ពី​ឈ្មួញ​យកទៅ​បង់​ជូន​មេ យិន ប្រសិទ្ធ មួយខែៗ​រាប់ម៉ឺន​ដុល្លារ​។

    ​ដោយឡែក ដោយសារតែ​អំពើ​គាបសង្កត់​ពី​ថ្នាក់លើ​ខ្លាំង​ពី យិន ប្រសិទ្ធិ ឬ​មេ​ថ្នាក់​ណា​នោះ បែរជា​ថ្មីៗ​នេះ ឡុង សំអឿន ក៏​ធ្លាយ​ព័ត៌មាន​ប្រាប់​ឈ្មួញ​ពី​រឿង​ធ្ងន់​.​ក​កាន់​៣​ខេត្ត ដាច់ខាត​ត្រូវតែ​ប្រឹង​រកលុយ​ឲ្យ​បាន ដើម្បី​បង់​ខែ ថ្លៃ​បេសកកម្ម​១​ខែ ៣០០០០- ៤០០០០​ដុល្លារ​នេះ​ឲ្យ​បាន​ដើម្បី​ផ្គាប់ចិត្ត​មេ ហើយ​ដើម្បី​បញ្ជៀ​ស​ពី​ការស្តីបន្ទោស និង​បន្ថែម​តំណែង​នោះ គឺ ឡុង សំអឿន ក៏បាន​ដើរ​គោះ​គៀងគរ​ក្រុម​ឈ្មួញ​ស្និទ្ធ​ឲ្យ​ជួយ​បន្ថែម​លុយ និង​រឹតបន្តឹង​ប៉ូលិស​នៅតាម​គោលដៅ​ឲ្យ​គៀប​ឈ្មួញ​តាមរបៀប​ទុច្ចរិត​ជំរិត និង​បង្ខំ​ឈ្មួញ​ឲ្យ​បង់លុយ​ឲ្យ​ខ្លួន​ដោយ​គ្មាន​រើសមុខ​នោះទេ​។

    ​ថ្មីៗ​នេះ គេ​ហាក់​ឃើញ ឡុង សំ​អៀន ខំប្រឹង​ការពារ​តំណែង​យ៉ាង​ឈ្មុះឈ្មុល​បំផុត ដោយ​ចេញ​ល្បាត​ខាង​គាប​ជំរិត​ក្រុម​ឈ្មួញ​បទល្មើស​ព្រៃឈើ​បទ ល្មើស​ទំនិញគេចពន្ធ​ពី​ក្រុម​ឈ្មួញ​ប្រជាពលរដ្ឋ ដឹកទំនិញ​តិចតួច​ឲ្យ​ចូល​បង់លុយ ដោយ​មិន​ខ្លាច​ច្បាប់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះ​។ ហើយ​ដែល​សកម្មភាព​របស់​ស័ក្តិ​៤ ឡុង សំអឿន ដើរ​ប្រាសចាក​ពី​តួនាទី​ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច ទៅជា​រក​ចំណូល​ចូល​ខ្លួនឯង ធ្វើ​មានបាន​បែបនេះ មិនគួរ​បើ​ក្រសួងមហាផ្ទៃ មើលរំលង​សកម្មភាព​របស់ ឡុង សំអឿន នោះទេ​។

    ​ជុំវិញ​ការចោទប្រកាន់​នេះអ្នក​យក​ព័ត៌មាន​យើង​ មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក​សក្តិ​៤ ឡុង សំអឿន មេ​នគរបាល​សេដ្ឋកិច្ច​គ្រប់​គ្រប់​៣​ខេត្ត​បានទេ ព្រោះ​ទូរស័ព្ទ​មិនអាច​ទំនាក់ទំនង​បាន៕​

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    រាប់ពាន់នាក់ផ្លាស់ទីជម្រកដោយសារភាពវឹកវរនៅមីយ៉ាន់ម៉ា   អាន598ដង សមត្ថកិច្ចឃាត់ខ្លួនលោកម៉មសុណង់ដូនៅរាជធានីភ្នំពេញព្រឹកថ្ងៃទី១៥នេះ   អាន785ដង ប្តូរ​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ​មក​ក្រសួង​ដើម្បី​ទទួល​ភារកិច្ច​ថ្មី   អាន994ដង ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ   អាន728ដង លោក ម៉ម ប៊ុនហេង បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និង?...    អាន186ដង លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមាន?...    អាន1439ដង ពិធី ឡើងអ្នកតា   អាន6175ដង ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​   អាន6040ដង cnc.com.kh ត្រូវបានក្រុមចេកចៀន Hack   អាន7002ដង ក្រុម​និសិត្ស​ខ្មែរ​នៅ​ចិន​កោរសក់​​កាន់ទុក្ខ​ព្រះ​​បរមសព​​សម្តេច​ឪ​   អាន864ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារបុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
    ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
    លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញយោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
    បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
    លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ចជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
    វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
    សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផងច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
    វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធីវីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
    សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
    តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជនប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4805នាក់
    ម្សិលមិញ    31251នាក់
    សប្ដាហ៍នេះ    36070នាក់
    ខែនេះ    276528នាក់
    ឆ្នាំនេះ   1309814នាក់
    សរុប   31976060នាក់
    ថ្ងៃទី 19 ខែ 03 ឆ្នាំ 2019 ម៉ោង 09:26