រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 03 ឆ្នាំ 2015 វេលាម៉ោង 02:32 នាទី ចំនួនអានៈ 1736

សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ​នោះ​ទេ ដែល​សកម្ម​ភាព​ទាំង​នេះ​ហាក់​ធ្វើ​អោយ​គេ​សង្ស័យថា មន្ត្រី​ជំ​នាញ និង​ក្រុម​សមត្ថ​កិច្ច​ ឃុប​ឃិត​គ្នាប្រ​ព្រឹត្តអំ​ពើ​ពុក​រលួយស៊ី​សំ​ណូក​សូក​ប៉ាន់។

យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​ឃុំ​ស្រែណូយ​ ស្រុក​វ៉ារិន​ ខេត្តសៀម​រាប បាន​អោយ​ដឹង​ថា មាន​រថយន្ត​ចង្កូត​ស្តាំពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទរាប់​សិប​គ្រឿងដឹក​ឈើ​លៀនវែងៗសំ​ពីង​សំ​ពោងឥត​ច្បាប់យក​មក​ចែក​ចាយ​អោយ​ដេប៉ូ​លក់​ឈើ​ក្នុង​ក្រុង​សៀមរាប ក្នុង​មួយ​យប់​មិន​ក្រោម​៣០​ជើង​ដោយ​ឆ្លង​កាត់​ស្នាក់​ការ​មេព្រៃឃុំ​ស្រែណូយមួយកន្លែង ស្នាក់់​ការ​មេព្រៃវ៉ារិន​មួយកន្លែង ស្នាក់​ការ​មេព្រៃខ្នារង្វះស្រុក​បន្ទាយ​ស្រី​មួយកន្លែង ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​បន្ទាយ​ស្រីពីរ​កន្លែង ស្នាក់ការ​បរិស្ថានក្រសួង​នៅ​ក្បាល​ស្ពានក្នុង​ស្រុក​បន្ទាយ​ស្រី ​មួយកន្លែង និង​ស្នាក់​ការ​អង្គការ​បរិស្ថាន​ជាច្រើន​កន្លែងរាប់​មិន​អស់​តាម​ដង​ផ្លូវ ព្រម​ជាមួយគោល​ដៅ​របស់​ប៉ូលីស​សេដ្ឋ​កិច្ច​ជាច្រើន​កន្លែង​ទៀត តែ​សមត្ថ​កិច្ច​ និង​ជំ​នាញ​ខាង​លើនេះបាន​ត្រឹម​តែ​ដាក់​ស្នាក់​ការ​ និង​ប៉ុស្តិ៍យាម​ចាំ​យក​លុយ​តែប៉ុណ្ណោះ។​

ប្រភព​ពី​ពលរដ្ឋ​នៅ​ផ្សារស្រែ​ណូយ ឃុំ​ស្រែណូយ​បាន​លួច​បង្ហើប​អោយ​ដឹង​ថា ក្រុម​រថ​យន្ត​ត្រេអ៊ី​ដឹក​ឈើ​អត់​ច្បាប់​​ខាង​លើ​នេះជា​មន្ត្រី​ប៉ែអឹម​ដែល​មាន​លំ​នៅ​ស្ថាន​នៅ​ឃុំ​ស្រែណូយ​តែម្តងដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា លោក និត ​និង​លោក ណាត។

លោក​ សេងលន នាយសង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ខ្នារង្វះមិន​អាច​សុំ​ការ​បំ​ភ្នឺ​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​ចូល​តែ​លោក​ថា ជាប់​រវល់នៅ​រសៀល​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥នេះ។

លោក ខុង​សារ៉ាត នាយរង​ស្តី​ទីសង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រែណូយបាន​ប្រាប់​តាម​ទូរស័ព្ទ​ថា កាល​ពី​ដើម​ខែ​មីនាថ្មីៗនេះ ខាង​ប៉ូលីស មេព្រៃ និង​ខាង​ម៉េ​ប៉ែអឹម​បាន​កោះ​ហៅ​លោក និត និងលោក ណាត មក​ធ្វើ​កិច្ច​សន្យា​ម្តង​រួច​ហើយ ចំ​ពោះ​ការ​រក​ស៊ី​ដឹក​ឈើ​ខាង​លើ​ បន្ទាប់​ខាង​សារព័ត៌មាន​មួយ​ចំ​នួន​បាន​ធ្វើ​ការ​ចុះ​ផ្សាយ។ លោក ខុងសារ៉ាត់​ មិន​បាន​បក​ស្រាយ​ចំ​ពោះ​សំ​នួររបស់​អ្នក​យក​ព័ត៌​មាន​យើង​ដែល​សួរថា ˝បើ​លោក​ប៉េអឹម​ពីររូប​ខាង​លើ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​សាជាថ្មីតើ​ខាង​មេព្រៃគួរ​មាន​វិធាន​ការ​យ៉ាងណា?˝។

