បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង

ដោយៈ រដ្ឋា ខេត្តសៀមរាប ថ្ងៃទី 13 ខែ 03 ឆ្នាំ 2015 វេលាម៉ោង 04:50 នាទី ចំនួនអានៈ 2088

មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម​ឡើង​វិញ​នៅ​តាម​មាត់​ព្រែក​នានា​ក្នុង​ភូមិសាស្ត្រ ផ្នែក​រដ្ឋបាល​ជលផល​ចុង​ឃ្នៀស ទើប​គេ​ដាក់​ការសង្ស័យ​ថា​សមត្ថកិច្ច​ជំនាញ​មួយ​ចំនួន​បាន​ទ​ទូល​លាភសក្ការៈ​ពី​ក្រុម​ឈ្មួញ​ដែល​ជា​ជនជាតិ​វៀតណាម​បាន​ប្រព្រឹត្ត​បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ទាំងនោះ​ជា​ច្រើន​ឆ្នាំ​មកហើយ​គេ​សង្កេតឃើញថា​ដូច្នេះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ផល​ត្រី​កាន់តែ​ថយចុះ​ជា​លំដាប់​ដែល​បណ្តែតបណ្តោយ​ឱ្យ​ពលរដ្ឋ​មួយចំនួន​បង្ខំចិត្ត​ទទួលទាន​ត្រី​ចិញ្ចឹម​ដែល​គេ​យកមក​លក់​នៅ​តាម​ទីផ្សារ​ទៅវិញ​ព្រោះ​ត្រី​ធម្មជាតិ​ត្រូវបាន​ហិនហោច​ស្ទើរ​ទាំងស្រុង​ទៅហើយ បើ​មិន​ទប់ស្កាត់​ទាន់ពេលវេលា​។​

ប្រភព​បានឲ្យដឹងថា នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ចុង​ឃ្នៀស​ កំពង់​ភ្លុក​ ​មាន​សកម្មភាព​បទល្មើស​នេសាទ​ជាច្រើន​ប្រភេទ​មានដូចជា​ប័រ​ ​អ៊ុយ​ ​រុញ​ស៊ី​ប​ ​អូស​អួន​ អូស​យ៉ាំង​កាវ​ ​ស្បៃ​មុង​ជាដើម កំពុង​កើតមាន ជា​យូរ​ឆ្នាំ​មកហើយ ក្រោម​ការគ្រប់គ្រង​ផ្ទាល់​របស់​លោក ព្រិ​ន្ទ-សាវិន ​នាយខ​ណ្ឌ​រដ្ឋបាលជល​ផល​ខេត្តសៀមរាប​ ​នាយ​ផ្នែក​ចុង​ឃ្នៀស លោក-ស្រី កែវ​សុភ័ក្ត បាន​ធ្វើ​ឲ្យ​បទល្មើស​កើតឡើង​ដូច​ភ្លៀងរលឹម ក្នុង​ឆ្នាំ​២០១៥​នេះ​ដោយ​ពុំ​​មាន​ចំណាត់ការ​របស់​អាជ្ញាធ​រ​ជុំវិញ​ខេត្ត​នោះ​ទេ ហើយ​ករណី​នេះ​គេ​បានដាក់​ការសង្ស័យថា មាន​ការឃុប​ឃិត​គ្នា​ជា​ប្រពន្ធ័ ។​

