ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 26 ខែ 03 ឆ្នាំ 2015 វេលាម៉ោង 06:42 នាទី ចំនួនអានៈ 2089

ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៥​នេះ ស្ថិត​នៅ​ក្នុង​ភូមិត្រ​ពាំង​សេះ សង្កាត់​គោគចក ក្រុង​ខេត្ត​សៀមរាប ដែល​ឈ្មួន​ស្តុក​នៅ​ក្នុង​ផ្ទះរបស់​ខ្លួនរង​ចាំ​លក់​ចេញ។

យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​សមត្ថ​កិច្ច​បាន​លួច​បង្ហើប​ប្រាប់​ថា ម្ចាស់​ឈើ​ត្រូវ​បាន​គេ​ស្គាល់ថា ឈ្នោះ រ៉ា (ហៅ​រ៉ាមុខ​ខ្មោច) ភេទ​ប្រុស​ អាយុ​ប្រហែល​៥០​ឆ្នាំ បច្ចុប្បន្ន​រស់​នៅ​ក្នុង​អាស័យ​ដ្ឋាន​ខាងលើ។

មន្ត្រីរដ្ឋបាលព្រៃឈើ​បានឲ្យដឹងថា ឈើដែលបានធ្វើការរឹបអូសខាងលើ​ ជាប្រភេទឈើក្រញូង មានមុខសុទ្ធ​ ហើយ​តាមការ សន្និដ្ឋាន ជំហ៊ានដំបូង មានទម្ងន់ ជិត២តោន ត្រូវបាន ដឹកជញ្ជូនយកទៅរក្សាទុក នៅផ្នែក រដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បី ធ្វើការបង់ពិន័យ ទៅតាម ច្បាប់របស់​រដ្ឋ​បាល​ព្រៃឈើ។

លោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារង​អមសាលា​ដំបូង​ខេត្តសៀមរាប បានឲ្យដឹង​នៅកន្លែង ប្រតិបត្តិការណ៍ថា​ ឈ្មោះ លោករ៉ា បាន​បដិសេធន៍ថា គាត់​មិនមែនជា​ម្ចាស់ឈើខាងលើ​នេះតេ ប៉ុន្តែទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ មន្ត្រី​ជំ​នាញ​បានធ្វើ​ការ​​អញ្ជើញលោក​រ៉ា​ទៅបំភ្លឺ​នៅឯ​រដ្ឋបាលព្រៃឈើសិន​ជា​បឋម។ ចំណែក​ចំណុចត្រូវឃាត់ខ្លួន ជន​សង្ស័យ​ឬអត់​នោះ លោក​ព្រះ​រាជ​អាជ្ញា​រង​នៅមិនទាន់អោយ​អ្នក​យកព័ត៌មាន​យើង​ដឹងនៅឡើយទេ

បើ​យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​ពល​រដ្ឋ​នៅ​ខេត្ត​សៀមរាប​ដែល​ធ្លាប់​ស្គាល់​លោក រ៉ា (ហៅ​រ៉ាមុខ​ខ្មោច​) នេះបាន​អោយ​ដឹង​ថា លោករ៉ា ជាឈ្មួញ​ដឹក​ឈើ​ចាស់​វស្សា​ណាស់​ទៅ​ហើយ​នៅ​ក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​នេះ តែ​មិន​មាន​មេព្រៃ​ឬ​សមត្ថ​កិច្ច​ណា​ហ៊ាន​ចាប់​គាត់​ទេ ព្រោះ​គាត់​ចេះ​សែន​ព្រេន​អោយ​សមត្ថ​កិច្ច​បាន​ដិត​ដល់ ម្យ៉ាង​ទៀត​លោក រ៉ា រក​ស៊ី​មិន​មែន​តែឯង​នោះ​ទេ គឺ​មាន​ក្រុម​មន្រ្តី​ម៉េអឹម​មួយ​ក្តាប់​តូច​ជា​បក្ខ​ពួក​នៅ​ពី​ក្រោយ​ខ្នង​ទៀតផង ទើប​ការ​រក​ស៊ី​ទៅ​បាន​ដោយ​រលួន​រាប់​សិប​ឆ្នាំទៅហើយ។

