ព័ត៌មានក្ដៅ

    នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 03 ឆ្នាំ 2015 វេលាម៉ោង 10:16 នាទី ចំនួនអានៈ 4455

    មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត់​កសិន​សំ​រាប់​ចាក់​សំ​រាម ដែល​ទង្វើ​ទាំងនេះ​ធ្វើ​អោយ​​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំ​ពី​ភ្ញៀវ​ទេស​ចរណ៍​ជាតិ​ និង​អន្ត​រជាតិ​ដែល​បាន​ទៅ​ទស្សនានៅ​ទីនោះ។

    យោង​តាម​ប្រ​ភព​ព័ត៌មាន​ច្បាស់​ការ​បាន​អោយ​ដឹង​ថា អ្នក​ឆែក​សំ​បុត្រ ប៉ូលីស​ អាជ្ញាធរ​អប្សរា ដែល​ឈរ​ចាំ​យាម​នៅ​ទី​នោះ​ហាក់​ធ្វើ​មិន​ដឹង​មិន​លឺចំ​ពោះ​អ្នក​ដែល​យក​សំ​រាម​ទៅ​ចាក់​នៅ​ទីនោះ។ ប្រ​ភព​បន្តថា សំ​រាម​ដែល​ចាក់​នៅ​ទី​នោះ​មាន​ដូច​ជា សំ​បក​ដបទឹក​សុទ្ធ សំ​បក​ដូង ថង់​ផ្លាស្ទិច និង​សំ​រាម​ផ្សេងៗ​ទៀត​ ដែល​ត្រូវ​បាន​គេ​សង្ស័យថា ជា​សំ​រាម​ដែល​ក្រុម​អ្នក​លក់ដូរ​នៅ​ទី​នោះ​យក​ទៅ​បោះ​ចោល​ ដោយ​មិន​បាន​វិច​ខ្ចប់​ដាក់​ធុង​សំ​រាម​អោយ​បាន​ត្រឹម​ត្រូវ។ ប្រ​ភព​បន្ត​ថា នៅ​ក្បែរ​រណ្តៅ​សំ​រាម​ខាង​លើនេះ ក៏​មាន​ក្លិន​លាមក​ស្អុយ​ឆាប​ឆួល​ពាស​ពេញ​ព្រៃ ព្រោះ​នៅ​ក្បែរៗទី​នោះ​មិន​មាន​បង្គន់អនាម័យសំ​រាប​បន្ទោបង់ទេ។

    ប្រភព​បន្ថែម​ទៀតថា គេ​សង្កេត​ឃើញ​ក្រុម​ក្មេង​ទំ​នើង​បាន​ជិះ​ម៉ូតូចេញ​ចូល​តាម​មាត់​កសិន​ខាង​កើត​ឆ្ពោះ​ទៅ​ទិស​ខាង​ជើ​ង​ដោយ​បើក​បរ​លើ​ថ្ម​មាត់​កសិន​ជា​ហែរហូរ​បន្ត​កន្ទុយ​គ្នា មួយ​ចេញ​មួយ​ចូល​ ដោយ​មិន​ដឹង​ថា ពួកគេ​ចូល​ទៅ​ទី​នោះ​ដើម្បី​ធ្វើ​អ្វី​? គេ​មិន​បាន​ដឹង​ថា ចូល​ទៅ​អង្គុយ​កម្សាន្ត​លេង​ធម្ម​តា​ ឬនាំ​គ្នា​ទៅ​ធ្វើ​អ្វី​ផ្សេង​នោះទេ តែ​ទោះ​ជា​យ៉ាង​ណា​ក៏អាជ្ញាធរ​អប្ស​រា មិន​គួរ​អោយ​ក្មេង​ៗ​ទាំង​នោះ​ទៅ​បើក​បរ​មូតូ​ចេញ​ចូល​តាម​មាត់​កសិន​ ដែល​ជា​ហេតុ​អាច​ធ្វើ​អោយ​ថ្ម​មាត់​កសិន​បាក់​បែក​ខូច​ខាត​ដោយ​ប៉ះ​ទង្គិច​ជាមួយ​និង​ឈ្នាន់​ម៉ូតូ និង​ទទួល​រំ​ញ័រ​ពី​ការ​បើក​ម៉ូតូ ដែល​អាច​ធ្វើ​អោយ​ថ្ម​មាត់​កសិន​បាក់​រលំ​រលាយ​ហិន​ហោច​ដោយ​យថា​ហេតុ។