ប្រភព​បាន​បន្ត​ឲ្យដឹងថា  បទល្មើស​ជា​ច្រើន​ប្រភេទ​ដែល​កើត​មាន​ច្រើនជាងគេ គឺ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ប្រា​សាទបាគង​,​និង​ក្រុង​សៀមរាប​ក្រោម​ការគ្រប់គ្រង​ដោយ​សមត្ថកិច្ច​ចម្រុះ ជា​ពិសេស​ខាង​ជំនាញ​រដ្ឋបាល​ជលផល​ដែល​មាន​តួនាទី​ការពារ​តំបន់​ទាំងនោះ​ឲ្យបាន​ស្ថិតស្ថេរ​។​ ប្រភព​បាន​បន្តទៀតថា ក្រុម​អ្នកនេសាទ​នៅ​តំបន់​នោះ​តែងតែ​មិន​ហ៊ាន​មើលរំលង​សមត្ថកិច្ច​ខាងលើ​នេះ​ទេ បើ​មិន​ដូច្នេះ​គេ​នឹងមាន​វិធានការ​បង្ក្រាប​យក​ស្នាដៃ​ជូន​ថ្នាក់លើ​មើល​លេង​ជាក់​ជាមិនខាន​។​

ប្រភព​បាន​បន្តទៀតថា ទាក់ទិន​នឹង​ការលើកឡើង​ខាងលើ​នេះ​ដែរ​នាយ​ផ្នែក​ចុង​ឃ្នៀស លោក ស្រី កែវ​សុភ័ក្ត​បាន​មានប្រសាស​ន៍​តាម​ទូរស័ព្ទ​កាលពី​ពេល​កន្លង​ទៅ​ថា លោក​ទទួលស្គាល់ថា នៅក្នុង​ភូមិសាស្ត្រ​ដែល​លោក​គ្រប់គ្រង​គឺ​ពិតជា​មាន​មួយចំនួន​មែន ប៉ុន្តែ​លោក​បាន​ឲ្យ​ប្រជា​នេសាទ​ធ្វើ​ការកែប្រែ​ឡើងវិញ​គឺ​ពី​វែង​មក​ខ្លី​បាន​៧០%​។​លោក​បន្តថា ចំពោះ​ករណី​ថា​លោក​ទទួល​លុយ​ពី​បទល្មើស​នេសាទ​នោះ​ពិតជា​មិន​មាន​នោះទេ តែ​លោក​បាន​លើកឡើង​ថា ចំពោះ​កូនចៅ​របស់​លោក​វិញ​បាន​ទទួល​ខ្លះៗ​ដែរ​។​

ជុំវិញ​ករណី​ចោទប្រកាន់​ខាងលើ​នេះ​ដែរ លោកព្រិ​ន្ទ សាវិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តសៀមរាប មិនអាច​សុំ​ការពន្យល់​ពី​លោក​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​១២​ខែ​មិនា​ជុំវិញ​បញ្ហា​បទល្មើស​នេសាទ​ដែល​កើតមាន​ពេញ​ផ្ទៃ​បឹង​ទន្លេសាប​នៃ​ខេត្ត​សៀមរាប​ដោយ​ទូរស័ព្ទ​របស់​លោក​ហៅចូល​គ្មាន​លើក​។​

លោក សូ-ប្លាតុ​ង អភិបាល​ក្រុង​សៀមរាប​បាន​មាន​ប្រសា​ស​ន៏​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​១២​ខែ​មិនា​ឆ្នាំ​២០១៥​ថា ករណី​បទល្មើស​នៅក្នុង​ក្រុង​សៀមរាប​មិន​អាច​សុំ​ការពន្យល់​បំភ្លឺ​បាន​ទេ​ដោយសារ​លោក​កំពុង​ជាប់រវល់​ប្រជុំ​។​

គេ​នៅ​ទន្ទឹង​រង​ចាំ​មើល​ថា​តើ​លោក ឃឹម-ប៊ុន​សុង អភិបាលខេត្ត​សៀមរាប អាច​មាន​ចំណាត់ការ​បែបណា​ព្រមទាំង​ធ្វើការ​ដុសក្អែល​មន្ត្រី ក្រោម​ឱវាទ​មួយចំនួន​ដែល​ប្រព្រឹត្តិ​អំពើ​ពុករលួយ ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ផល​ត្រី​កើន​ឡើង​វិញ​និង​ជា​ពិសេស​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​បង្កើន​ការតាមដាន​នូវ​រាល់​បទល្មើស​ផ្សេងៗ​ព្រមទាំង​ចាត់វិធានការ​ក្តៅណា​មួយដូចជា​ដុះក្អែល​ទៅលើ​មន្ត្រី​ជំនាញ​មួយ​ចំនួន​ដែល​ទទួល​សំណូក​ពី​បទល្មើស​នេសាទ ដែល​ហ៊ាន​អនុវត្ត​ផ្ទុយ​ពី​ផ្លូវ​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