ពល​រដ្ឋ​ខេត្ត​សៀម​រាប​សូម​អោយ​ស្ថាប័ន​តុលាការ​មេត្តា​ចាត់​ការ​ករណី​ខាង​លើ​អោយ​បាន​ធ្ងន់​បន្តិច​ ព្រោះ​វ​ល្មម​ដល់​ពេល​វេលា​ត្រូវ​បញ្ចប់​ការ​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ខុស​ច្បាប់​ទាំង​នេះហើយ។

សកម្ម​ភាព​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ចាប់​ផ្តើម​កក្រើក​ឡើង​វិញ តែ​សមត្ថ​កិច្ច​ទើប​តែ​ចុះ​បង្រ្កាប​បាន​មួយ​ករណី ឯជា​ច្រើន​ករណី​ទៀត​ដែល​ចរាចរណ៍​ពី​ស្រុក​អន្លង់​វែង​ឆ្លង​កាត់​ខេត្ត​សៀមរាប​ នៅ​មិន​ទាន់​មាន​ការ​បង្រ្កាប​នៅ​ឡើយ បើ​ទោះ​ជា​នៅ​តាម​ដង​ផ្លូវ​មាន​ស្នាក់​ការ​មេព្រៃ ស្នាក់​ការ​បរិស្ថាន ស្នាក់​ការ​ប៉ូលីស​សេដ្ឋ​កិច្ច​ដូច​ម្រាម​ដៃ​ក៏ដោយ៕ ដោយ៖ សៀ-វិនិច្ឆ័យ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

តើលោក យិនថាវ ឬលោក ក្រាញ់ជាមេឈ្មួញរកស៊ីដឹកឈើពិតប្រាកដ?   អាន1558ដង លោកកាន់ ឆាយហុង បង្ខំឲក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយស្រេចតែចិត្ត   អាន1541ដង សហគមន៍ព្រៃឡង់បើកយុទ្ធនាការទ្រង់ទ្រាយធំ ទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើខុសច្បាប់    អាន1576ដង អ្នកបឹងកក់​​បន្តដាក់​បណ្ដា​សារ​តុលាការ   អាន1691ដង លោក យឹម សារីន ត្រូវបានពលរដ្ឋចោទថាឈូសផ្ទះ និងឈូសផលដំណាំរបស់ពួកគាត់   អាន1881ដង លោកជំទាវ លីអ៊ុំអេង អះអាងថា អ្នកដែលអាជ្ញាធរនាំទៅវាស់យកដីរបស់គាត់ សុទ្ធតែប្រជាពលរដ្ឋសប្ប?...    អាន1796ដង អ៊ិនវរលក្ខណ៍ទេពីទៅ​អូស្ត្រា​លី​ស្ងាត់ៗ​លេច​មន្ទិល​ស្នេហា​ថ្មី   អាន1360ដង លោកស្រី ឌិនថាណារ៉ា ភរិយាលោក ម៉មសូណង់ដូ បន្តប្ដឹងទៅតុលាការកំពូល   អាន1403ដង ពិធីមង្គលការកូនប្រុសលោកឧកញ៉ា សៀងណាំ និងកូនស្រីពៅ អតីតនាយករដ្ឋមន្ដ្រីថៃ នៅភ្នំពេញពុំមាន?...    អាន1679ដង ពលរដ្ឋចោទថាសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួលជម្រិតទាប្រាក់ពីអ្នកដឹកធ្យូងអុស ហើយឆ្លើយដាក់?...    អាន1418ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1328នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70919នាក់
ខែនេះ    177997នាក់
ឆ្នាំនេះ   2635900នាក់
សរុប   51995826នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 07:46