នៅ​ម៉ោង​១និង​៨នាទីរសៀលដដែលនេះលោក និត បាន​ប្រាប់​តាម​ទូរស័ព្ទថា លោកកំពុង​ឈាប់​លេង​ប្រដាល់ស្តាប់​មិន​បាន​ ហើយ​ក៏មិន​មាន​ពេល​និយាយដែរ បើ​អ្នក​កាសែត​មាន​ការ​អី​ចាំ​ល្ងាច​លោក​លេង​ប្រដាល់​ចប់​ចាំ​ខល​ទៅ​ម្តង​ទៀត។

នៅ​ម៉ោង​១និង​១០នាទីរសៀលដដែលនេះដែរ​ អ្នក​យក​ព័ត៌មាន​យើង​ក៏ពុំ​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក ណាត បាន​ទេ ព្រោះ​ទូរ​ស័ព្ទចូល​ត្រូវ​បាន​ភរិយារបស់លោក​លើក​ទទួល​ រួច​ប្រាប់​ថា ប្តី​របស់​គាត់​បាន​ទៅ​ភ្នាល់​ប្រ​ដាល់​បាត់​ហើយ។

ពលរដ្ឋ​ខេត្ត​សៀមរាប សំណូម​ពរ​ទៅ​លោក ទាគឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើខេត្ត​សៀមរាប និង​ ឯកឧត្តម​ ម៉នសាម៉ុន មេប៉េអឹម​ខេត្តសៀមរាប មេត្តាចាត់ការ​ទៅ​លើ​លោក និត និង​លោក ណាត ផង​កុំ​អោយ​យក​ស្បែក​ជា​មន្ត្រី​ប៉េអឹម​ ប្រើ​រថ​យន្ត​ពណ៍ត្រេអី ពាក់​ស្លាកលេខ​ខេមរភូមិន្ទ​ ដឹក​ឈើ​ខុស​ច្បាប់​បែបនេះ ព្រោះ​វាអាច​ជាកត្តា​បំ​ផ្លាញ​ព្រៃ​ឈើ​ផង ហើយ​វា​អាច​ប៉ះ​ពាល់​ដល់​កិត្តិ​យសកង​រាជ​អាវុធហត្ថ​ផង៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

គជប មិន​អនុញ្ញាតឲ្យ​លោក​សមរង្ស៊ី ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ទេ   អាន1269ដង មនុស្សប្រុសស្រីតែងរឮកគ្នាដោយហេតុ ៦យ៉ាង   អាន1783ដង មនុស្សបីនាក់ស្លាប់ដោយប៉ះគ្នាជាមួយរថយន្តហែសព គ្រួសារកើតទុក្ខមិនសុខចិត្ត   អាន1495ដង លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រជុំអន្តរស្ថាប័ន ដើម្បីពង្រឹងសន្តិសុខសាធារណៈ និងការបង្...    អាន1289ដង លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​   អាន1512ដង យកតួនាទីជាប៉ូលីសប្រើរថយន្តពាក់ស្លាកលេខ ខេមរភូមិនន្ទ និង ស្លាកលេខ ខគរបាល រកស៊ីដឹកឈើខុសច្...    អាន1404ដង សន្ទូងសំណាបត្រូវបានបូមទឹកសង្រ្គោះនៅខេត្តកំពង់ស្ពឺ    អាន1472ដង ពលរដ្ឋ​ថា ទឹកលិចស្រុកអង្គរធំដោយសាអាជ្ញាធរអប្សរា   អាន1463ដង ឧកញ្ញា គង់ គ្រឹង ជាមេខ្លោងបំផ្លាញព្រៃឈើធំជាងគេនៅខេត្តក្រចេះ   អាន1569ដង ធនាគារជាតិនៃកម្ពុជាបដិសេធរឿងមិនចាយក្រដាស ១០០និង៥០ដុល្លារឆ្នាំ២០០៩   អាន1262ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      519នាក់
ម្សិលមិញ    7137នាក់
សប្ដាហ៍នេះ    12095នាក់
ខែនេះ    41169នាក់
ឆ្នាំនេះ   3226197នាក់
សរុប   49189546នាក់
ថ្ងៃទី 06 ខែ 12 ឆ្នាំ 2023 ម៉ោង 05:59