កាលពីពេល​កន្លង​ទៅ​ថ្មី​នេះ​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើ​ការបង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់​ទន្លេសាប​យ៉ាង​ក្តៅគគុក​ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ ត្រូវបាន​គេ​រាយ​ការ​មក​ថា កំពុង​កើតមាន​ដូច​ភ្លៀងរលឹម​ទៀតហើយ  ដូច្នេះ គេ​ដាក់​ការសង្ស័យថា ក្រុមការងារ​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​កន្លងទៅ ហាក់បីដូច​ដេញ​ត្រី​ចូល​ស៊ង ដើម្បី​រង់ចាំ​ប្រមូល​ប៉ុណ្ណោះ  ដូច​ពាក្យចាស់​លោក​ពោលថា មាន់​ពង​ក្នុង​ជង្រុក​ស្រូវ វា​លែង​អី​នឹង​មិន​ស៊ី​ស្រូវ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​តំបន់​ចុង​ឃ្នៀស​មាន​អ្នកនេសាទ​ល្មើស​ច្បាប់​ប្រភេទ យ៉ាំង​កាវ រុញ​ស៊ី​ប​ដែលជា​ជនជាតិ​វៀតណាម​សុទ្ធសាធ​ប្រកប​របរ​នេះ ដោយ​គេ​ដឹងថា​ជា​របរ​ដ៏​ធំ​មួយ​អាច​រកចំណូលបាន​ច្រើន​ជាគរ​ក្នុង​មួយ​ថ្ងៃៗ ហើយ​ពួកគេ​ក៏​បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ចំរុះ​ជា​ពិសេស​ខាង​ជលផល​ជា​ដើម​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1596ដង បរិយាយថ្ងៃនេះ៖ មិនបានដាំមិនបានស្រោច ពូកែខាងកាប់បំផ្លាញ   អាន1296ដង ថ្ងៃនេះ​ជនបរទេស១០នាក់​ត្រូវ​បាន​បញ្ជូនខ្លួនមកតុលាការ បន្ទាប់​ពីសមត្ថកិច្ចឃាត់​ខ្លួនក?...    អាន1455ដង កាំជ្រូចម៉ីស៊ីលកំពង់តែផ្ទុះលាន់លឺកងរំពងនៅច្រកជាំសាងំាខេត្តឧត្តរមានជ័យក្រោមការដឹកនាំ?...    អាន1382ដង ឆក់ការបូបស្ត្រីបរទេសបានសម្រេចជិះម៉ូតូរត់ដួល បែកក្បាលទៅមុខលែងរួច   អាន1480ដង ឆ្កែខាំ​ចៅ​ដេញ​បាញ់៤​គ្រាប់​ផ្អើលពេញភូមិ   អាន1533ដង តុលាការ​កោះ​ហៅ​តំណាង​យុវជន​បក្ស​សមរង្ស៊ី​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​៧ ធ្នូ   អាន1562ដង ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្?...    អាន1937ដង គ្រោះថ្នាក់ចរាចរណ៍រវៀងម៉ូតូនិងក្របី   អាន1167ដង នាង Ling Chi Ling តារាល្បី​បានបឺតមាត់ Huang Bo ផ្អើលពេញលើឆាក   អាន1532ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    146485នាក់
ខែនេះ    529765នាក់
ឆ្នាំនេះ   1911997នាក់
សរុប   51271923នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 00:14