    ក្រុម​ពល​រដ្ឋ​ដែល​បាន​ឃើញ​រណ្តៅ​សំ​រាម​ និង​ធុំ​ក្លិន​លាមក​ពេញ​ព្រៃក្បែរប៉ុស្លិ៍យាម​ខាងលើ​នេះ​ បាន​រិះ​គន់​ថា តំ​បន់​ទេស​ចរណ៍​ធម្មជាតិ​ដែល​គេ​ល្បី​សុស​សាយ​លើ​សកលលោក មិន​គួរ​អោយ​គេ​យក​សំ​រាម​មក​ចាក់​ពាស​វាល​ពាស​កាល​ ហើយ​បណ្តោយ​អោយ​មនុស្ស​ទៅ​បន្ទោ​បង់​ពេញ​ព្រៃ​ដូច្នេះទេ។ ពល​រដ្ឋនៅ​​ខេត្ត​សៀមរាប​ទំ​លាក់​កំហុស​ទាំង​នេះ​ទៅ​លើ​ស្ថា​ប័ណ​អាជ្ញា​ធរ​អប្ស​រា​ទាំង​ស្រុង​ព្រោះ​តំ​បន់​ប្រាសាទ​អង្គរ​គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុម​អាជ្ញាធរ​អប្ស​រា។

    ពលរដ្ឋ​បន្ត​រិះ​គន់ថា បើ​លោក​ ឃឹម-ប៊ុន​សុង​ អភិបាល​ខេត្ត​សៀមរាប​មិន​ឆាប់​មាន​វិធាន​ការ​ទប់​ស្កាត់​បញ្ហា​ខាង​លើ​នេះ​ទេ នៅ​មាត់​កសិន​ក្បែរ​ច្រក​ចូល​ខាង​កើត​​​នៃ​ខ្លោង​ទ្វារ​ប្រ​សាទ​អង្គរ​វត្ត​ច្បាស់​ជាក្លាយ​ជា​កន្លែង​ស្តុក​សំ​រាម​ និង​ក្លាយ​ជា​ព្រៃ​អាចម៌​ជាក់​ជា​មិន​ខាន៕ ដោយ៖ សៀ-វិនិច្ឆ័យ

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវបានអភិរក្សដោយប្រជាជន    អាន1328ដង សមត្ថកិច្ចបង្រ្កាបទីតាំងមួយកន្លែងលួចផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន802ដង អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅទល់មុខ CTN   អាន833ដង លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើ?...    អាន3666ដង បន្ទាយមានជ័យជាប្រភពបទល្មើសសេដ្ឋកិច្ចមន្រ្តីជំនាញអង្គុយយកលុយ   អាន613ដង ឧត្តម​សេនីយ៏យោធា ​​​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន ​​ត្រូវ​បាន​​ដោះលែង​   អាន901ដង លោកសុរិយាប្រាសាទស៊ូប៊ែឌី នឹងអមដំណើរលោកសមរង្ស៊ី និងលោកកឹមសុខា ទៅតុលាការក្រុង   អាន663ដង ឪពុកម្ដាយក្មេងពស់ចឹកព្រមទទួលប្រាក់ជំងឺចិត្ត ១៧លានរៀលតែគ្រូពេទ្យនៅជាប់បណ្តឹងអាជ្ញា   អាន5152ដង វិទ្យុ​អា​មេ​រិ​ក​ត្រូវ​កោះហៅ​ឲ្យ​ចូល​តុ​ចរចា​   អាន826ដង រាប់ពាន់នាក់ផ្លាស់ទីជម្រកដោយសារភាពវឹកវរនៅមីយ៉ាន់ម៉ា   អាន630ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀងនៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
    បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួនប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
    លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាលលោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
    លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
    មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង)នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
    ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែសិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
    លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹងក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
    លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ!ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
    ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
    លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួមការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4304នាក់
    ម្សិលមិញ    8123នាក់
    សប្ដាហ៍នេះ    12436នាក់
    ខែនេះ    74082នាក់
    ឆ្នាំនេះ   3939859នាក់
    សរុប   34606105នាក់
    ថ្ងៃទី 12 ខែ 11 ឆ្នាំ 2019 ម៉ោង 20:00