ព័ត៌មានក្ដៅ

    មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 03 ឆ្នាំ 2015 វេលាម៉ោង 02:02 នាទី ចំនួនអានៈ 1558

    នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។

    នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះត្រួតពិនិត្យនេះ ធ្វើឡើង នៅព្រឹកថ្ងៃទី២៩ មីនា ឆ្នាំ២០១៥ ស្ថិតនៅ ហាង​ដែល​មានស្លាក​យីហោ ពន្លឺថ្មី ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដឹកនាំដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំងបទ ល្មើស សេដ្ឋកិច្ច ខេត្តសៀមរាប រួមនិង មន្ត្រីសាខាកាំកុងត្រូល ខេត្តសៀមរាប ។ ក្នុងនោះ​ម្ចាស់អាជីវកម្ម ឡនំបុ័ង ត្រូវបាន នគរបាល បង្ហើបឲ្យដឹង ឈ្មោះថា គីស៊ូឡុង ភេទប្រុស មានវ័យជាង៣០ឆ្នាំ។

    លោកវរសេនីយ៍ឯកសឿន សេន នាយការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ច បានឲ្យដឹងថា ការចុះមកត្រួតពិនិត្យនេះ គឺគ្រាន់តែ រកច្បាប់ និងយកនំបុ័ង ទៅពិសោធ៍ នៅ ឡាបូ ដោយមិនមានការចោទប្រកាន់ ថាប្រជាពលរដ្ឋទាំងនោះពុលដោយសារនំបុ័ងនោះទេ ។

    ដោយឡែក មន្រ្តីសាខាកាំកុងត្រូល ខេត្តសៀមរាប បានឲ្យដឹងថា ការពិនិត្យ ទៅលើ សាច់ប៉ាតេ ជ្រក់ និងនំបុ័ង ឲ្យដឹងច្បាស់ថាមានជាតិនោះ គឺថ្ងៃអង្គារទើបដឹង។

    សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ពុល​នំប៉័ង​សាច់ប៉ាតេ​ ដែលមាន​ចំនួន ៥៤២ នាក់ នៅ​ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប ត្រូវបាន​អាជ្ញាធរខេត្ត បញ្ជាក់​ថា បណ្តាលមកពី​ថ្នាំ​បាញ់​លើ​ត្រសក់ ដែល​ដាក់​ផ្ទាប់​ក្នុង​នំប៉័ង​សាច់​នោះ​។ រហូតដល់​ល្ងាច​ថ្ងៃទី​២៨​មីនា​នេះ អ្នកភូមិ​ទាំងនោះ បាន​ធូរស្រាល ដោយ​មិន​ប៉ះពាល់​ ដល់​អាយុជីវិត​ឡើយ​។​

    អាជ្ញាធរខេត្តសៀមរាប បានប្រាប់អ្នកកាសែតថា ​ថ្នាំ​គីមី​ក្នុង​ត្រសក់​ទាំងនោះ បាន​បណ្តាល​ឲ្យ​អ្នកភូមិ ដែល​ទទួលទាន​នំប៉័ង​សាច់ ក្អួត និង​ចុកពោះ ហើយ​ត្រូវបាន​គេ​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឃុំ​ពង្រ​លើ និង​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប នៅ​ថ្ងៃទី​២៨​មីនា​នេះ​។​

    នំប៉័ង​ សាច់ប៉ាតេ​​ទាំងនោះ ត្រូវបាន​អង្គការ​ទស្សនៈ​ពិភពលោក ចែកជូន​អ្នកភូមិ នៅពេល​ប្រារព្ធ​ទិវា​ប្រឆាំង​ពលកម្ម​កុមារ ដែល​បាន​ធ្វើឡើង ​នៅ​សាលាបឋមសិក្សា ​ចេក ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប កាលពីរសៀល​​ថ្ងៃទី​២៧​មីនា​។

    លោក អ៊ុំ សា​រ៉ា​ត ប្រធាន​មណ្ឌល​សុខភាព ឃុំ​ពង្រ​លើ បាន​ឲ្យ អ្នកយកព័ត៌មាន ​ដឹងថា ចាប់តាំងពី​យប់​ថ្ងៃទី​២៧ គឺមាន​ក្មេងៗ និង​ឪពុកម្ដាយ​ពួកគេ​ជាច្រើន បានកើត​អាកា​រៈ​ចុកពោះ បន្ទាប់ពី​ពួកគេ​បាន​ទទួលទាន​នំប៉័ង ក្នុង​ទិវា​ប្រឆាំង​ពលកម្ម​កុមារ ដែល​ធ្វើ​នៅក្នុង​ឃុំ​នោះ​។ តែដោយសារ​តែ​យប់ ម្នាក់ៗ​នៅ​សម្ងំ​តាម​ផ្ទះ​រៀងខ្លួន លុះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៨ ខែមីនា មាន​កុមារ​តូចៗ​ក្អួត ហើយ​នាំមក​សង្គ្រោះ​នៅក្នុង​មណ្ឌល​សុខភាព ក៏ប៉ុន្តែ​បន្តិចក្រោយមក គឺមាន​កុមារ និង​ឪពុកម្តាយ​សិស្ស​កាន់តែ​ច្រើនឡើងៗ មាន​អាកា​រៈ​ដូចគ្នា ទើប​ប​បញ្ជូនមក​មណ្ឌល​សុខភាព​៕ ប្រភពពី សៀមរាបប៉ុស្តិ៍

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សុខភាព  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    រាស្ត្ររងគ្រោះថា៖ លោក ស៊ុំ ម៉ាប់ កំពុងតាំងខ្លួនជា ដាប ឈួន ទី២ រំលោភយកដីប្រជាពលរដ្ឋ មិនគោរ?...    អាន1023ដង អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!   អាន10211ដង មាសសុខរតនៈ បដិសេធរឿង​ មាស​សុសោភា ទៅ​កាណាដា   អាន1732ដង ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្?...    អាន2500ដង អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួ?...    អាន2014ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កំពស់ទឹក​ជំនន់ថ្ងៃទី២១   អាន701ដង មាន​គេ​​យក​រូប​លោក​ យ៉ង់សុភា ទៅបង្កើតAccount Facebookសរសេររឿងអាក្រក់   អាន961ដង ក្រសួង​ធនធានទឹក ​អំពាវនាវ​អោយ​ប្រជាជន ​រស់​នៅ​ក្បែរ​ស្ទឹង​ប្រុងប្រយ័ត្ន    អាន770ដង អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅជិតទូរទស្សន៍CTN   អាន725ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹកយោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
    ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោលប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
    អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
    ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
    លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃមាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
    សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
    ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
    ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
    ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួនក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
    សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផលយោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2056នាក់
    ម្សិលមិញ    17293នាក់
    សប្ដាហ៍នេះ    49152នាក់
    ខែនេះ    278661នាក់
    ឆ្នាំនេះ   919880នាក់
    សរុប   31586126នាក់
    ថ្ងៃទី 21 ខែ 02 ឆ្នាំ 2019 ម៉ោង 05:35